យោងតាមទិន្នន័យពី Gust ៥០%នៃអាជីវកម្មបើកដំណើរការថ្មីបានបិទទ្វារទៅវិញ។ ភាគច្រើននៃសហគ្រិនទាំងនេះមានគំនិតដ៏ល្អ និងក្រុមការងារវៃឆ្លាត។ អ្វីដែលធ្វើអោយពួកគេបរាជ័យគឺកង្វះសមត្ថភាពរបស់ពួកគេក្នុងការរៀបចំចំណុចអាទិភាព និងអនុវត្តយុទ្ធសាស្ត្រត្រឹមត្រូវតាមពេលវេលា។ ការពិត ភាគច្រើននៃសហគ្រិនទាំងនោះបានមើលរំលងយុទ្ធសាស្ត្រមុនពេលបើកដំណើរការដ៏សំខាន់ ដែលមានបង្ហាញជូនដូចខាងក្រោមនេះ៖
១៖ ឈប់ធ្វើឲ្យផលិតផលរបស់អ្នកមានភាពឥតខ្ចោះ
អ្នកប្រហែលជាភ្ញាក់ផ្អើល ប៉ុន្តែការប្រកាន់ភាពឥតខ្ចោះគឺជាអត្តចរិតមួយដ៏មានគ្រោះថ្នាក់។
គោលដៅចុងក្រោយនៃអ្នកប្រកាន់គំនិតឥតខ្ចោះនិយមគឺ ផ្ដួលដៃគូប្រកួតប្រជែងដោយការផលិតផលិតផលដែលល្អឥតខ្ចោះ។ ដោយសារគ្មានការវាស់វែងសម្រាប់ភាពឥតខ្ចោះ រឿងមួយដែលនៅតែបន្តកើតឡើងគឺពួកគេនៅតែកែតម្រូវផលិតផលជាប់រហូត ហើយបន្ថែមមុខងារមួយចំនួនទៀតដោយភ្លេចពីការចំណាយ។
ដំណោះស្រាយចំពោះបញ្ហានេះគឺត្រូវដាក់បញ្ចូលនូវការស្រាវជ្រាវទីផ្សារជាកូនសោមួយនៅក្នុងសកម្មភាព។ អ្នកអាចបង្កើតផលិតផលធុនមធ្យម ហើយបញ្ចេញអោយអ្នកស្មគ្រចិត្តប្រើប្រាស់ដើម្បីទទួលបានមតិរិះគន់ដែលនឹងជួយអោយអ្នកយល់ពីមុខងារសំខាន់ៗដែលចាំបាច់សម្រាប់អ្នកប្រើប្រាស់។
២៖ បង្កើតបញ្ជីអ៊ីមែល
ផលិតផលរបស់អ្នកជោគជ័យនៅលើទីផ្សារគឺនៅពេលដែលអ្នកមានអតិថិជនដែលត្រឹមត្រូវសម្រាប់ផលិតផល ដូច្នេះអ្នកគួរតែបង្កើតបញ្ជីទំនាក់ទំនងអតិថិជនដែលមានសក្ដានុពល ស្របពេលដេលអ្នកកំពុងផលិតផលិតផលរបស់អ្នក។
៣៖ ស្រាវជ្រាវពីដំណើរទីផ្សារ
ការស្រាវជ្រាវពីទីផ្សារគួរតែជាផ្នែកមួយនៃយុទ្ធសាស្ត្រអាជីវកម្មរបស់អ្នក។ ក្រុមហ៊ុនធំៗចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីទទួលបានការព្យាករណ៍ពីឧស្សាហកម្មរបស់ពួកគេ។ ខណៈដែលអ្នកទើបចាប់ផ្ដើមដំណើរការអាជីវកម្មមិនមានលុយច្រើនគ្រប់គ្រាន់ ការដកចេញនូវការស្រាវជ្រាវទីផ្សារពីយុទ្ធសាស្ត្ររបស់អ្នកគឺជាកំហុសមួយដ៏ធំ។
៤៖ ចំណាយពេលសរសេរអត្ថបទ
ជាការពិតពេលផលិតផលរបស់អ្នកចូលដល់ទីផ្សារ អ្នកបានធ្វើគ្រប់យ៉ាងរាប់បញ្ចូលទាំងការផ្សព្វផ្សាយដើម្បីអោយអតិថិជនយល់ពីផលិតផលរបស់អ្នក។ ប៉ុន្តែការផ្សព្វផ្សាយ សរសេរ ឬនិយាយផ្ដោតលើតែផលិតផលតែម្យ៉ាងមិនមែនជារឿងល្អសម្រាប់ផលិតផលរបស់អ្នកទេ។
ប្រសិនបើអ្នកគ្មានវិបសាយ អ្នកអាចបង្កើត Blog សរសេរពីដំណោះស្រាយ និងរបៀបប្រើ ដែលឆ្លើយតបទៅនឹងការប្រឈមរបស់អតិថិជនរបស់អ្នក៕
ប្រភព៖ Entrepreneur

0 comments:
Post a Comment