ឱកាសដ៏ល្អមួយសម្រាប់សហគ្រិនគឺការរិះរកដំណោះស្រាយដ៏សមស្រប និងប្រសើរដើម្បីទប់ស្កាត់បញ្ហានានាក្នុងសង្គម។ ទន្ទឹមនឹងនេះ សហគ្រិនក៏អាចសិក្សារកដំណោះស្រាយលើបញ្ហាបរិស្ថានធំៗបីដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ។
១៖ ស្បៀងអាហារ
កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) បានឲ្យដឹងថា “១ ភាគ ៣ នៃស្បៀងអាហារដែលត្រូវបានផលិតសម្រាប់មនុស្សក្នុងលោកនេះ ឬស្មើនឹង ១,៣ ប៊ីលានតោនគឺបានខូចខាត ឬចោលជារៀងរាល់ឆ្នាំ"។ តែបើតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) រកឃើញថា មនុស្សប្រហែល ៧៩៥ លាននាក់មិនមានអាហារបរិភោគគ្រប់គ្រាន់ដើម្បីបានជីវិតប្រកបដោយសុខុមាលភាព។ បើគិតទៅចំនួននេះគឺស្មើនឹងម្នាក់ក្នុងចំណោមមនុស្ស ៩ នាក់ក្នុងលោក។ ដូចនេះវាជាការល្អក្នុងការរកដំណោះស្រាយដ៏សមស្របមួយដើម្បីគ្រប់គ្រងស្បៀងអាហារដែលខូចខាតទាំងនោះយកទៅទំនុកបម្រុងមនុស្សដែលខ្វះស្បៀងអាហារបរិភោគ។ បើសហគ្រិនអាចរកវិធីសាស្ត្រក្នុងការភ្ជាប់ចន្លោះទាំងពីរនេះបានវានឹងក្លាយជាឱកាសដ៏ធំសម្បើមមួយ។ មួយទៀត អ្នកក៏អាចបង្កើតអាជីវកម្មឆ្លាតវៃដើម្បីលើកទឹកចិត្តមនុស្សឲ្យបង្កើតផលិតកម្មអាហារមិនឲ្យលើសតម្រូវការដែលខូចចោលនោះដែរ។
២៖ សំលៀកបំពាក់ តាមរបាយការណ៍
ប្រជាជនអាមេរិកកប់ចោលសំលៀកបំពាក់ដែលប្រើរួចប្រហែល ១០,៥ លានតោនក្នុងមួយឆ្នាំៗ។ បើទោះជាមានប្រជាជនខ្លះបរិច្ចាគដល់ផ្នែកសប្បុរសធម៌ តែអ្នកប្រើប្រាស់ភាគច្រើនតែងបោះខោអាវចាស់ទាំងនោះចោលប្ដូរដោយសំលៀកបំពាក់ថ្មី។ អ្នកលក់បន្តខ្លះខំទិញសំលៀកបំពាក់ថ្មីៗដើម្បីបំពេញតម្រូវចិត្តអតិថិជន តែក្រោយមិនមានតម្រូវការ ឥវ៉ាន់ទាំងអស់ត្រូវកប់ចោលក្នុងស្តុកលក់មិនចេញ ឬលក់ចេញក្នុងតម្លៃថោកដើម្បីបានដើមវិញខ្លះ។ សហគ្រិនក៏អាចសម្លឹងរកឱកាសក្នុងផ្នែកនេះបានដែរដូចជា ការកែច្នៃសំលៀកបំពាក់ចាស់ទៅជាសំលៀកបំពាក់ប្លែកៗដែលអាចស្លៀកពាក់បានវិញ។ ឬបង្កើតសេវាកម្មជួលសំលៀកបំពាក់លំដាប់សម្រាប់អ្នកដែលចូលចិត្តស្លៀកតែម្ដងហើយបោះចោល។
៣៖ បច្ចេកវិទ្យា
ភាពជឿនលឿននៃបច្ចេកវិទ្យាដូចជាល្បឿនអ៊ីនធឺណិតកាន់តែលឿនដូចផ្លេកបន្ទោរ ទូរសព្ទកាន់តែទំនើប និងឆ្លាតវៃ និងឧបករណ៍ផ្សេងទៀតធ្វើឲ្យជីវិតរស់នៅកាន់តែងាយស្រួល។ តែអ្នកប្រហែលមិនបានដឹងទេថា ការផលិតសម្ភារៈទាំងនោះបានបំពុលទៅលើបរិស្ថានយ៉ាងក្រាស់ក្រែល។ បើតាមរបាយការណ៍ តែក្នុងសហរដ្ឋអាមេរិកមួយ អ្នកប្រើប្រាស់ចោលកុំព្យូទ័រ ៥០ លានគ្រឿង ទូរទស្សន៍ជិត ៣០ លានគ្រឿង និងទូរស័ព្ទ ១៤០ លានគ្រឿងក្នុងមួយឆ្នាំៗ។ តែជាអកុសល ការកែច្នៃឡើងវិញគឺអាចធ្វើបានត្រឹម ២៥% ប៉ុណ្ណោះ។ ដូច្នេះ បើអាចរកវិធីកែច្នៃ ឬលើកកម្ពស់ឲ្យការដេញស៊េរីវត្ថុបច្ចេកវិទ្យាទាំងនោះកាន់តែតិច មានន័យថា កូនចៅជំនាន់ក្រោយក៏នឹងជួបបញ្ហាបរិស្ថានកាន់តែតិចដែរ៕
ប្រភព៖ Entrepreneur

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com