Filled Under:

គន្លឹះ​ដ៏អាថ៌កំបាំង​ដើម្បី​ប្រែក្លាយ​ឧបសគ្គ​ឲ្យទៅ​ជា​ឱកាស

នៅពេលលោកអ្នក​មានអារម្មណ៍​កំពុងតែសង្ស័យ​លើការគិត ឬការ​សម្រេចចិត្តរបស់ខ្លួនឯង​ សូមរកពេលវេលា​ស្ងប់ស្ងាត់​នៅតែម្នាក់ឯង​ដើម្បី​ពិចារណារកមូលហេតុ។​ ប្រតិកម្មរបស់លោក​អ្នកចំពោះស្ថានការណ៍​មិនល្អ​អាចនឹងរារាំង​ឬជំរុញលោកអ្នក​ទៅរកជោគជ័យ។​ ពេលស្ថិត​នៅក្នុងកាលៈទេសៈ​បែបនេះ​ ត្រូវរក្សាចិត្តឱ្យនឹង​ ហើយគិតឱ្យបាន​ល្អិតល្អន់ដោយ​ធ្វើតាម​ការណែនាំដូចខាង​ក្រោមនេះ​៖
លើកយកបញ្ហាមកតម្រៀបជាថ្មីឡើងវិញ

បច្ចេកទេស​តម្រៀបបញ្ហាជា​ថ្មីអាចមានប្រយោជន៍​ច្រើនក្នុងការ​ដោះស្រាយស្ថានភាពពិបាកៗ។​ ជំហានដំបូងគឺលោកអ្នក​ត្រូវស្វែងរកមើលមូល​ហេតុដើមនៃបញ្ហា។​ នៅពេលស្គាល់មូលហេតុជាក់​ច្បាស់ហើយ ​វាងាយស្រួល​​ទេ​ក្នុងការរក​ដំណោះស្រាយនោះ។​ គេអាចចាប់ផ្តើមដោះស្រាយ​បញ្ហាដែលមានមូលហេតុជាក់ច្បាស់​តាមរយៈការចោទសួរ​ថាចុះវាទៅជាយ៉ាងណា​ប្រសិនបើ...។ ពេលសួរ​សំណួរមួយនេះជាច្រើន​លើកច្រើនសារ ​លោកអ្នក​នឹងរកឃើញមធ្យោបាយ​ប្រសើរឡើងជាក់​ជាមិនខាន។

ដើម្បីធ្វើបែប​នេះបាន​ លោកអ្នកក៏គួរ​តែព្យាយាមចាកចេញ​ពីគំនិតអវិជ្ជមានទាំងអស់​ទៅរកគំនិតវិជ្ជមាន​វិញម្តង។​ ការផ្លាស់ប្តូរឥរិយាបថ​អាចនាំឱ្យ​មានភាពខុសគ្នាយ៉ាង​ច្រើនក្នុងការទទួលយកឱកាស​ដែលកើតឡើង​ស្ទើររាល់ថ្ងៃ។

គន្លឹះងាយៗគួរចងចាំ ៖
-ពេលមានបញ្ហាអវិជ្ជមាន​កើតឡើង​ ត្រូវសម្រាក​ហើយគិត​រកមូលហេតុ
-សម្រេចចិត្ត​ថា​តើត្រូវតែផ្តាស់ប្តូរ​អ្វីម្យ៉ាង ​ឬ​យ៉ាង​ណា​ បើ​ចាំបាច់​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ ត្រូវ​សម្រេចចិត្ត​ថា តើជា​ការផ្លាស់ប្តូរ​ធំ ឬតូច
-បង្កើត​បញ្ជីកត់​ត្រាអ្វីៗ​ដែលត្រូវ​កែតម្រូវ
-បង្កើតអាទិភាព​ចំណុចដែលត្រូវ​កែតម្រូវទៅ​តាមតម្រូវការ
-បញ្ចូល​ថាមពលទៅ​ក្នុងមុខជំនួញ​តាមរយៈ​ទំនាក់ទំនង

ប្រភព ៖ Entrepreneur

0 comments:

Post a Comment