Filled Under:

ទម្លាប់​ដ៏មាន​ប្រសិទ្ធភាព​ទាំង​៨​ដែល​ជួយ​លោក​ Bill​ ​Gates​ ឲ្យ​មាន​បំផុត​លើ​ផែន​ដី

តើ​​លោក​ Bill Gates ក្លាយ​ជា​​បុរស​មាន​ជាង​គេ​លើ​ផែន​ដី​ដោយ​មាន​ទ្រព្យ​ប្រមាណ​៨០​ពាន់​លាន​ដុល្លារ​បាន​ដោយ​របៀប​ណា? នៅ​ចំ​កន្លែង​ត្រូវ​ជាមួយ​នឹង​ផលិតផល​ត្រូវ​ចំយុគ​នៃ​កំណើត​កុំព្យូទ័រ​​ផង​នោះ​គឺ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់។ ប៉ុន្តែ​មាន​​មធ្យោបាយ​ឆ្លាតវៃ និង​ទម្លាប់​ជីវិត​របស់​លោក​មួយ​ចំនួន​ដែល​​​គេ​អាច​រៀន​សូត្រ​តាម​បាន​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​។
គេហទំព័រ​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន GOBankingRates ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ពី​​ទម្លាប់ និង​បទពិសោធន៍​ដែល​​ធ្វើ​អោយ​លោក Gates ជោគជ័យ និង​កសាង​សំណាង​របស់​លោក។ យើង​មើល​ទាំង​អស់​គ្នា​តើ​ទម្លាប់​ណា​ខ្លះ​ដែល​យើង​កំពុង​តែ​ធ្វើ​ដែរ?

