Filled Under:

អ្នក​ប្រឹក្សា​ពាណិជ្ជ​កម្ម​​​ដែល​រក​បាន​​១០​លាន​ដុល្លារ​នៅ​វ័យ​២៦​​ឆ្នាំ​​ ឲ្យ​គន្លឹះ​៤​នៅ​ថ្ងៃ​នេះ

លោក Sam Ovens ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បញ្ញាបត្រ​បាន​ចូល​​ធ្វើការ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត ប៉ុន្តែ​ការងារ​នេះ​មាន​អាយុ​ត្រឹម​៣​ខែ​ប៉ុណ្ណោះ ដោយលោក​បានទៅ​ជួយ​ការងារ​ក្នុង​ហ្គារ៉ាស​ឡាន​របស់​ឪពុក​ម្ដាយ​ដើម្បី​ចាប់​ផ្ដើម​ជំនួញ​ទី​មួយ​របស់​លោក។
ក្រោយ​ពី​ការ​ប្រឹងប្រែង​រយៈ​ និង​ចំណាយ​លុយ​ទាំង​អស់​ដែល​លោក​មាន​ត្រឹម​រយៈ​ពេល​៩​ខែ Ovens ជំនួញ​របស់​លោក​បាន​ដួល​រលំ ហើយ​លោក​បាន​បើក​ដំណើរការ​ជំនួញ​ថ្មី​ពីរ​លើក​ទៀត​ដែល​សុទ្ធតែ​ត្រូវ​ដួល​រលំ​ទាំង​អស់។

ជាជាង​ការ​លះបង់ ហើយ​ត្រលប់​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ​ក្រុមហ៊ុន​​ធំៗ​របស់​គេ​ក្រោយ​ពី​បរាជ័យ​ក្នុងជីវិត លោក Ovens បាន​ប្រើ​បទពិសោធន៍​​ជា​ឱកាស​ត្រូវ​រៀន។ ហេតុ​អ្វី​គំនិត​ដ៏​ល្អ​របស់​លោក​មិន​អាច​ទាក់ទាញ​អ្នក​ប្រើប្រាស់​បាន? តើ​លោក​បាន​ធ្វើ​អ្វី​ខុស?​ តើ​លោក​បាន​ធ្វើ​អ្វី​ត្រូវ?
ការ​វាយតម្លៃ​លើ​ខ្លួន​ឯង និង​ឆន្ទៈ​របស់​លោក​ដើម្បី​រៀន និង​លូតលាស់​នេះ បាន​ធ្វើ​អោយ Ovens សាកល្បង​ជីវិត​សហគ្រិន​ម្ដង​ទៀត ដោយ​ចាប់​ផ្ដើម​ដំណើរការ​ក្រុមហ៊ុន​ទី​បួន ជា​ក្រុមហ៊ុន​ប្រឹក្សា​ធុរកិច្ច។
ការ​ប្រឹងប្រែង​​លើក​នេះ​គឺ​ទទួល​បាន​ផ្លែផ្កា។ នៅ​ត្រឹម​អាយុ​២៦​ឆ្នាំ គឺ​បួន​ឆ្នាំ​ក្រោយ​ពី​បើក​ដំណើការ​ក្រុមហ៊ុន​ប្រឹក្សា​ធុរកិច្ច​របស់​លោក Ovens រក​ចំណូល​បាន​១០​លាន​ដុល្លារ។
ថ្មីៗ​នេះ​អ្នក​សារព័ត៌មាន​បាន​សម្ភាសន៍​លោក​ដើម្បី​ដឹង​ពី​ការ​ណែនាំ​ដែល​លោក​ត្រូវ​ចែករំលែក​ជាមួយ​សហគ្រិន​ដ៏ទៃ​ទៀត។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​សំខាន់​បួន​ដែល​លោក Ovens ចែក​រំលែក៖

១៖ កសាង​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​អោយ​បាន​លឿន​
កសាង​កេរ្ដិ៍​ឈ្មោះ​ផ្ទាល់​ខ្លួន​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សហគ្រិន។
“ប្រសិន​បើ​មនុស្ស​ស្គាល់​ និង​ទុក​ចិត្ត​អ្នក និង​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក ពួក​គេ​ច្រើន​ទុក​ចិត្ត​លើ​ពាណិជ្ជកម្ម​ថ្មី​របស់​អ្នក”។ លោក Ovens និយាយ។
ពង្រីក​ចំនួន​អ្នក​គាំទ្រ ឬ​ស្គាល់​អ្នក​អោយ​កាន់​តែ​ទូលំទូលាយ មួយ​ថ្ងៃៗ​អ្នក​ត្រូវ​ធ្វើ​អ្វី​អោយ​មនុស្ស​ថ្មី​ឃើញ​ជានិច្ច។
លោក Ovens ណែនាំ​ឲ្យ​ កសាង​កេរ្ដិ៍​ឈ្មោះ​របស់​អ្នក​​តាម​ការ​និយាយ​​ក្នុង​វេទិកា​សាធារណៈ ដើម្បី​ខ្លួន​អ្នក​និង​ក្រុមហ៊ុន​របស់​អ្នក តាម​រយៈ​ការ​និយាយ និង​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ពង្រីក​ចំនួន​អ្នក​គាំទ្រ​អ្នក​អោយ​លឿន​តាម​ដែល​អាច​ធ្វើ​​ទៅបាន។
“ការ​និយាយ ឬ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​សង្គម​​ដែល​ទាក់ទាញ​អ្នក​គាំទ្រ នឹង​នាំ​អតិថិជន​មក​អោយ​អ្នក។ ការ​សាង​កេរ្ដិ៍​គឺ​ពិត​ជា​សំខាន់​សម្រាប់​ជោគជ័យ​ក្នុង​ជំនួញ”។ លោក​ Ovens និយាយ។

