ពិភពពាណិជ្ជកម្មស្ថិតនៅក្រោម ការដឹកនាំរបស់មនុស្សប្រុស ជាយូរលង់ណាស់មកហើយ ប៉ុន្តែក្នុងសហស្សវត្សថ្មីនេះ មនុស្សស្រីមួយចំនួន បានជម្នះរបាំងប្រពៃណី និងឡើងដល់តំណែងជាអ្នកដឹកនាំ ក្រុមហ៊ុននិងពង្រីក ឥទ្ធិពលយ៉ាងអស្ចារ្យ៖
១/ Abigail Johnson
១/ Abigail Johnson
![]() |
| Abigail Johnson |
លោកស្រី Abigail Johnson ជាមនុស្សជំនាន់ទីបី នៅក្នុងគ្រួសារពាណិជ្ជកម្ម និងជាមនុស្សស្រីទីមួយ ដែលគ្រប់គ្រងពាណិជ្ជកម្ម ទាំងមូលរបស់គ្រួសារ។ លោកស្រីទទួលបានការសិក្សា កម្រិតMBA ពីសកលវិទ្យាល័យ Harvard និងមានភាគហ៊ុន២៤% នៅក្នុងក្រុមហ៊ុន ហើយសព្វថ្ងៃ មានទ្រព្យសម្បត្តិផ្ទាល់ សរុបប្រហែល ១៥.៣ពាន់លានដុល្លារ។ មុននឹងឡើងមក ដល់តំណែងខ្ពស់បំផុតនេះ លោកស្រី Johnson បានចាប់ផ្តើមធ្វើការ តាំងពីមុខតំណែង ជាអ្នកទទួលភ្ញៀវ។
២/ Meg Whitman
![]() |
Meg Whitman
|
សព្វថ្ងៃលោកស្រី Meg Whitman ជា CEO ក្រុមហ៊ុន Hewlett Packard Enterprise និងជាប្រធានក្រុមហ៊ុន HP Inc.។ យោងតាមការកត់ត្រា របស់សារពត៌មាន HP Inc.លោកស្រី Whitman មានទ្រព្យសម្បត្តិសរុប ៣៥.៦ពាន់លានដុល្លារ។ លោកស្រីជាមនុស្សមានឥទ្ធិពលមួយរូប នៅក្នុងតំបន់ Silicon Valley។ លោកស្រី Whitman ជាអតីតក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន SurveyMonkey ហើយបច្ចុប្បន្ននេះ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Proctor & Gamble ដែលល្បីឈ្មោះក្នុងការពង្រីក ក្រុមហ៊ុន eBay ពីប្រាក់ចំណូលពីមួយឆ្នាំ ៤លានដុល្លារ ទៅរកចំណូលបាន ៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកស្រីក៏ជាម្ចាស់ស្នាដៃសៀវភៅ The Power of Many: Values for Success in Business and in Life។
៣/ Sheryl Sandberg
![]() |
| Sheryl Sandberg |
ជាការពិតណាស់ ដែលលោកស្រី Sheryl Sandberg មិនមែនជា CEOទេ ប៉ុន្តែមន្រ្តីប្រតិបត្តិការ របស់ក្រុមហ៊ុន Facebook ម្នាក់នេះ មានឥទ្ធិពលយ៉ាងធំ នៅក្នុងពិភពលោក អ្នកជំនួញ។ តាមរយៈការងារ លោកស្រីរកប្រាក់ចំណូលបាន សរុបប្រហែល ១៨.៧ពាន់លានដុល្លារ។ មិនត្រឹមតែមានការងារ រវល់ប្រចាំថ្ងៃប៉ុណ្ណោះទេ លោកស្រីថែមទាំង បានឆ្លៀតសរសេរសៀវភៅ ល្បីឈ្មោះពីរក្បាលទៀតគឺ Lean In: Women, Work, and the Will to Lead និង Option B ព្រមទាំងបានបង្កើតអង្គការមួយ ដើម្បីជួយមនុស្សស្រី នៅជុំវិញពិភពលោក ឱ្យសម្រេចក្តីសុបិន្ត។
ប្រភព៖ Entrepreneur



0 comments:
Post a Comment