Filled Under:

ស្វែងយល់ពីលំហូរសាច់ប្រាក់របស់អ្នកនិពន្ធល្បីឈ្មោះ Robert Kiyosaki

បើចង់ក្លាយជាអ្នកមាន លោក Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅ​អភិវឌ្ឍ ហិរញ្ញវត្ថុបុគ្គលដ៏ល្បីឈ្មោះម្នាក់ដែលស្នាដៃល្បីបំផុតរបស់លោកត្រូវបានគេស្គាល់នោះគឺសៀវភៅមានចំណងជើងថា "Rich Dad Poor Dad”។ លោកបានបែងចែកលំហូរសាច់ប្រាក់ជាបួនប្រភេទ ហើយការយល់ដឹង​ពីលំហូរ​សាច់ប្រាក់នេះ​អាចជួយឲ្យអ្នកកំណត់គោលដៅអនាគតដើម្បីសម្រេចសេរីភាព​ហិរញ្ញវត្ថុបានប្រសើរ។
លំហូរសាច់ប្រាក់នោះលោកបានបែងចែកជាបួនគឺ E-S-B-I

E គឺសំដៅទៅលើ Employee (និយោជិក)។ បើអ្នកស្ថិតក្នុងដំណាក់កាលនេះ អ្នកគឺកំពុងធ្វើការឲ្យនរណាម្នាក់ ឬក្រុមហ៊ុនណាមួយ។ ពេលវេលាដែលអ្នក​ធ្វើការគឺប្ដូរមកវិញជាកម្រៃ។ អ្នកអាចមានសន្តិសុខផ្នែកហិរញ្ញវត្ថុ តែអ្នកគ្មានពេលសម្រាប់ខ្លួនឯងឡើយ ហើយអ្នកដទៃជាអ្នកកំណត់​ចំណូល​ឲ្យអ្នក។
S សំដៅទៅលើ Self-Employed (មានការងារ ឬមុខរបរតូចផ្ទាល់ខ្លួន)។ ចំណុចនេះ អ្នកមានមុខរបរតូចខ្លួនឯង។ តែអ្នកត្រូវចំណាយពេល ចំណាយ​ធនធាន​ដើម្បីគ្រប់គ្រង និងដំណើរការ។ បើអ្នកមានធនធានច្រើន អ្នកអាច​មាន​មុខរបរធំបន្តិច និងចំណូលប្រសើរជាងចំណុចទី១។ អ្នកអាចមានឯករាជ្យតែ​ចំណូលនៅមានកម្រិតជាក់លាក់នៅឡើយ។
ទីបីគឺ B សំដៅលើ Business Owner (ជាម្ចាស់អាជីវកម្មណាមួយ ឬមុខជំនួញ​ណាមួយ)។ នៅចំណុចនេះ អ្នកមានជំនួញខ្លួនឯងដូចចំណុចទីពីរដែរ តែខុសគ្នាត្រង់ថា អ្នកមានប្រព័ន្ធចងឲ្យអ្នកដទៃធ្វើការឲ្យ។ នៅចំណុចនេះ អ្នកមានចំណូលមិនកំណត់ មានពេលវេលាសម្រាប់លំហែផ្ទាល់ខ្លួន។ នៅចំណុចនេះអ្នកអាចគ្រាន់តែគ្រប់គ្រងពីលើ ឬអាចជួលអ្នកដទៃ​មកគ្រប់គ្រង​ឲ្យបាន។
ចំណុចចុងក្រោយ I សំដៅលើ Investor (អ្នកវិនិយោគ)។ នៅត្រង់ចំណុចនេះ អ្នកមិនចាំបាច់ធ្វើការទៀតទេគឺ គ្រាន់តែប្រើប្រាក់ធ្វើការឲ្យប៉ុណ្ណោះ។ បើអ្នកមើលឃើញថា ការងារ ឬមុខរបរណាមួយមានឱកាស អ្នកគ្រាន់តែ វិនិយោគជាសាច់ប្រាក់ ហើយចាំទទួលយកប្រាក់ចំណេញតែប៉ុណ្ណោះ។ អ្នកឈរនៅចំណុចនេះ មានចំណូលមិនកំណត់ មានពេលវេលាសប្បាយ ហើយមិនចាំបាច់ហត់នឿយគ្រប់គ្រង។
ឥលូវ សួរខ្លួនឯងថា តើអ្នកកំពុងស្ថិតក្នុងដំណាក់កាលណាមួយ​នៃដំណាក់កាល​ទាំងបួន? បើអ្នកស្ថិតនៅដំណាក់កាលទី ១ គួរដាក់គោលដៅអភិវឌ្ឍមករកទី ២ ឬទី ៣។ បើនៅទី ២ គួរអភិវឌ្ឍមករកទី ៣ និងទី ៤។ យល់ដឹងលំហូរសាច់ប្រាក់នេះ អ្នកអាចដាក់គោលដៅ និងព្យាយាមចាប់យក​សេរីភាពផ្នែកហិរញ្ញវត្ថុកាន់តែល្អជាងមុន៕

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete