Filled Under:

ប្រសិន​បើ​អាជីវកម្ម​របស់​អ្នក​រលំ​ ប្រហែល​ដោយសារ​មួយ​ក្នុង​ចំណោម​ហេតុផល​៧​នេះ

មាន​អាជីវកម្ម​​ដួល​រលំ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ជុំវិញ​ពិភពលោក។ តាម​ពិត​បើ​យោង​តាម​​ស្ថិតិ​​​ក្រុមហ៊ុន​​ថ្មី​ជា​ច្រើន​បាន​ដួល​រលំ​ក្រោយ​ដំណើរការ​៣​ទៅ​៤​ឆ្នាំ។
មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ច្រើន​បាន​សិក្សា​ពី​កត្តាដែល​នាំ​អោយ​អាជីវកម្ម​​ជោគជ័យ​ និង​បរាជ័យ។ ការសិក្សា​របស់ CB Insights ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​ចំនួន​ភាគ​ច្រើន។​ ការ​សិក្សា​បាន​បង្ហាញ​ថា ៩០%​នៃ​ការ​បើក​ជំនួញ​ថ្មី​ដួលរលំ​នៅ​ត្រឹម​រយៈ​ពេល​២​ទៅ​៣​​ឆ្នាំ។ ការ​ពិត​ប្រសិន​បើ​អ្នក​បើក​អាជីវកម្ម​នៅ​ថ្ងៃ​នេះ អ្នក​មាន​ឱកាស​ត្រឹម​១០%​ប៉ុណ្ណោះ​ដើម្បី​បន្ត​ដំណើរការ​វា​នៅ​១០​ឆ្នាំ​ក្រោយ។

ក្នុង​នាម​ជា​សហគ្រិន​អ្នក​ត្រូវ​តែ​​ស្វែង​យល់​ពី​ប្រភព​នៃ​បរាជ័យ​នៅ​ក្នុង​អាជីវកម្ម ដូច្នេះ​អ្នក​អាច​គេច​ពី​វា​បាន។ យើង​មើល​មូលហេតុ​ទាំង​៧​ដែល​ជា​ឫសគល់​នៃ​បរាជ័យ​ក្នុង​ជំនួញ៖
១៖ ខ្សោយ​ការ​គ្រប់គ្រង​លំហូរ​សាច់​ប្រាក់
ភាគច្រើននៃ​សហគ្រិន​ចាប់​ផ្ដើម​ចូល​ធ្វើ​ជំនួញ​ព្រោះ ពួកគេ​មាន​គំនិត​មុត​ស្រួច ឬ​ស្រលាញ់​ចំណុច​ណា​មួយ​នៅ​ក្នុង​ទីផ្សារ។ សហគ្រិន​មួយចំនួន​ក៏​មាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ឬ​គណនេយ្យ។ ប៉ុន្តែ​សហគ្រិន​ជា​ច្រើន​មិន​ចេះ​ជំនាញ​ហិរញ្ញវត្ថុ​ទេ ឬ​ទើប​តែ​រៀន​ពី​ជំនាញ​នេះ។

“ហេតុ​អ្វី​អាជីវកម្ម​ជា​ច្រើន​ដួលរលំ? ព្រោះ​ពួក​គេ​មិន​អាច​បង់​ថ្លៃ​ចំណាយ​គ្រប់”។ លោក Bill Carmody នាយកប្រតិបត្តិ​ក្រុមហ៊ុនទីផ្សារ​និយាយ។ លោក​ថា ក្រុមហ៊ុន​មិន​មែន​បិទ​ទ្វារ​ដោយសារ​ពួក​គេ​រក​ចំណូល​មិន​បាន​ច្រើនទេ ពួក​គេ​បិទ​ទ្វារ​ព្រោះ​​ពួក​គេ​មិន​បាន​គ្រប់គ្រង​​លំហូ​រសាច់​ប្រាក់​អោយ​បាន​ល្អ និង​មិន​អាច​​បង់​ថ្លៃ​ចំណាយ​គ្រប់។

២៖ មាន​អំនួត​ពេក​
ជាការពិត​ណាស់​ដែល​សហគ្រិន​តែងតែ​ជឿជាក់​លើ​ខ្លួន​ឯង​មុន​អ្នក​ផ្សេង​ជឿជាក់​លើ​ពួក​គេ។ កំហុស​មួយ​ដ៏​ធំ​ដែល​សហគ្រិន​អាច​នឹង​ធ្វើ​គឺ ការ​មិន​ចង់​ទៅ​ស្វែង​រក​ជំនួយ​នៅ​ខាង​ក្រៅ​ពេល​ដែល​ស្ថានភាព​កាន់​តែ​តានតឹង។
មិន​ថា​ដំបូន្មាន​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឬ​ការ​ណែនាំ​ណាមួយ​ទេ សហគ្រិន​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ជំនួយ។

៣៖ គ្មាន​តម្រូវ​ការទីផ្សារ
យោង​តាមការ​សិក្សា​របស់ CB Insights ៤២%​នៃ​អាជីវកម្ម​បើក​ថ្មី ដួល​រលំ​ដោយសារ​គ្មាន​តម្រូវការ​ទីផ្សារ​លើ​ផលិតផល ឬ​សេវា​កម្ម​ដែល​ពួក​គេ​ចង់​លក់។
អ្វី​ដែល​សំខាន់​សហគ្រិន​ត្រូវ​តែ​សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​សក្ដានុពល​នៃ​ផលិតផល ឬ​សេវាកម្ម​ដែល​ខ្លួន​​ចង់​ដាក់​ដំណើរការ។

៤៖ ជួល​បុគ្គលិក​ខុស
ការ​ជួល​បុគ្គលិក​ខុស​ច្រើន​អាច​បង្ក​ហានិភ័យ​​សូម្បី​តែ​យីហោ​ដែល​ជោគជ័យ​ខ្លាំង​​បំផុត​ហើយ។ យោង​តាម​លោក Mariah Deleon នាយក​រង​នៃ​ក្រុមហ៊ុន People at Glassdoor ការ​ជួល​បុគ្គលិក​មិន​ល្អ​ជះ​ផល​​អាក្រក់​ខ្លាំង។ ការប្រឈម​គឺ​ពាក់ព័ន្ធ​ដល់​ការ​ចំណាយ​លើ​ការ​ផលិត ចំណាយហិរញ្ញវត្ថុ ចំណាយ​លើ​សីលធម៌​​បុគ្គលិក និង​ចំណាយ​លើ​កេរ្ដិ៍ឈ្មោះ។

៥៖ គ្មាន​ឆន្ទៈ​ផ្លាស់ប្ដូរ
ក្រោយ​អាជីវកម្ម​ចាប់​ផ្ដើម​ដំណើរការ​បីបួន​ខែ ឬ​បីបួន​ឆ្នាំ អ្នក​ដឹកនាំ​ជា​ច្រើន​ដឹង​ថា គំនិត​ដើម​របស់​ពួក​គេ​មិន​សូវ​ជា​ល្អ​ដូច​អ្វី​ដែល​ពួក​គេ​ជឿ​ពី​ខាង​ដើម។ ការ​ពិត​ពួក​គេ​បាន​យល់​ពី​ទីផ្សារ​ដែល​ប្រាប់​ពួក​គេ​អោយ​ប្ដូរ​គោលដៅ។
ការ​​គ្មាន​ឆន្ទៈ​ទទួល​ស្គាល់​សញ្ញា និង​តម្រូវការ​ទីផ្សារ​ជាក់​ស្ដែង ហើយ​មិន​ព្រម​ផ្លាស់ប្ដូរ​គឺ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ដួលរលំ។

៦៖ ប្រតិបត្តិការ​គ្មាន​ប្រសិទ្ធិភាព
ពេល​ខ្លះ​គំនិត​អាជីវកម្ម​ល្អ ហើយ​អ្នក​មាន​មនុស្ស​ និង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​នឹង​ការងារ ប៉ុន្តែ​ប្រតិបត្តិការ​ដែល​គ្មាន​ប្រសិទ្ធិភាព​គឺ​ជា​ហេតុ​ផល​ដែល​ទាញ​អ្នក​ថយ​ក្រោយ។ ចំណាយ​លុយ​ច្រើន​ពេក​ជួល​អគារ បុគ្គលិក មាស៊ីន សម្ភារៈ ការ​ដឹក​ជញ្ជូន ហើយ​នឹង​ការ​ចំណាយ​ច្រើន​ផ្សេង​ទៀត អាច​បង្អាក់​លំហូរ​សាច់​ប្រាក់ ហើយ​សម្លាប់​ខ្ទង់​ចំណូល។
ដើម្បី​ធ្វើ​អោយ​អាជីវកម្ម​មួយ​ជោគជ័យ សហគ្រិន​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​វាយ​តម្លៃ​ឡើង​វិញ​នូវ​រាល់​ការ​ផ្គត់ផ្គង់ និង​​អត្រា​តម្លៃ។

៧៖ វប្បធម៌​សហការ​ខ្សោយ​
ជំនួញ​ជោគជ័​មាន​វប្បធម៌​សហការ​ល្អ ដែល​តាំង​ចិត្ត​មាំ​ក្នុង​ការ​ធ្វើ​ការ អនុវត្ត​ក្រមសីលធម៌ និង​តម្លាភាព។ គួរ​អោយ​ស្ដាយ​មាន​ក្រុមហ៊ុន​តិចតួច​ណាស់​ដែល​អាច​បង្កើត​ និង​រក្សា​វប្បធម៌សហការ​ល្អ​នៅ​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ។
នេះ​គឺ​អាច​ដោយសារ​​កម្សោយ​នៃ​ការ​ជួល​បុគ្គលិក។ ប៉ុន្តែ​ក៏​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​នឹង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​ផង​ដែរ៕

ប្រភព៖ Entrepreneur

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete