តើលោកអ្នកកើតមកជាសហគ្រិនមែនទេ? ដើម្បីជោគជ័យក្នុងជីវិត គេត្រូវការលក្ខណៈសម្បត្តិមួយចំនួនទាំងពីកំណើត និងរៀនបន្ថែម។ ប៉ុន្តែមានលក្ខណៈសម្បត្តិមួយចំនួនដែលសហគ្រិនជោគជ័យភាគច្រើនមានដូចគ្នា។ ហើយអ្វីដែលល្អនោះគឺថា បើទោះជាលោកអ្នកគ្មានលក្ខណៈសម្បត្តិទាំងនេះពីកំណើត ក៏លោកអ្នកអាចរៀនបានដែរ៖
១/ ក្រោកពីដំណេកមុនគេ
ការសិក្សាជាច្រើនបង្ហាញថា មនុស្សដែលក្រោកពីគេងបានឆាប់ ច្រើនតែជាមនុស្សជោគជ័យ។ អ្វីដែលសំខាន់លើសពីទម្លាប់នៃការទទួលទានដំណេកនិងការក្រោកគឺកម្លាំងចិត្ត មហិច្ឆតា និងការប្តេជ្ញាចិត្តដោះស្រាយបញ្ហា។ ហើយមនុស្សដែលក្រោកពីដំណេកពេលព្រឹកយល់ថា គេអាចដោះស្រាយបញ្ហាបាននៅពេលមនុស្សជាច្រើនទៀតកំពុងតែដេកលង់លក់។
២/ ចេះមើលឱកាស
គំនិតដែលពេញនិយមគឺជាជាគំនិតដែលចេះផ្តល់តម្រូវការដល់ទីផ្សារ។ ដូច្នេះ សហគ្រិនគឺជាមនុស្សដែលចេះសម្គាល់ចំណុចខ្វះខាត ឬចន្លោះនៅក្នុងទីផ្សារ រួចគេយកគំនិតទៅបំពេញកន្លែងខ្វះខាតនោះ។ ប៉ុន្តែក៏មានមនុស្សដែលចាំតែលួចចម្លងគំនិតគេទៅធ្វើមានបានដែរ។ ដូច្នេះ អ្វីដែលសហគ្រិនត្រូវធ្វើគឺស្វែងរកគំនិតថ្មីៗ និងឱកាសជានិច្ច។
៣/ ធ្វើតាមផែនការ
លោកអ្នកត្រូវតែអនុវត្តនូវគំនិត ឬផែនការដែលប្រុងធ្វើអ្វីមួយ បើមិនដូច្នោះទេ នឹងមិនមានអ្វីកើតឡើងឡើយ។ ពេលណាមានការប្តេជ្ញាចិត្ត ត្រូវតែព្យាយាមជម្នះរាល់ឧបសគ្គ និងការអូសបន្លាយពេលវេលាទាំងអស់ដើម្បីអនុវត្តឱ្យបានតាមផែនការ។
៤/ ជម្នះនឹងភាពដដែលៗ
នេះជារឿងរបស់លោក Steve Jobs និងមនុស្សឈប់រៀនជាច្រើនទៀតបានធ្វើ។ សហគ្រិនមិនព្រមទទួលយកទម្លាប់ទូទៅទេ គេត្រូវតែជម្នះធ្វើអ្វីៗដែលមនុស្សផ្សេងទៀតមិនធ្លាប់បានធ្វើ។ គេចង់បានឱ្យប្រសើរឡើង ឱ្យលឿនជាងមុន និងចង់បានឱ្យច្រើន ហើយគេមិនខ្លាចរស់នៅតែឯងទេបើគ្មានអ្នកគាំទ្រ។ សម្រាប់សហគ្រិន គ្មានពាក្យថាគ្រប់គ្រាន់ទេ។
៥/ មនុស្សដែលគិតតែលុយ
មនុស្សប្រឌិតនិងសហគ្រិនមានចំណុចធំមួយខុសគ្នា។ បើលោកអ្នកចង់ឱ្យមុខជំនួញដើរទៅមុខ លោកអ្នកត្រូវតែមានភាពវៃឆ្លាតរឿងបង្កើត និងប្រើប្រាស់លុយ។ រឿងនេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ សហគ្រិនត្រូវតែយល់ដឹងអំពីលុយ បើលោកអ្នកជាប់បំណុល ព្យាយាមដោះឱ្យរួច ហើយបើមុខជំនួញលោកអ្នកមិនអាចបង្កើតលុយបានទេ វាមិនអាចជោគជ័យបានទេ។
ប្រភព៖ Entrepreneur

0 comments:
Post a Comment