គ្រាមួយនៃជីវិតមនុស្សភាគច្រើនគឺគិតដល់ការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯង។ ការក្លាយជាថៅកែលើខ្លួនឯងអាចជាភាពខ្លាងមួយ ប៉ុន្តែរឿងដែលសំខាន់ដែលត្រូវចងចាំគឺ ចាប់ផ្ដើមពាណិជ្ជកម្មមួយគឺជាការប្រឈម។ យោងតាមការស្រាវជ្រាវថ្មីៗរបស់ SBA រាយការណ៍ថា ប្រហែល៥០%នៃពាណិជ្ជកម្មតូចៗនឹងដួលរលំនៅក្នុងរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ទោះជាយ៉ាងណាប្រសិនបើអ្នកបានសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនហើយ វាជារឿងល្អដែលអ្នកត្រូវរៀនពីកំហុសរបស់អ្នកដទៃ ហើយរៀបចំខ្លួនអ្នកដើម្បីជោគជ័យ។ ខាងក្រោមនេះគឺជាកំហុសទាំង៥ត្រូវគេចអោយផុត ដែលត្រូវបានណែនាំដោយសហគ្រិនជោគជ័យ៖
១៖ ប៉ាន់ប្រមាណតម្រូវការផលិតផល ឬសេវារបស់អ្នកមិនត្រឹមត្រូវ
ព្រោះតែអ្នកចូលចិត្តរាំ មិនមែនមានន័យថាមនុស្សគ្រប់គ្នាចូលចិត្តរាំដែរនោះទេ។ ពាណិជ្ជកម្មតូចៗជាច្រើនបរាជ័យ ព្រោះម្ចាស់ពាណិជ្ជកម្មប៉ាន់ប្រមាណតម្រូវការខុស។ មុនពេលអ្នកចាប់ផ្ដើមអាជីវកម្មរបស់អ្នក អ្នកត្រូវស្វែងយល់ថាតើតម្រូវការលើផលិតផល ឬសេវាកម្មរបស់អ្នកខ្លាំង ឬធំប៉ុណ្ណា។ តើនោះជាផលិតផល ឬសេវាកម្មដែលមនុស្សភាគច្រើនត្រូវការទេ? តើវាត្រូវជាមួយនឹងទំនោរនៃការនិយមក្នុងបច្ចុប្បន្នភាពទេ? ឧទាហរណ៍៖ ការបើកតូបជួល DVD មិនមែនជាគំនិតល្អទេ ព្រោះតែប្រជាប្រិយភាពនៃការទស្សនាវីដេអូលើប្រព័ន្ធអ៊ីនធឺណិត។ ដូច្នេះអ្នកត្រូវតែស្រាវជ្រាវ និងស្វែងយល់ពីតម្រូវការលើផលិតផល ឬសេវាកម្មដែលអ្នកគ្រោងនឹងចាប់ផ្ដើមមុននឹងសម្រេចចិត្តបោះជំហាន។
២៖ ចូលប្រកួតក្នុងទីផ្សារដោយគ្មានលក្ខណៈពិសេសដាច់ដោយឡែកពីគេ
អ្នកប្រហែលអាចចំអិនហាប់ប៊ើហ្គឺ ឬធ្វើភីហ្សាដ៏មានឱជារស ប៉ុន្តែមុននឹងអ្នកព្យាយាមបង្កើតអាជីវកម្មលើទេពកោសល្យនេះ អ្នកត្រូវគិតពីរបៀបដែលនឹងធ្វើអោយអាជីវកម្មរបស់អ្នកខុសពីហាងប៊ើហ្គឺ និងភីហ្សា ដទៃ។ វាជារឿងសំខាន់ដែលយើងត្រូវគិតដល់តម្លៃ រសជាតិ ការតុបតែង សេវា ល្បឿន ការផ្សព្វផ្សាយ និងជម្រើសផ្សេងទៀតដែលធ្វើអោយអាជីវកម្មរបស់អ្នកប្លែកដោយឡែកពីគេ។
៣៖ ភ្លេចគិតរឿងចំណាយ
ដើមទុនមិនគ្រប់គឺជាហេតុមួយក្នុងចំណោមហេតុផលចម្បងដែលធ្វើអោយពាណិជ្ជកម្មមួយបរាជ័យ ដូច្នេះមុនពេលអ្នកចាប់ផ្ដើម អ្នកត្រូវពិនិត្យគិតគូរអោយច្បាស់ពីការចំណាយ គឺមិនមែនគ្រាន់តែសម្រាប់ការចាប់ផ្ដើមទេ ប៉ុន្តែរាប់បញ្ចូលទាំងការចំណាយសម្រាប់ការរស់នៅដែលអ្នកត្រូវការមុននឹងអាជីវកម្មរបស់អ្នកអាចចិញ្ចឹមអ្នកបាន។
៤៖ បរាជ័យក្នុងការលុបរឿងប្រទាំងប្រទើស
គ្មាននរណាម្នាក់អស្ចារ្យអាចដំណើរការអាជីវកម្មមួយយ៉ាងឥតខ្ចោះនោះទេ ដូច្នេះអ្នកត្រូវតែកត់សម្គាល់ពីផ្នែកដែលនៅប្រទាំងទើស និងលុបបំបាត់រឿងទាំងនោះដើម្បីសម្រេចការងារអោយបានល្អ។ អ្នកត្រូវប្រើថាមពលរបស់អ្នកអោយមានប្រយោជន៍បំផុតសម្រាប់ក្រុមហ៊ុន និងដាក់បញ្ចូលនូវមុខងារថ្មីដែលអ្នកដទៃអាចធ្វើបានល្អជាងអ្នក។
៥៖ មិនរៀបគំរោងសម្រាប់លទ្ធភាពនៃការរកចំណូល
មួយក្នុងចំណោមរឿងដែលអ្នកត្រូវធ្វើពេលចាប់ផ្ដើមគំរោងអាជីវកម្មគឺត្រូវកំណត់ទម្រង់អាជីវកម្ម។ អ្នកត្រូវដឹងពីទម្រង់នៃចំណូល និងចំណាយ។
តើការលក់បានខ្ពស់បំផុតរបស់អ្នកស្មើនឹងប៉ុន្មាន? ប្រាក់ចំណេញ? តើមួយថ្ងៃ ឬមួយសប្ដាហ៍អ្នកត្រូវលក់អោយដាច់ប៉ុន្មាន? តើករណីបែបណាដែលអាក្រក់បំផុតសម្រាប់អ្នក ហើយអ្នកនឹងត្រូវដោះស្រាយវាដោយរបៀបណា?
តើមិត្តអ្នកអានរបស់ The Phnom Penh Times ណាខ្លះដែលកំពុងដំណើរការអាជីវកម្មខ្នាតតូច? តើអ្នកមានកំហុសណាមួយក្នុងចំណោមកំហុសទាំង៥នេះទេ? តោះ! កែតម្រូវថ្ងៃនេះដើម្បីជោគជ័យក្នុងជំនួញរបស់អ្នក!
ប្រភព៖ INC

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com