១៖ លោក​តែង​តែ​រៀន​សូត្រ
លោក Gates ល្បី​ឈ្មោះ​ដោយសារ​បោះបង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Harvard ប៉ុន្តែ​ហេតុ​ផល​តែ​មួយ​គត់​នៃ​ការ​បោះបង់​នេះ​គឺ​ដោយ​សារ​លោក​ និង​ Paul Allen មាន​ឱកាស​ចាប់​ផ្ដើម​ក្រុមហ៊ុន​ Software ផ្ទាល់​ខ្លួន។ តាម​ពិត​លោក Gates ស្រលាញ់​ការ​សិក្សា ហើយ​ឧស្សា​ហ៍​​ចូល​អង្គុយ​​ក្នុង​ថ្នាក់​ដែល​លោក​មិន​បាន​ចុះឈ្មោះ។​ នោះ​ជា​រឿង​ដែល​លោក​មាន​ទម្លាប់​ដូច​នឹង​លោក Steve Jobs ដែល​ជាប់​គាំង គេង​នៅ​លើ​កម្រាល​ឥដ្ឋ ក្រោយ​មក​​​បោះបង់​ Reed College  ដូច្នោះ​ហើយ​​លោក​អាច​ចូល​រៀន​ថ្នាក់​ដែល​ធ្វើ​អោយ​លោក​ចាប់​អារម្មណ៍​បាន​។
២៖ លោក​អាន​រឿង​គ្រប់​ប្រភេទ​
លោក​ចូល​ចិត្ត​អាន​សៀវភៅ​គ្រប់​ប្រភេទ ហើយ​លោក​ក៏​ធ្លាប់​បាន​​បញ្ចេញ​ឈ្មោះ​សៀវភៅ​ដែល​លោក​ចូល​ចិត្ត​អាន​បំផុត​ប្រចាំ​ឆ្នាំ​ផង​ដែរ។ ការ​ដែល​លោក​ចូល​ចិត្ត​អាន​ពេក​ ក្នុង​គ្រួសារ​លោក​ធ្លាប់​បាន​បង្កើត​វិន័យ​មួយ​គឺ ហាម​អាន​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជុំ​គ្រួសារ។
៣៖ លោក​ផ្ដល់​​កិត្តិយស​ដល់​អ្នក​ដទៃ
ពេល​ត្រូវ​បាន​គេ​សួរ​ក្នុង​កិច្ច​សម្ភាសន៍​អោយ​រាប់​ឈ្មោះ​ការ​សម្រេច​ចិត្ត​​លើ​ពាណិជ្ជកម្ម​​ល្អ​បំផុត​ដែល​លោក​បាន​ធ្វើ លោក Gates ឆ្លើយ​ថា “ខ្ញុំ​អាច​និយាយ​បាន​ថា ការ​សម្រេច​ចិត្ត​លើ​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​គឺ​មាន​ការ​ពាក់ព័ន្ធ​ពី​មនុស្ស​ច្រើន​ណាស់”។ បើ​ទោះ​​ជា​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ដ៏​សាំញ៉ាំ លោក​ Gates បាន​និយាយ​ថា ការ​ជ្រើសរើស Paul Allen ជា​ដៃគូ​ពាណិជ្ជកម្ម​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត​នៅ​ពី​ក្រោយ​ជោគជ័យ​ទាំង​ឡាយ។
៤៖ លោក​ទុក​ចិត្ត​លើ​ការ​វិនិច្ឆយ​របស់​លោក
អ្នក​អាច​នឹង​មាន​ការងារ​ល្អ ប្រសិន​បើ​អ្នក​តែងតែ​ស្ដាប់​គំនិត និង​ការ​ព្យាករណ៍​របស់​អ្នក​ដទៃ។ ប៉ុន្តែ​ដើម្បី​មាន​អាជីព​មួយ​ដ៏​អស្ចារ្យ​ដូច​ជា Gates និង Jobs អ្នក​ត្រូវ​តែ​ស្ដាប់​ខ្លួន​អ្នក​មុន​គេ សូម្បី​​តែ​ពិភពលោក​ទាំង​មូល​ថា​អ្នក​ខុស​ក៏​ដោយ។ នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដែល Gates និង Allen ដំណើរការ​ក្រុមហ៊ុន Microsoft។ នៅ​ក្នុង​សុន្ទរកថា​មួយ​លោក Gates បាន​និយាយថា ក្រុមហ៊ុន​ពេល​នោះ​ផ្អែក​លើ “គំនិត​ដ៏​ចម្លែក​ដែល​គ្មាន​នរណា​ឯកភាព ដែល​ថា​ Chips កុំព្យូទ័រ​នឹង​មាន​នៅ​លើ​គ្រប់​តុ​ធ្វើការ និង​នៅ​ក្នុង​គ្រប់​ផ្ទះ”។ មនុស្ស​គ្រប់​គ្នា​ពេល​នោះ​យល់​ថា​អ្នក​ទាំង​ពីរ​ខុស ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចាប់​ផ្ដើម​ដំណើរការ​ក្រុមហ៊ុន និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ។
៥៖ លោក​មាន​គំនិត​បុរាណ​ជាមួយ​នឹង​លុយ​
“ខ្ញុំ​ចង់​មាន​លុយ​គ្រប់គ្រាន់​នៅ​ក្នុង​​ធនាគារ​សម្រាប់​ការ​ចំណាយ​ពេញ​មួយ​ឆ្នាំ បើ​ទោះ​ជា​​យើង​គ្មាន​ចំណូល​អ្វី​សោះ​ក៏​ដោយ ហើយ​ខ្ញុំ​ធ្វើ​រឿង​នោះ​បាន​ស្ទើរ​តែ​គ្រប់​ពេល។ ពេល​នេះ​យើង​មាន​លុយ​ស្ទើរ​តែ​១០​ពាន់​លាន​ដុល្លារ គឺ​ពិត​ជា​ច្រើន​គ្រប់គ្រាន់​​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​ក្រោយ"។ លោក​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​កាល​ពី​ឆ្នាំ​១៩៩៨។
៦៖ លោក​រៀន​ពី​កំហុស​របស់​លោក
នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០០៨ លោក Gates បាន​និយាយ​ពី​ជោគជ័យ​របស់ Microsoft ខ្លះ​​​ដែល​បាន​មក​ពី​លទ្ធភាព​នៃ​ការ​កត់សម្គាល់​ឃើញ​ពី​កំហុស​ក្នុង​ការ​ដឹក​នាំ​របស់​លោក។ “អូ! ធ្វើ​បែ​ប​នេះ​មិន​ដំណើការ ហើយ​យើង​សាក​តាម​វិធី​ផ្សេង”។ តាម​ពិត​លោក​បាន​ធ្វើ​អោយ​មាន​កំហុស​ជា​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ ហើយ​លោក​រៀន​ពី​កំហុស​ទាំង​នោះ។ អ្នក​នៅ​ឆ្នាំ​ Windows Vista បាន​ទេ?
៧៖ លោក​គេង​ច្រើន
យើង​សុទ្ធ​តែ​ដឹង​ថា​ ការ​គេង​មាន​ប្រយោជន៍​យ៉ាង​ណា។ ជំនួស​អោយ​ការ​និយាយ​ពី​ការ​ធ្វើ​ការ​យប់​ជ្រៅ​យ៉ាង​ណា Gates តែង​តែ​គេង​អោយ​គ្រប់​៧​ម៉ោង​ក្នុង​មួយ​យប់ ព្រោះ​លោក​និយាយ​ថា ប្រសិន​បើ​មិន​គេង​អោយ​គ្រប់​ទេ​លោក​នឹង​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ឡើយ​។
៨៖ លោក​ពិត​ជា​​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​​អ្វី​ដែល​លោក​កំពុង​ធ្វើ
មនុស្ស​ជា​ច្រើន​ងាយ​នឹង​ច្រឡំបល់ ឬ​វង្វេង​នឹង​ការងារ​ច្រើន។ លោក Gates មិន​ត្រឹម​តែ​ប្រឹងប្រែង​នឹង​ការ​ងារ​ដ៏​ច្រើន​សម្បើម​ទេ លោក​ថែម​ទាំង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ម៉ត់ចត់​លើ​ការងារ​ដ៏​ច្រើន​​ទាំង​នោះ។ ការងារ​ច្រើន​យ៉ាង​នោះហើយ​ ប៉ុន្តែ​ដោយសារ​ការ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់ លោក​ត្រូវ​បាន​គេ​ដឹង​ថា ពេល​ដែល​លោក​លង់លក់​​​ខណៈកំពុង​សរសេរ​កូដ លោក​ភ្ញាក់​ឡើង​វិញ​គឺ​អាច​ចាប់​​ផ្ដើម​ចំ​កន្លែង​ដែល​លោក​បាន​ឈប់។
តើ​ប្រិយមិត្ត​អ្នក​អាន ជឿ​ថា ទម្លាប់​ទាំង​នេះ​ជួយ​អោយ​លោក Gates ក្លាយ​ជា​មហាសេដ្ឋី​ទេ? តើ​ទំលាប់​ណា​ខ្លះ​​ដែល​អ្នក​នឹង​​ធ្វើ​អោយ​ទៅ​ជា​ទម្លាប់​របស់​អ្នក?

ប្រភព៖ INC 

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete