“ចង់ក្លាយជាចៅហ្វាយ អ្នកត្រូវតែចេញថ្លៃចំណាយ”។ លោក Daniel Ally និយាយ។
ការចំណាយនៅក្នុងអត្ថន័យរបស់លោកមិនមែនសំដៅលើលុយទេគឺ វិន័យ។ លោកថា គ្មានអ្នកដឹកនាំណាម្នាក់សម្រេចជោគជ័យដោយមិនមានវិន័យនៅកម្រិតណាមួយនោះទេ។ មនុស្សដែលមានវិន័យគឺជាមនុស្សដែលមានឆន្ទៈ និងអាចលះបង់ការសប្បាយរយៈពេលខ្លី ដើម្បីភាពរីករាយរយៈពេលវែង។ ជាការពិតដើម្បីក្លាយជាមនុស្សមានវិន័យ គឺទាមទារអ្នកអោយមានទម្លាប់ប្រចាំថ្ងៃ។
សេដ្ឋីរូបនេះនិយាយថា មានតែមនុស្សដែលមានវិន័យទេទើបអាចប្រែក្លាយជីវិតរបស់ខ្លួនតាមគោលដៅបាន។
លោកអះអាងថា ទម្លាប់អាចផ្លាស់ប្ដូរទិសដៅជីវិតរបស់អ្នកបាន។ ខណៈមនុស្សខ្លះមានទម្លាប់គួរអោយអាណិតគឺនិយាយដើមគេ អ្នកខ្លះមានទម្លាប់ដ៏មានឥទ្ធិពលគឺ ចូលចិត្តលើកសរសេរពីអ្នកដទៃ។ “មិនថាអ្នកជាអ្នកណា មកពីណា ទម្លាប់របស់អ្នកអាចបង្កើតអ្នក ឬបំផ្លាញអ្នកបាន”។
Daniel Ally៖ តើអ្នកមានទម្លាប់យ៉ាងណាខ្លះ? ទម្លាប់ទាំងនោះនាំអ្នកឆ្ពោះទៅណា? ខាងក្រោមនេះជាទម្លាប់ទាំង១០ ដែលធ្វើអោយអ្នកក្លាយជាសេដ្ឋី៖
(១០ចំណុចនេះជាសំដីចែករំលែកផ្ទាល់របស់ Daniel Ally)
១៖ រៀនសូត្រ
ទីមួយ និងសំខាន់ជាងគេ អ្នកមិនគួរអោយថ្ងៃណាមួយរំលងទៅដោយមិនបានរៀនទេ។ ការរៀនសូត្រអាចកើតឡើងតាមគ្រប់បែបបទ។
សម្រាប់ខ្ញុំ ខ្ញុំរៀនជារៀងរាល់ថ្ងៃយ៉ាងតិចបំផុត៣ម៉ោងក្នុងមួយថ្ងៃ។ ការរៀននេះរាប់បញ្ចូលទាំងទម្លាប់៖ អានវចនានុក្រម អានសៀវភៅ មើលវីដេអូ មើលនិងឆ្លើយមតិ និយាយទៅកាន់គ្រូបង្វឹក។
នៅក្នុងចំណោមទម្លាប់ទាំងនេះ អានគឺសំខាន់ជាងគេ។ ខ្ញុំអានមិនអោយលស់មួយថ្ងៃទេ ខ្ញុំថែមទាំងដាក់ទូរសព្ទនៅបន្ទប់ផ្សេងពេលខ្ញុំកំពុងអាន។ សៀវភៅទាំងអស់នៅលើលោក មានចម្លើយទាំងអស់នៅលើលោក។ ខ្ញុំអាចខានញ៉ាំបាយមួយពេល តែខ្ញុំមិនអាចខានអានសៀវភៅមួយថ្ងៃទេ។
“សកលវិទ្យាល័យល្អបំផុត គឺបណ្ដុំនៃសៀវភៅ”។ Thomas Carlyle។
២៖ កំណត់គោលដៅ
រៀងរាល់ថ្ងៃអ្នកគួរតែធ្វើវាអោយក្លាយជាតួនាទីដើម្បីកំណត់គោលដៅរបស់អ្នក។ នៅក្នុងសៀវភៅរបស់ខ្ញុំ ខ្ញុំសរសេរគ្រប់រឿងដែលខ្ញុំចង់ធ្វើអោយចប់សម្រាប់រយៈពេលមួយខែ មួយឆ្នាំ និងមួយទសវត្ស។ ដំណើរការនេះបានធ្វើអោយខ្ញុំជក់ចិត្ត និងគិតកាន់តែធំ ហើយឆ្លងផុតបញ្ហាតូចៗនៅក្នុងជីវិត។ មកដល់ពេលនេះ ខ្ញុំមានសៀវភៅសរសេរព្រៀងនេះជាង១០០ក្បាល។
៣៖ ធ្វើគំរោង
អ្នកអាចកំណត់គោលដៅប៉ុន្មានក៏បាន ប៉ុន្តែអ្នកត្រូវមានគំរោងដើម្បីសម្រេចវា។
ដំបូងអ្នកត្រូវបំបែកគោលដៅរយៈពេល១០ឆ្នាំរបស់អ្នកអោយក្លាយជាគោលដៅមួយឆ្នាំ មួយខែ មួយសប្ដាហ៍ ឬមួយថ្ងៃ។ ពេលអ្នកបំបែកវាជាផ្នែកតូចៗ អ្នកនឹងរកមធ្យោបាយដើម្បីសម្រេចវា ហើយរកវិធីធ្វើអោយខ្លួនអ្នកអាចទទួលខុសត្រូវបាន។
៤៖ បង្កើតបណ្ដាញ
នៅក្នុងយុគសម័យនេះ យើងមានវិធីច្រើនណាស់ដើម្បីរក្សាទំនាក់ទំនង។ ដើម្បីបង្កើតបណ្ដាញប្រកបដោយប្រសិទ្ធភាព អ្នកត្រូវធ្វើខ្លួនអោយក្លាយជាផលិតករ មិនមែនអ្នកប្រើប្រាស់ទេ។ នេះមានន័យថា អ្នកត្រូវតែបង្កើតបណ្ដាញដោយស្វាហាប់ មិនមែនចាំគេមករាប់យើងទេ។ កុំរង់ចាំអោយគេផ្ញើអ៊ីមែល ឬទូរសព្ទមករកអ្នក។ អ្នកត្រូវរកវិធីដើម្បីទាក់ទងទៅអ្នកដទៃ។ ធ្វើអោយការបង្កើតបណ្ដាញនោះក្លាយជាទម្លាប់ប្រចាំថ្ងៃ។
៥៖ កត់ត្រា
មនុស្សគ្រប់គ្នាត្រូវការពេលវេលាដើម្បីគិត។ ដើម្បីគិតអោយមានប្រសិទ្ធភាព អ្នកគួរតែរក្សាកំណត់ត្រា។ អ្នកនឹងចងចាំ ឆ្លុះបញ្ចាំងពី រឿងរ៉ាវ គំនិត រឿងកំប្លែង មេរៀន សម្រង់សម្ដី ជោគជ័យ បរាជ័យ និងរឿងជាច្រើនទៀត។ អ្នកអាចចាំពីមនុស្សដែលអ្នកបានជួប និងកន្លែងដែលអ្នកបានទៅ។
ជារៀងរាល់ថ្ងៃខ្ញុំសរសេរតិចបំផុត៤ទំព័រក្នុងសៀវភៅកត់ត្រារបស់ខ្ញុំ។
“អ្នកធ្វើការប៉ុន្មានម៉ោងមិនសំខាន់ទេ សំខាន់អ្នកធ្វើអ្វីនៅក្នុងប៉ុន្មានម៉ោងនោះ”។ Abraham Lincoln។
៦៖ ហាត់ប្រាណ
ដើម្បីជោគជ័យនៅក្នុងជីវិត រាងកាយរបស់អ្នកត្រូវតែដំណើរការនៅក្នុងកម្រិតខ្ពស់បំផុត។ ខួរក្បាលរបស់អ្នកបញ្ជារអោយរាងកាយរបស់អ្នកធ្វើការដែលមិនអាចរំពឹងទុកមុនជាប់ជានិច្ច ហើយអ្នកត្រូវតែត្រៀមខ្លួន។ វិធីល្អបំផុតដើម្បីត្រៀមខ្លួនគឺ ហាត់ប្រាណ សូម្បីតែក្នុងពេលវេលាដែលមិនអំណោយផល។ ពេលដែលរាងកាយរបស់អ្នកត្រៀមដើម្បីទទួលឱកាស អ្នកនឹងធ្វើដំណើរកាត់មហាសាគរនៃជោគជ័យ។
៧៖ សម្រាក
មានតែមនុស្សពោរពេញដោយថាមពលទេដឹងពីវិធីសម្រាក។ និយាយរួម នោះជាពេលវេលាដែលពួកគេទទួលបានថាមពលច្រើនបំផុតរបស់ពួកគេ។ មនុស្សដែលមិនរៀនវិធីសម្រាក នឹងត្រូវចំណាយពេលវេលាដោយខ្ជះខ្ជាយដែលពួកគេអាចសន្សំបាន។
៨៖ សួរបញ្ជាក់ខ្លួនឯង
រៀងរាល់ថ្ងៃយើងមានពេលវេលាដើម្បីនិយាយនឹងខ្លួនឯង។ ជាមធ្យមមនុស្សនិយាយនឹងខ្លួនឯងប្រមាណ១២ ០០០លើក។ ភាពខុសគ្នារវាងមនុស្សជោគជ័យ និងមិនជោគជ័យគឺអ្វីដែលពួកគេនិយាយទៅកាន់ខ្លួនឯង។
៩៖ គ្រប់គ្រងទេពកោសល្យរបស់អ្នក
រៀងរាល់ថ្ងៃអ្នកត្រូវធ្វើការលើទេពកោសល្យរបស់អ្នក។ មនុស្សគ្រប់គ្នាសុទ្ធតែកើតមកជាមួយនឹងទេពកោសល្យរៀងៗខ្លួន ដែលត្រូវហ្វឹកហាត់ជាទម្លាប់ប្រចាំថ្ងៃ។ ប្រសិនបើអ្នកមិនប្រើទេពកោសល្យរបស់អ្នកទេ អ្នកនឹងបាត់បង់វា។
១០៖ ធ្វើជាមេគំនិត
មនុស្សជោគជ័យរៀនរៀបចំទំនាក់ទំនងដែលត្រឹមត្រូវនៅក្នុងជីវិតរបស់ពួកគេ។ នេះមានន័យថា មនុស្សដែលស្និទ្ធស្នាលជាមួយពួកគេ រាប់គេទាំង ទឹកចិត្ត ស្មារតី និងផ្លូវអារម្មណ៍។
ទោះជាយ៉ាងណា គំនិតរបស់អ្នកមិនកើតឡើងដោយគ្មានការប្រឹងប្រែងនោះទេ។ អ្នកត្រូវការពេលវេលាដើម្បីជ្រើសរើសមនុស្សដែលត្រឹមត្រូវ។ សំខាន់ជាងនេះទៅទៀត ទំនាកទំនងត្រឹមត្រូវនឹងកើតឡើងដោយធម្មជាតិ ពេលដែលអ្នករៀនអោយកាន់តែច្រើនពីអ្វីដែលអ្នកកំពុងធ្វើ។
សន្សឹមៗ ក្រុមដែលអ្នករើសដោយផ្ទាល់ដៃ នឹងជួយអ្នកអោយធ្វើអ្វីដែលអស្ចារ្យបំផុតពីលទ្ធភាពដែលអ្នកអាចធ្វើបាន ហើយជួយអ្នកអោយឆ្លងផុតពីការប្រឈមធំៗដែលអ្នកជួប។
ទម្លាប់ទាំង១០នេះ ទាមទារវិន័យជាចាំបាច់។ ពេលដែលអ្នកស្វែករកភាពប្រសើរឡើងជាប់ជានិច្ច ហើយកែតម្រូវបែបបទជីវិតរបស់អ្នកដោយប្រើទម្លាប់ទាំងនេះ អ្នកនឹងទទួលបានរង្វាន់ដែលគ្មានដែនកំណត់នៅក្នុងដំណើរជីវិតរបស់អ្នក!
ប្រភព៖ Forbs

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com