អ្នកអាចនឹងលឺពាក្យ សហគ្រិនពីបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានាមិនតិចដងទេ ហើយរឹតតែដឹងច្បាស់ទៀតថា អ្នកដែលបោះបង់ការងារមកប្រឡូកសហគ្រិនភាពសុទ្ធសឹងតែចង់ក្លាយជាថៅកែខ្លួន និងមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ តែបើអានអត្ថបទទាំងនោះ អ្នកចង់ក្លាយជាសហគ្រិនដែរទាំងមិនដឹងអ្វីទាំងអស់ និងចង់ហក់លោតភ្លាមៗ នោះអ្នកអាចនឹងខាតបង់ទាំងពេលវេលា និងថវិកា ចុងក្រោយត្រឡប់ទៅរកការងារមុនធ្វើវិញ។ ចំណុចទាំង ៥ ដែល Phnom Penh Times នឹងរៀបរាប់នេះ បង្ហាញថាអ្នកមិនសមធ្វើជាសហគ្រិនទេ។
១ ស្បែកមុខមិនក្រាស់
នៅពេលដែលអ្នកប្រកាសថា ខ្លួននឹងប្រឡូកក្នុងមុខជំនួញមួយ ប្រាកដជាមានមនុស្សជាច្រើនបញ្ចេញទស្សនៈខុសៗគ្នា។ មិនមែនគ្រប់គ្នាសុទ្ធតែគាំទ្រគំនិតអ្នកទេ ដូច្នេះត្រូវត្រៀមខ្លួនទទួលការរិះគន់នានាតាមដែលអាចធ្វើទៅបាន។ មិនមែនគ្រប់ការរិះគន់សុទ្ធតែអាក្រក់ទេ មានខ្លះល្អបើអ្នកឆ្លាតអាចរើសទុកយកទៅកែលំអ តែខ្លះទៀតគឺពិតជាឈឺចាប់បើអ្នកមិនចេះសម្រួលអារម្មណ៍ហើយយកមកដាក់ខ្លួនឯងទាំងអស់នោះ លទ្ធផលចុងក្រោយនឹងធ្វើឲ្យខ្លួនឯងបាក់ទឹកចិត្ត ឬខូចការធំមិនខាន។
២ មិនចូលចិត្តទំនាក់ទំនង
ជាសហគ្រិនអ្នកមិនអាចកាត់ផ្ដាច់ខ្លួនពីមនុស្សជុំវិញបានឡើយ។ បើចង់ឲ្យអាជីវកម្មរបស់អ្នករស់ និងមានដង្ហើមជានិច្ច អ្នកត្រូវធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗស្គាល់ពីវា។ អ្នកអាចគិតថា ធ្វើយ៉ាងណាដើម្បីកែច្នៃផលិតផល ឬសេវាកម្មរបស់អ្នកឲ្យប្រសើរ ធ្វើយ៉ាងណាឲ្យថ្លៃដើមទាប ឬធ្វើយ៉ាងឲ្យចំនួនលក់បានច្រើនជាងមុនជាដើម។ ទាំងអស់នេះគឺសុទ្ធតែត្រូវការទំនាក់ទំនងជាមួយអ្នកដទៃ ពិសេសអតិថិជន និងដៃគូនានាដើម្បីសម្រេចបាន។ បើអ្នកមិនចូលចិត្តទំនាក់ទំនងទេ សហគ្រិនភាពអាចមិនមែនសម្រាប់អ្នកឡើយ។
៣ នៅចង់ឲ្យគេសរសើរ
ជាបុគ្គលិក អ្នកប្រហែលជាធ្លាប់ទទួលការស្ងើចសរសើរ និងការអបអរភ្លាមៗក្រោយសម្រេចការងារ ឬគម្រោងណាមួយបានល្អ។ បុគ្គលិកខ្លះទៀតចូលចិត្តលើកយកចំណុចល្អៗទៅអួតឲ្យមេដឹកនាំបានដឹង បើទោះជាពេលខ្លះខុសពីការពិតខ្លះក៏ដោយ។ តែសហគ្រិនមិនត្រូវការការស្ងើចសរសើរគ្រប់ពេលទេ។ ពេលខ្លះអាចមិនមាននរណាសរសើរអ្នកគឺមានតែអ្នកខ្លួនឯងផ្ទាល់។ ជួនកាល អ្នកអាចស្ងើចសរសើរខ្លួនឯងតាមរយៈការសម្រេចគោលដៅណាមួយ ឬកើនឡើងផលចំណេញ។ វាត្រូវការពេលវេលាយូរអង្វែងមុននឹងអាចសម្រេចកិច្ចការដែលអាចឲ្យអ្នកដទៃស្ងើចសរសើរក្នុងនាមជាសហគ្រិន ដូច្នេះបើអ្នកនៅត្រូវការនិយាយល្អពីអ្នកដទៃនៅរាល់ដំណាក់កាលសម្រេចការងារ អ្នកមិនសមជាសហគ្រិនទេ។
៤ អ្នកត្រូវការអ្នកដទៃលើកទឹកចិត្ត
ស្រដៀងនឹងការត្រូវការការស្ងើចសរសើរដែរ បើអ្នកនៅត្រូវការការលើកទឹកចិត្តពីខាងក្រៅ អ្នកក៏មិនសក្ដិសមជាសហគ្រិនដែរ។ ពេលអ្នកបង្កើតអាជីវកម្មខ្លួនឯង ពេលភ្ញាក់ពីព្រឹកមិនមាននរណាចាំប្រាប់អ្នកថា ត្រូវធ្វើអ្វីនៅពេលនេះ ឬពេលបន្ទាប់ទេ គ្រប់យ៉ាងគឺអ្នកជាអ្នកសម្រេចដោយខ្លួនឯង។
៥ ចង់ធ្វើតាមតែចំណូលចិត្តខ្លួនឯង
មនុស្សមួយចំនួនចូលចិត្តតែការងារដែលខ្លួនស្រលាញ់ដូចជាចង់ធ្វើតែជាគណនេយ្យករ ជាអ្នកនិពន្ធ ឬអ្នកគ្រប់គ្រងតែមួយមុខ។ ជាសហគ្រិន មានន័យថា អ្នកត្រូវរ៉ាប់រងការងារច្រើនជាងមួយមុខដែលអ្នកស្រលាញ់។ ពេលខ្លះ អ្នកត្រូវបង្ខំចិត្តរៀនការងារដែលអ្នកមិនស្រលាញ់ ជួបមនុស្សដែលអ្នកមិនចូលចិត្ត ចំណាយពេលដែលអ្នកត្រូវចំណាយទៅលើការលំហែ ឬជាមួយក្រុមគ្រួសារដើម្បីសម្រេចជោគជ័យ។ បើអ្នកនៅគិតថា ទាល់តែការងារដែលខ្លួនស្រឡាញ់ទើបអ្នកធ្វើ សូមបន្តការងារដែលអ្នកស្រឡាញ់ទៀតចុះ កុំឲ្យខាតពេល និងប្រាក់កាសដើម្បីប្រលូកខ្លួនជាសហគ្រិន៕
ប្រភព៖ richdad


ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី
ReplyDelete