២៖ ប្រើបណ្ដាញ​របស់​អ្នក​ដើម្បី​បង្កើត​លុយ
យោង​តាម​លោក Ovens សហគ្រិន​ និង​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​ភាគច្រើន​មាន​បណ្ដាញ​ដ៏​មាន​តម្លៃ​ច្រើន​រួច​ទៅ​ហើយ គឺ​ច្រើន​លើស​ពី​អ្វី​ដែល​ពួក​គេ​ដឹង​មុន​ពេល​ចាប់​ផ្ដើម​ជំនួញ​ទី​មួយ​របស់​ខ្លួន។
“ពេល​អ្នក​ចាប់​ផ្ដើម​ដំបូង កុំ​ភ្លេច​បណ្ដាញ​ទំនាក់ទំនង​មិត្តភ័ក្ដិ​​ និង​គ្រួសារ​របស់​អ្នក។ អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​ចំពោះ​អតិថិជន​ដ៏​មាន​សក្ដានុពល​ដែល​អ្នក​មាន​ក្នុង​ដៃ​ស្រាប់”។ លោក Ovens និយា។

៣៖ រៀន​កុំ​ឈប់​
មិន​ថា​ករណី​អ្វី​ទេ ពេល​អ្នក​បើក​ជំនួញ​​ថ្មី វា​នឹង​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​រៀន។
មិន​ចំពោះ​ថា​អ្នក​គិត​ថា​​ខ្លួន​ចេះ​ច្បាស់​ពី​ឧស្សាហកម្ម​ដែល​អ្នក​ជ្រើសរើស​ប៉ុណ្ណា​នោះ​ទេ អ្នក​តែង​តែ​ជួប​នឹង​បញ្ហាប្រឈម​ថ្មី ដូចជា​ឧស្សាហកម្ម​ផ្លាស់ប្ដូរ​ ឬ​ឧបសគ្គ​ផ្សេងៗ​ដែល​អ្នក​មិន​ធ្លាប់​ហែល​ឆ្លង។
“ក្នុង​យុគសម័យ​ឌីជីថល​នេះ សហគ្រិន​ណា​ក៏អាច​បង្រៀន​ខ្លួន​ឯង​បាន​ដែរ​គឺ​គ្រប់​រឿង​ទាំង​អស់។ ខ្ញុំ​បាន​អាន​សៀវភៅ​រាប់​រយ​ក្បាល ហើយ​បង្រៀន​ខ្លួន​ឯង​ពី​ទីផ្សារ ការលក់ គណនេយ្យ យុទ្ធសាស្ត្រ សូម្បី​ការ​អភិវឌ្ឍ​ខ្លួន។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ចេះ​រឿង​ទាំង​អស់​នេះ​ប្រសិន​បើ​ខ្ញុំ​ចង់​ប្រឡូក​ក្នុង​ជំនួញ​នេះ”។ លោក Ovens និយាយ។

៤៖ កុំ​ខ្វល់​រឿង​គេ​បដិសេធ
“អារម្មណ៍​ខ្លាច​គេ​បដិសេធ​គឺ​ជា​ការ​ភ័យ​ខ្លាច​ដ៏​ធំ​មួយ​ពេល​ដែល​ខ្ញុំ​ទើប​តែ​​ចាប់​ផ្ដើម”។ សហគ្រិន​វ័យ​ក្មេង​រូប​នេះ​និយាយ។
លោក​បន្ត​ថា “ខ្ញុំ​ប្រឈម​ជាមួយ​មនុស្ស​មិន​ស្គាល់​មុខ​និយាយ​​ប្រាប់​គេ​ពី​ជំនួញ​របស់​ខ្ញុំ ហើយ​បន្ទាប់​មក​ព្យាយាម​យល់​អោយ​ច្បាស់​ថា ការ​បដិសេធ​គឺ​ជា​រឿង​ជំនួញ​មិន​មែន​រឿង​បុគ្គល​ទេ នោះ​គឺ​ជា​ជំហាន​ដ៏​ប្រទាំងប្រទើស​មួយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ទី​បំផុត”។
គន្លឹះ​មួយ​អ្នក​ដែល​​អ្នក​នឹង​យក​ទៅ​ប្រើ? បើ​ក៏សាង​កេរ្ដិ៍​ឈ្មោះ​ដោយ​ការ​ធ្វើ​យុទ្ធនាការ​​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​សូម​កុំភ្លេច Tag អោយ​ The Phnom Penh Times ផង៕

ប្រភព៖ Entrepreneur

0 comments:

Post a Comment