Filled Under:

គន្លឹះទាំង៦របស់លោក Guy Kawasaki ដើម្បីពង្រីកជំនួញ

លោក Guy Kawasaki ត្រូវ​បាន​មនុស្ស​ជា​ច្រើន​​មើល​ច្រឡំ​នឹង​លោក Jackie Chan ឬ​ថា​លោក​ជា​តារា​ក្បាច់​គុន​កុងហ្វូ។ តែ​តាម​ពិត​លោក​ជា​អ្នក​​និពន្ធ​ដ៏​ល្បីល្បាញ ថ្មីៗ​នេះ​លោក​ទើប​តែ​ចេញ​សៀវភៅ​ពាណិជ្ជកម្ម​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា The Art of the Start 2.0: The Time-Tested, Battle-Hardened Guide for Anyone Starting Anything។
ហើយ​លោក​បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​មួយ​ ដែល​ស្រង់​យក​អត្ថន័យ​នៃ​សៀវភៅ មក​បង្ហាញ​ដោយសង្ខេប​ត្រឹម​៦​ចំណុច​ដូច​ខាង​ក្រោម៖

១៖ អនុវត្ត អនុវត្ត អនុវត្ត
ក្នុង​នាម​ជា​សហគ្រិន​ យើង​ត្រូវ​ធ្វើ​បទ​បង្ហាញ​អោយ​បាន​ទៀតទាត់។ កុំ​និយាយ​ដោយ​គ្មាន​ការ​អនុវត្ត​ជា​ដាច់​ខាត។ លោក​បាន​លើក​ស្ថាបនិក Apple មក​ធ្វើ​ជា​ឧទាហរណ៍ ថា​តើ​លោក Steve Jobs បាន​ចំណាយ​ពេល​វេលា​​ច្រើន​យ៉ាង​ណា​ដើម្បី​​បញ្ជាក់​ថា ការបង្ហាញ​គំនិត​របស់​លោក​ពិត​ជា​ល្អ​ឥតខ្ចោះ។ លោក Guy និយាយ​ថា ពេល​នោះ​ក្រុម​ការងារ​គិត​ថា លោក Jobs គ្រាន់​តែ​ឡើង​ទៅ​និយាយ​ពី​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ តែ​តាម​ការ​ពិត​អ្នក​​ដឹង​ច្បាស់​ហើយ​ថា គំនិត​របស់​ស្ថាបនិក​រូប​នេះ​​គឺ​ជា​អ្វី​ដែល​អាច​យក​មក​អនុវត្ត​បាន​ ឬ​មិន​បាន។
ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ​ដូច​លោក Steve Jobs អ្នក​ត្រូវ​តែ​អនុវត្ត អនុវត្ត​អោយ​ខ្លាំង។
២៖ យុវជន​អាច​ជា​កម្លាំង
អាយុ​របស់​​អ្នក​មិន​មែន​ជា​បញ្ហា​ទេ។ អ្នក​អាច​ផ្ដួល​ដៃ​គូ​ប្រកួត​ប្រជែង​ដែល​មាន​បទពិសោធន៍​លើសលប់។ គិត​ដល់​ហ្គេម​នៃ​​ Software សម្រាប់​ការ​ឌីហ្សាញ​អោយ​ Millennials។ ក្មេង​អាយុ​២៥​ឆ្នាំ​​បង្កើត​ Software អោយ Millennials ហាក់​ទទួល​បាន​ជោគជ័យ​​ជាង​​មនុស្ស​អាយុ​៦០​ឆ្នាំ។
លោក Kawasaki ណែនាំ​អោយ​គិត​តាម​របៀប​នេះ “ខ្ញុំ​ចង់​ប្រើ​ផលិតផល​បែប​នេះ ហើយ​គ្មាន​ផលិតផល​ណា​ដូច​នេះ​ទេ ដូច្នេះ​ហើយ​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត​វា។”
៣៖ និយាយ​ពី​ផលិតផល​របស់​អ្នក
ការ​រៀបរាប់​ពី​ផលិតផល​នឹង​ធ្វើ​អោយ​អតិថិជន​យល់​ពី​ផលិតផល​របស់​អ្នក តើ​អ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា ទី​ផ្សារ​នឹង​ត្រូវ​ការ​ផលិតផល​របស់​អ្នក? ហេតុ​អ្វី​អ្នក​បង្កើត​ផលិតផល​នេះ?
៤៖ ត្រៀម​ខ្លួន​ប្រយុទ្ធ​ជាមួយ​​អ្នក​ឈាន​មុខ​នៅ​ក្នុង​ទីផ្សារ
ពេល​ដែល​អ្នក​ចាប់​ផ្ដើម​បង្កើត​អ្វី​មួយ​ អ្នក​ត្រូវ​ទទួល​ស្គាល់​​ផលិតផល ឬ​ស្ថាប័ន​ដែល​កំពុង​តែ​ឈាន​មុខ​នៅ​ក្នុង​ផ្នែក​នេះ។ អ្នក​ក៏​ត្រូវ​តែ​អាច​ពន្យល់​ទីផ្សារ​បាន​ផងដែរ​ថា តើ​អ្វី​ទៅ​ធ្វើ​អោយ​អ្នក​ខុសប្លែក​ពី​គេ។ យើង​សាក​ស្រមៃ​ថា ប្រសិន​បើ Toyota និយាយ​ថា “យើង​សូម​ណែនាំ​ Lexus។ នេះ​គឺ​ជា​រថយន្ត​ប្រណិត​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត។” មនុស្ស​នឹង​និយាយ​ថា “តើ​អ្នក​ធ្លាប់​ឮឈ្មោះ BMW និង Mercedes ទេ? អ្នក​ចង់​ប្រាប់​ខ្ញុំ​ថា គ្មាន​រថយន្ត​ប្រណិត​ផ្សេង​ទៀត​?”
លោក Kawasaki និយាយ​ថា ព្រោះ​តែ​ហេតុ​នោះ​ហើយ​ទើប Lexus ប្រើ​​ឃ្លា​នេះ “យើង​មាន​គុណភាព​ល្អ​ដូច​ជា Marcedes និង​ BMW ដែរ ប៉ុន្តែ​តម្លៃ​របស់​ពួក​យើង​ត្រឹម​តែ​ពាក់​កណ្ដាល​គេ​ប៉ុណ្ណោះ។”
៥៖ ស្វែង​រក​ហេតុ​ផល​របស់​អ្នក
ហេតុ​ផល​​នៃ​ការ​ចាប់​ផ្ដើម​ជំនួញ​របស់​អ្នក​គឺ​ជា​អ្វី​ដែល​នឹង​លើក​ទឹក​ចិត្ត​អ្នក។ លោក Kawasaki ដែល​ជា​មនុស្ស​មាន​គោលបំណង​ជំរុញ​សក្ដានុពល​មនុស្ស​នោះ​បាន​និយាយ​ថា “ហេតុផលគឺ​សាមញ្ញ​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​កូន​៤​នាក់ ខ្ញុំ​ត្រូវ​ចំណាយ​ច្រើន។“
ស្វែង​រក​ហេតុ​ផល​របស់​អ្នក​អោយ​​ឃើញ ដូច្នេះ​អ្នក​​នឹង​ពុះ​កញ្ជ្រោល​ដើម្បី​ស្ទុះ​ទៅ​អោយ​ដល់​កំពូល។
៦៖ ការ​អនុវត្ត​ល្អ ចាប់​ផ្ដើម​ជាមួយ​នឹង​ផលិតផល​ល្អ
ក្រៅ​ពី​កម្លាំង​ចិត្ត​ដើម្បី​ជំរុញ​ផលិតផល​អោយ​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ ជា​ការពិត​សហគ្រិន​ត្រូវ​ការ​ផលិតផល​ល្អ។ ឧទាហរណ៍​ដូច​ជា​សៀវភៅ​របស់​លោក Kawasaki ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ្នក​ដឹកនាំ​ជោគជ័យ​ដូច​ជា Richard Brandson និង Arianna Huffington។ ប៉ុន្តែ​វា​ទាមទារ​ពេល​វេលា​ដើម្បី​បង្កើត​ផលិតផល​ដ៏​ល្អ​មួយ​ដែល​អាច​ទាក់ទាញ​ទីផ្សារ​ដែល​មាន​សក្ដានុពល។
អ្នក​មិន​ត្រូវ​វាយ​តម្លៃ​ផលិតផល​របស់​អ្នក​​​ដោយ​ផ្អែក​លើ​ទីផ្សារ​ដែល​មាន​សក្ដានុពល​ខ្លាំង​តែ​មួយ​មុខ​​នោះ​ទេ ការ​ពិនិត្យ​មើល​ផលិតផល​ឡើង​វិញ​ដោយ​ផ្អែក​លើ​ទីផ្សារ​​ដែល​មាន​សក្ដានុពល​មធ្យម​ក៏​សំខាន់​ដែរ។ លោក Kawasaki និយាយ​ថា មនុស្ស​មិន​រង់​ចាំ​ដល់ Wall Street Journal ចេញ​អត្ថបទ​ពី iPhone ទើប​ពួក​គេ​សម្រេច​ចិត្ត​នោះ​ទេ។ មនុស្ស​អាន​ព័ត៌មាន​អនឡាញ ហើយ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ ត្រូវ​ទិញ​ផលិតផល​ឬ​យ៉ាង​ណា។
ក្នុង​នាម​ជា​ប្រធាន​ក្រុមហ៊ុន​ឌីហ្សាញ​រូបភាព លោក Kawasaki បាន​និយាយ​ថា លោក​ខ្លួន​ឯង​ចង់​ល្បី​ជាង Jackie Chan

ប្រភព៖ Entrepreneur

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete