Filled Under:

គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ

បើស្រាវជ្រាវលើអ៊ីនធឺណិតតែបន្តិច អ្នកនឹងឃើញពត៌ជាច្រើន ស្តីពីយុទ្ធសាស្រ្តនិងរបៀបបង្កើត ពាណិជ្ជកម្មរបស់សហគ្រិន។ ប៉ុន្តែក្នុងករណីភាគច្រើន អ្នកនឹងព្យាយាមស្រាវជ្រាវបន្ថែមទៀត ដើម្បីរកគំរូពាណិជ្ជកម្ម ដូចគ្នានឹងកិច្ចការ ដែលអ្នកកំពុងតែធ្វើ។ សហគ្រិនជោគជ័យទាំងអស់ អនុវត្តតាមគន្លឹះទាំងនេះ​៖
គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ
គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ

១/ ផ្តោតលើផលិតភាព មិនមែនសកម្មភាពទេ

សហគ្រិនគ្រប់រូបងាយនឹងជាប់ផុង ក្នុងភាពមមាញឹកនៃការងារបន្ទាន់ ដែលទាមទារការយកចិត្តទុកដាក់ណាស់។ ប៉ុន្តែកិច្ចការបន្ទាន់ទាំងនេះ ច្រើនតែនាំឱ្យអ្នកភ្លេច ដល់កិច្ចការធំ ដែលជាគោលដៅសំខាន់របស់អ្នក។ ដូច្នេះហើយ អ្នកត្រូវតែដោះខ្លួនឱ្យរួចផុត ពីអន្ទាក់នៃភាពមមាញឹក និងសួរខ្លួនឯងថា តើអ្នកត្រូវយកចិត្តទុកដាក់ លើកិច្ចការអ្វី ដែលសំខាន់ពិតប្រាកដនៅថ្ងៃនេះ នៅសប្តាហ៍បន្ទាប់ នៅខែក្រោយ និងនៅឆ្នាំក្រោយ។ រៀបចំផែនការទុកជាមុន ដើម្បីឱ្យដឹងច្បាស់ថា អ្នកត្រូវធ្វើអ្វី ក្នុងជំហានបន្ទាប់។

២/ ជួលមនុស្សដែលមានទេពកោសល្យបំផុត
កម្រិតនៃភាពជោគជ័យរបស់អ្នក អាស្រ័យលើកម្រិត នៃការរាប់អានរបស់អ្នក។ បើអ្នកចង់ទទួលបានជោគជ័យ កាន់តែខ្លាំង អ្នកត្រូវតែចេះរាប់អានមនុស្សខ្លាំង និងជួលមនុស្សពូកែ មកធ្វើការឱ្យអ្នក។ អ្នកជំនាញណែនាំ ឱ្យជៀសវាងជួលមនុស្ស នៅពេលអ្នកត្រូវការគេខ្លាំងបំផុត ព្រោះនៅក្នុងស្ថានភាពបែបនេះ អ្នកនឹងមិនអាចរកឃើញទេពកោសល្យ និងជំនាញពិតប្រាកដរបស់គេនោះទេ។ ការបង្កើតក្រុមការងារល្អមួយ មិនមែនជារឿងងាយៗ ដែលធ្វើតាមតែការនឹកឃើញនោះទេ អ្នកត្រូវតែយកចិត្តទុកដាក់ និងចេះមើលមនុស្សណា ដែលមានសមត្ថភាពបំផុត។

៣/ ប្រយ័ត្នចំពោះគំនិតអវិជ្ជមាន
គំនិតអវិជ្ជមានអាចក្លាយជាថ្នាំពុល ដល់ក្រុមហ៊ុនអ្នកទាំងមូល។ បើអ្នកមានគំនិតអវិជ្ជមាន មិនយូរប៉ុន្មានទេ អ្នកនឹងឃើញក្រុមការងាររបស់អ្នក កើតជំងឺសង្ស័យ និងមិនទុកចិត្ត លើសមត្ថភាពខ្លួនឯង។ ផ្ទុយទៅវិញ បើអ្នកបង្ហាញគំនិត និងកាយវិការវិជ្ជមាន បុគ្គលិកទាំងអស់របស់អ្នក នឹងមានទំនុកចិត្ត ហើយពួកគេនឹងពេញចិត្ត ដើរតាមអ្នក។ នៅពេលនិយាយដល់រឿងបង្កើត បរិស្ថានការងារវិជ្ជមាន ទំនួលខុសត្រូវទាំងអស់ ធ្លាក់មកលើមេដឹកនាំ ដូច្នេះអ្នកត្រូវតែធ្វើជាគំរូល្អ ដើម្បីទាញចេញ និងប្រើប្រាស់គំនិតវិជ្ជមាន ឱ្យបានច្រើន និងរុញច្រានគំនិតអវិជ្ជមាន ឱ្យទៅកាន់តែឆ្ងាយ។

