Filled Under:

គន្លឹះ​ទាំង​១០​ដើម្បី​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ​៣០​ឆ្នាំ

ការធ្វើជាអ្នកមាននិងក្លាយជាសេដ្ឋីនៅត្រឹមអាយុ៣០ឆ្នាំជារឿងស្រមើស្រមៃសម្រាប់មនុស្សភាគច្រើនក្នុងលោកនេះ។ ប៉ុន្តែយើងមិនគួរគិតថាវាជារឿងមិនអាចទៅរួចទេ។ នៅត្រឹមអាយុ២១ឆ្នាំ បុរសម្នាក់ទើបតែរៀនចប់ពីមហាវិទ្យាល័យ គ្មានលុយកាក់ចាយវាយ និងជាប់បំណុលទៀត។ តែនៅពេលអាយុ៣០ឆ្នាំ បុរសនោះក៏ក្លាយជាសេដ្ឋីមួយរូប។ នេះជារឿងពិតរបស់លោក Grant Cardone ដែលបានអនុវត្តវិធីសាស្រ្ត១០ជំហានដូចខាងក្រោមនេះ ៖
១/ គិតរឿងរកលុយ

នៅក្នុងបរិស្ថានសេដ្ឋកិច្ចសព្វថ្ងៃនេះ យើងមិនអាចសន្សំលុយទុកដើម្បីក្លាយជាអ្នកមានកើតទេ។ ជំហានដំបូងគឺត្រូវរកវិធីបង្កើតលុយ និងបង្កើនលុយ។

២/ កុំសំញែងទ្រព្យសម្បត្តិ
មិនត្រូវប្រើប្រាស់របស់ទំនើបៗ ឬរថយន្តថ្លៃៗភ្លាមទេ បើមុខជំនួញមិនទាន់រឹងប៉ឹងខាងហិរញ្ញវត្ថុ។ ព្យាយាមធ្វើឱ្យគេស្គាល់តាមរយៈភាពសុចរិតនៃអាជីវកម្ម ជាជាងគិតតែសម្តែងភាពហ៊ឺហា។

៣/ សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីសន្សំទេ
មូលហេតុតែមួយគត់ក្នុងការសន្សំលុយគឺដើម្បីយកទៅវិនិយោគ។ មិនត្រូវប្រើប្រាស់លុយសន្សំ​នេះ​ក្រៅពីវិនិយោគឡើយបើទៅជាក្នុងករណីចាំបាច់ខ្លាំងយ៉ាងណាក៏ដោយ។

៤/ ជៀសវាងបំណុលណាដែលមិននាំចំណូល
សូមបង្កើតច្បាប់មួយសម្រាប់ខ្លួនឯងថាមិនត្រូវខ្ចីបុលគេឡើយ បើបំណុលនោះ​មិនអាច​បង្កើត​លុយបាន។ អ្នកមានប្រើប្រាស់បំណុលដើម្បីបង្កើនវិនិយោគនិងបង្កើតលុយ។ ចំណែកអ្នក​ក្រ​ប្រើបំណុលដើម្បីទិញរបស់របរប្រើប្រាស់ដែលជួយឱ្យអ្នកមានកាន់តែមានឡើង។

៥/ ចាត់ទុកលុយឱ្យដូចម្ចាស់ស្នេហ៍
មនុស្សរាប់លាននាក់ចង់បានសេរីភាពខាងហិរញ្ញវត្ថុ ប៉ុន្តែមានតែមនុស្សដែលចាត់​ទុកលុយ​ជា​អាទិភាពទើបអាចមានលុយរាប់លានបាន។ ដើម្បីក្លាយជាអ្នកមាន ហើយកាន់តែមានឡើងថែម​ទៀត យើងត្រូវតែផ្តល់អាទិភាពចំពោះលុយ។ បើព្រងើយកន្តើយនឹងលុយ វានឹងព្រងើយ​កន្តើយ​ចំពោះ​យើងវិញមិនខាន។

៦/ លុយមិនចេះដេកទេ
លុយមិនស្គាល់ម៉ោងពេល ឬថ្ងៃឈប់សម្រាកអ្វីទេ ហើយយើងអ្នករក​លុយក៏ត្រូវគិត​បែបនេះ​ដែរ​។​ លុយស្រឡាញ់មនុស្សដែលចូលចិត្តធ្វើការច្រើន។ មិនត្រូវរំពឹងចាំសំណាងឬព្យាយាមធ្វើ​ជា​មនុស្សឆ្លាតអ្វីទេ តែត្រូវព្យាយាមធ្វើការឱ្យលើសអ្នកដទៃ។

៧/ ក្រគ្មានន័យទេ
ព្យាយាមលុបបំបាត់រាល់គំនិតដែលចាត់ទុកថាភាពក្រីក្រជារឿងធម្មតារបស់ជីវិត។ លោក Bill Gates ធ្លាប់និយាយថាបើយើងកើតមកក្រ វាមិនមែនជាកំហុសរបស់យើងទេ។ ប៉ុន្តែបើយើងស្លាប់​ក្នុង​ភាពក្រីក្រ វាជាកំហុសរបស់យើងហើយ។

៨/ ស្វែងរកគ្រូជាសេដ្ឋី
មនុស្សភាគច្រើនកើតនិងចម្រើនវ័យឡើងក្នុងគ្រួសារក្រីក្រនិងមានថ្នាក់មធ្យម។ ហេតុដូច្នេះ​ហើយយើងក៏ច្រើនតែមានផ្នត់គំនិតមិនទូលំទូលាយទេ។ បើចង់មាន ត្រូវរៀនយកគំរូ​តាម​អ្នកមាន ហើយបើចង់ក្លាយជាសេដ្ឋី ត្រូវរៀនសូត្រពីគ្រូដែលជាសេដ្ឋី។

៩/ យកលុយទៅវិនិយោគក្នុងក្រុមហ៊ុនធំៗ
ការវិនិយោគជាគន្លឹះក្នុងការក្លាយជាសេដ្ឋី។ ធ្វើការឱ្យគេមិនអាចក្លាយជាអ្នកមានបានទេ លុះត្រាតែយកលុយទៅវិនិយោគ។

១០/ កំណត់គោលដៅរកលុយឱ្យបានច្រើនលាន
កំហុសធំបំផុតផ្នែកហិរញ្ញវត្ថុរបស់អ្នកចង់មាន គឺគេមិនបានគិតឱ្យខ្ពស់លើស​ពីសមត្ថភាព​របស់​គេ។ នៅលើលោកនេះ លុយមិនចេះខ្វះទេ។ វាខ្វះតែមនុស្សដែលហ៊ានគិតធំប៉ុណ្ណោះ។

ប្រភព៖ Entrepreneur

0 comments:

Post a Comment