តើអ្នកកំពុងដំណើរការក្រុមហ៊ុនតូច ធំ លូតលាស់លឿន យឺត មានបុគ្គលិកច្រើន ឬតិច? តើអ្នកគិតថា បុគ្គលិកគ្រប់ជាន់ថ្នាក់របស់អ្នកពេញចិត្ត និងចូលរួមយ៉ាងពេញទំហឹងជាមួយការងាររបស់ពួកគេមែនទេ? កុំគិតបែបនេះអី! យោងតាមរបាយការណ៍រស់អង្គការ Gallup ស្ដីពីកន្លែងការងារនៅអាមេរិក មានតែ៣០%នៃនិយោជិតអាមេរិកប៉ុណ្ណោះដែលចូលរួម និងពេញចិត្តនៅកន្លែងការងារ។ ចំនួននេះមានន័យថា ៧០%ផ្សេងទៀតគ្រាន់តែមកធ្វើការដើម្បីធ្វើការប៉ុណ្ណោះ សក្ដានុពលដែលពួកគេមានមិនបានប្រើអោយអស់សម្រាប់កន្លែងការងារទេ។
រឿងដែលល្អគឺ និយោជិតចង់បានអ្វីដែលពួកគេទាក់ចិត្ត ហើយពួកគេចង់សម្រេចកិច្ចការល្អអោយក្រុមហ៊ុនល្អ។ ខាងក្រោមនេះគឺជា ចំណុចទាំង៥ដើម្បីទាក់ចិត្តពួកគេ៖
១៖ កំណត់ទស្សនវិស័យដែលទាក់ទាញទឹកចិត្ត
មិនថាអ្នកជាស្ថាបនិក នាយប្រតិបត្តិ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ឬជាថ្នាក់ចាត់ការជាន់ខ្ពស់នោះទេ ការងាររបស់អ្នកគឺត្រូវកំណត់គោលដៅដែលទាក់ទឹកចិត្តគឺជាកន្លែងដែលក្រុមហ៊ុនរបស់អ្នកបោះជំហានសំដៅទៅ។ យោងតាម Collins និង Jerry Porras អ្នកនិពន្ធសៀវភៅ Built to Last បានផ្ដល់ដំបូន្មានថា ដើម្បីកំណត់ទស្សនវិស័យក្រុមហ៊ុនគួរច្របាច់បញ្ចូល អត្តចរិត និងគោលបំណងរបស់ក្រុមហ៊ុនជាមួយគ្នានៅជំហានទីមួយ។ តើហេតុអ្វីទើបអ្នកបង្កើតក្រុមហ៊ុន ហើយក្រុមហ៊ុននេះធ្វើជំនួញក្នុងរូបភាពបែបណា? ជំហានបន្ទាប់គឺគោលដៅធំ និងទាក់ទឹកចិត្តដែលធ្វើអោយមនុស្សរំភើបចិត្តដើម្បីមកចូលរួមការងារជាមួយអ្នក។
២៖ ភ្ជាប់បុគ្គលិកទៅនឹងទស្សនវិស័យ
ពេលអ្នកកំណត់ទស្សនវិស័យច្បាស់លាស់ហើយ អ្នកត្រូវបព្យល់បុគ្គលិកគ្រប់គ្នាអោយជាក់លាក់ពីតួនាទីរបស់ពួកគេដើម្បីឆ្ពោះទៅសម្រេចទស្សនវិស័យនោះ។ ខណៈដែលបុគ្គលិកយល់ពីតួនាទីរបស់ពួកគេក្នុងឆ្ពោះទៅសម្រេចគោលដៅហើយ ពួកគេនឹងមានអារម្មណ៍បែបជាបុគ្គលដែលពាក់ព័ន្ធនឹងកិច្ចការដ៏ធំមួយដែលជំរុញទឹកចិត្តពួកគេដើម្បីជួយសម្រេចទស្សនវិស័យដែលអ្នកបានកំណត់។
៣៖ បង្កើតវប្បធម៌នៃការលើកទឹកចិត្ត
ពេលដែលបុគ្គលិករបស់អ្នកខ្លាចនឹងធ្វើអោយមានកំហុស ពួកគេនឹងឃ្លៀតឆ្ងាយពីការបង្កើតឱកាស។ ការយល់ពីបញ្ហាគឺជារឿងល្អ ប៉ុន្តែភាពរង្គោះរង្គើច្រើនកើតឡើងទៅលើក្រុមហ៊ុនដែលមិនផ្លាស់ប្ដូរ និងបត់បែននៅក្នុងទីផ្សារ និងមិនអាចបង្កើតអ្វីថ្មី។ ដៃគូប្រកួតប្រជែងក៏ដើរទៅមុនពួកគេ។ ថ្នាំបន្សាប ឬកូនសោដើម្បីគេចអោយឆ្ងាយពីបញ្ហានេះគឺ លុបបំបាត់ប្រភពនៃការភ័យខ្លាច ហើយបង្កើតសេចក្ដីក្លាហាន និងការលើកទឹកចិត្តនៅក្នុងក្រុមហ៊ុន។ ជំនួសអោយការដាក់ទោស ឬនិយាយបង្អាក់ទឹកចិត្តបុគ្គលិកពីការសាកល្បង ឬព្យាយាមមធ្យោបាយថ្មី យើងត្រូវបង្រៀន លើកទឹកចិត្ត និងផ្ដល់ការរំពឹងទឹកដល់ពួកគេ។
៤៖ ផ្ដល់រង្វាន់
ពេលដែលអ្នកបានបង្កើតវប្បធម៌លើកទឹកចិត្តហើយ អ្នកត្រូវចំណាយលុយខ្លះសម្រាប់ជារង្វាន់ដល់បុគ្គលិកដែលក្លាហាន និងពុះពាការប្រឈមដោយវៃឆ្លាត។ សូម្បីតែការបរាជ័យក៏អាចជារឿងវិជ្ជមានដែរ ពេលខ្លះបុគ្គលិករបស់អ្នកអាចរៀនពីបរាជ័យដើម្បីសម្រេចគោលដៅជូនក្រុមហ៊ុនរបស់អ្នកនៅទីបញ្ចប់។
៥៖ អរគុណបុគ្គលិក
ពេលដែលបុគ្គលិករបស់អ្នកយល់ និងគាំទ្រទស្សនវិស័យរបស់ក្រុមហ៊ុនអ្នកហើយ ពួកគេមានទឹកចិត្ត ហើយហ៊ានប្រឈមនឹងបញ្ហាដើម្បីសម្រេចគោលដៅដែលក្រុមហ៊ុនរបស់អ្នកកំណត់ ដូច្នេះអ្នកមិនត្រូវភ្លេចសំដែងការដឹងគុណទេ។ ការធ្វើអោយបុគ្គលិកទាក់ចិត្តនឹងទស្សនវិស័យ យកខ្លួនមកចូលរួមដើម្បីឆ្ពោះទៅសម្រេចគោលដៅគឺជាគុណតម្លៃដ៏ធំធេងសម្រាប់អ្នក អ្នកត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច បង្កើតបរិយាកាសរីករាយនៅក្រុមហ៊ុន បើកប្រាក់ខែអោយទៀតទាត់តាមដែលអ្នកអាចធ្វើបាន។
តើអ្នកបានរៀបយុទ្ធសាស្ត្រដើម្បីរក្សាទុកបុគ្គលិករយៈពេលវែងឆ្ពោះទៅសម្រេចទស្សនវិស័យក្រុមហ៊ុនរបស់អ្នកហើយឬនៅ?
ប្រភព៖ Forbes

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com