Filled Under:

មធ្យោបាយ ៥ យ៉ាង ដើម្បី​បង្កើត​យីហោ​ក្រុមហ៊ុន​ឲ្យ​ល្បី​ដូច​ឈ្មោះ​​​ក្រុមហ៊ុន​ធំៗ

ក្រុមហ៊ុនល្បី​​ឈ្មោះធំៗ​ដូចជា​ McDonalds​ Lexus​ និង​ Coca ​Cola​ ជាដើម​មានគេស្គាល់​ច្រើនស្ទើរ​គ្រប់ទីកន្លែង។​ មិនមែនរសជាតិ​ គុណភាព​ ឬសេវាកម្ម​តែម្យ៉ាង​ដែលធ្វើឱ្យមនុស្សស្គាល់​និងគាំទ្រឈ្មោះ​ក្រុមហ៊ុនទាំងនោះទេ​ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះផ្តល់​ឱ្យអតិថិជននូវអារម្មណ៍​ទុកចិត្ត​ និងចេះផ្តល់​តម្លៃឱ្យ​អតិថិជនវិញ។​ ដើម្បី​កំណត់អត្តសញ្ញាណ​សម្រាប់ឈ្មោះក្រុ​មហ៊ុនលោកអ្នក​ សូមពិចារណា​សំណួរទាំង​នេះ​៖
១/ តើមនុស្សមកក្រុមហ៊ុនលោកអ្នកស្តាប់ឮអ្វីខ្លះ?

តើមានបទភ្លេង​អ្វីក្នុងក្រុមហ៊ុន​របស់លោកអ្នក​ដែលទាក់ទាញ​មនុស្ស​តាមវ័យណាមួយឬទេ?​ ហើយតើបទភ្លេងទាំង​នោះធ្វើឱ្យរំខាន​ដល់មនុស្សក្នុង​វ័យផ្សេងទៀតទេ?​ តើមានសម្លេង​ខ្លាំងពេក​ទេសម្រាប់​មនុស្សដែល​ត្រូវការស្ងៀមស្ងាត់?​ ហើយតើមនុស្ស​ដែលត្រូវការភ្លេង​កំដរមានអ្វីស្តាប់​ដើម្បីបន្ធូរ​អារម្មណ៍តានតឹងទេ?​ មនុស្សជាច្រើនធ្លាប់​មានបទពិសោធន៍​ដើរចេញពី​ភោជនីយដ្ឋានដោយ​សារមានសម្លេង​លាន់ឮខ្លាំងពេក​ ឬស្ងៀមស្ងាត់​ពេក។​ សូមដឹងឱ្យ​ប្រាកដថា​លោកអ្នកអាច​គ្រប់គ្រងសម្លេង​បានក្នុងកម្រិត​មួយដែល​ស័ក្តសមនឹង​កេរ្តិ៍ឈ្មោះ​ហាងរបស់​លោកអ្នក​។

២/​ តើមនុស្សមើលឃើញអ្វីខ្លះ?
តើគេហទំព័រ​ ឬការិយាល័យ​របស់លោកអ្នក​មើលទៅបុរាណ​ពេកទេ?​ តើលោកអ្នក​ប្រើប្រាស់ពណ៌សមរម្យទេ​ក្នុងការរចនាគេហទំព័រ​ ជញ្ជាំង​  ឬឯក​សណ្ឋាន​របស់លោកអ្នក?​ ប្រទេស​និងតំបន់នីមួយៗ​មានពណ៌ពិសេស​ដែលគេពេញនិយម​ សូមរកមើលតាមអ៊ីនថឺណិត​ប្រសិនបើលោ​កអ្នកមិនដឹងច្បាស់​។​ វាមិនមែនសម្រាប់លោកអ្នកទេ​ តែសម្រាប់មនុស្ស​ដែលលោកអ្នកចង់​ទាក់ទាញ។​ តើមនុស្សដែលដើរចូល​មកការិយាល័យ​ ឬក្រុមហ៊ុនរបស់​លោកអ្នកមើល​ឃើញអ្វីមុនគេ?​ តើបុគ្គលិកជួរមុខ​របស់លោកអ្នក​ដែលអតិជន​មើលឃើញមុនគេនោះ​មានរបៀបរៀបរយនិងរាក់​ទាក់ភ្ញៀវទេ?​ តើកន្លែង​លោកអ្នកមាន​ពន្លឺគ្រប់គ្រាន់ទេ?​ ដូចគ្នានេះដែរ​ សម្រាប់គេហទំព័រ​ តើផ្ទៃខាង​ក្រោយមានពណ៌ទាក់​ទាញអ្នក​មើលទេ?​

៣/ តើក្រុមហ៊ុនមានផ្តល់រសជាតិអ្វីខ្លះ?
លោកអ្នក​ប្រហែលគិតថា​ចំណុចត្រង់នេះទាក់ទង​តែកន្លែង​លក់អាហារប៉ុណ្ណោះ​ ប៉ុន្តែមិនមែន​ដូច្នោះទេ។​ មានអ្នកស្រាវជ្រាវ​មួយក្រុម​បានយក​ទឹកដូចគ្នា​ទៅចាក់ចូល​ដប៣ផ្សេងគ្នា​ ដែលក្នុង​នោះដបពី​មានស្លាក​ឈ្មោះ​ក្រុមហ៊ុនល្បី​ ហើយដបមួយ​ទៀតមានឈ្មោះ​ក្រុមហ៊ុនដែល​គេប្រឌិត​ឡើង។​ នៅ​ពេលគេ​ឱ្យមនុស្សមួយ​ក្រុមភ្លក់ទឹក​ទាំង៣ដបនោះ​ ម្នាក់ៗ​បានអះអាង​ និងផ្តល់​មូលហេតុ​ស្រដៀងគ្នា​ថា​ទឹកក្នុងដប​ដែលមានស្លាក​ឈ្មោះក្រុមហ៊ុន​ល្បីមាន​រសជាតិប្រសើរ​ជាងទឹកក្នុង​ដបដែលមានស្លាក​ឈ្មោះក្រុមហ៊ុន​មិនមាន​អ្នកស្គាល់​។ តាមពិតទឹកបីដបនោះ​មានប្រភពតែមួយ​ គឺទឹកដូចគ្នាទេ​ ប៉ុន្តែគឺ​ស្លាក​ឈ្មោះក្រុមហ៊ុន​ដែលធ្វើឱ្យអ្នកភ្លក់​ទឹកសម្រេចចិត្ត​ថាខុសគ្នា​។

៤/ តើអតិថិជនធុំក្លិនអ្វីខ្លះ?
មានការសិក្សាស្រាវជ្រាវ​ជាច្រើនទាក់ទងនឹងក្លិន​ និងរបៀបដែលក្លិន​ជះឥទ្ធិពល​លើអថិជនដោយមិនដឹងខ្លួន។​ ហេតុដូច្នេះ​ហើយបានគេមាន​អ្នកខ្លះ​ធុំក្លិនម្ហូប​ចេញពីហាងល្បី​សូម្បីតែគេនៅឆ្ងាយ​ពីកន្លែងចម្អិន​នោះក៏ដោយ។​ នេះ​ក៏ជាមូលហេតុ​មួយដែរ ​នៅពេលលោកអ្នកចូល​ទៅហាងលក់ទំនិញ​ ឬ​ការិយាល័យក្រុមហ៊ុន​ណាមួយ​ លោកអ្នកតែងតែធុំ​​ក្លិនអ្វីពិសេសមួយ។​ តើមានក្លិន​អ្វីមួយដែល​លោកអ្នកអាចទាក់ទាញ​ចិត្តអតិថិជនមិន​ឱ្យដឹងខ្លួនបានទេ?​ ឃាន​វិញ្ញាណ​របស់មនុស្សមាន​អាយុកាលយូរអង្វែង​ ហើយបង្កប់នូវ​ការចងចាំ​បានយូរបំផុត។​ ហេតុដូច្នេះហើយ​ បើមិនទានរកឃើញក្លិន​ដែលអាចទាក់​ទាញអតិថិជនបាន​ សូមប្រុងប្រយ័ត្នកុំឱ្យមាន​ក្លិនមិនល្អឱ្យសោះ។​ ចំណែក​មនុស្សដែលមិនចូលចិត្ត​សត្វចិញ្ចឹម​ដូចជាឆ្កែ​ និងឆ្មាជាដើម​អាចនឹង​មានប្រតិកម្មពេល​ធុំក្លិនសត្វ​ទាំងនោះ​បាន​យ៉ាងរហ័ស​។ 

៥/ តើអតិថិជនមានអារម្មណ៍ដូចម្តេច?
តើកន្លែងរបស់​លោកអ្នកស្អាត​ ឬកខ្វក់?​ ហើយបន្ទប់​ទឹកយ៉ាងម៉េចដែរ?​ ជាទូទៅ​មនុស្សស្រីឆាប់វាយ​តម្លៃលើភាពស្អាត​បាតក្នុង​កន្លែងទាំងនេះ​ណាស់។ ហើយនៅពេលដែល​អ្នកទទួលភ្ញៀវរបស់​លោកអ្នកទទួល​ស្វាគមន៍​អតិថិជនដោយ​បើកមាត់ស្ទើរ​មិ​ន​ចង់រួច​ តើលោកអ្នកគិត​ថា​ភ្ញៀវគេពេញ​ចិត្តនឹងមកលើកក្រោយ​ទៀតទេ?​ នៅពេលលោកអ្នក​មិនព្រមឆ្លើ​យតបសំណួរ​ ឬចម្ងល់របស់អតិថិជន​ក្នុងរយៈ​ពេលជាង២ថ្ងៃ​ តើ​ទង្វើនោះ​ធ្វើឱ្យអតិថិជន​យល់ថាគេមានតម្លៃទេ? ​បើជួបអតិថិជនប្រចាំរបស់​លោកអ្នកក្នុងទី​សាធារណៈ ​តើលោកអ្នកចំណាំ​គេបានទេ?​ បើលោកអ្នកអាចធ្វើឱ្យ​អតិថិជនមានអារម្មណ៍​ថាខ្លួនគេពិសេស​កាន់តែខ្លាំង​ គេនឹងជឿទុក​ចិត្តនិងស្ម័គ្រស្មោះ​ចំពោះក្រុមហ៊ុន​លោកអ្នកកាន់តែ​ខ្លាំងដូចគ្នា៕

ប្រភព ៖ Entrepreneur

0 comments:

Post a Comment