Filled Under:

គ្មានលុយ មេដឹកនាំនៅតែអាចលើកទឹកចិត្តបុគ្គលិកបានតាមវិធីទាំងនេះ

ការលើកទឹកចិត្តត្រូវបានធ្វើឡើងជាច្រើនទម្រង់ជាច្រើនរូបភាពខុសៗគ្នា។ ក្រុមហ៊ុនធំៗគឺយកការវាយតម្លៃប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំដើម្បីវាស់ស្ទង់ការរីកចម្រើន និងលើកទឹកចិត្តដោយការដំឡើងតំណែង ប្រាក់ខែ និងផ្ដល់ជាប្រាក់រង្វាន់។ ចុះបើគ្មានលុយ តើមេដឹកនាំគួរលើកទឹកចិត្តបុគ្គលិកដោយវិធីណា? វិធី​មួយ​ចំនួន​អាច​ជួយ​លើក​ទឹកចិត្ត​បុគ្គលិក​បាន​ដោយ​មិន​បាច់​គិត​ដល់​រឿង​ប្រាក់។
ចាប់ផ្តើមពីខ្លួនឯងជាមុនសិន
តើអ្នកមានការស្រឡាញ់គោលដៅ និងបេសកកម្មរបស់អង្គភាពរបស់អ្នកឬអត់? បើខ្លួនអ្នកគ្មានផង កុំរំពឹងថា អ្នកអាចធ្វើឲ្យអ្នកនៅក្រោមបង្គាប់មានកម្លាំងចិត្តធ្វើការ។ ដូច្នេះដំបូងខ្លួនអ្នកត្រូវពង្រឹងការប្តេជ្ញាចិត្ត និងការស្រឡាញ់លើការងារអ្នកជាមុនដើម្បីឲ្យអ្នកជុំវិញមើលឃើញថា អ្នកពិតជាមនុស្សគួរឲ្យដើរតាមមែន។
ប្រាប់ពីគោលដៅបេសកកម្មដល់បុគ្គលិកគ្រប់រូប
ត្រូវចែករំលែកពីគោលដៅដែលអ្នកចង់ទៅ គោលបំណង និងបេសកកម្មដើម្បីសម្រេចគោលបំណងនោះជាមួយមនុស្សដែលធ្វើការជាមួយអ្នក។ ការបង្ហាញនេះធ្វើឲ្យអ្នកទាំងនោះមានអារម្មណ៍ថា ពួកគេជាចំណែកមួយនៃរូបភាពដ៏ធំ។ ការដឹងគោលដៅដែលត្រូវទៅ និងអារម្មណ៍នៃការរួមចំណែកនេះហើយ ដែលធ្វើឲ្យពួកគេយល់ថា ការងាររបស់ពួកគេមានសារៈសំខាន់ដើម្បីសម្រេចគោលបំណងធំ។
ផ្តល់ឱកាសដល់បុគ្គលិកឲ្យពង្រីកសមត្ថភាព ការរៀនសូត្រ និងអភិវឌ្ឍខ្លួន
ស្វែងយល់ពីភាពខ្លាំង និងសមត្ថភាពពិតរបស់បុគ្គលិកម្នាក់ៗ ដើម្បីពង្រីកសក្តានុពលដែលពួកគេមានស្រាប់។ ពេលពួកគេអាចធ្វើអ្វីដែលខ្លួនឯងពូកែ នោះលទ្ធផលការងារនឹងកាន់តែល្អ។ ពេលដែលបុគ្គលិកធ្វើការបានល្អ និងក្រុមហ៊ុនមានការរីកចម្រើន គួរផ្តល់ឱកាសការងារ និងវគ្គបណ្តុះបណ្តាលតាមពេលវេលាដ៏សមស្រប។
ទទូលស្គាល់ និងលើកសរសើរ
ការសិក្សាជាច្រើនរកឃើញថា ការផ្តោតទៅលើភាពខ្លាំងជាជាងចំណុចខ្សោយ និងលើកសរសើរនៅពេលដែលត្រូវលើកសរសើរនោះនឹងធ្វើឲ្យលទ្ធផលការងាររបស់បុគ្គលិកកាន់តែប្រសើរ។ ការទទួលស្គាល់ស្នាដៃ និងការលើកសរសើរមិនចាំបាច់ជាប្រាក់កាសអីទេ។ ការទះដៃ និងសរសើរពីលទ្ធផលការងារនៅក្នុងអង្គប្រជុំ ឬនៅពេលសម្រេចកិច្ចការណាមួយដោយលទ្ធផលល្អ ឬការសរសេរម៉ែលស្ញើចសរសើរសមល្មមនឹងជំរុញទឹកចិត្តឲ្យធ្វើការកាន់តែខ្លាំងក្លា ទៅតាមស្ថានភាពជាក់ស្តែងណាមួយដែលអ្នកគិតថា សក្តិសម។ ពេលខ្លះការទិញនំខេកតូចមួយអបអរ ឬលិខិតសរសើរមួយក៏អាចឲ្យពួកគេគេមានអារម្មណ៍ថា អ្នកបានយកចិត្តទុកដាក់ និងផ្តល់តម្លៃចំពោះការងារពួកគេ។ បង្ហាញការជឿទុកចិត្តរបស់អ្នកទៅលើបុគ្គលិក និងព្យាយាមផ្តល់ការរិះគន់ក្នុងន័យស្ថាបនាដើម្បីជួយពួកគេឲ្យមានអារម្មណ៍ថា ត្រូវបានផ្តល់តម្លៃ។
ឲ្យពួកគេមានឱកាសបញ្ចេញគំនិត និងយោបល់
ការផ្តល់ឱកាសឲ្យបុគ្គលិកគ្រប់រូបបានបញ្ចេញគំនិត យោបល់របស់ពួកគេជាការធ្វើឲ្យបុគ្គលិកយល់ថា រាល់គំនិត និងសម្ដីរបស់ពួកគេគឺត្រូវបានមេដឹកនាំយកទៅពិចារណាដែរ មិនមែនធ្វើតាមមេដឹកនាំគ្រប់ពេលវេលានោះទេ។ ការឲ្យពួកគេបញ្ចេញគំនិតអាចធ្វើឡើងតាមរូបភាពផ្សេងៗគ្នាដូចជា ការប្រជុំ ការពិភាក្សា និងប្រអប់បញ្ចេញមតិជាដើម។ មេដឹកនាំមិនគួរកាត់ ឬឲ្យបុគ្គលិកតូចតាចធ្វើតាមខ្លួននៅពាក់កណ្តាលទីទេ គួរស្តាប់ពួកគេដល់ចប់។ ការកាត់បែបនេះនឹងធ្វើពួកគេមិនហ៊ានបញ្ចេញមតិនៅពេលក្រោយទៀត។ គួរស្តាប់ឲ្យចប់ ហើយពន្យល់ដោយលើកហេតុផលជាក់ស្តែងដើម្បីឲ្យពួកគេបានយល់ពីចំណុចខ្វះខាត។
ជាក្រុមហ៊ុនដែលគួរឲ្យមានមោទនភាព
តើសេវាកម្ម ផលិតផល របស់ក្រុមហ៊ុនអ្នកបានរួមចំណែកធ្វើឲ្យប្រសើរ ឬដោះស្រាយបញ្ហាសង្គមបានច្រើនប៉ុណ្ណា ជួយឲ្យជីវិតរស់នៅប្រជាជនងាយស្រួលប៉ុណ្ណា? បើមានធំនោះ អ្នកប្រតិបត្តិនឹងកាន់តែមានទំនុកចិត្ត និងខិតខំទ្វេដង ត្បិតពួកគេយល់ថា ការងាររបស់ពួកគេមានតម្លៃនឹងធ្វើ។
បង្កើតបរិយាកាសការងារដែលបង្កើតទំនុកចិត្ត និងភាពម្ចាស់ការ
បុគ្គលិកមិនអាចបញ្ចេញសមត្ថភាពអស់នៅពេលដែលគ្រប់ការងាររបស់ពួកគេសុទ្ធតែត្រូវគ្រប់គ្រងគ្រប់ពេលវេលាដោយមេកើយរហូតនោះទេ។ ត្រូវបែងចែកការងារ និងទំនួលខុសត្រូវទៅតាមទំហំការងារឲ្យម្នាក់ៗអាចសម្រេចចិត្ត ធ្វើ និងទទួលខុសត្រូវដោយខ្លួនឯង។ ការធ្វើបែបនេះនឹងធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេអាចធ្វើទៅតាមគំនិតរបស់ខ្លួនទៅលើចំណែកនៃការងាររបស់គេ និងទទួលខុសត្រូវដោយខ្លួនឯង។ បន្ថែមពីនោះ ពួកគេនឹងគិតថា ខ្លួនឯងមានការជឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំឲ្យបំពេញការងារកាន់តែល្អ។

ប្រភព៖ Businessknowhow

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete