មនុស្សជាច្រើនមិនចាប់ផ្ដើមជីវិតជាសហគ្រិនព្រោះតែពួកគេរីករាយនឹងភាពងាយស្រួលប្រចាំថ្ងៃ។ ចំណែកអ្នកដែលសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ពួកគេមិនគិតដល់ការលំបាកនិងឧបសគ្គដែលនឹងត្រូវពុះពានោះទេ អ្វីដែលពួកសម្លឹងឃើញនិងចង់បានគឺជីវិតមួយដែលពោរពេញដោយអត្ថន័យ និងអារម្មណ៍នៃជីវិតដែលផ្សារភ្ជាប់ជាមួយនឹងគោលបំណង ពួកគេសម្លឹងទៅរកការបង្កើតអ្វីមួយដែលធំជាងអ្វីដែលខ្លួនមាន។
តើអារម្មណ៍នៃការតាមប្រមាញ់គោលបំណងនោះជាអារម្មណ៍បែបណា? តើធ្វើយ៉ាងណាទើបដឹងថា អ្នកកំពុងស្ថិតលើវិថីឆ្ពោះទៅសម្រេចក្ដីសុបិនរបស់អ្នក?
ការស្វែករកនិងសម្រេចគោលបំណងមិនមែនសុទ្ធតែកើតឡើងជាមួយនឹងភាពអឹកអធឹកនោះ ទេ ពេលខ្លះវាអាចកើតឡើងដោយស្ងៀមស្ងាត់ និងសាមញ្ញ។ យើងងាកទៅមើល Adrian Gradinaru សហស្ថាបនិកនៃក្រុមហ៊ុន Sailo មានមូលដ្ឋាននៅទីក្រុង New York ដែលជាទីផ្សារជួលទូកដ៏ធំ។ តាមរយៈវិបសាយ អតិថិជនអាចស្វែងរក ប្រៀបធៀប និងកក់យកទូកតាមអនឡាញបានដោយងាយ។
យប់មួយនៅដើមរដូវក្ដៅនេះ Gradinaru ដើរសម្ដៅទៅផ្ទះក្នុងទីក្រុងដ៏មមាញឹកនេះ គាត់បានដឹងថា គាត់កំពុងធ្វើការមួយដែលពិតជាផ្ដល់អារម្មណ៍អោយគាត់នូវភាពជឿជាក់លើគោលបំណង។ លោកនិយាយថា “ខ្ញុំមានអារម្មណ៍ថាទទួលបានសេចក្ដីសុខផ្លូវចិត្តដ៏អស្ចារ្យ។ នោះមិនមែនជារឿងលុយទេ មិនមែនជារឿងចំណូល ខ្ញុំមានអារម្មណ៍ថាពួកយើងកំពុងផ្ដល់ជូនសេវាកម្មដែលមនុស្សពិតជាត្រូវការប្រើ និងរីករាយជាមួយសេវាកម្មនេះ។”
សហស្ថាបនិកមួយរូបទៀតនៃក្រុមហ៊ុនជួលទូកកម្សាន្តនេះ បានដឹងច្បាស់ពីអារម្មណ៍នេះតាមរយៈការខលទូរស័ព្ទ។
“អតិថិជនម្នាក់បានខលមកយើង គឺជាមនុស្សដែលយើងមិនស្គាល់ ហើយគេប្រាប់យើងថា ក្រុមរបស់ពួកទទួលបានពេលវេលាដ៏រីករាយបំផុតនៅក្នុងជីវិត។ ហើយថាពួកយើងបានបង្កើតក្រុមហ៊ុនដែលផ្ដល់ពេលវេលាដ៏រីករាយបំផុតនៅក្នុងជីវិតរបស់មនុស្ស ហើយអ្វីដែលគេលើកឡើងនោះហើយជាហេតុផលដែលយើងបង្កើតក្រុមហ៊ុននេះឡើង។” លោក Delphine Braas សហស្ថាបនិកនៃក្រុមហ៊ុន Sailo និយាយ។
តើអ្នកចង់បង្កើតក្រុមហ៊ុន ឬសេវាកម្មអ្វីនៅក្នុងក្ដីសុបិនរបស់អ្នក? អ្វីទៅជាចំណុចសំខាន់បំផុតដែលអ្នកចង់បានពីក្រុមហ៊ុន ឬសេវាកម្មដែលអ្នកកំពុងពុះពាបង្កើតឡើងនោះ? យើងសង្ឃឹមថា អ្នកនឹងទទួលបានអារម្មណ៍ដ៏សោមនស្ស និងមោទនភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ៕
ប្រភព៖ Entrepreneur

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com