Filled Under:

សេដ្ឋីមុនវ័យ៣០មួយរូបចែករំលែកគន្លឹះទាំង១០ដើម្បីក្លាយជាសេដ្ឋីមុនអាយុ៣០ឆ្នាំ

មនុស្សភាគច្រើនគិតថា ការក្លាយទៅជាអ្នកមាន​ក្នុងវ័យម្ភៃឆ្នាំ ឬក្លាយទៅជាសេដ្ឋីមុនអាយុ​សាមសិបដោយសមត្ថភាពផ្ទាល់ខ្លួន​ ហាក់ដូចជារឿងមួយមិនគួរអោយជឿ ព្រោះថាមាន​មនុស្ស​ជាច្រើន​បាន​ចំណាយ​ពេល​ស្ទើរ​តែ​មួយ​ជិវិតទៅ​ហើយ នៅមិនទាន់​ក្លាយ​ទៅ​ជា​សេដ្ឋី​ផង។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា ក៏មានមនុស្ស​មួយ​ចំនួន​បាន​ធ្វើ​រឿង​នេះ​អោយ​ក្លាយ​ទៅ​ជា​កា​រ​ពិត​រួច​ទៅ​ហើយ។
ថ្ងៃនេះ យើងសូមណែនាំ​លោកអ្នក​អោយ​ស្គាល់​បុគ្គល​ជោគជ័យម្នាក់​ គឺ​លោក​ Grant Cardone ជាមនុស្សម្នាក់​ដែលប្រែក្លាយ​ខ្លួន​ពី​និស្សិតក្រីក្រ ទៅ​ជា​សេដ្ឋីមុន​ពេល​ដែល​គាត់​ឈាន​ចូល​វ័យ​សាមសិបឆ្នាំ។
លោក Grant បាន​និយាយ​ថា ​ថ្វី​ត្បិត​តែ​ការ​ក្លាយ​ទៅ​ជា​សេដ្ឋី​មុន​អាយុ​សាមសិប​ឆ្នាំ ស្តាប់​ទៅ​ដូច​ជា​មិន​អាច​ទៅ​រួច ប៉ុន្តែ​វា​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​រួចទៅ​ហើយ​សំរាប់លោក “នៅ​ក្នុង​ពេលដែលខ្ញុំមាន​អាយុ​២១​ឆ្នាំ ខ្ញុំ​គ្រាន់​តែ​ជា​និស្សិត​ក្រៅសាលា​ម្នាក់​ដែល​គ្មាន​ប្រាក់​មួយ​សេន ហើយ​ជាប់​បំណុល​ទៀត តែ​មុន​ពេល​ដែល​ខ្ញុំចូល​ដល់​វ័យ​៣០ ខ្ញុំបាន​ក្លាយ​ទៅ​ជា​សេដ្ឋី”​។
​ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍ លោក​ Grant បានណែនាំ១០ចំនុច​ដូចខាង​ក្រោម ដែ​លអ្ន​ក​អាច​ធ្វើ​តាម ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ក្នុងការ​​​ក្លាយ​ខ្លួន​ជា​សេដ្ឋី​វ័យក្មេង។៖
រត់តាមលុយ
ជំហានដំបូងគឺ​ផ្តោតអារម្មណ៍ទៅ​លើ​ការ​បង្កើន​ប្រាក់​ចំណូលរបស់​អ្នក​ទ្វេដង។ ឧទាហរណ៍ ប្រសិនបើ​អ្នក​អាច​រក​បាន​ចំណូល​ជា​ប្រចាំ​៥០០ដុល្លា​ក្នុង​មួយខែ ដូច្នេះចូរ​ខំប្រឹងបន្ថែម​ និងសន្មត​ថា​អ្នក​នឹង​មាន​ចំណូលប្រចាំខែ១៥00ដុល្លារ ក្នុងរយៈ​ពេល​បី​ឆ្នាំ​ក្រោយ។​ សូមចាប់​ផ្តើម​យកចិត្ត​ទុក​ដាក់​រឿង​លុយ កាធ្វើ​បែបនេះ វា​នឹង​បង្ខំអ្នក​អោយ​ចេះ​គ្រប់​គ្រង​ចំណូលខ្លួន​ឯង និង​ចាប់យក​ឱកាសល្អៗជា​ច្រើន។​
កុំអួតអាង តែត្រូវចេះបង្ហាញខ្លួន
លោក​ Grant បាននិយាយថា “​ខ្ញុំមិន​ទិ​ញនាឡិកាថ្លៃៗ ឬ​រថយន្ត​ទំនើប​នោះទេ រហូតដល់ខ្ញុំមានទំនុកចិត្តថា មុខជំនួញរបស់ខ្ញុំ អាចបង្កើត​នូវចំណូល​ទ្វេដង​ និងមានស្ថេរភាព។ ខ្ញុំនៅបើក​រថយន្តតូយូតាកាមេរីនៅ​ឡើយទេ នៅពេល​ដែលខ្ញុំទើបនឹងក្លាយទៅ​ជា​សេដ្ឋី។”​
សូមធ្វើអោយ​គេ​ស្គាល់អ្នក​ដោយសារក្រម​សីលធម៌របស់អ្នក មិនមែនសម្ភារៈដែលអ្នក​ទិញ​នោះទេ។
សន្សំដើម្បីវិនិយោគ កុំសន្សំដើម្បីសន្សំ
ហេតុផលតែមួយ ដើម្បីសន្សំប្រាក់ គឺដើម្បី​ធ្វើវិនិយោគ។ ដាក់ប្រាក់របស់​អ្នក​នៅកន្លែង​ដែលមានសុវត្តិភាព និងហាមប៉ះពាល់វា មិនថាអ្នកស្ថិតក្នុង​ពេល​អាសន្នបែបណា​ក៏​ដោយ។ ធ្វើ​បែបនេះ ជាការដាក់​សម្ពាធខ្លួន​អ្នក អោយ​អនុវត្ត​ជំហានទីមួយ (បង្កើន​ចំណូល) បានជោគជ័យ។
ជៀសអោយឆ្ងាយពី​បំណុលដែល​មិន​ផ្តល់​ចំណូលអោយអ្នក
ដាក់វិន័យអោយខ្លួនឯងថា អ្នក​នឹង​មិន​ប្រើ​បំណុល​ណា​ដែល​មិន​អាច​បង្កើត​ប្រាក់​អោយ​អ្នក​បាន។​ កុំខ្ជីប្រាក់គេមក​ ដើម្បី​តែ​ប្រើ​ប្រាស់​ដោយ​គ្មាន​គោលដៅ។ ចូរ​ចាំ​ថា​អ្នក​មានជាប់​បំណុល​​គេ​ដើម្បី​ពង្រីក​មុខជំនួញ និង​បង្កើន​លំហូរ​សាច់ប្រាក់​របស់​គេ​តែ​ប៉ុណ្ណោះ រីឯអ្នក​ក្រ​វិញ​ ជាប់​​បំណុល​ដើម្បី​ទិញ​របស់​ដែល​ធ្វើ​អោយ​អ្នក​មើល​មក​ថា​ខ្លួន​ជា​អ្នក​មាន។
ចាត់​ទុក​លុយ​ដូចជា​សង្សារ
មនុស្ស​រាប់​លាន​នាក់​ប្រាថ្នា​ចង់​បាន​សេរី​ភាព​ខាង​ហរិញ្ញវត្ថុ ប៉ុន្តែមាន​តែ​អ្នក​ដែល​យកចិត្តទុក​ដាក់​ និង​ចាត់​ទុករឿងនេះជាអាទិភាពប៉ុណ្ណោះ ដែលអាចធ្វើ​បាន។ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មាន ហើយ​នៅ​តែ​មាន​ អ្នក​ត្រូវ​តែ​អោយ​អាទិភាព​ខ្ពស់ទៅ​លើ​ការ​តាំង​ចិត្ត​​របស់​អ្នក។ លុយ​ប្រៀប​បាន​នឹង​គូស្នេហ៍ដែលកំពុង​ប្រចណ័្ឌ បើ​សិន​ជា​អ្នក​ព្រងើយ​កន្តើយនឹង​វា វា​នឹង​ព្រងើយ​កន្តើយ​ដាក់​អ្នក​វិញ ឬក៏កាន់តែអាក្រក់​នោះ​ គឺវា​នឹង​រត់​ទៅ​រក​អ្នក​ដែល​អោយ​តម្លៃ និងចាត់​ទុក​វា​ជា​អាទិភាព។
លុយ​មិន​ដែល​ដេក​ទេ
លុយ​មិនដែល​ស្គាល់​ពេលវេលា កាលវិភាគ ឬថ្ងៃ​សម្រាកនោះទេ ហើយ​អ្នក​ក៏គួរ​តែ​អញ្ចឹង​ដែរ។ លុយ​ស្រលាញ់​មនុស្ស​ដែល​មាន​សីលធម៌ល្អ​ក្នុង​ខ្លួន។ សូមកុំព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​ឆ្លាត​បំផុត ឬ​សំណាង​បំផុត ចូរ​ធ្វើ​ខ្លួន​អោយ​ប្រាកដថា​អ្នក​បំពេញ​ការងារ​របស់​ខ្លូន​ឯង​អោយ​បាន​រួចរាល់មុនពេល​ដែល​អ្នក​ចេញ​ពី​ធ្វើ​ការ។
កុំនិយាយ​ថា​ “​មិនអី​ទេ”​ ចំពោះភាពក្រី​ក្រ
ចូរកម្ចាត់ចោលរាល់​គំនិត​ដែល​គិត​ថា​ភាពក្រី​ក្រ​ជា​រឿង​ធម្មតា! លោក​ Bill Gates បាន​និយាយ​ថា “ប្រសិន​បើ​អ្នក​កើត​មក​ជា​អ្នក​ក្រ វា​មិន​មែន​ជា​កំហុស​របស់​អ្នក​ទេ តែ​បើ​អ្នក​ស្លាប់​ទៅ​ជា​អ្នក​ក្រ ប្រាកដ​ណាស់​ វា​ជា​កំហុស​របស់​អ្នក” ហើយអ្វី​ដែល​គាត់​និយាយ​ពិត​ជា​ត្រឹម​ត្រូវ​ណាស់។
ស្វែងរក​គ្រូបង្វិក ឬអ្នកណែនាំដែល​ជា​អ្នក​មាន
ភាគច្រើន នៅពេល​ដែល​យើង​កើត​ក្នុង​គ្រួសារ​ថ្នាក់​កណ្តាល ឬ​គ្រួសារ​អ្នក​ក្រ យើង​តែង​តែ​ស្ថិត​នៅ​ជុំវិញ​មនុស្សដែល​មាន​ការ​គិត​ប្រហាក់ប្រហែលគ្នា ឬអាចនិយាយថា​ការ​គិត​របស់​យើង​នៅ​មាន​កំរិត។ គួរស្វែងរក និង​ជ្រើសរើស​បុគ្គល​ជោគជ័យណាម្នាក់​ធ្វើ​ជា​គ្រូបង្ហាត់​បង្ហាញ ឬជា​អ្នក​ណែនាំ​ ហើយ​រៀន​សូត្រ​ពី​ពួក​គេ។ អ្នក​មាន​ពិតប្រាកដ ភាគច្រើន​ជាមនុស្ស​ដែល​មាន​សណ្តានចិត្ត​ល្អ​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​របស់​ពួក​គេ​ទៅ​កាន់អ្នក។
ប្រើលុយ​អោយធ្វើការ​ធ្ងន់ជំនួស​អ្នក
​វិនិយោគទុន គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចង់​ធ្វើ​ តែ​វា​មិន​មែន​ជារឿង​ងាយ​ស្រួលនោះ​ទេ សំរាប់អ្នក​ដែល​ចង់​ធ្វើ​ជា​សេដ្ឋី ហើយអ្នក​គួរ​តែ​រក​លុយ​អោយ​បានច្រើន​ពី​ការ​វិនិយោគ​ ជាជាង​ពី​ការ​ធ្វើ​ការរបស់អ្នក។ ប្រសិនបើ​អ្នក​មិនមាន​លុយសល់ទេ អ្នក​ប្រហែល​ជា​មិនធ្វើការ​វិនិយោគឡើយ។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ចំណាយ​ប្រាក់​ទៅ​លើ​ការ​វិនិយោគមួយដ៏ត្រឹមត្រូវ វា​រមែង​តែង​តែ​ផ្តល់នូវ​ប្រាក់​ចំនេញ​អោយ​អ្នក​ទ្វេដង និង​រយៈពេល​វែង។​ ការដាក់​វិនិយោគទុន គឺ​ជាហេតុផល​តែ​មួយ​ដើម្បី​ឈានទៅ​ជំហាន​បន្ទាប់ ហើយ​ប្រាក់​របស់​អ្នក នឹង​ធ្វើ​ការ​ធ្ងន់ៗ​ជំនួស​អ្នក។
១០ឈោងចាប់​យក​ប្រាក់​ ១០លាន!​ មិនមែន១លាន​នោះទេ
កំហុសផ្អែកហិរញ្ញវត្ថុភាគច្រើន​ដែល​យើងបាន​ធ្វើ គឺមិនបាន​គិតអ្វីអោយធំដុំ។ នៅក្នុង​ពិភពលោកនេះ លុយមាន​មិន​ខ្វះនោះទេ ​ខ្វះតែមនុស្ស​ដែល​គិត​ធំ។ មានសុភាសិត​មួយ​បាន​និយាយ​ថា “ចូរឈោងចាប់​យកព្រះច័ន្ទ ប្រសិន​បើ​អ្នក​ធ្លាក់ យ៉ាង​ហើច​ណាស់​អ្នកនឹង​ចាប់​បាន​ផ្កាយ”។
The Phnom Penh Times សង្ឃឹម​ថា ការ​ចែក​រំលែក​របស់​លោក Grant Cardone នឹង​អាច​ជួយ​ជា​កម្លាំង​ចិត្ត​ និង​គន្លឹះ​សម្រាប់​ប្រិយមិត្ត​អ្នក​អាន​ដែល​កំពុង​មាន​ប្រាថ្នា​ធំ​ក្លាយ​ជា​កំពូល​អ្នក​មាន​ទ្រព្យ​នៅ​កម្ពុជា ហើយ​ក៏​សង្ឃឹម​ថា​ដំណើរ​របស់​អ្នក​នឹង​បាន​ជោគជ័យ។
យើង​ខ្ញុំ​រង់​ចាំ​ស្ដាប់​យោបល់ និង​អ្វី​ដែល​អ្នក​ចង់​អោយ​មាន​ផ្សាយ​លើ​គេ​ហទំព័រ​របស់​យើង​ខ្ញុំ!

ប្រភព៖ entrepreneur

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete