Filled Under:

ជំនាញ​សំខាន់​៥​ដែល​សហគ្រិ​នសម័យ​ទំនើប​អាច​ប្រើ​បាន​ជំនួស​ឲ្យ​ការ​ចំណាយ​ធំ

លោកអ្នក​មិនចាំបាច់ត្រូវ​តែបង្កើត​អ្វីថ្មីដើម្បីទទួល​បានសេរីភាព និង​សមិទ្ធផល​ក្នុងនាម​ជាសហគ្រិននោះទេ។​ លោកអ្នក​គ្រាន់​តែព្យាយាម​តាមលទ្ធភាពហើយ​ដោះស្រាយ​បញ្ហាចំពោះមុខ។​ ប៉ុន្តែ​បើគ្មានចំណេះ​ដឹងខ្ពស់​ ឬដើម​ទុនធំដុំ​ តើ​លោកអ្នក​អាចចាប់ផ្តើម​មុខជំនួញ​ដោយរបៀបណា?​ ខាង​ក្រោម​នេះជា​ជំនាញ​ សំខាន់ៗ​ដែលលោក​អ្នកត្រូវ​រៀន​ដើម្បីបង្កើត​កេរ្តិ៍ឈ្មោះ​ជា​សហគ្រិន​និង​រកលុយ​បាន​ច្រើន​៖
១/ រៀនសរសេរឱ្យទាក់ទាញ

នេះប្រហែល​ជាចំណុច​ដែលសំខាន់​បំផុតហើយ​ ព្រោះថា​មនុស្ស​ជា​ច្រើន​នាក់អាច​សរសេរអក្សរ​បាន​ ប៉ុន្តែមនុស្ស​ដែលអាចសរសេរ​អន្ទង​ចិត្តអ្នក​អានមានមិន​ច្រើនទេ។​ មេដឹកនាំ​ត្រូវតែ​ជាមនុស្ស​ដែលចេះ​ទាក់ទាញ​ចិត្ត​គេ​ឯង។ របៀប​សរសេរ​ទាក់ទាញ​អាចជំរុញ​ឱ្យមនុស្ស​អានអត្ថបទ​លោកអ្នក​ ទិញផលិតផល​លោកអ្នក​ ចូលរួម​ជាមួយ​នឹងក្រុម​លោក​អ្នក...​

២/ ​សរសេរអ្វីដែល​មាន​ប្រយោជន៍​ឱ្យបាន​ច្រើន​និង​ទៀងទាត់
ចំណាប់​អារម្មណ៍​គឺជាអ្វីដែល​កំពុងតែពេញ​​និយមក្នុង​ពេលបច្ចុប្បន្ននេះ​។ ការទទួល​បានចំណាប់​អារម្មណ៍​ពីនរណាម្នាក់​មានន័យថា​លោកអ្នក​បានធ្វើអ្វី​មួយពិសេស​ហើយ។​ ហើយ​បើអាចទាញ​ចំណាប់អារម្មណ៍​របស់​មនុស្សមួយ​ក្រុមធំបាន​ មានន័យថា​លោកអ្នកអាច​បង្កើតមុខជំនួញ​ណាមួយ​ដែលលោកអ្នកចង់បង្កើត​បានហើយ។ ​អ្វីដែលត្រូវចងចាំ​នោះគឺថា​ ចំណាប់​អារម្មណ៍​គឺជា​មាស ហើយ​គេអាចទទួល​បានចំណាប់​អារម្មណ៍​តែតាមរយៈ​ការចូលរួម​វិភាគ​ទានប៉ុណ្ណោះ​។

៣/ រៀនជំនាញសរសេរកូដ
សព្វថ្ងៃ​នេះក្មេងៗ​ក្នុងវិទ្យាល័យ​ក៏អាចរៀនសរសេរ​កូដ​បានដែរ។​ ទោះជាលោក​អ្នកចូលចិត្ត​វា ឬមិនចូល​ចិត្តវាក៏ដោយ​ តែត្រូវ​ដឹងថា​បច្ចេកវិទ្យា​គឺជា​អនាគត។​ ដូច្នេះ​ បើទោះ​ជាលោក​អ្នកគ្មាន​បំណងចង់​ធ្វើជាអ្នក​បង្កើត​កម្មវិធី​ ក៏លោក​អ្នកគួរ​តែរៀនស្វែង​យល់ខ្លះៗដែរ។​ នៅពេល​លោកអ្នកចង់ចែក​រំលែកឬចង់​ឱ្យពិភពលោក​នេះស្គាល់ ​លោកអ្នក​ប្រហែលត្រូវការ​គេហទំព័រ​ កម្មវិធីមួយចំនួន​ ហើយជំនាញទាំងនេះ​បើរៀនដោយខ្លួនឯង​ចំណាយ​អស់តិច​ទេ ប៉ុន្តែ​បើជួលគេវិញ​ថ្លៃណាស់​។

៤/ រៀនប្រើប្រាស់កម្មវិធី WordPress
នៅ​ពេលលោកអ្នករៀបចំ​ខ្លួនដើម្បីបង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន​ WordPress ជួយ​លោកអ្នកដោយ​មិនបាច់អស់​លុយកាក់អ្វីសោះ។​ លោកអ្នក​ប្រហែល​មិនចង់​ធ្វើកិច្ចការ​ទាំងអស់នេះ​ដោយខ្លួនឯងទេ​ ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​បង្កើតអតិថិជន​ដំបូងៗ​ដើម្បីលក់គំនិត ឬផលិតផល​ ការមាន​គេហទំព័រ​ពិត​ជាអាចជួយ​សន្សំពេល​និងការចំណាយ​បានច្រើន​ណាស់។

៥/ រៀនស្វែងយល់របៀបដែលមាស៊ីនស្វែងរកព័ត៌មានដំណើរការ
ប្រសិន​បើលោកអ្នកចង់​ផ្សារភ្ជាប់​ជាមួយ​នឹងមនុស្ស​តាមអ៊ីនថឺណិត​ លោក​អ្នកត្រូវ​តែស្គាល់​របៀប​ដែលម៉ាស៊ីនស្វែង​រកព័ត៌មានដំណើរការ​ និងធ្វើខ្លួន​ឱ្យម៉ាស៊ីន​នោះ​ស្គាល់លោកអ្នកវិញ។​ កំណត់​ពេលវេលា​រៀន​ស្គាល់​ជំនាញទាំងនេះ​ ហើយលោកអ្នក​នឹងស្ថិត​នៅលើផ្លូវឆ្ពោះ​ទៅរកការ​បង្កើត​មុខ​ជំនួញដែល​លោកអ្នក​ចង់បាន៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment