ពេលនេះលោក Jack Ma មានវ័យ៥១ឆ្នាំ និងមានទ្រព្យសម្បត្តិ ២៣,៣ពាន់លានដុល្លារពីតម្លៃហ៊ុនសាធារណៈ ១៥០ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែអ្នកដឹងទេថា លោក Jack Ma ធ្លាប់ធ្វើការបានប្រាក់ខែ១២ដុល្លារក្នុងមួយខែក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេស បើទោះជាពេលនោះលោកសប្បាយចិត្តនឹងការងារនោះក៏ដោយ។
សមិទ្ធផលរបស់លោកគឺជាអ្វីដែលមិនគួរអោយជឿថា អាចនឹងកើតមាន បើគិតទៅលើការចាប់ផ្ដើមដ៏តូចតាច និងគ្មានឥទ្ធិពលរបស់លោក។
ដំណើរជីវិតរបស់លោកធ្លាប់ទទួលបរាជ័យជាច្រើនលើកគឺច្រើនជាងអ្វីដែលមនុស្សភាគច្រើនអាចទ្រាំទ្របាននៅក្នុងជីវិត។
ខាងក្រោមនេះជាបរាជ័យទាំង៧ដែលលោក Jack Ma ធ្លាប់ឆ្លងកាត់ ប៉ុន្តែលោកអាចរក្សាសុទិដ្ឋិនិយមរបស់លោកបាន គឺដូចជាភាពយន្តវីរបុរសរបស់លោកគឺរឿង Forrest Gump។
១៖ ប្រឡងធ្លាក់នៅសាលាជាច្រើនលើក
លោក Jack Ma មិនមែនជាសិស្សរៀនពូកែទេ។ តាមពិត លោកស្ទើរតែមិនបានចូលរៀននៅអនុវិទ្យាល័យទៅហើយ។
“ខ្ញុំប្រឡងធ្លាក់នៅបឋមសិក្សា២លើក ខ្ញុំប្រឡងធ្លាក់នៅអនុវិទ្យាល័យ៣លើក ខ្ញុំប្រឡងចូលរៀនសកលវិទ្យាល័យធ្លាក់២លើក”។
ប្រឡងធ្លាក់ច្រើនយ៉ាងនេះ លោកនៅតែមិនបោះបង់ការសិក្សា បើយើងសួរខ្លួនឯកវិញតើយើងអាចបន្តការសិក្សារហូតដល់ចប់មហាវិទ្យាល័យទេ បើយើងរៀនអន់យ៉ាងនេះ?
ប៉ុន្តែរឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺមិនមែនតែលោក Jack ម្នាក់ឯងទេដែលជាមហាសេដ្ឋីរៀនអន់។ មហាសេដ្ឋីរៀនមិនពូកែ និងអ្នកបង្កើតប្រវត្តិសាស្ត្រមានដូចជា Albert Einstein, Winston Churchill និង Abraham Lincoln ដែលតស៊ូកាលពីក្មេងក្នុងជីវិតសិក្សា ប៉ុន្តែបានក្លាយជាមនុស្សដែលធ្វើរឿងដ៏អស្ចារ្យ។
២៖ ធ្វើបាន១ពិន្ទុពី១២០ពិន្ទុលើវិញ្ញាសាគណិតវិទ្យានៃការប្រឡងចូលមហាវិទ្យាល័យ
ប្រឡងធ្លាក់ជារឿងមួយ ធ្វើបានតិចជាង១%នៃលំហាត់ប្រឡងចូលមហាវិទ្យាល័យពិតជារឿងមួយផ្សេងទៀតសម្រាប់ជីវិតអ្នកសិក្សា។ ហើយការដែលធ្វើបានតិចជាង១%នោះមិនមែនមកពីលោកគ្មានពេលដើម្បីរៀនត្រៀមនោះទេ និយាយរួមគឺលោករៀនអន់តែម្ដង។ រហូតមកដល់បច្ចុប្បន្ននេះ លោក Jack Ma នៅតែលំបាករឿងគណិតវិទ្យា ទោះជា Alibaba ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ដោយ។
“ខ្ញុំមិនពូកែគណិតវិទ្យា មិនដែលរៀនគ្រប់គ្រង ហើយនៅតែមិនអាចអានរបាយការណ៍គណនេយ្យបានរហូតពេលនេះ”។
ប៉ុន្តែរឿងគឺលោកមិនចាំបាច់ពូកែគណិតវិទ្យាទេដើម្បីក្លាយជាមហាសេដ្ឋី។ ហើយអ្វីដែលអ្នកអាចនឹងកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ កាលពីក្មេងលោកមិនធ្លាប់ឮពាក្យថា Computer នោះទេ។
៣៖ មិនអាក់អនចិត្តពេលត្រូវសាកលវិទ្យាល័យ Harvard បដិសេធ១០លើក
ការដែលត្រូវសាកលវិទ្យាល័យលំដាប់ពិភពលោកមិនព្រមទទួលឈ្មោះអោយចូលរៀនមិនមែនជារឿងគួរអោយភ្ញាក់ផ្អើលនោះទេ ប៉ុន្តែគឺរឿងដែលលោកតាមដាក់ពាក្យរហូតទៅដល់១០លើក។ នេះគឺបង្ហាញពីចរិតមានះរបស់លោក Jack Ma លោកធ្លាប់និយាយថា “រឿងសំខាន់ដែលអ្នកគួរតែមានគឺ អំណត់”។
លោកក៏បានបន្តទៅដាក់ពាក្យនៅសាកលវិទ្យាល័យ Hangzhou Normal កន្លែងដែលលោកបានចាប់យកជំនាញអក្សរសាស្ត្រអង់គ្លេស។
៤៖ នៅតែមានសុទិដ្ឋិនិយមក្រោយពីដាក់ពាក្យសុំការងារបរាជ័យ៣០លើក
បន្ទាប់ពីរៀនចប់នៅមហាវិទ្យាល័យ លោកបានដាក់ពាក្យសុំការងារទៅ៣០កន្លែងផ្សេងគ្នា ហើយត្រូវបានគេបដិសេធទាំងអស់។
លោកថែមទាំងបានដាក់ពាក្យសុំធ្វើជាប៉ូលិស ប៉ុន្តែពួកគេមិនបានផ្ដល់ឱកាសអោយលោកសូម្បីសាកល្បងបានមួយថ្ងៃ ពាក្យដែលគេប្រាប់លោកគឺ “You are not good”។
សំណាងល្អ គឺដូចជាភាពយន្តវីរបុរសដែលលោកចូលចិត្ត Forrest Gump លោក Jack Ma នៅតែបន្តរត់រកការងារ។ “ថ្ងៃនេះលំបាក ស្អែកកាន់តែលំបាក ហើយខានស្អែកគឺជាថ្ងៃដ៏ស្រស់បំព្រង”។
៥៖ គឺជាមនុស្សតែម្នាក់គត់ដែល KFC មិនទទួលអោយធ្វើការក្នុងចំណោមអ្នកចូលសម្ភាសន៍២៤នាក់
ក្នុងចំណោមអ្នកដាក់ពាក្យសុំធ្វើការនៅ KFC ២៤នាក់ មានតែលោកម្នាក់គត់ដែលគេមិនទទួល ខណៈ២៣នាក់ទៀតត្រូវបានគេយកចូលធ្វើការទាំងអស់។ លោកចាត់ទុកថា ការដែល KFC មិនទទួលលោកនេះគឺដោយសាររូបរាងលោកមិនស្អាត និងទាប។
ប្រពន្ធរបស់លោកអ្នកស្រី Zhang Ying ដែលបានរៀបការជាមួយលោកមុនពេលលោកក្លាយជាអ្នកមាន មិនប្រកាន់នឹងរូបរាងរបស់លោកទេ។ “Ma Yun មិនមែនជាបុរសសង្ហា ប៉ុន្តែខ្ញុំលង់ស្នេហ៍គាត់ព្រោះគាត់អាចធ្វើការងារបានច្រើនដែលបុរសសង្ហាមិនអាចធ្វើបាន”។
៦៖ លោកមិនអាចបញ្ជាក់អោយ Silicon Valley ឧបត្ថម្ភទុនដល់ Alibaba បាន
សូម្បីក្រោយពីលោកចាប់ដំណើរការក្រុមហ៊ុន Alibaba លោកទទួលបរាជ័យជាច្រើន។ ៣ឆ្នាំដំបូងក្រុមហ៊ុននេះរកចំណូលមិនបានទេ។ នៅពេលចាប់ផ្ដើម ក្រុមហ៊ុនេះពង្រីកខ្លួនលឿនពេក។ នៅដំណាក់កាលមួយ Alibaba សល់ពេលត្រឹម១៨ខែប៉ុណ្ណោះពីការប្រកាសខ្ស័យធន។
លោក Jack Ma ធ្លាប់និយាយថា “ខ្ញុំហៅ Alibaba ថាជា ១០០១កំហុស”។
ចំណាំ៖ នៅក្នុងប្រវត្តិសាស្ត្រប្រលោមលោករបស់អារ៉ាប់មានរឿងមួយល្បីជុំវិញពិភពលោកគឺរឿង “១០០១រាត្រី ឬ Arabian Night”។
៧៖ លោកប្រាប់ដៃគូ Alibaba ទាំង១៨នាក់ថា គ្មាននរណាម្នាក់អាចធ្វើមន្ត្រីប្រតិបត្តិបានទេ
នៅដំណាក់កាលនៃការសម្រេចចិត្តដ៏តានតឹងពេលដែលក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ និងបាក់ទឹកចិត្ត លោក Jack Ma បានប្រាប់ដៃគូទាំង១៨នាក់ដែលបានបោះទុនសរុបស្មើនឹង ៦ម៉ឺនដុល្លារអាមេរិកថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចឡើងកាន់តួនាទីខ្ពស់ជាងអ្នកគ្រប់គ្រងបានទេ។ គំរោងរបស់លោកគឺ ជួលអ្នកគ្រប់គ្រងមកពីខាងក្រៅ។
ការសម្រេចនេះត្រូវបានលោកនិយាយថា គឺជាកំហុសធំបំផុតដែលលោកបានធ្វើ។ “មេរៀនដែលខ្ញុំបានរៀនពីថ្ងៃដ៏អាប់អួរនៅក្រុមហ៊ុន Alibaba គឺអ្នកត្រូវតែធ្វើអោយក្រុមរបស់អ្នកមានតម្លៃ គំនិតបង្កើតថ្មី និងទស្សនវិស័យ”។
លោក Jack Ma គឺជាគំរូនៃបុគ្គលជោគជ័យបែបបុរាណ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់លើសពីទ្រព្យសម្បត្តិរបស់លោកដ៏មហាសាលនោះគឺ កម្រិតនៃការមិនព្រមចុះចាញ់ និងរាថយរបស់លោក។ លោកគឺជាភស្តុតាងបញ្ញាក់ថា គ្មានបរាជ័យដែលជាប់បន្តកន្ទុយគ្នាណា អាចរារាំងមនុស្សពីការសម្រេចក្ដីសុបិនរបស់ពួកគេបានឡើយ។
មហាសេដ្ឋីរូបនេះធ្លាប់និយាយថា “ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាស។ ការបោះបង់គឺជាបរាជ័យដ៏ធំមហិមា”៕
ប្រភព៖ Entrepreneur

ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី
ReplyDelete