ទោះបីជាលោកអ្នកមានអាយុ១៨ឆ្នាំ ឬ៦៥ឆ្នាំក៏មិនមានបញ្ហាអ្វីដែរក្នុងការចាប់ផ្តើមអាជីព តាមពិតទៅគ្រប់អាយុទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍របស់វា។
ពេលមានសំណួរថា តើអាយុមានតួនាទីសំខាន់ប៉ុនណានៅពេលមនុស្សចង់ធ្វើជាសហគ្រិន អ្នកជំនាញបានបកស្រាយថា មនុស្សចាស់មានភាពសាំញាំច្រើន វៃឆ្លាតខ្លាំង និងគិតគូរល្អិតល្អន់ជាងមនុស្សវ័យក្មេង ហើយជាទូទៅមនុស្សចាស់មានទំនាក់ទំនងច្រើននិងមានអ្វីច្រើនដែលត្រូវខាតបង់។ ទាំងអស់នេះជាអត្ថប្រយោជន៍ក្នុងពាណិជ្ជកម្ម។ ផ្ទុយទៅវិញ មនុស្សវ័យក្មេងមានភាពភ្លីភ្លើនច្រើន និងចូលចិត្តធ្វើអ្វីតាមអារម្មណ៍។ គេច្រើនមានអំនួតថា គេដឹងអ្វីៗគ្រប់យ៉ាង ហើយគេក៏គ្មានអ្វីដែលត្រូវខាតបង់ទេ។ ចរិតបែបនេះក៏មានប្រយោជន៍ដែរសម្រាប់សហគ្រិន។
នៅក្នុងពាណិជ្ជកម្ម ភាពភ្លីភ្លើក្នុងកម្រិតខ្លះអាចជួយយើងឱ្យហ៊ានប្រថុយដើម្បីឆក់យកឱកាស វាធ្វើឱ្យមនុស្សគិតបែបសុទិដ្ឋិនិយមបានច្រើន និងដាក់ខ្លួនឱ្យគេជួយ។ ប៉ុន្តែការមានភាពសាំញាំខ្លះក៏ល្អដែរព្រោះវាធ្វើឱ្យមនុស្សប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយ។
សរុបមក វាអាស្រ័យលើរបៀបដែលយើងមើលស្ថានការជាក់ស្តែង វ័យចាស់និងវ័យក្មេងសុទ្ធតែល្អទាំងអស់សម្រាប់ភាពជាសហគ្រិន។ អ្វីដែលគេត្រូវការសំខាន់បំផុតដើម្បីជោគជ័យគឺការចាប់ផ្តើមបោះជំហានទីមួយ និងបន្តដើរកុំឈប់មុននឹងដល់គោលដៅ។ មនុស្សម្នាក់ៗ មិនថាស្ថិតនៅក្នុងវ័យណាក៏មានសក្តានុពលអាចសម្រេចសុបិនរបស់ខ្លួនបានដូចគ្នា៕
ប្រភព ៖ Entrepreneur

0 comments:
Post a Comment