Filled Under:

ដឹង​ថា​សហគ្រិន​ជុំវិញ​ពិភពលោក​សុទ្ធតែ​ត្រូវការ​ដំបូន្មាន​អ្វី​ខ្លះ​ទេ?

សហគ្រិន​ទាំង​ឡាយ​មាន​ថាមពល ការពុះពា មហិច្ឆិតា គំនិត និង​ញើសឈាម។ អ្វី​ដែល​ពួក​គេ​ខ្វះ​គឺ​ពេល​វេលា។
ដូច្នេះ​ហើយ​ទើប​ពួក​គេ​​មាន​ពេល​វេលា​សម្រាប់​តែ​ដំបូន្មាន​ដែល​ពួក​គេ​ត្រូវការ​ប៉ុណ្ណោះ។
នៅ​ឯ​ព្រឹត្តិការណ៍ សហគ្រិន របស់​ Accelerate Your Business កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft ក្នុង​រដ្ឋឈីកាហ្គោ​ បាន​រក​ឃើញ​​យ៉ាង​ច្បាស់​ពី​ដំបូន្មាន​ដែល​ក្រុមសហគ្រិន​ត្រូវ​ការ៖
កម្លាំង​ជម្រុញ​ទឹក​ចិត្ត
ដើម្បី​ក្លាយ​ជា​សហគ្រិន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ។ មនុស្ស​ទូទៅ​ទទួល​យក​ការងារ ធ្វើ​ការ​ហើយ​បើក​ប្រាក់​ខែ។ សហគ្រិន​ធ្វើ​ការ​​ក្រោម​អាទិភាព​ខុស​គ្នា។ ពួក​គេ​មាន​គំនិត ដំណោះ​ស្រាយ​ចំពោះ​បញ្ហា ហើយ​ពួក​គេ​ធ្វើ​ការ​ទាំង​ព្រម​​ដើម្បី​បង្កើត​ផលិតផល និង​សេវា​កម្ម ទាំង​អស់​​នោះ​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​សុវត្ថិភាព​ពី​ប្រាក់​ខែ និង​ប្រាក់​ចំណូល។ វា​អាច​ជា​ការងារ​ដ៏​មហា​លំបាក ហើយ​ឱកាស​នៃ​ការ​បរាជ័យ​អាច​មាន​ដល់​៩/១០​។
តើ​អ្វី​ទៅ​ដែល​បន្ត​អោយ​ពួក​គេ​ធ្វើ​ការងារ​នោះ? កម្លាំង​ជម្រុញ​ទឹក​ចិត្ត​ពី​អ្នក​ដទៃ។ គេ​ធ្លាប់​បាន​លើក​ឡើង​ថា មនុស្ស​ជោគជ័យ​ដូច​ជា Alexis Ohanian អាច​ចាប់​ផ្ដើម​ជីវិត​ដ៏​ជោគជ័យ​របស់​គេ​បាន​គឺ​ដោយ​សារ​កម្លាំង​ជម្រុញ​ទឹក​ចិត្ត​ពី​សហគ្រិន​ជា​ច្រើន​​ដែល​និយាយ​ថា ហសហគ្រិន​ម្នាក់​មិន​មែន​ជា​មនុស្ស​ដែល​ឯកោ​តែ​ម្នាក់​ឯង​នៅ​លើ​លោក​នេះ​ទេ ហើយ​ការ​ខាត​បង់​នីមួយ​ៗ​មិន​មែន​មាន​ន័យ​ថា ពាណិជ្ជកម្ម​របស់​ពួក​គេ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង​នោះ​ដែរ។
ការ​លក់ និង​សេវា​កម្ម​អតិថិជន
គំនិត​រក​ស៊ី​របស់​អ្នក​មិន​ទាន់​ក្លាយ​​ជា​អាជីវកម្ម​ទេ ប្រសិន​បើ​អ្នក​មិន​ទាន់​រក​បាន​អតិថិជន​ដំបូង​របស់​អ្នក។ មនុស្ស​ជា​ច្រើន​មាន​គំនិត​ល្អៗ។ មាន​នុស្ស​តិចតួច​ដែល​ធ្វើ​ការ​លើ​គំនិត​ទាំង​នោះ ហើ​យ​មនុស្ស​កាន់​តែ​តិច​តួច​ទៅ​ទៀត​ដែល​ស្វែង​រក​ទីផ្សារ​សម្រាប់​គំនិត​ទាំង​នោះ​បាន។ ដំបូន្មាន​ពី​របៀប​លក់​អោយ​បាន​លើក​ទី​មួយ ហើយ​អ្វី​ដែល​សំខាន់​គឺ​ប្រែក្លាយ​គំនិត​អោយ​ទៅ​ជា​អាជីវកម្ម គឺ​ជា​អ្វី​ដែល​ពួក​សហគ្រិន​ត្រូវ​ការ​បំផុត។
ការ​ស្វែង​រក​អតិថិជន​អោយ​ជឿ​លើ​ផលិតផល និង​សេវា​កម្ម​របស់​អ្នក​គឺ​ជា​ជីវិត​នៃ​អាជីវកម្ម​របស់​អ្នក។ ដូច្នេះ​ហើយ​ទើប​ក្រុមសហគ្រិន​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ដំបូន្មាន​ជុំ​វិញ​ការ​បង្កើត​បណ្ដាញ​អតិថិជន។
ការ​គ្រប់​គ្រង​ទិន្នន័យ និង​សុវត្ថិភាព
បច្ចុប្បន្ន​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ មិន​ថា​ពួក​គេ​ធ្វើ​លើ​អ្វី​ទេ ពួក​​គេ​គឺ​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ទិន្នន័យ។ គ្រប់​ចរន្ត​ផ្ទេរផ្ទូរ​ប្រាក់ ការ​ឆ្លើយឆ្លង សុទ្ធ​តែ​ត្រូវ​បាន​កត់ត្រា ថត​ចម្លង​និង​ស្តុក​ទុក។ ដូច្នេះ​ហើយ​ការ​គ្រប់គ្រង និង​ធ្វើ​អោយ​ទិន្ន័យ​របស់​ក្រុមហ៊ុន​មួយ​មាន​របៀប និង​សុវត្ថិភាព​គឺ​ជា​អ្វី​ដែល​សហគ្រិន​ត្រូវ​រៀនសូត្រ។
បង្កើត​បណ្ដាញ
សហគ្រិន​ចង់​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន អ្នក​ជំនួញ និង​ជាមួយ​សហគ្រិន​ដទៃ​ទៀត។ នេះ​គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​សហគ្រិន​ជា​ច្រើន​ត្រូវ​ការ​ដំបូន្មាន​ពី​អ្នក​មាន​បទពិសោធន៍ និង​អ្នក​ដែល​មាន​បណ្ដាញ​ធំ​នៅ​ក្នុង​អាជីវកម្ម។
តើ​អ្នក​កំពុង​តែ​ដំណើរការ​អាជីវកម្ម​ផ្ទាល់​ខ្លួន​មែន​ទេ? ចែក​រំលែក​​ដំបូន្មាន​ដែល​អ្នក​​ចង់​ផ្ដល់ និង​ចង់​បាន​នៅ​ទី​នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគ្រិន​កម្ពុជា​ច្រើន​ផ្សេង​ទៀត៕  

ប្រភព៖ INC

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete