អ្នកវិទ្យាសាស្ត្រខាងប្រព័ន្ធប្រសាទបានព្រមានថា ការប្រើទូរស័ព្ទ smartphoneច្រើនហួសប្រមាណអាចធ្វើឱ្យមនុស្សអាប់បញ្ញា។ បើតាម Dailymail ចុះផ្សាយថ្ងៃទី ៩ កញ្ញា នេះ។
Susan Greenfieldបាននិយាយថា កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើន បាន និង កំពុងធ្វើឲ្យមនុស្សជំនាន់នេះ ធ្លាក់ចុះសមត្ថភាពនៃការដោះស្រាយបញ្ហា និង ការគិត។
ទេពកោសល្យខួរក្បាលមនុស្ស ជាទូទៅមានគោលការណ៍មួយ គឺថាបើខ្វះការអនុវត្ត ហានិភ័យនៃការភ្លេចភ្លាំងក៏មានកាន់តែខ្ពស់។ និយាយបែបផ្សេង នៅពេលដែលមនុស្សមានទំនោរផ្ដេកផ្ដួលខ្លាំងទៅលើបច្ចេកវិទ្យា វានឹងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅនឹងការដោះស្រាយបញ្ហាស្មុគស្មាញ ប្រចាំថ្ងៃរបស់ខួរក្បាល។ ប្រភពខាងលើបន្ថែម។


0 comments:
Post a Comment