៤/ ជៀសវាងការងារច្រើនជ្រុល
នៅពេលចាប់ផ្តើមអាជីវកម្មដំបូងៗ អ្នកចង់ធ្វើកិច្ចការគ្រប់យ៉ាង ដោយខ្លួនឯង គឺអ្នកសុខចិត្តលះបង់ពេលវេលា និងការកម្សាន្តផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើយ៉ាងណា ឱ្យអាជីវកម្មមានដំណើរទៅមុខ។ ក៏ប៉ុន្តែ ការខិតខំជ្រុលពេក រហូតដល់ភ្លេចសម្រាក និងមិនយកចិត្តទុកដាក់ ចំពោះសុខភាពផ្ទាល់ខ្លួន ជាផ្លូវឆាប់បំផុតឈានទៅរកការដួលរលំ ដោយមិនដឹងខ្លួន។ រៀនពឹងផ្អែកនិងទុកចិត្ត លើក្រុមការងាររបស់អ្នក នៅក្នុងពេលពង្រីកអាជីវកម្ម។ លោក James Schramko នៃក្រុមហ៊ុន SuperFastBusiness ព្យាយាមណែនាំឱ្យសហគ្រិន សម្រាកឱ្យបានច្រើន ដើម្បីពាណិជ្ជកម្ម រីកចម្រើនវែងឆ្ងាយ។ ផលលំបាកពីការងារច្រើនជ្រុល អាចនាំទៅរកការធ្លាក់ចុះសុខភាព ផ្លូវកាយ ភាពស្មុគស្មាញផ្លូវអារម្មណ៍ និងការសម្រេចចិត្ត មិនបានត្រឹមត្រូវ។

៥/ បែងចែកអាទិភាពការងារ
ជាការពិតណាស់ថា មនុស្សតែម្នាក់មិនអាចធ្វើការងារ ក្នុងក្រុមហ៊ុនមួយអស់ទេ មិនខ្វល់ថាអ្នកព្យាយាម ចំណាយពេលយូរប៉ុនណាក៏ដោយ។ គ្មានមនុស្សណាម្នាក់ មានពេលលើសពី២៤ម៉ោងទេ ក្នុងមួយថ្ងៃ ហើយមនុស្សគ្រប់គ្នាសុទ្ធតែរវល់។ ត្រូវប្រយ័ត្នចំពោះការនិយាយព្រម ចំពោះកិច្ចការគ្រប់យ៉ាង ព្រោះអ្នកនឹងមិនអាចធ្វើការទាំងអស់ ហើយតាមការទទួលរបស់អ្នកទេ។ ប្រសិនបើការងារណា ដែលមិនធ្វើឱ្យអ្នកសប្បាយចិត្ត មិនចាំបាច់ទទួលធ្វើទេ។ ស្ថាបនិកក្រុមហ៊ុន CD Baby លោក Derek Sivers និយាយថា ការនិយាយបដិសេធ ចំពោះកិច្ចការមួយចំនួន អាចធ្វើឱ្យអ្នកមានពេលគិតដល់រឿងខ្លះ ដែលពិតជាសំខាន់ចំពោះដំណើរ ជោគជ័យរបស់អ្នក។

ប្រភព​៖ Entrepreneur

1 comments:

