ក្រុមហ៊ុនធំ រកចំណូលបានច្រើនទំនងជារឿងលំបាកសម្រាប់ក្រុមហ៊ុនតូចៗត្រូវប្រកួតប្រជែងជាមួយ។ ក្រុមហ៊ុនធំមានគ្រប់យ៉ាង លុយ យីហោ អតិថិជនដែលមានស្រាប់ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមផលិត បណ្ដាញចែកចាយ អ្នកជំនាញ ព័ត៌មានទីផ្សារ អ្នកវិភាគ ការិយាល័យលក់ លក្ខណៈពិសេសនៃផលិតផល រួមទាំងរបៀបធុរកិច្ចដែលកំពុងដំណើរការ។ អ្វីដែលក្រុមអ្នកទើបចាប់ផ្ដើមអាជីវកម្មមានគឺ គំនិតយ៉ាងសាមញ្ញ និងការប្រឹងដុតដៃដុតជើង។
លោក ដេវីដ បានចាប់ផ្ដើម Goliath ដោយគោលដៅច្បាស់លាស់ “លំហូប្រាក់ចំណេញគឺជាមន្ទីរឃុំឃាំង។ នេះហើយគឺជាច្រកមួយសម្រាប់អាជីវកម្មតូចៗអាចយកឈ្នះបាន។ ក្រុមហ៊ុនធំដែលមានលំហូប្រាក់ចំណេញធំ មិនសម្លឹងឃើញការពិតដែលមានប្រយោជន៍នៅក្នុងមុខជំនួញតូចៗដែលទើបនឹងចាប់ផ្ដើមទេ”។
ប្រការនេះមានន័យថា ទីផ្សារគឺតែងតែស្រែកឃ្លានរកការបង្កើតថ្មី។ ការចាប់ផ្ដើមអាជីវកម្មថ្មីដែលមាន រចនាសម្ព័ន្ធចំណាយថ្មី បច្ចេកវិទ្យាថ្មី និងគំនិតថ្មី អាចប្រកួតជាមួយនឹងផលិតផលមានគុណភាពល្អក្នុងតម្លៃ ១/២ ១/៤ ឬសូម្បីតែ ១/១០ ហើយចាប់ផ្ដើមពង្រីក និងពង្រឹងខ្លួន។
តែមានរឿងមួយដែលគេគិត។ ក្រុមហ៊ុនធំដែលរកចំណូលបានច្រើន អាចទម្លាក់តម្លៃដើម្បីផ្ដួលក្រុមហ៊ុនតូចៗដែលជាដៃគូប្រកួតប្រជែង មែនទេ?
ការគិតនេះខុសហើយ ក្រុមហ៊ុនធំដែលរកចំណូលបានច្រើនគឺជាក្រុមហ៊ុនដែលស្ថិតនៅចំណុចកំពូល និងរីករាយជាមួយលំហូនៃប្រាក់ចំណូល។ គោលដៅនៃក្រុមហ៊ុនធំគឺ ការពារលំហូប្រាក់ចំណូលតាមគ្រប់រូបភាព សូម្បីតែត្រូវបោះបង់ចោលនូវការបង្កើតថ្មីក៏ដោយ។
ការវាយតម្លៃទៅលើក្រុមហ៊ុននាពេលនេះគឺ ផ្អែកទៅលើការបន្តរីកលូតលាស់ ក្នុងប្រាក់ចំណូល និងប្រាក់ចំណេញ មិនមែនការសឹករីករិលព្រោះតែគ្មានការបង្កើតថ្មីនោះទេ។
អ្នកត្រូវចាំថា ការផ្លាស់ប្ដូរតូចមួយនៅក្នុងលំហូប្រាក់ចំណូល អាចធ្វើអោយមានការផ្លាស់ប្ដូរយ៉ាងធំនៅក្នុងការរកប្រាក់ចំណេញ។ ពាណិជ្ជកម្មដែលរកបានប្រាក់ចំណេញ២០% គឺស្ថិតនៅក្នុងស្ថានភាពល្អ។ ប្រសិនបើពួកគេត្រូវទម្លាក់តម្លៃ២០% អ្នកអាចគិតដល់ខ្ទង់នៃប្រាក់ចំណេញរបស់ពួកគេហើយ។ ដូច្នេះប្រសិនបើអាជីវកម្មថ្មី ទម្លាក់តម្លៃ៥០ ឬ៨០ភាគរយ ក្រុមហ៊ុនធំមិនអាចដេញតាមទេ។ តាមពិតទៅ ក្រុមហ៊ុនធំ ទម្លាក់តម្លៃត្រឹមតែ១០% ក៏ជារឿងលំបាកណាស់ទៅហើយ។
ប៉ុន្តែរឿងមួយដែលត្រូវតែប្រយ័ត្ន ហើយអ្នកត្រូវតែដឹង។ អ្វីទាំងអស់នេះគឺត្រូវសម្រាប់អ្នកចូលប្រកួត ឬវាយប្រហារតែជាមួយបណ្ដាញផលិតផលណាដែលកំពុងតែរកចំណូលបានខ្ពស់។
ប្រសិនបើអ្នកប្រកួតជាមួយផលិតផលដែលរកចំណូលបានទាប ឬកំពុងខាត ស្ថានភាពនឹងបញ្ច្រាសពីនេះ។ ក្រុមហ៊ុនធំ ដែលរកចំណូលបានច្រើន ភាគច្រើនពួកគេមានបណ្ដាញផលិតផល ឬជំនួញដទៃទៀតដែលរកចំណូលមិនបាន ពេលខ្លះជាជំនួញដែលកំពុងខាតបង់ច្រើន។
ពួកគេប្រើបណ្ដាញផលិតផល ឬជំនួញដែលកំពុងរកចំណូលបានច្រើនទៅផ្គត់ផ្គង់ជំនួញដែលកំពុងខាតបង់។ ឧទាហរណ៍៖ ម៉ាស៊ីនរុករករបស់ google ដែលរកចំណូលបានច្រើន ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ Gmail ។ ជំនួញលក់រាយរបស់ Amazon ផ្គត់ផ្គង់ AWS ហើយឥឡូវនេះ AWS រកចំណូលបាន១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹងចំណូល២០% ហើយវាកំពុងផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គំរោងផ្សេងៗទៀត។
ការប្រកួតប្រជែង ឬវាយប្រហារទៅលើជំនួញរបស់ក្រុមហ៊ុនធំដែលកំពុងខាតបង់គឺជាយុទ្ធសាស្ត្រដ៏អាក្រក់ ព្រោះពួកគេអាចប្រើគ្រប់ឥទ្ធិពលដើម្បីទប់ទល់នឹងអ្នក ហើយថែមទាំងមិនខ្វល់ពីការចំណាយដើម្បីតម្រង់ទិសជំនួញនោះទៀតផង។
នោះគឺជាដៃគូប្រកួតប្រជែងដ៏គួរអោយខ្លាច ពួកគេមានធនធានច្រើន ហើយមិនមានអ្វីត្រូវខាតបង់សម្រាប់ពួកគេទេ។
ដូច្នេះ ការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំដែលកំពុងរកចំណូលបានច្រើន គឺជារឿងដ៏វៃឆ្នាតបំផុតដែលអ្នកអាចធ្វើបាន។ គ្រាន់តែត្រូវប្រាកដថា អ្នកកំពុងវាយប្រហារពួកគេនៅចំកន្លែងខ្លាញ់ មិនមែននៅកន្លែងដែលពួកគេអាចវាយអ្នកវិញតាមវិធីដែលអ្នកប្រើនោះទេ៕
ប្រភព៖ Forbes

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com