គ្រឿងបន្លាស់រថយន្តហ្ស៊ីន (Genuine Parts) ថ្មីសុទ្ធៗមកពីក្រុមហ៊ុនយក្សរបស់ជប៉ុន Toyota សម្រាប់រថយន្តម៉ាក Toyota និង Lexus គ្រប់ម៉ូដែលទាំងអស់ កំពុងបញ្ចុះតម្លៃយ៉ាងពិសេស មិនថាសម្រាប់រថយន្តថ្មីទិញពីក្រុមហ៊ុនផ្ទាល់ ឬសម្រាប់រថយន្តទិញមួយទឹកនោះឡើយ។
ការបញ្ចុះតម្លៃ ២០% លើគ្រឿងបន្លាស់ហ្ស៊ីនគ្រប់ប្រភេទ ផ្ដល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលនាំរថយន្តម៉ាក Toyota និង Lexus គ្រប់ម៉ូដែលមកធ្វើសេវាកម្មនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហើយកម្មវិធីពិសេសនេះសម្រាប់តែ ៨៨ ថ្ងៃ ចាប់ពីថ្ងៃទី៦ មីនា ដល់ ៣១ ឧសភា ២០១៧។
![]() |
| ក្ដៅៗ! គ្រឿងបន្លាស់ហ្ស៊ីនសម្រាប់រថយន្ត Toyota និង Lexus លក់បញ្ចុះតម្លៃច្រើនៗ |
លោក ដោ ទិវា អ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជនរបស់ តូយ៉ូតា (ខេមបូឌា) ប្រាប់ឲ្យដឹងថា៖ "រាល់ពេលដូរគ្រឿងបន្លាស់ហ្ស៊ីនគ្រប់ប្រភេទក្នុងឱកាសបញ្ចុះតម្លៃនេះ យើងនឹងចុះថ្លៃឲ្យ ២០% ព្រមទាំងធានា ៩០ ថ្ងៃ ឬ ៦.៤០០ គីឡូម៉ែត្រ"។
មិនត្រឹមទទួលបានការបញ្ចុះតម្លៃ ២០% នោះទេ ការថែទាំរថយន្ត ឬក៏ប្តូរប្រេងម៉ាស៊ីនរថយន្តនៅក្រុមហ៊ុន ក៏ទទួលបានការឆែកប្រព័ន្ធសុវត្ថិភាព (Safety System) រថយន្ត ៣២ ចំណុចដោយឥតគិតថ្លៃផងដែរ។
អ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជនរូបនេះ អះអាងថា៖ "រថយន្តដែលជួសជុលនៅក្រុមហ៊ុន មិនបាច់បារម្ភរឿងខូច ឬក៏មានបញ្ហាកើតឡើងកន្លែងដដែលៗឡើយ ព្រោះយើងមានជាង និងអ្នកបច្ចេកទេសផ្នែករថយន្តដែលទទួលការបណ្តុះបណ្ដាលពីរោងចក្រ Toyota ជប៉ុនផ្ទាល់ ជាមួយនឹងឧបករណ៍ទំនើប"។
![]() |
| ក្ដៅៗ! គ្រឿងបន្លាស់ហ្ស៊ីនសម្រាប់រថយន្ត Toyota និង Lexus លក់បញ្ចុះតម្លៃច្រើនៗ |
យានដ្ឋានដែលមានសេវាកម្មថែទាំ ជួសជុលទូទៅ តោន បាញ់ថ្នាំ និងលក់គ្រឿងបន្លាស់ មួយនេះ មានអាជ្ញាប័ណ្ណទទួលស្គាល់ពីរោងចក្រផលិតរថយន្តម៉ាក Toyota និងរាជរដ្ឋាភិបាលកម្ពុជា។
ព័ត៌មានបន្ថែម សូមទាក់ទងទៅ៖
- ទូរសព្ទ ០១៧ ២២២ ៨៥៧ / ០១៧ ៦៦៦ ១៦៩ / ០១៧ ៣៣៣ ៧១៩
- ផេកហ្វេសប៊ុក Toyota Cambodia After Sales Service
- វិបសាយ www.toyota.com.kh ៕


0 comments:
Post a Comment