  1. ស្វាមីខ្ញុំនិងខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងនៅពេលយើងជ្រួតជ្រាបដល់អ្នកច្បាប់ផ្នែកហិរញ្ញវត្ថុថាតើយើងបានដាក់ពាក្យសុំភាពក្ស័យធនប៉ុណ្ណានោះយើងមានប្រាក់តិចតួចឬគ្មានលុយដើម្បីបញ្ជូនកូនស្រីរបស់យើងឱ្យទៅរៀននៅមហាវិទ្យាល័យដែលយើងមិនអាចទិញបាន។ យើងគ្រប់គ្រងប្រាក់កម្ចីថ្ងៃបើកប្រាក់បៀវត្សរ៍ (ក្រុមហ៊ុនប្រាក់កម្ចី) ដែលបានជួយមនុស្សដូចជាយើងទទួលបានការផ្លាស់ប្តូរប្រាក់កម្ចី។ ក្រុមហ៊ុននីមួយៗដែលយើងបានទាក់ទងចង់បានថ្លៃឈ្នួលពីមុន 1.000 ទៅ 2.000 ដុល្លារដែលយើងមិនអាចមានលទ្ធភាព។ ដោយសារតែយើងគិតថាយើងគ្មានសង្ឃឹមក្នុងការជ្រើសរើសលក់ឬចាញ់ផ្ទះរបស់អ្នកដោយបិទវា។ បន្ទាប់មកខ្ញុំបានជួបទស្សនាវដ្ដីក្នុងស្រុកមួយហើយគម្របនោះជាសាជីវកម្មប្រាក់កម្ចី។ ជំហានសំខាន់បី: អ្នកដាក់ពាក្យសុំអេឡិចត្រូនិច។ អ៊ីមែល: albakerloanfirm@gmail.com 2. ផ្តល់មធ្យោបាយត្រឹមត្រូវនៃអត្តសញ្ញាណដែលថាតើពលរដ្ឋរបស់អ្នកមានប័ណ្ណសម្គាល់ខ្លួនឬប័ណ្ណបើកបរនិងព័ត៌មានគណនីធនាគាររបស់អ្នក។ 3. កម្ចីត្រូវបានដំណើរការអនុម័តនិងបញ្ជូន។ រឿងរ៉ាវដ៏វែងនេះត្រូវបានគេខ្លីហើយពួកគេបានទទួលកម្ចីក្នុងអត្រាថេរ 4% និងបានកែប្រែដោយការទូទាត់ដែលបានកែប្រែ។ ពួកគេក៏បានផ្តល់ប្រាក់កម្ចីដល់កូនស្រីរបស់ពួកគេដើម្បីបញ្ចប់ប្រាក់ខែរបស់មហាវិទ្យាល័យ។ យើងបានធ្វើការជាមួយប្រាក់កម្ចីរបស់លោកឡាសសាន់ដែលបានព្រមានយើងអំពីវឌ្ឍនភាពនៃពិភពលោកទាំងមូល។ គាត់បានធ្វើកិច្ចការទាំងអស់ដូចជាឯកសារការហៅទូរស័ព្ទជាដើម។ ពួកគេបានធ្វើវាទាំងអស់ហើយយើងទទួលបានប្រាក់កម្ចីដែលយើងទទួលយក។ នៅពេលខ្ញុំយល់ព្រមនឹងលក្ខខណ្ឌកម្ចីរបស់ពួកគេហើយខ្ញុំបានផ្ញើព័ត៌មានលម្អិតអំពីធនាគាររបស់ខ្ញុំខ្ញុំបានបង់ថ្លៃសមរម្យសម្រាប់សេវាកម្មទាំងនេះ។ យើងនឹងមិនអាចទទួលបានវាជាការសាមញ្ញនិងមានតំលៃសមរម្យដូចដែលវាគឺតាមរយៈដំណើរផ្លាស់ប្តូររបស់ពួកគេជាមួយនឹងចំណេះដឹងរបស់យើង។ ខ្ញុំមិនមានពេលវេលាដើម្បីអរគុណអ្នកដូច្នេះសូមអរគុណ! ខ្ញុំមិនអាចសួរថាតើក្រុមណាល្អជាងនេះទេ។ ខ្ញុំបានធ្វើបច្ចុប្បន្នភាពលើការធ្វើហិរញ្ញប្បទាន។ ល្អបំផុតសម្រាប់អ្នកការផ្លាស់ប្តូរប្រាក់កម្ចីទិញផ្ទះប្រសិនបើអ្នកមានបញ្ហាដូចយើងសូមទាក់ទងសាជីវកម្មទូទាត់ប្រាក់កម្ចី។ ពួកគេអាចធ្វើការបាន។ ដោយស្មោះអស់ពីចិត្តធីម៉ូថេនិងម៉ារាបានអនុម័តនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2018 នៅទីក្រុងកូឡុំប៊ី

    ReplyDelete