ចាប់តាំងពីចាប់បដិសន្ធិក្នុងឆ្នាំ ១៩៩៤ ក្រុមហ៊ុន Amazon បានប្រែក្លាយខ្លួនតាំងពីបណ្ណាគារអនឡាញទៅជាទីផ្សារលក់ទំនិញចម្រុះដែលផ្លាស់ប្តូរការធ្វើជំនួញនៅលើអ៊ីនធឺណិត។
ជោគជ័យរបស់ Amazon មិនផ្អែកតែលើយុទ្ធសាស្ត្រពាណិជ្ជកម្ម និងការលក់របស់ក្រុមហ៊ុនតែមួយមុខទេ តែក៏ផ្អែកលើចិត្តសាស្ត្រនៃលោក Jeff Bezos ដែលជាស្ថាបនិក ប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែរ។
ថ្ងៃនេះ The Phnom Penh Times នឹងលើកយកមេរៀនជោគជ័យ ៤ ដែលគួររៀនពីបុគ្គលល្បីរូបនេះ។
១៖ មិនស្ដាយអ្វីទាំងអស់ ដើម្បីចាប់ផ្ដើម Amazon
លោកសុខចិត្តដើរចេញពីតំណែងដ៏ធំដែលទទួលបានប្រាក់ខែដ៏ច្រើនគឺជាអនុប្រធានក្រុមហ៊ុនវិនិយោគ Shaw & Co.។ តើលោកបានស្រមៃឃើញខ្លួនឯងឈរនៅកន្លែងខ្ពស់ជាងនោះទៀតពេលចាប់ផ្តើម បើទោះជាអនាគតការវិនិយោគលើអ៊ីនធឺណិតនៅពេលនោះស្ថិតក្នុងភាពស្រពិចស្រពិលក៏ដោយ។
សម្រាប់លោកគឺមិនត្រូវស្តាយអ្វីទាំងអស់បើអ្នកសម្រេចថា ចង់បានអ្វីមួយពិតប្រាកដហើយនោះ មិនថា លទ្ធផលបែបណាអ្នកត្រូវទទួលយក។ បើលោកមិនបានចាប់ផ្តើមម្ល៉េះលោកនៅតែខ្លាច ហើយក៏គ្មានជោគជ័យដូចសព្វថ្ងៃនេះដែរ។ ២៖ កុំចង់ចំណេញភ្លាមៗ
មុនទទួលបានចំណូលខ្លាំងនៅឆ្នាំ ២០០៣ ពេលចាប់ផ្ដើមដំបូងលោកធ្លាប់បានព្រមានថា ក្រុមហ៊ុនត្រូវការពេលច្រើនឆ្នាំដើម្បីទទួលបានចំណូលច្រើន។ បើមានចក្ខុវិស័យច្បាស់លាស់កុំខ្វល់ថា ត្រូវចំណាយពេលយូរ ថ្ងៃណាមួយអ្នកនឹងដើរដល់គោលដៅពិតប្រាកដជាមិនខាន។
៣៖ បង្កើតតូច ពង្រីកចម្រុះបែបនៅពេលក្រោយ
មុននឹងក្លាយជាទីផ្សារទំនិញចម្រុះនៅលើអនឡាញ Amazon ផ្តោតជាសំខាន់ទៅលើផលិតផលតែមួយគត់គឺ ការលក់សៀវភៅ។ តែក្រោយធ្វើឲ្យគ្រប់គ្នាស្គាល់ និងមានទំនុកចិត្តហើយ ក្រុមហ៊ុនបានងាកចេញពីការលក់សៀវភៅតែមួយមុខមកជាការលក់ទំនិញគ្រប់ប្រភេទ ដែលធ្វើឲ្យក្រុមហ៊ុនទទួលចំណូលកាន់តែច្រើន។
៤៖ កុំខ្លាចបរាជ័យ
បើចង់សម្រេចគោលដៅធំ ពេលបង្កើតដំបូងនៅឆ្នាំ ១៩៩៤ លោក Bezos បានព្រមានវិនិយោគិនជាមុនថា ប្រាក់ដែលពួកគេវិនិយោគអាចនឹងបាត់បង់ក្នុងភាគរយដ៏ខ្ពស់គឺ ៧០ ភាគរយ។ បើវិនិយោគត្រូវត្រៀមខ្លួនទទួលបរាជ័យឲ្យហើយច្រើនជាងជោគជ័យ។
លោកថា ចង់សម្រេចជោគជ័យធំត្រូវត្រៀមចិត្តទទួលយកបរាជ័យឲ្យហើយ ព្រោះការចាប់ផ្ដើមនោះជាការប្រថុយប្រថានដ៏ធំ។ តែជាសំណាង អ្វីៗដើរដោយរលូន ហើយបច្ចុប្បន្ន Amazon ជាក្រុមហ៊ុនលក់ទំនិញលើអនឡាញធំបំផុតមួយក្នុងលោក៕
ប្រភព៖ Businessknowhow

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com