Filled Under:

វិធីសាស្រ្ត ១០ចំណុច​ ដែលអាចធ្វើឲ្យអ្នក បំភ្លេចពីអតីតកាលបាន

វិធីសាស្រ្ត ១០ចំណុច​ ដែលអាចធ្វើឲ្យអ្នក បំភ្លេចពីអតីតកាលបាន៖ 
១. ទទួលស្គាល់ថាពេលវេលាវាកន្លងហួស
វាគឺជារឿងដែលពិបាកបំផុត ដើម្បីទាញអារម្មណ៍របស់អ្នក ឲ្យបំភ្លេចពីរឿងរ៉ាវអ្វីមួយក្នុងអតីតកាល តែអ្វីដែលសំខាន់ អ្នកត្រូវចេះប្រាប់ខ្លួនឯងថា វាគឺជាពេលវេលាមួយ ដែលកន្លងហួសទៅហើយ ព្រោះមនុស្សម្នាក់បានធ្វើនូវរឿងរ៉ាវជាច្រើន ទាំងល្អ ទាំងអាក្រក់ ដូច្នេះប្រសិនបើរឿងដែលមិនល្អបានកើតឡើងចំពោះអ្នក អ្នកគួរតែបំភ្លេចវាចោលចុះ។  ហើយអ្នកត្រូវចងចាំថា អនាគតនឹងផ្តល់នូវអ្វី ដែលថ្មីសម្រាប់អ្នក។
ទទួលស្គាល់ថាពេលវេលាវាកន្លងហួស


២. សរសេរនៅក្នុងសៀវភៅកំណត់ហេតុ​ នូវអ្វីដែលអ្នកគិតថា​ អ្នកអាចធ្វើវាឡើងវិញបាន
វាមិនមែនមានន័យថាឲ្យអ្នកចងចាំពេលវេលា ក្នុងអតីតកាលនោះទេ តែអ្នកអាចសរសេរក្នុងសៀវភៅកំណត់ហេតុ​​ នូវរាល់សកម្មភាពដែលអ្នកបានធ្វើ ដើម្បីជួយឲ្យអ្នកចងចាំ និងរៀនពីកំហុសខ្លួនឯង និងផ្តល់មកវិញនូវគំនិតឲ្យអ្នក គិតឃើញនូវផ្លូវល្អឡើងវិញ។
៣. ត្រូវមានភាពជឿជាក់លើខ្លួនឯង
ការឈឺចាប់ និងទុក្ខវេទនា គឺគ្រាន់តែជាផ្នែកមួយរបស់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ តែបើសិនជាអ្នក ជឿជាក់លើខ្លួនឯង នោះអ្នកនឹងជំនះបាន នូវរាល់បញ្ហាទាំងអស់នោះជាងអ្នកដ៏ទៃ។ នៅពេលដែលអ្នក មានភាពជឿជាក់លើខ្លួនឯង អ្នកដ៏ទៃដែលនៅជុំវិញខ្លួនអ្នក ក៏ទទួលបាននូវអារម្មណ៏មួយ បែបវិជ្ជមានជាមួយអ្នកផងដែរ។
៤. ការសញ្ជឹងគិត
ប្រសិនបើអ្នកព្រួយបារម្ភ និងបាក់ទឹកចិត្ត ដោយសារតែរឿងរ៉ាវជាច្រើន ដែលបានកើតឡើង នៅក្នុងអតីតកាល ជាធម្មតាមនុស្សតែងតែគិតពីវា។ ចូរអ្នករក្សានូវភាពស្ងៀមស្ងាត់ ហើយដកដង្ហើមឲ្យបានវែងៗ។ ជាមួយគ្នានេះផងដែរ អ្នកអាចធ្វើសមាធិ នៅកន្លែងដែលស្ងប់ស្ងាត់ ដែលគ្មានសំឡេងរំខានពីអ្នកដ៏ទៃ។
ការសញ្ជឹងគិត

៥. រស់នៅជាមួយបច្ចុប្បន្នកាល
ប្រសិនបើអ្នកមិនពេញចិត្ត នូវជីវិតដែលអ្នកកំពុងរស់នៅទេ នោះអនាគតអ្នកនឹងក្លាយទៅជាផ្សែងខ្មៅងងឹត។ អ្នកមិនគួរគិតអ្វីដែលជាភាពសោកសៅ ឬវិប្បដិសារី ដែលធ្វើឲ្យប៉ះពាល់ ដល់ការគិតចំពោះអនាគតអ្នកឡើយ ហើយអ្នកត្រូវតែរស់នៅ ជាមួយបច្ចុប្បន្នកាលជានិច្ច។ អ្វីដែលវាបានកើតឡើង ចូរចងចាំថាវាបានចប់បាត់ទៅហើយ ដូចនេះចូរអ្នកបន្តធ្វើរឿងអ្វី ដែលអ្នកស្រលាញ់ចូលចិត្តចង់ធ្វើ ដែលអាចផ្តល់ភាពរីករាយដល់អ្នក។ ម្យ៉ាងទៀត ចំណាយពេលវេលាជាមួយមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ ក៏អាចធ្វើឲ្យជីវិតរស់នៅរបស់អ្នក មានភាពរស់រវើកក្នុងពេលបច្ចុប្បន្នផងដែរ។
៦. បំភ្លេចភាពភ័យខ្លាច
ប្រសិនបើអ្នកធ្លាប់បរាជ័យក្នុងអតីតកាល អារម្មណ៍ភ័យខ្លាច នឹងនៅដក់ជាប់ខ្លួនអ្នកជានិច្ច។ ប្រសិនបើអ្នកមិនអាចយកឈ្នះភាពភ័យខ្លាច និងការបរាជ័យនេះទេ​ នោះអ្នកនឹងទទួលបាននូវភាពតានតឹង​ ហើយគ្រប់រឿងរ៉ាវទាំងអស់ដែលអ្នកធ្វើចេញមក នឹងមិនបានរលូនឡើយ។ ប្រសិនបើអ្នកឈប់គិតពីភាពភ័យខ្លាច និងបរាជ័យ ហើយបែរមកព្យាយាមអនុវត្តភាពក្លាហានវិញ នោះថ្ងៃណាមួយ អ្នកនឹងប្រែក្លាយជាមនុស្ស ដែលមានភាពប្រកួតប្រជែង ហើយអាចភ្លេចពីភាពភ័យខ្លាច​ ជាមិនខាន។​
៧. ចូរកុំភ្លេចអ្វីដែលជាសីលធម៌ និងតម្លៃ
ប្រសិនបើអ្នករស់នៅ​មានជីវិតប្រសើរហើយ អ្នកគួរតែរក្សាសីលធម៌ និងគុណតម្លៃនោះ ដែលធ្វើឲ្យអ្នកទទួលបាននូវការសរសើរ ការគោរពស្រលាញ់ពីអ្នកនៅក្បែរខ្លួន ដោយពុំអាចប្រកែកបាន។ សីលធម៌ និងតម្លៃវាដើរតួយ៉ាងសំខាន់ នាំអនាគតរបស់អ្នក ឆ្ពោះទៅរកជីវិតវិជ្ជមាន។
៨. អត់ទោស
ប្រសិនបើអ្នកបានធ្វើខុស អ្នកត្រូវតែចេះលួងលោម ចេះសុំទោស និងចេះអត់ទោសឲ្យខ្លួនឯង ព្រោះកំហុសកើតឡើង នាំមកវិញបានត្រឹមតែការចងចាំមិនល្អដដែលៗ ដែលវាអាចធ្វើឲ្យអ្នក គិតអាក្រក់ទៅលើអ្នកដ៏ទៃ។ ប្រសិនបើមានមនុស្សដែលជិតស្និទ្ធ និងអ្នកដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ពីអតីតកាល អ្នកគួរតែលើកលែងទោសឲ្យគេ និងបន្តស្វែងរកនូវអ្វី ដែលជាសុភមង្គលរបស់ខ្លួនបន្តទៅមុខទៀត។
៩. លះបង់កំហឹង និងការអាក់អន់ចិត្ត
កំហឹង និងការអាក់អន់ចិត្ត គឺជាបញ្ហាមួយផ្នែក នៃអារម្មណ៍ដែលអ្នកបានចងចាំវាទុកនៅអតីតកាល។ វានឹងនៅបន្តធ្វើឲ្យអ្នកអាក់អន់ចិត្ត​ និងឈឺចាប់កើនឡើងធ្វេដងដរាបណា អ្នកមិនទាន់បំភ្លេចវាបាន។ ចូរលះបង់នូវការខឹងរបស់អ្នកចំពោះអ្នកដទៃ ដែលវាជួយឲ្យអ្នកមានគំនិតបែបវិជ្ជមានល្អ និងអារម្មណ៍ស្រស់ស្រាយ។
១០. ត្រូវដឹងថាអ្នកបានធ្វើអ្វីដែលល្អ
អ្នកត្រូវដឹងពីអារម្មណ៏ និងសកម្មភាពដែលខ្លួនឯងបានធ្វើ។ អ្វីដែលអ្នកបានធ្វើ ក្នុងអតីតកាល ជាសារមួយដែលអាចជួយអ្នក​ សម្រចបាននូវអ្វីដែលអ្នកធ្វើ​ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ប្រសិនបើអ្នក មានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬវិប្បដិសារីលើរឿងអ្វីមួយ អ្នកគួរតែព្យាយាមធ្វើវាឲ្យប្រសើរជាងមុន។ ត្រូវរៀនទទួលស្គាល់ការពិត ការខិតខំប្រឹងប្រែង និងលើកទឹកចិត្តលើខ្លួនឯង នោះអ្វីៗដែលអ្នកទទួលបាននឹងប្រសើរឡើង៕

0 comments:

Post a Comment