អ្នកមានគំរោងចាប់ផ្តើមមុខរបរ ឬអាជីវកម្មដោយខ្លួនឯងមែនទេ? ចង់ជំរុញអ្វីដែលអ្នកមានស្រាប់ឲ្យកាន់តែប្រសើរមែនទេ? បើបែបនេះ អ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសហគ្រិនភាពហើយ។
តែក្នុងដំណើរនេះ អ្នកនឹងជួបភ្លៀងបង្អាក់មិនឲ្យទៅមុខ ហើយឧបសគ្គនោះមានច្រើនរាប់ភ្លេច។
មានមេរៀនចំនួន ៧ ដែលអ្នកអាចរៀនបានមុនចាប់ផ្ដើមផ្សងព្រេងក្នុងជីវិតជាសហគ្រិនវ័យក្មេង៖
១៖ មានភាពជឿជាក់ តែកុំហួសហេតុ ភាពជឿជាក់ជាការល្អសម្រាប់ចាប់ផ្ដើមការងារអ្វីមួយ តែមិនត្រូវមានជំនឿជាក់ហួសហេតុពេកទេ។ ការមានជំនឿជាក់ហួសហេតុពេក អាចឲ្យអ្នកមើលរំលងបញ្ហាដែលកើតមានចំពោះមុខ ហើយមិនចំពោះថា អ្នកជឿជាក់ប៉ុណ្ណាទេ បញ្ហាតូចធំអាចនឹងកើតមាននៅតាមផ្លូវដែលអ្នកដើរដែលពេលខ្លះបំបាក់ទឹកចិត្តអ្នកក៏មាន។
២៖ ផ្ដោតអារម្មណ៍ឲ្យខ្ពស់
សហគ្រិនជាមនុស្សដែលមើលឃើញឱកាស និងគំនិតថ្មីៗជានិច្ច។ ពិតណាស់ មានគំនិតរាប់រយដែលអ្នកអាចគិតដល់ តែបើគ្មានការផ្ដោតខ្ពស់ទេ អ្នកនឹងបែកឆ្វេងចាប់នេះបន្តិច ចាប់នោះបន្តិច ចុងក្រោយលទ្ធផលគឺបរាជ័យគ្រប់រឿង។ សហគ្រិនជោគជ័យដឹងរឿងច្រើនតែផ្ដោតធ្វើអ្វីមួយឲ្យល្អឥតខ្ចោះ។ ឧទាហរណ៍៖ ចង់ឆុងកាហ្វេដែលមានរសជាតិឆ្ងាញ់បំផុត ចង់ជួយតភ្ជាប់ការអប់រំដល់តំបន់ក្រីក្រ ចង់បង្កើតសេវាកម្មបដិសណ្ឋារកិច្ចដែលល្អ និងកាន់តែងាយជាងមុនជាដើម។ កុំបែកអារម្មណ៍ពេលអ្នកដាក់ចិត្តសម្រេចការងារមួយហើយនោះ។
៣៖ មិនចាំបាច់ចេះអស់ទេ
អ្នកត្រូវចាប់ផ្ដើមពាក្យថា សហគ្រិន ខុសពីអ្នកវិនិយោគ។ អ្នកវិនិយោគមានគម្រោងអាជីវកម្មដែលត្រូវដើរតាមក្នុងរយៈពេលជាក់លាក់ដើម្បីបានផលចំណេញណាមួយ។ តែសហគ្រិនគឺមិនដឹងលទ្ធផល ហើយមិនដឹងថា ត្រូវដើរដូចម្ដេចទៀត។ ពេលគិតថា អ្វីដែលអ្នកធ្វើមានតម្លៃ ឬអាចមានលទ្ធផលល្អ ចូរចាប់ផ្ដើមធ្វើការងារនោះដោយក្តីស្រលាញ់ និងសម្រួលទៅតាមពេលធ្វើជាក់ស្ដែង។
ដំណើរផ្សងព្រេងនៅក្នុងភាពជាសហគ្រិនរបស់អ្នកនឹងមានរឿងរំភើប និងមេរៀនជាច្រើនដែលអ្នកអាចនឹងរៀន មិនថា ជោគជ័យ ឬបរាជ័យឡើយ។
