មនុស្សយើងកើតមកមានសំណាងមិនដូចគ្នាទេ ខ្លះកើតមកក្នុងត្រកូលអ្នកមាន ខ្លះទៀតស្ទើរតែមិនមានលុយកាក់ដើម្បីរៀនសូត្រ។ ប៉ុន្តែអតីតកាលមិនមែនជាកត្តាកំណត់ជោគវាសនារបស់យើងឡើយ។ យើងសាកល្បងមើលមុខមាត់និងទំហំទ្រព្យសម្បត្តិអ្នកមានវ័យក្មេង១០នាក់ ហើយសង្កេតរកមើលថាតើពួកគេក្លាយជាមហាសេដ្ឋីដោយរបៀបណា ៖
10. Thomas Persson
អាយុ ៣១ឆ្នាំ
ទ្រព្យសម្បត្តិ ២.៤ពាន់លានដុល្លារ
មហាសេដ្ឋីវ័យក្មេងជនជាតិស៊ុយអែតរូបនេះកើតមកក្នុងត្រកូលអ្នកមានតែម្តង ដូច្នេះនេះជាសំណាងមួយ តែគេក៏មានចំណែកក្នុងការប្រឹងប្រែងរក្សាសំណាងនោះដែរ។
9. Joe Gebbia
អាយុ ៣៥ឆ្នាំ
ទ្រព្យសម្បត្តិ ៣.៣ពាន់លានដុល្លារ
ភាពមានបានរបស់មហាសេដ្ឋីរូបនេះកើតចេញពីកម្លាំងប្រឹងប្រែងរបស់គេសុទ្ធសាធ។ ក្រុមពេលរៀនចប់គេរកការងារបានធ្វើនៅក្នុងកន្លែងលក់សៀវភៅមួយ ហើយរកបានដៃគូរសហការផ្តើមបង្កើតមុខជំនួញដោយខ្លួនឯងក្នុងឆ្នាំ២០០៧។
8. Brian Chesky
អាយុ ៣៥ឆ្នាំ
ទ្រព្យសម្បត្តិ ៣.៣ពាន់លានដុល្លារ
កើតនៅក្នុងគ្រួសារមិនសូវមានទ្រព្យ លោក Brian Chesky បានទៅរៀននិងធ្វើការឱ្យគេដើម្បីចិញ្ចឹមជីវិត។ ក្រោយពេលរៀនចប់ លោក Brian Chesky រកការងារតាមជំនាញដែលមាន និងស្នាក់នៅបន្ទប់ជួល។ ប៉ុន្តែអ្វីៗផ្លាស់ប្តូរនៅឆ្នាំ២០០៧ ក្រោយពេលសហការជាមួយមិត្តរួមបន្ទប់ជួលបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
7. Nathan Blecharczyk
អាយុ ៣៣ឆ្នាំ
ទ្រព្បសម្បត្តិ ៣.៣ពាន់លានដុល្លារ
មុនពេលចូលរួមជាមួយក្រុមហ៊ុន
Airbnbលោកបានបង្កើតមុខជំនួញមួយក្នុងទីផ្សារអ៊ីនថឺណិតនិងមានអតិថិជនប្រហែល២០ប្រទេសរួចជាស្រេចទៅហើយ។ ប៉ុន្តែក្រោយពេលចាប់ដៃគូរជាមួយនឹងសហគ្រិនវ័យក្មេងដូចគ្នាពីរនាក់ទៀត លុយកាក់ពួកគេក៏ហូរចូលដូចទឹកបាក់ទំនប់។
6. Elizabeth Holmes
អាយុ ៣២ឆ្នាំ
ទ្រព្យសម្បត្តិ ៣.៦ពាន់លានដុល្លារ
Elizabeth Holmes សម្រេចចិត្តបោះបង់ការសិក្សានៅកម្រិតមហាវិទ្យាក្នុងវ័យ១៩ឆ្នាំដើម្បីទៅចាប់ផ្តើមផ្សងព្រេងក្នុងជីវិតជាសហគ្រិនដោយប្រើប្រាស់
លុយកាក់សន្សំបន្តិចបន្តួចដែលឪពុកម្តាយទុកឱ្យរៀន។ ទោះជាមានឧបសគ្គខ្លះៗនៅពេលចាប់ផ្តើម ក៏គេអាចនិយាយបានថាទទួលបានជោគជ័យហើយព្រោះពេលនេះក្រុមហ៊ុនដែលនាងបង្កើតឡើងមានតម្លៃមិនតិចជា១០លានដុល្លារទេ។
5. Scott Duncan
អាយុ ៣២ឆ្នាំ
ទ្រព្យសម្បត្តិ ៥.៣ពាន់លានដុល្លារ
លោកជាមហាសេដ្ឋីវ័យក្មេងមួយរូបដែលបានទទួលមត៌កពីឪពុក។ សំណាងនេះអាចចាត់ទុកថាជារឿងកម្រមួយសម្រាប់មនុស្សដែលចាំបាច់ចាប់ផ្តើមពីដៃទទេ ប៉ុន្តែគេក៏ត្រូវការទេពកោសល្យនិងភាពវៃឆ្លាតដៃដើម្បីបន្តឈរនៅក្នុងលំដាប់មហាសេដ្ឋី។
4. Eduardo Saverin
អាយុ ៣៤ឆ្នាំ
ក្រុមហ៊ុន 99.co
ទ្រព្យសម្បត្តិ ៧.៥ពាន់លានដុល្លារ
លោក Eduardo Saverin កើតនៅប្រទេសប្រេស៊ីល ហើយបានស្គាល់គ្នាជាមួយលោក Mark Zuckerberg នៅពេលចាប់ផ្តើមរៀនក្នុងសកលវិទ្យាល័យ Harvard ហើយក៏ក្លាយជាកល្យាណមិត្តនឹងគ្នា រួចក៏ក្លាយជាសហស្ថាបិនក្រុមហ៊ុនFacebook។
3. Yang Huiyan
អាយុ ៣៤ឆ្នាំ
ទ្រព្យសម្បត្តិ ៦.៧ពាន់លានដុល្លារ
មហាសេដ្ឋីនីដើមកំណើតចិនម្នាក់នេះទទួលបានមត៌កយ៉ាងច្រើនពីក្រុមហ៊ុនអចនវត្ថុរបស់ឪពុក។ បច្ចុប្បន្ននេះ គេអាចនិយាយបានថា លោកស្រី Yang Huiyan ជាកំពូលមហាសេដ្ឋីនីក្នុងទ្វីបអាស៊ីនេះ។
2. Dustin Moskovitz
អាយុ ៣២ឆ្នាំ
ក្រុមហ៊ុន Asana
ទ្រព្យសម្បត្តិ ១០.៩ពាន់លានដុល្លារ
លោក Dustin Moskovitz ធ្លាប់ជាមិត្តរួមបន្ទប់នៅអន្តេវាសិកដ្ឋាននៃសកលវិទ្យាល័យ Harvard ជាមួយនឹងលោក Mark Zuckerberg ហើយក៏ជាសហស្ថាបនិកមួយរូបនៃក្រុមហ៊ុនFacebook។ ទោះជាយ៉ាងណា ក្រោយមក លោក Dustin Moskovitz ទៅបង្កើតក្រុមហ៊ុន
Asana។
1. Mark Zuckerberg
អាយុ ៣២ឆ្នាំ
ក្រុមហ៊ុន Facebook
ទ្រព្យសម្បត្តិ ៥៤.៥ពាន់លានដុល្លារ
លោក Mark Zuckerberg បានបង្កើត“
thefacebook.com”ពីក្នុងបន្ទប់អន្តេវាសិកដ្ឋាននៃសកលវិទ្យាល័យ Harvard នៅថ្ងៃទី៤កុម្ភៈ ២០០៤។ ពេលនោះគេទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ។
ប្រភព Entrepreneur
0 comments:
Post a Comment