Filled Under:

LSI ប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកធ្លាក់បាក់ឌុប១០០%ចំនួន ៣០០ នាក់

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ការផ្តល់អាហារូបករណ៍១០០% ចំនួន៣០០នាក់ ដល់សិស្សនិទ្ទេស F ម​ធ្យម​សិក្សា​ទុតិ​យ​ភូមិ សម្រាប់វគ្គបណ្តុះបណ្តាល Customized AML Soft Skills”នៅសៀលថ្ងៃទី២៨ កញ្ញា នៅវិទ្យាស្ថានសិក្សាដើម្បី​ជោគ​ជ័យ លោក កឹម អឿន នាយក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានលើកឡើងថា ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ យើងសង្កេតឃើញថា សិស្សដែលទទួលបាន និទ្ទេសល្អៗ (និទ្ទេស A) ត្រូវបានស្ថាប័នជាច្រើនផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់ឱកាសផ្សេងៗផងដែរ។ ដោយឡែក បើយើងក្រឡែកមើលសិស្សដែលបានប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (សិស្សនិទ្ទេស F) ក៏មានចំនួន ច្រើនផងដែរ ដែលសិស្សទាំងនោះត្រូវការ ការលើកទឹកចិត្ត ការបង្ហាញផ្លូវ និងដំណោះស្រាយ សម្រាប់ដំណើរទៅមុខរបស់ពួកគេផងដែរ។ 
លោកថា ដោយមើលឃើញបញ្ហា​ប្រឈមនេះហើយ ទើបវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យបានសម្រេចផ្តល់អា​ហា​រូប​ករណ៍​១០០% ចំ​នួន​៣០០​នាក់ ដល់​សិស្ស​និ​ទ្ទេស F ម​ធ្យម​សិ​ក្សា​ទុ​តិ​យ​ភូមិ ស​ម្រាប់​វគ្គ​បណ្តុះបណ្តាល Customized AML Soft Skills។  ការផ្តល់អាហារូបករណ៍នេះមានគោលបំណង (១) លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស F ផ្តល់ចំណេះ និងជំនាញទន់ AML Soft Skills ដើម្បីជាទន់និងគំនិតសម្រាប់ដំណើរជីវិតរបស់ពួកគាត់ នាពេលអនាគត (២)ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សសំរាប់ សង្គម និងប្រទេស ជាតិផងដែរ
ដោយឡែកស្ថាបនិកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក ឃីម សុខហេង មានប្រសាសន៍ថា៖“ខ្ញុំចង់ផ្តល់ឱកាសអោយសិស្សានុ សិស្សដែលប្រឡង ធ្លាក់មធ្យមសិក្សាទុតិយភូមិ មានឱកាសបានចូលរួមរៀនសូត្រពីវគ្គសិក្សា​ AML Soft Skills ការផ្តល់ អាហារូបករណ៍នេះ វាជាឱកាសមួយដ៏ល្អសម្រាប់ប្អូនៗសិស្សានុសិស្សបានរៀនសូត្រនិង ស្វែងពីវគ្គសិក្សាជំនាញទន់AMLSoftSkillsខ្ញុំជឿជាក់ថា វគ្គសិក្សានេះនឹងជួយពួកគេឱ្យចេះជំរុញលើកទឹក ចិត្តខ្លួនឯង ចេះរៀបចំផែនការជីវិត និងផ្តល់ពីរបៀបក្នុងសម្រេចគោលដៅជីវិតនោះ”។
 
លោកបានសង្កត់ធ្ងន់ដែរថា“ទោះបីជាប្រឡងបាក់ឌុប ជាប់ក្តី មិនជាប់ក្តី មានក្តី ក្រក្តី សូមកុំបោះបង់ការ​ចោលការសិ​ក្សា ព្រោះ​​ការ​សិ​ក្សា​មាន​សា​រ:សំខាន់ណាស់ ដែលអាចធ្វើអោយប្អូនៗអោយមានអនាគតល្អ និងអាចជួយ ជ្រោមជ្រែងជីវភាពគ្រួសារ ក៏ដូចជាក្លាយជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។ តែបើប្អូនៗ​ខ្វះ​លទ្ធភាពបន្តការសិក្សា ប្អូនៗអាចធ្វើការបណ្តើរ រៀនបណ្តើរ ដូច្នេះកុំអស់សង្ឃឹម ហើយកុំបោះបង់។”

ជាការឆ្លើយតបនឹងការផ្តល់អាហារូបករណ៍ខាងលើ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) នឹងរៀបចំកម្មវិធី ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស​និ​ទ្ទេស F នៅថ្ងែទី ៧ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៩:00 នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក នៅ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)។

គួរបញ្ជាក់ផងដែរថាផ្តល់អាហារូបករណ៍ខាងលើ​នេះ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) គឺចាប់ផ្តើមទទួលចាប់​ពីស្អែកតទៅ ហើយ​​ផ្តល់​​អា​​ហា​​រូបករ​ណ៍​​មិន​​មែន​​សម្រាប់​តែសិស្សដែលធ្លាក់បាក់ឌុបឆ្នាំនេះប៉ុណ្ណោះទេ គឺផ្តល់អោយសិស្សានុសិស្សដែលធ្លាក់​គ្រប់​ឆ្នាំ​ទាំង​អស់៕

0 comments:

Post a Comment