៤៖ រៀនជួល និងបញ្ឈប់បុគ្គលិក
សម្រាប់សហគ្រិន ភាគច្រើនគឺមិនមានដើមទុនច្រើនដើម្បីបង្កើតអ្វីមួយឡើយ។ ដូច្នេះ អ្នកត្រូវចេះរើសមនុស្សដែលត្រឹមត្រូវមកធ្វើការជាក្រុមដើម្បីសម្រេចគោលដៅរួម។ បើយល់ថា អ្នកដែលបានជ្រើសរើសមកមិនត្រូវនឹងអ្វីដែលចង់បានកុំខ្លាចនឹងបញ្ឈប់ ហើយរើសអ្នកថ្មីដែលត្រូវ។ អ្នកអាចនឹងមិនមានធនធាន ឬពេលវេលាច្រើនដើម្បីបង្រៀនឲ្យអ្នកដែលមិនយល់ចេះបាន ព្រោះវាអាចនឹងធ្វើឲ្យអ្នកដួលខ្លួនឯងតែម្ដង។
៥៖ រៀនចែករំលែកការងារ
អ្នកមិនអាចសម្រេចការងារដោយធ្វើតែឯងបានទេ។ បើអ្នកមានក្រុមដ៏ល្អមួយ ចូរចែករំលែកការងារទៅកាន់ក្រុមរបស់អ្នក បង្កើតទំនុកចិត្តរវាងគ្នា និងគ្នាទើបការងារសម្រេចបានលឿន។ កុំព្យាយាមគ្រប់គ្រងគ្រប់កិច្ចការ ផ្ដល់ទំនួលខុសត្រូវ និងការសម្រេចចិត្តដល់មនុស្សដែលអ្នកទុកចិត្តបាន។
៦៖ បង្កើតបណ្ដាញឲ្យច្រើន
អ្នកប្រហែលឮចំណុចនេះញឹកញាប់ហើយ តែដើម្បីសម្រេចបានទាមទារឲ្យអ្នកលះបង់ពេលវេលា និងសេរីភាពទៅចូលរួមសិក្ខាសាលា ការងារស្ម័គ្រចិត្ត បណ្ដាញសង្គម និងសកម្មភាពជាច្រើនទៀតដើម្បីឲ្យអ្នកអាចចូលទៅជិតមនុស្ស និងពង្រីកបណ្ដាញបានកាន់តែច្រើន។ បើមានបណ្ដាញធំ អ្នកក៏នឹងអាចសម្រេចគោលដៅបានកាន់តែឆាប់ដែរ។
៧៖ ស្លៀកពាក់ឲ្យបានត្រឹមត្រូវ
អ្នកប្រហែលឃើញ CEO របស់ Facebook លោក Mark Zuckerberg និង Steve Jobs របស់ Apple ស្លៀកតែខោខូវប៊យ និងអាវដដែលងាយស្រួលហើយ។ តែត្រូវចាំថា អតិថិជនគោលដៅរបស់អ្នកមិនទាំងអស់ទេ ដែលចូលចិត្តការស្លៀកពាក់បែបនេះ។ ការស្លៀកពាក់ក៏ជួយបង្កើតទំនុកចិត្តពីសំណាក់អតិថិជនមកលើអ្នកដែរ។ ដូច្នេះជាការល្អគឺត្រូវស្លៀកពាក់ឲ្យត្រូវនឹងពេលវេលា និងទីកន្លែង។
តើអ្នកកំពុងចាប់ផ្ដើមផ្សងព្រេងជាមួយគំនិតអាជីវកម្មមែនទេ? យើងសង្ឃឹមថា ៧ចំណុចនេះនឹងរួមចំណែកជំរុញអ្នកអោយដល់គោលដៅឆាប់រហ័ស៕
ប្រភព៖ INC

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com