មនុស្សភាគច្រើនចាប់ផ្ដើមការងារថ្មីជាមួយនឹងភាពស្វាហាប់ចង់រៀនអ្វីដែលថ្មី និងធ្វើការអោយបានល្អ។ ទោះជាយ៉ាងណា ក្រោយរយៈពេលពីរបីឆ្នាំក្ដីរំភើបទាំងនោះចាប់ផ្ដើមរសាយ ហើយកិច្ចការដែលធ្លាប់តែជាទីចាប់អារម្មណ៍ពេលដំបូង ចាប់ផ្ដើមក្លាយជាធម្មតានិងមិនសូវជាមានភាពប្រកួតប្រជែង។ការងាររបស់អ្នកក្នុងនាមជាថ្នាក់ដឹកនាំ គឺត្រូវតែប្រាកដថា មនុស្សដែលកំពុងធ្វើការជាមួយអ្នកនៅតែមានទឹកចិត្ត និងស្មារតីល្អក្នុងការងារ។ អ្នកត្រូវតែកត់សម្គាល់ពីសញ្ញាញដែលពួកគេចាប់ផ្ដើមណាយនឹងការងារមុននឹងអ្វីគ្រប់យ៉ាងយឺតពេល។
១៖ ពួកគេមិនសូវចូលខ្លួនមកពាក់ព័ន្ធ
ពេលដែលមនុស្សរំភើបនឹងអ្វីមួយ ពួកគេតែងតែនិយាយពីវា។ ជាអ្នកដឹកនាំអ្នកនឹងកត់សម្គាល់ឃើញថា បុគ្គលិកថ្មីចូលរួមក្នុងកិច្ចប្រជុំតែងរំលេចចេញនូវមតិយោបល់របស់ពួកគេ ហើយប្រាប់អ្នកពីមធ្យោបាយថ្មីដើម្បីធ្វើកិច្ចការអ្វីមួយ។ ពួកគេចាប់អារម្មណ៍ក្នុងការធ្វើអោយមានផល និងឥទ្ធិពល។ ពេលដែលពួកគេបាត់បង់ចំណាប់អារម្មណ៍ ពួកគេអាចនឹងមិនសូវចូលខ្លូនមកពាក់ព័ន្ធ ឬអាចនិយាយថាមិនសូវជារវីរវល់។ ពួកគេអាចនឹងចាប់ផ្ដើមដោយការមកធ្វើការយឺតពេល ឬខលទូរស័ព្ទមកប្រាប់ថា ឈឺញឹកញាប់។ ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញានេះ អ្នកគួររៀបចំការប្រជុំសម្ងាត់មួយជាមួយបុគ្គលិកនោះ ហើយធ្វើបទបង្ហាញ និងដាក់ផែនការ ឬគោលដៅថ្មីដែលនឹងធ្វើអោយគេជក់ចិត្តជាថ្មី។
២៖ ពួកគេមិនសូវចាប់អារម្មណ៍នឹងដំណឹងថ្មីៗរបស់ក្រុមហ៊ុន
មនុស្សដែលចាប់អារម្មណ៍នឹងការងាររបស់ខ្លួនតែងតែតាមយ៉ាងប្រកៀកជាមួយនឹងព័ត៌មានចុងក្រោយ បរិបទនៃឧស្សាហកម្ម ការបង្កើតថ្មី និងបច្ចេកវិជ្ជា។ ពួកគេចង់អោយខ្លួនឯងប្រសើរឡើង ឬចេះច្រើនជាងមុន។ ជាអ្នកដឹកនាំអ្នកគួរតែតាមដានថា តើបុគ្គិលរបស់អ្នកព្យាយាមស្វែងយល់ពីការងារពាក់ព័ន្ធបន្ថែមទេ ពួកគេកំពុងអនុវត្តន៍ និងចែករំលែកចំណេះដឹងជជែកពីរបកគំហើញថ្មីដែរឬទេ? ប្រសិនជាពួកគេមិនធ្វើទេ អ្នកត្រូវស្វែងរកហេតុផល។ តើពួកគេប្រកាន់គំនិតថាខ្លួនចេះទាំងអស់ឬ? តើពួកគេបានស្វែងយល់ពីគ្រប់ប្រភពហើយឬនៅ? ឬមួយក៏ពួកគេបាត់បង់ចំណាប់អារម្មណ៍លើការងារ? ការស្វែងរកចម្លើយសម្រាប់សំនួរទាំងនេះ នឹងជួយអ្នកអោយសម្រេចជ្រើសរើសយកដំណោះស្រាយមួយដ៏សមស្រប។
៣៖ ពួកគេមិនទទួលបន្ទុកការងារថ្មី
ចូរប្រយ័ត្នចំពោះបុគ្គលិកដែលមិនពុះកញ្ជ្រោលជាមួយនឹងទំនួលខុសត្រូវថ្មី។ ពួកគេអាចនឹងបាត់បង់ចំណាប់អារម្មណ៍លើការងារ ឬសក្ដានុពលរបស់ពួកគេបានដុតកំឡោចអស់ទៅហើយ។ អ្នកគួរតែចាប់ផ្ដើមរកដំណោះស្រាយផ្ដើមពីទម្លាប់ការងារប្រចាំថ្ងៃ។ ពួកគេប្រហែលជាត្រូវការពេលវេលាសម្រាក។ តើពួកគេបានសុំច្បាប់ឈប់សម្រាក ឬលំហែកាយហើយឬនៅ? ឬមួយពួកគេត្រូវការជំនួយសម្រាប់បន្ទុកការងារប្រចាំថ្ងៃរបស់ពួកគេ។
បុគ្គលិកខ្លះធ្វើការប្រកបដោយភាពមុះមុត ពួកគេនឹងធ្វើការអោយអស់ពីកម្លាំងកាយចិត្ត មុននឹងពួកគេរាយការណ៍ពីការលំបាក។ ការជជែកគ្នាគឺជាគន្លឹះឆ្ពោះទៅរកជោគជ័យសម្រាប់អ្នក និងនិយោជិតរបស់អ្នក។ ចូរពិនិត្យមើលប្រសិនបើបន្ទុកការងាររបស់ពួកគេស្មុគស្មាញពេក ឬធ្ងន់ពេកសម្រាប់មនុស្សម្នាក់ក្នុងការដោះស្រាយ។
៤៖ ពួកគេលាក់គំនិត និងយោបល់
ពេលដែលមនុស្សស្រលាញ់អ្វីមួយ ពួកគេមានគំនិត ខណៈដែលអ្នកមិនមានចំណាប់អារម្មណ៍ពួកគេនឹងមិនបញ្ចេញយោបល់ ឬសូម្បីតែខ្វាយខ្វល់។ ប្រសិនបើអ្នកសង្ស័យបុគ្គលិកណាម្នាក់លើចំណុចនេះ ចូរអ្នកតាមដានឥរិបទរបស់គេនៅក្នុងកិច្ចប្រជុំបុគ្គលិក ដែលជាកត្តាវាស់វែងពីចំណាប់អារម្មណ៍របស់បុគ្គលិកលើការងារ រាប់បញ្ចូលទាំងការសុន្ទនារបស់គេជាមួយនឹងបុគ្គលិកផ្សេងទៀតដែរ។
ពេលដែលអ្នកវិនិយោគទាំងចិត្ត ទាំងបេះដូងនៅក្នុងពាណិជ្ជកម្មរបស់អ្នក វាគឺជាសំខាន់បំផុតក្នុងការធ្វើអោយអ្នកដទៃបញ្ចេញ និងនាំមកនូវគំនិត យោបល់ថ្មីៗ៕
ប្រភព៖ Entrepreneur

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com