លោក Daniel Ally បានសរសេរនៅលើគេហទំព័រ Entrepreneur ថា ក្នុងប្រអប់អ៊ីមែលរបស់លោកទទួលបានសំនួរប្រចាំថ្ងៃពីមិត្តអ្នកអានជាច្រើនដើម្បីអោយលោកពន្យល់ថា តើលោកបានធ្វើអ្វីដើម្បីក្លាយជាសេដ្ឋី។
ចម្លើយរបស់លោកបានធ្វើអោយអ្នកអាចជាច្រើនភ្ញាក់ផ្អើល។
លោកថា ការរកលុយ១លានដុល្លារក្នុងមួយឆ្នាំគឺទាមទារការប្រឹងប្រែងដូចទៅនឹងការរកលុយ១ម៉ឺនដុល្លារក្នុងមួយឆ្នាំដែរ។ ទោះយ៉ាងណាលោកថា ភាពខុសគ្នាមិនមែននៅត្រង់ការប្រឹងប្រែងដែលអ្នកបានធ្វើនោះទេ ប៉ុន្តែគឺស្ថិតនៅលើអ្វីដែលអ្នកគិតអំពីការប្រឹងប្រែងរបស់អ្នក។
លោក Daniel និយាយថា លោកមានការងារជាច្រើនមុនពេលលោករៀនចេះពីរូបមន្តសម្ងាត់នៃការទទួលបានទ្រព្យសម្បត្តិ។ សេដ្ឋីរូបនេះលើកឡើងថា “តាមពិតខ្ញុំចាំបានការងារមួយនៅរោងចក្រផលិតឡាន ជាកន្លែងដែលខ្ញុំត្រូវក្រោកពីគេងនៅម៉ោង៣ទាបភ្លឺដើម្បីដើរទៅធ្វើការរាប់ម៉ាយក្នុងមួយថ្ងៃ។ ខ្ញុំត្រូវធ្វើការលំបាកជាច្រើន។”
បន្ទាប់ពីបញ្ចប់ការងារនោះនៅត្រឹមម៉ោង៩ព្រឹក លោកត្រូវប្រញាប់ទៅសាលា ហើយជាការពិតលោកពិបាកនឹងទទួលបានពីអ្វីដែលសាស្ត្រាចារ្យបង្រៀន។ នៅក្នុងជម្រៅចិត្តរបស់លោក លោកដឹងថាប្រាកដជាមានវិធីផ្សេងដើម្បីរកលុយ។ ប៉ុន្តែសំនួរគឺ រកដោយរបៀបណា?
ទោះយ៉ាងណាលោកនៅតែបន្តជីវិតក្នុងការងារដ៏លំបាក ហើយលោកដឹងថាលោកមិនអាចបង្កើតសំណាងចេញពីជីវិតដ៏វេទនានេះបានទេ លោកមានអារម្មណ៍ថាធុញទ្រាន់នឹងអារម្មណ៍ដែលខ្លួនគ្មានតម្លៃ និងមិនប្រកួតប្រជែង។ ក្រោយរយៈពេលច្រើនឆ្នាំនៃការផ្លាស់ប្ដូរការងារ៤ផ្សេងគ្នា នៅទីបំផុតសេដ្ឋីរូបនេះបានស្វែងរកឃើញសំនួរមួយដែលបានផ្លាស់ប្ដូរជីវិតរបស់លោក៖
“តើខ្ញុំអាចសម្រេចការងារច្រើនអោយមនុស្សច្រើនក្នុងរយៈពេលខ្លីបានដោយរបៀបណា?”
ពេលដែលអ្នកសួរសំនួរថា តើខ្ញុំអាចសម្រេចការងារអោយមនុស្សច្រើននៅក្នុងរយៈពេលខ្លីបានដោយរបៀបណា? អ្វីដែលជាគោលអ្នកកំពុងសួរគឺ តើខ្ញុំអាចក្លាយជាមនុស្សពូកែចំពោះមនុស្សជាច្រើនតាមវិធីលឿនបំផុតណាមួយដែលអាចទៅរួច?
លោក Daniel បានបំបែកជំហាននេះជាបី៖
១៖ តើខ្ញុំសម្រេចកិច្ចការអោយបានច្រើនតាមរបៀបណា?
សំនួរនេះគឺចង់សួរថា តើខ្ញុំផ្ដល់សេវាអោយកាន់តែច្រើនដល់មនុស្សបានដោយរបៀបណា? វាធ្វើអោយអ្នកចង់ផ្ដល់ជូនមនុស្សដែលអ្នកកំពុងបម្រើសេវាកម្មនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន។ គោលដៅគឺត្រូវផ្ដោតសំខាន់លើគុណភាពសេវាកម្មដែលអ្នកផ្ដល់អោយទៅអ្នកដទៃ។
បន្តិចម្ដងៗតាមរយៈការសួរសំនួរនេះ លោកដឹងថា លោកអាចឈ្នះបានគឺមានតែនៅពេលលោកផ្ដល់សេវាកម្មដែលលោកត្រូវការប្រសិនបើលោកជាពួកគេ។
មិនយូរប៉ុន្មាន លោកឈប់គិតពីការធ្វើការអោយតែបាន ហើយលោកបានចាប់ផ្ដើមផ្ដល់ជូននូគុណភាពល្អបំផុតដែលលោកអាចធ្វើបានដល់អតិថិជន។ រៀងរាល់ខែការងាររបស់លោកបានជះឥទ្ធិពលលើមនុស្ស។
២៖ តើយ៉ាងណាទើបខ្ញុំបានជួបមនុស្សកាន់តែច្រើន?
ការសិក្សាជាច្រើនបានបង្ហាញថា ជាមធ្យមមនុស្សម្នាក់បានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃ២៧នាក់ក្នុងមួយថ្ងៃ ទាំងផ្ទាល់និងមិនផ្ទាល់។ ទោះអ្នកទាក់ទងមនុស្សតិច ឬច្រើនជាង២៧នាក់ អ្នកនៅតែអាចបង្កើនចំនួនរបស់អ្នកដោយការពង្រីកការទាក់ទង ឬភាពញឹកញាប់នៃការទាក់ទងរបស់អ្នកបាន។
៣៖ តើខ្ញុំធ្វើកិច្ចការនេះដោយប្រើពេលតិចតាមរបៀបណា?
ពេលវេលាគឺជាទ្រព្យមានតម្លៃបំផុត ហើយមនុស្សគ្រប់គ្នាសុទ្ធត្រូវការពេលវេលាវែង។ សំនួរនេះនឹងបង្កើនប្រសិទ្ធភាព និងផលិតកម្មរបស់អ្នក។ អ្នកមិនត្រឹមតែកំពុងផ្ដល់នូវសេវាដែលមានគុណភាពល្អទៅកាន់មនុស្សដែលមានតម្រូវការខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកគឺកំពុងធ្វើវានៅក្នុងលទ្ធភាពដែលអាចធ្វើបានលឿនបំផុត។
នេះជាពេលវេលាដែលអ្នកត្រូវបង្កើនល្បឿនការងាររបស់អ្នក ហើយផលិតអោយចេញជាលទ្ធផលច្រើននៅក្នុងកណត់ត្រាពេវេលាដូចគ្នាហើយ។
ជាចុងក្រោយលោក Daniel បញ្ជាក់ថា សំនួរនេះគឺបំបែកជា៖ តើខ្ញុំអាចបង្កើនគុណភាព និងចំនួននៃការងាររបស់ខ្ញុំអោយលឿនបំផុតតាមវិធីណា? សេដ្ឋីរូបនេះបានស្នើអោយអ្នកសរសេរសំនួរនេះនៅក្នុងកូនសៀវភៅរបស់អ្នក ហើយអានវាម្ដងហើយម្ដងទៀតប្រាប់ខ្លួនជារៀងរាល់ថ្ងៃអោយបាន៣០ថ្ងៃ។ ពេលនោះអ្នកនឹងចាប់ផ្ដើមឃើញលទ្ធផលគួរអោយភ្ញាក់ផ្អើលនៅក្នុងជីវិតរបស់អ្នក៕
ប្រភព៖ Entrepreneur

ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី
ReplyDelete