ពិតជាគួរឱ្យរំភើបចិត្តជំនួសសិស្សនិស្សិតនិងអ្នកដែលកំពុងតែស្វែងរកការងារ ដែលនេះគឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានមុខតំណែងជាមួយនឹងក្រុមហ៊ុនធំៗជាច្រើន នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិលើកទីប្រាំពីរ ឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៧ និង ២៨ ខែតុលា ឆ្នាំ ២០១៧ នៅសាលសន្និបាតនិងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨យប់។
យ៉ាងហោចណាស់ ក៏មានក្រុមហ៊ុន និងសហគ្រាសធំៗ ជាងមួយរយ ស្ថាប័ន កំពុងតែរង់ចាំ និងស្វែងរកបុគ្គលិកជាងពីរម៉ឺននាក់ ដើម្បីចូលរួមសហការការងារទាំងពេញម៉ោង និងក្រៅម៉ោង ជាមួយនឹងមុខតំណែងជាង ពីរម៉ឺនកន្លែង នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុន សូវើរីន រេថេលគ្រុប ដែលជាក្រុមហ៊ុនស៊ីវីល័យជាងគេនៅកម្ពុជា ក៏បានចូលរួមស្វែងរកបុគ្គលិកដើម្បីបំពេញការងារនៅក្នុងឱកាសនោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ លោកអ្នកក៏ទទួលបានការណែនាំពីអាជីពនិងជំនាញបច្ចេកទេស ក៏ដូចជាសម្ភាសន៏និងជ្រើសរើសការងារនៅនឹងកន្លែងផ្ទាល់តែម្តង។
ដូចនេះកុំឲ្យឱកាសដ៏មានតម្លៃមួយនេះរំលងទៅឱ្យសោះ សូមរៀបចំប្រវត្តិរូបសង្ខេបរបស់លោកអ្នកឥឡូវនេះនិងធ្វើដំណើរទៅកាន់កោះពេជ្រទាំងអស់គ្នាដើម្បីទទួលបានការងារល្អៗ ពីសំណាក់ក្រុមហ៊ុនធំៗដែលកំពុងរង់ចាំអ្នកនៅទីនោះ ដើម្បីអនាគតភ្លឺថ្លា សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល៕
Source: sovrinmagazine







0 comments:
Post a Comment