Filled Under:

លោក​ Robert ​Coorey​ ណែនាំ​យុទ្ធសាស្ត្រ​៣​​ជួយ​អ្នក​ឲ្យលក់​ដាច់​ក្នុង​ទីផ្សារ​បច្ចុប្បន្ន

នៅ​ក្នុង​យុគ​សម័យ​បច្ចេកវិទ្យា​នេះ មិន​ថា​អ្នក​លក់​ផលិតផល ឬ​សេវាកម្ម​អ្វី​ទេ មាន​រឿង​មួយ​ជា​ការ​ពិត​ដែល​អ្នក​ត្រូវ​តែ​ចាំ ទីផ្សារ​​បុរាណ​បាន​ស្លាប់​បាត់​ហើយ។
បច្ចុប្បន្ន​នេះ​ អ្នក​ទីផ្សារ និង​អ្នក​លក់ គិត​ស្រដៀង​គ្នា​ថា ប្រសិន​បើ​ពួក​​គេ​ខំ​ប្រឹង ហើយ​ដាក់​សម្ពាធ​អោយ​ខ្លួន​ឯង ពួក​គេ​នឹង​រក​លុយ​បាន​​កាន់​តែ​ច្រើន។ ហើយ​វិធី​នោះ​ពិត​ជា​​ប្រើការ​បាន គឺ​សម្រាប់​រយៈ​ពេល​ខ្លី។

យោង​តាម​អ្នក​និពន្ធ​សៀវភៅ “Feeding a Starving Crowd” ដែល​លក់​ដាច់​បំផុត និង​ជា​អ្នក​យុទ្ធសាស្ត្រ​ឌីជីថល​លោក Robert Coorey បច្ចុប្បន្ន​​​ការ​ទៅ​និយាយ​ដល់​មាត់​ទ្វារ​ឡាន​របស់​គេ​ដើម្បី​លក់​មិន​មាន​លទ្ធផល​អ្វី​ទេ ប៉ុន្តែ​ទ្វារ​ឡាន​នឹង​ត្រូវ​គេ​ទាញ​បិទ​នៅ​ចំពោះ​មុខ​អ្នក។ យុគ​បច្ចេកវិទ្យា​ ព័ត៌មាន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ផ្លាស់​ប្ដូរ​​របៀប​ដែល​យើង​រស់​នៅ​ និង​លក់​ជា​រៀងរហូត។
បច្ចុប្បន្ន​អ្នក​ប្រើប្រាស់​មាន​ឥទ្ធិពល ហើយ​ពួក​គេ​មិន​អោយ​មុខ​ជំនួញ​ទាំង​ឡាយ​បង្វិល​ពួក​គេ​នោះ​ទេ។ អ្នក​ប្រើប្រាស់​​ត្រូវ​បាន​គេ​ផ្ដល់​ជូន​ព័ត៌មាន​​ជា​ច្រើន ហើយ​ផ្ដល់​អំណាច​អោយ​កាន់​តែ​ខ្លាំង ដូច្នេះ​ប្រសិន​បើ​​គេ​គិត​ពី​ការ​ទិញ​ឡាន​មួយ ឬ​ការ​ធ្វើ​ដំណើរ​វិស្សមកាល ទិញ​កាមេរ៉ា ឬ​កុំព្យូទ័រ បច្ចុប្បន្ន​នេះ​ពួក​គេ​មិន​ដើរ​ទៅ​ទិញ​ដោយ​មិន​ទទួល​បាន​ព័ត៌មាន​ ហើយ​ស្ដាប់​ស្ដាប់​អ្នក​លក់​អង្វរក​នោះ​ទេ។
ពួក​គេ​ដើរ​ចូល​ហាង​ទំនិញ​ដោយ​ពី​បាន​ស្រាវជ្រាវ​ពី​ផលិតផល​រួច​ហើយ។ ហើយ​ពួក​គេ​មើល​ភាគីទីបី ហើយ​ព្យាយាម​មើល​ការ​ផ្ដល់​ពិន្ទុ និង​សួរនាំ​អ្នក​ផ្សេង​ដែល​ទិញ​ផលិតផល​ដូច​ខ្លួន។ នោះ​គឺ​ជា​តួនាទី​សំខាន់​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម។ និយាយ​អោយ​ខ្លី​គឺ ការ​លក់​ត្រូវ​បាន​ផ្លាស់​ប្ដូរ ព្រោះ​ការ​ទិញ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង។
ដើម្បី​ទទួល​បា​ន​ជោគជ័យ​នៅ​​ក្នុង​ការ​លក់​​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​លោក Coorey បាន​ណែនាំ​យុទ្ធសាស្ត្រ​បី​ខា​ង​ក្រោម​នេះ៖

១៖ និយាយ​រឿង
វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ម្ដងហើយ​ម្ដង​ទៀត​ថា ការនិយាយ​រឿង​ពិត​ជា​មាន​ឥទ្ធិពល។ ក្នុង​នាម​ជាមនុស្ស យើង​ចូល​ចិត្ត​ស្ដាប់​រឿង​តាម​​ដោយ​ចម្លែង​ពិបាក​និង​រក​ហេតុផល​មក​ពន្យល់ ហើយ​យើង​រក្សា​រឿង​ទាំង​នោះ​នៅ​ក្នុង​អង្គចងចាំ​របស់​យើង និង​រំឭក​វា​ឡើង​វិញ​ជា​ញឹកញាប់។
ការ​ស្ដាប់​និង​រក្សា​ទុក​ដោយ​ចូល​ចិត្ត​យ៉ាង​ចម្លែក​នេះ​ហើយ ជា​ហេតុ​ផល​ធ្វើ​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ជាមួយ​នឹង​​ក្រុម​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​ពេល​ដែល​ស្ដាប់​រឿង​កម្សត់ ឬ​ក៏​អ្នក​នឹង​សើច​ជាមួយ​អ្នក​ផ្សេង​ទៀត​ពេល​ដែល​ស្ដាប់​រឿង​កំប្លែង។
លោក Coorey ចង់​អោយ​ការ​និយាយរឿង​ដែល​មាន​បញ្ចូល​អារម្មណ៍។ ប្រសិន​បើ​ក្រុមហ៊ុន​របស់​អ្នក​ជា​ប្រធាន​បទ​ដែល​ត្រូវ​ចាប់​ផ្ដើម អ្នក​រំឭក​ដល់​ការ​ការប្រឈម និង​តស៊ូ​ក្នុង​ស្ថានភាព​ដែល​បាន​កន្លង​ទៅ អោយ​ពួក​គេ​យល់​ពី​ក្រុមហ៊ុន ឬ​ផលិតផល​របស់​អ្នក។
បន្ថែម​លើ​ការ​និយាយ​​ពី​រូបរាង និង​អត្ថប្រយោជន៍​នៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក អ្នក​ត្រូវ​​​និយាយ​ពី​ផល​ប្រយោជន៍​ផ្លូវ​អារម្មណ៍​នៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​ដែរ។ ដូច​ជា​តាម​រយៈ​ការ​ប្រើសេវា​កម្មរបស់​អ្នក​​អាជីវកម្ម​តូច​មួយ​បាន​ពង្រីក​ខ្លួន​​ក្នុង​ទីផ្សារ​ជាមួយ​នឹង​យីហោ​ដែល​​ត្រូវ​បាន​គេ​គាំទ្រ​ទូទាំង​ប្រទេស។
២៖ បន្លាច
នៅ​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៥ Apple បាន​ចេញ iPhone 6s ពណ៌​ផ្កា​ឈូក​ខ្ចី​ជា​ម៉ូដែល​ថ្មី​មួយ។ ក្រុមហ៊ុន​បាន​និយាយថា មាន​មនុស្ស​តិចតួច​ដែល​ចង់​បាន​វា ប៉ុន្តែ​មាន​បញ្ហា​មួយ…
ហាង​នីមួយៗ​ដែល​លក់​ទូរសព្ទ​ថ្មី​នេះ​មាន​ចំនួន​កំណត់។ ​លុះ​ត្រា​តែ​​អ្នក​មិន​ប្រញាប់​​ហើយ​អាច​​​រង់​ចាំ​ច្រើន​សប្ដាហ៍​ដើម្បី​ហាង​យក​ទូរសព្ទ​នេះ​មក​ពី​ក្រុមហ៊ុន មិន​ដូច្នេះ​ទេ​អ្នក​ត្រូវ​តម្រង់​ជួរ​នៅ​មុខ​ហាង​ដើម្បី​ទិញ​វា​មុន​អ្នក​ផ្សេង។ ប៉ុន្តែ​បើ​អ្នក​មិន​បាន​ឈរ​នៅ​ខាង​មុខ​គេ​ក្នុង​ចំណោម​មនុស្ស​ដែលតម្រង់​ជួរ​​នៅ​ថ្ងៃ​នោះ​ទេ ពណ៌​នេះ​នឹង​មិន​មាន​សម្រាប់​អ្នក​ទេ។ ដូច្នេះ​តើ​អ្នក​ទិញ​ធ្វើ​ម៉េច? ទោះ​បី​ជា​ទូរសព្ទ​នេះ​នឹង​ចេញ​មក​ទៀត អតិថិជន​ភាគ​ច្រើន​សុខ​ចិត្ត​ប្រឹងប្រែង​បន្តិច​ដើម្បី​បាន​ទូរសព្ទ​នេះ​មុន​គេ។
ការ​លើក​ឡើង​នេះ​បង្ហាញ​ពី​ឥទ្ធិព​ល​នៃ​ការ​បំភ័យ។ លោក​ Coorey និយាយ​ថា “ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បាន​អ្វី​មួយ ហើយ​អ្នក​គិត​ថា​របស់​នោះ​អាច​នឹង​ត្រូ​គេ​​លក់​អស់​ក្នុង​រយៈ​ពេល​ខ្លី អ្នក​ប្រាកដ​ជា​រួសរាន់​ដើម្បី​បាន​វា​ភ្លាម”។

៣៖ តម្លា​ភាព
ទាំង​នៅ​​លើ​អនឡាញ និង​សង្គម​ពិត តម្លាភាព​អាច​ជា​រឿង​គួរ​អោយ​ខ្លាច។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៧ Ellen Degeneres បាន​ធ្វើ​រឿង​មួយ​ដែល​មនុស្ស​នៅ​មស័យ​នោះ​​តិច​តួច​ណាស់​បាន​ធ្វើ។ នាង​បាន​ចេញ​មុខ​និយាយ​ជា​សាធារណៈ​ថា នាង​ជា​មនុស្ស​ស្រី​ស្រលាញ់​ស្រី។ ព្រឹត្តិការណ៍​​នោះ​បាន​ធ្វើ​អោយ​ពិភពលោក​​ភ្ញាក់​ផ្អើល ហើយ​បាន​ប៉ះពាល់​ដល់​អាជីព​របស់​នាង​រយៈ​ពេល​ខ្លី។ ប៉ុន្តែ​បច្ចុប្បន្ន នាង​​ជា​មនុស្ស​ប្រកបដោយ​ភាព​ក្លាហាន ហើយ​តម្លា​ភាព​របស់​នាង​បាន​ជួយ​បង្កើត​អតិថិជន​ប្រចាំ​ជា​ច្រើន។
ផ្ទុយ​ទៅ​វិញ​មាន​មនុស្ស​ និង​ក្រុមហ៊ុន​ជា​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ព្យាយាម​បង្ហាញ​អ្វី​ដែល​មិន​មែន​ជា​ការ​ពិត​របស់​ពួក​គេ។ ជា​លទ្ធផល​ការ​លក់​របស់​ពួក​គេ​មិន​សូវ​ដំណើរការ ហើយ​អតិថិជន​ចាប់​ផ្ដើម​បាត់​បន្តិចម្ដងៗ។ ផ្នែក​ធំមួយ​នៃ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​គឺ មនុស្ស​គ្រប់​គ្នា​អាច​មើល​ឃើញ​ការ​កុហក់​របស់​ពួក​គេ។
រក្សា​តម្លាភាព ស្មោះត្រង់ និង​មាន​តុល្យភាព មើល​ទៅ​អាច​យឺតយ៉ាវ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​ប្រើប្រព័ន្ធ​ឌីជីថល​ដើម្បី​បញ្ជ្រាប​ឥទ្ធិពល​លើ​អតិថិជន​របស់​អ្នក​ទេ។
លោក Coorey និយាយ​ថា រូបមន្ត​​ទីផ្សារ​​ទាំង​បី​នេះ​គឺ​សាមញ្ញ​ក្នុង​ការ​ឌីហ្សាណ ប៉ុន្តែ​អ្នក​ប្រហែល​ត្រូវ​​ការ​ពេល​វេលា​ខ្លះ​ដើម្បី​អនុវត្ត​ដើម្បី​អោយ​វា​ត្រូវ​ពិត​ប្រាកដ៕

ប្រភព៖ Entrepreneur 

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete