Filled Under:

ប្រធាន HR ក្រុមហ៊ុន Google ថា លុយមិនអាចឃាត់បុគ្គលិកល្អមិនឲ្យដើរចេញទេ ចុះជាអ្វីវិញ?

សម្រាប់គ្រប់ក្រុមហ៊ុនមិនថា តូច ឬធំ បុគ្គលិកល្អជាងទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ហើយការបាត់បង់បុគ្គលិកប្រភេទនេះជាការខាតបង់ដ៏ធំធេង។ ក្រុមហ៊ុនខ្លះផ្ដល់ប្រាក់ខែច្រើនដើម្បីទាក់ចិត្តបុគ្គលិកល្អ តែបុគ្គលិក ទាំងនោះ នៅតែដើរ ចេញរកកន្លែងថ្មី។ ហេតុអ្វីក៏ប្រាក់មិនអាចឃាត់បុគ្គលិកល្អឲ្យនៅបាន? លោក Laszlo Bock អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការបុគ្គលិកនៃក្រុមហ៊ុន Google បានឲ្យដឹងថា ចំណុចធំៗពីរដែលអន្ទងចិត្តបុគ្គលិកគំរូឲ្យនៅក្រុមហ៊ុនមួយបាន ដោយលុយ​មិនមែន​ជា​អាទិភាព។
១៖ គុណភាពនៃមនុស្សដែលពួកគេធ្វើការជាមួយ គុណភាពនៃក្រុមការងារដែលអ្នកធ្វើការជាមួយនឹងជំរុញចិត្តអ្នកឲ្យខិតខំ និងចង់​ធ្វើ​ការ​ជាក្រុមខ្លាំង។ «ហេតុនេះហើយទើបការជួលបុគ្គលិកមានសារៈសំខាន់»។ លោក Bock បញ្ជាក់។ ក្រុមហ៊ុន Google បានដាក់ស្តង់ដារយ៉ាងខ្ពស់ក្នុងការជ្រើសរើសបុគ្គលិក។ មិនថា អ្នកដាក់ពាក្យមកធ្វើការងារតូច ឬមុខតំណែងធំឡើយ បេក្ខជន​ទាំង​អស់​តែង​តែ​ត្រូវបានសង្កេត និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្ទាល់ សហការីពាក់ព័ន្ធ គណៈកម្មការជ្រើសរើស និងចុងក្រោយគឺនាយកប្រតិបត្តិលោក Larry Page តែម្ដង​ដើម្បី​ធានាពីគុណភាពការងារ។

២៖ អារម្មណ៍ប្រាកដថា ការងារដែលពួកគេធ្វើជាការងារមានតម្លៃ «មនុស្សធ្វើការគឺចង់បាន​​តម្លៃការងារ​​ច្រើនជាងប្រាក់ឈ្នួលដែលពួកគេទទួលបាន។ ពួកគេចង់​ធ្វើការងារដ៏មានអត្ថន័យណាមួយ។ ដូច្នេះការឲ្យបុគ្គលិក​ដឹងពីគោលបំណង​នៃការបំពេញការងាររបស់ពួកគេផ្ដល់អត្ថប្រយោជន៍យ៉ាងចម្បង។» ប្រធានផ្នែក​ធនធាន​មនុស្សដដែលបន្ថែម។
ការសិក្សារបស់លោកសាស្ត្រាចារ្យ Adam Grant រកឃើញថា មនុស្សដែល​ពាក់ព័ន្ធ​នឹង​ការងារមានអត្ថន័យ មានលទ្ធផលការងារប្រសើរជាងមនុស្សធម្មតា ៥ ដង។ អ្វីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍កក់ក្ដៅនឹងធ្វើការនៅក្រុមហ៊ុន Google រួមមានដូចជា ផ្ដល់អាហារ​មួយ​ពេល ការម៉ាស្សា និងការបោកសំលៀកបំពាក់​ក្នុង​ក្រុមហ៊ុន​ដោយឥត​គិត​ថ្លៃ។ ចំណុចទាំងនេះមិនមែនដើម្បីចងជើងបុគ្គលិកទេ តែគឺដើម្បីលើកទឹកចិត្ត​បុគ្គលិកឲ្យ​មាន​អារម្មណ៍ល្អ និងខិតខំធ្វើការទៅវិញ៕

ប្រភព៖ Businessinsider

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete