Filled Under:

៧ចំណុចសម្រាប់អ្នកបើកហាងលក់ទំនិញរាយ អោយទទួលបានជោគជ័យ

មិន​ថា​អ្នក​​ប្រឡូក​ក្នុង​ឧស្សាហកម្ម​អ្វី​នោះ​ទេ ការ​ចាប់​ផ្ដើម​ធ្វើ​ជំនួញ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ហាង​លក់​ទំនិញ​រាយ​ក៏​មិន​ខុស​គ្នា​ដែរ រវាង​ការ​ជ្រើសរើស​ទី​កន្លែង និង​ការ​ធ្វើ​ឲ្យ​ផលិតផល​របស់​អ្នក​មាន​លក្ខណៈ​ល្អ​ពិសេស គឺ​មាន​រឿង​រាប់​រយ​ដែល​ត្រូវ​កត់​ចំណាំ​និង​តាម​ដាន។

បច្ចុប្បន្ន​​អ្នក​ជំនួញ​កម្ពុជា​វ័យ​ក្មេង​ជា​ច្រើន​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​លើ​អាជីវកម្ម​លក់​ទំនិញ​រាយ ដូច្នេះ​នៅ​ក្នុង​ទំព័រ​នេះ​ ដឹភ្នំពេញថាមស៍ បាន​ដក​ស្រង់​ដំបូន្មាន​របស់​ម្ចាស់ហាង​លក់​រាយ​ដែល​ជោគជ័យ និង​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​ដើម្បី​ជា​គន្លិះ​ដែល​ម្ចាស់​ហាង​វ័យ​ក្មេង​អាច​យក​មក​ពិចារណា​។

១៖ បង្កើត​​គោលដៅ​ពាណិជ្ជកម្ម​
“បង្កើត​គោលដៅ​ពាណិជ្ជកម្ម និង​បន្ត​សម្លឹង​ក្រោយ​លើ​គោលដៅ​នោះ​ ខណៈ​ដែល​ពាណិជ្ជកម្ម​របស់​អ្នក​កំពុង​ដើរ​ទៅ​មុខ។ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​ផ្នត់​គំនិត​ពាណិជ្ជកម្ម​ដើម​របស់​អ្នក។ ហេតុ​ផល​នេះ​នឹង​ធ្វើ​អោយ​អ្នក​ចងចាំ​ការ​ប្រកួត​ប្រជែង និង​ដឹង​ថា​ហេតុ​អ្វី​ទើប​អ្នក​​ចាប់​ផ្ដើម​ពាណិជ្ជកម្ម​របស់​អ្នក។” Beth Arrowood, CEO ក្រុមហ៊ុន NIBA Collections។
២៖ ដឹង​ពី​វិធី​បង្ហាញ​ពាណិជ្ជកម្ម​​របស់​អ្នក​
“អ្នក​ត្រូវ​ដឹង​ពី​វិធី​ដែល​អាច​ប្រាប់​អតិថិជន​របស់​អ្នក​ក្នុង​រយៈ​ពេល​ខ្លី​ដើម្បី​អោយ​ពួក​​គេ​ដឹង​ថា ហេតុអ្វី​អ្នក​បើក​ហាង​លក់​រាយ​នេះ​។ ធ្វើ​យ៉ាង​ណា​អោយ​អតិថិជន​ដឹង​ពី​ប្រយោជន៍​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពី​ហាង​របស់​​អ្នក។" Jaclyn Joslin ម្ចាស់​ហាង Coveted Home។
៣៖ ប៉ាន់ប្រមាណ​ទំហំ​ទឹកប្រាក់​របស់​អ្ន
“ខ្ញុំ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចាប់​ផ្ដើម​មុខ​ជំនួញ​ទាំង​អស់​ អោយ​​ពិនិត្រ​យ៉ាង​ច្បាស់​លាស់​ពី​ទំហំ​ទឹក​ប្រាក់​របស់​​ខ្លួន​ដែល​ត្រូវ​ទ្រទ្រង់​យ៉ាង​​ហោច​ណាស់​រយៈ​ពេល​៦​ខែ។ កុំ​គិត​ដល់​ការ​បញ្ជា​ទិញ​គ្រឿងម៉ាស៊ីន​ ឬ​ឧបករណ៍​ទំនើប​ ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​មាន​ប្រាក់​ក្នុង​ធនាគារ​គ្រប់គ្រាន់។ នេះ​ជា​រឿង​ដែល​អ្នក​ត្រូវ​ពិនិត្រ​ដោយ​ម៉ឺងម៉ាត់​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មុខ​ជំនួញ​។” Jenifer Martin សាស្ត្រាចារ្យ​សេដ្ឋកិច្ច និង​​ជា​ស្ថាបនិក Zest Business Consulting។
៤៖ រៀបគំរោង​សម្រាប់​សេវាកម្ម​បម្រើ​អតិថិជន
“ខ្ញុំ​បាន​រៀន​រឿង​មួយ​ដឹង​ថា ផលិតផល​គឺ​ជា​រឿង​ទី​ពីរ បន្ទាប់​ពី​សេវាកម្ម​បម្រើ​អតិថិជន និង​​ការ​ផ្ដល់​បទពិសោធន៍​ល្អ​ឥតខ្ចោះ​ដែល​ពួក​គេ​មិន​ធ្លាប់​ជួប​នៅ​កន្លែង​ណា​ទាំង​អស់។ ដូច្នេះ​មុន​នឹង​បើក​ហាង​លក់​ទំនិញ​រាយ អ្នក​ត្រូវ​គិត​ពី​សេវា​បម្រើ​អតិថិជន​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​ពួក​គេ​មិន​ដែល​បាន​ទទួល​ពី​ហាង​លក់​រាយ​ដទៃ។” Rawie Laborce ស្ថានិក Revermen។​
៥៖​ ស៊ើប​មើល​ពី​ទំហំ​ទីតាំង
“ចំណាយ​ពេល​តាម​ដាន​ទីតាំង​របស់​ហាង​ផ្សេងៗ និង​ចរាចណ៍​អតិថិជន ចូល​ទៅ​មើល​បន្ទប់​ទឹក ពិនិត្រ​មើល​ប្រព័ន្ធ​ភ្លើង និង​សុវត្ថិភាព​សម្រាប់​ការ​ចេញចូល​របស់​ភ្ញៀវ និង​បុគ្គលិក​ក្នុង​ហាង​របស់​អ្នក។” Christina Okubo អ្នក​ប្រឹក្សា​យោបល់​ផ្នែក​គំនិត​ច្នៃ​ប្រឌិត និងផ្សព្វផ្សាយ​យីហោ។
៦៖ ឌីហ្សាញ​ហាង​អោយ​ត្រឹម​ត្រូវ
ទ្រង់ទ្រាយ​របស់​ហាង​នីមួយៗ​គឺ​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក​ ហើយ​អថិតជន​ជ្រើសរើស​ហាង​ដោយ​ផ្អែក​លើ​ឧស្សាហកម្ម​ខុសៗ​គ្នា។” Shannon Fitzgerald ស្ថាបនិក Brazen Branding។
៧៖ បង្កើត​ទំនាក់ទំនង​ជាមួយ​អតិថិជន​ដែល​មាន​សក្ដានុពល
“បណ្ដាញ! បើ​គ្រាន់​តែ​បង្កើត​ហាង តាំង​ទំនិញ និង​បើក​ទ្វារ​រង់​ចាំ​អតិថិជន​ចូល​មក​ទិញ​គឺ​មិន​គ្រាប់​គ្រាន់​ទេ។ អ្នក​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ ដើម្បី​ជួប​មនុស្ស​ដែល​ជា​គោលដៅ​របស់​អ្នក ដើម្បី​ផ្សព្វផ្សាយ​ពី​យីហោ​ហាង​របស់​អ្នក។ អ្នក​ណា​នឹង​ទៅ​រក​យីហោ​ហាង​របស់​អ្នក​ប្រសិន​បើ​ពួក​គេ​មិន​ស្គាល់​នោះ?” Claire Jones ម្ចាស់ ហាង The General Store Seatle។

សង្ឃឹម​ថា​ ការ​ចែក​រំលែក​របស់​អ្នក​មាន​បទពិសោធន៍​ទាំង​៧​រូប​ខាង​លើ នឹង​ជួយ​ផ្ដល់​គំនិត​ខ្លះៗ​ដើម្បី​ជំរុញ​ដំណើរការ​នៃ​ការ​បើក​ហាង​លក់​ទំនិញ​របស់​អ្នក​ដើរ​ទៅ​មុខ​បាន​ដោយ​រលូន៕

ប្រភព៖ Businessdaily

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete