ប្រសិនបើលោកអ្នកចង់ធ្វើជាអ្នកដឹកនាំដែលអាចប្រមូលផ្តុំមនុស្សមានសមត្ថភាព លោកអ្នកត្រូវតែធ្វើខ្លួនជាមនុស្សដែលមានសមត្ថភាពខ្លាំងពូកែ។ អ្វីដែលសំខាន់ក្នុងភាពជាអ្នកដឹកនាំគឺកំណត់អត្តសញ្ញាណជំនាញរបស់លោកអ្នកតាមរយៈមធ្យោបាយដូចខាងក្រោមនេះ៖
១/ រៀនធ្វើជាអ្នកខ្លាំងពូកែតែមិនឈ្លើយ
លោកអ្នកត្រូវតែបោះជំហានមុនគេដើម្បីអភិវឌ្ឍខ្លួនឯងឱ្យមានឥទ្ធិពលជាមេដឹកនាំដែលមានសមត្ថភាពច្រើនជំនាញ ប៉ុន្តែត្រូវចាំថាមានមនុស្សខ្លះយល់ច្រឡំភាពក្រអើតក្រទមថាជាអំណាច។
២/ រៀនធ្វើចិត្តល្អតែមិនទន់ជ្រាយ
លោកអ្នកមិនត្រូវយល់ច្រឡំថា ភាពទន់ខ្សោយជាចិត្តល្អទេ។ ចិត្តល្អមិនទន់ជ្រាយទេ តែវាជាកម្លាំងពិសេសម្យ៉ាង។ លោកអ្នកត្រូវតែមានសន្តានចិត្តល្អដើម្បីប្រាប់ការពិតដល់គេឯង។
៣/ រៀនធ្វើខ្លួនអង់អាចតែមិនបំពានគេឯង
ដើម្បីយកឈ្នះលើអ្វីៗរាល់ថ្ងៃ គេត្រូវការភាពអង់អាច។ ដើម្បីបង្កើតឥទ្ធិពលបាន លោកអ្នកត្រូវតែហ៊ានដើរពីមុខមនុស្សក្នុងក្រុមលោកអ្នក។ លោកអ្នកត្រូវតែហ៊ានស្ម័គ្រចិត្តទទួលយកបញ្ហាមកដោះស្រាយ។
៤/ រៀនអោនលំទោន តែមិនញញើតញញើម
លោកអ្នកមិនអាចសម្រេចអ្វីធំដុំក្នុងជីវិតបានតាមរយៈភាពញញើតញញើមទេ។ មនុស្សខ្លះយល់ច្រឡំថា ភាពញញើតញញើមជាការដាក់ខ្លួន។ ភាពអោនលំទោនគឺជាការឈោងចាប់ដួងតារានៅលើមេឃ ទាំងក្នុងអារម្មណ៍យល់ថាខ្លួនឯងជាផ្នែកមួយនៃដួងតារានោះ។
៥/ រៀនពេញចិត្តចំពោះខ្លួនឯងតែមិនក្រអើតក្រទម
ដើម្បីបង្កើតមហិច្ឆតា មនុស្សត្រូវតែស្គាល់ចំណុចខ្លាំងរបស់ខ្លួនឯង។ ប៉ុន្តែគន្លឹះក្លាយជាមេដឹកនាំល្អគឺត្រូវចេះពេញចិត្តចំពោះសមត្ថភាពខ្លួនឯងដោយមិនមានភាពក្រអើតក្រទម។
៦/ រៀនបង្កើតភាពរីករាយតែមិនភ្លីភ្លឺ
ក្នុងភាពជាអ្នកដឹកនាំ មនុស្សយើងត្រូវដឹងថាការបង្កើតបរិយាកាសរីករាយជារឿងល្អ ប៉ុន្តែមិនត្រូវធ្វើខ្លួនជាមនុស្សល្ងីល្ងឺទេ។ លោកអ្នកត្រូវបែងចែកឱ្យដាច់រវាងកំប្លែងនិងសភាពឡប់ៗ។
៧/ រៀនទទួលស្គាល់ការពិត
សូមកុំកើតទុក្ខទោមនស្សនឹងមោហៈក្នុងជីវិតប្រចាំថ្ងៃ តែត្រូវរៀនទទួលស្គាល់ថាអ្វីៗដែលលោកអ្នកជួបប្រទះជាបទពិសោធន៍នៃជីវិត៕
ប្រភព ៖ Success Magazine

0 comments:
Post a Comment