ការធ្វើយូរៗទៅពេលខ្លះអ្នកឈានដល់ចំណុចធុញថប់ អស់គំនិតជាហេតុធ្វើឲ្យលទ្ធផលការងារធ្លាក់ចុះ។ អ្នកស្រី Sandhya Venkatachalam សហស្ថាបនិក Centerview Capital ថា ដើម្បីឲ្យលទ្ធផលនៅកន្លែងធ្វើការប្រសើរ អ្នកត្រូវធ្វើជីវិតឲ្យប្រសើរសិនព្រោះចំណុចនេះបំពេញគ្នាទៅវិញទៅមក។
រក្សាសុខភាពល្អក៏មានសារៈសំខាន់ស្មើនឹងការគ្រប់គ្រងពេលវេលាដែរ។ ការសិក្សាជាច្រើនរកឃើញថា គេងមិនគ្រប់គ្រាន់ធ្វើឲ្យលទ្ធផលការងារធ្លាក់ចុះ ខណៈការហាត់ប្រាណ និងសមាធិជួយបង្កើនការចងចាំ និងឲ្យអាយុវែង។ សម្រាក ១៥ នាទីរៀងរាល់ ៩០ នាទីម្ដង ហើយបើអាចគួរជៀសវាងញ៉ាំអាហារថ្ងៃត្រង់ច្រើនជ្រុល និងអាហារសម្រន់មិនល្អផ្សេងទៀត។ អង្គការសុខភាពពិភពលោករកឃើញថា អាហារបំប៉នដ៏ត្រឹមត្រូវជួយបង្កើនលទ្ធផលការងារបាន ២០%។
ជួយ និងសុំរកជំនួយពីអ្នកដទៃ
មនុស្សគ្រប់គ្នាគឺខ្វាយខ្វល់ពីលទ្ធផលការងាររបស់បុគ្គលច្រើនជាង។ តែពេលខ្លះការងាររបស់មិត្តរួមការងារក៏អាចប៉ះពាល់ដល់អ្នកដែរ។ ព្យាយាមជួយមិត្តរួមការងាររបស់អ្នកលើចំណុចដែលពួកគេមិនសូវយល់ ហើយអ្នកអាចសុំជំនួយពីពួកគេវិញពេលអ្នកមិនសូវយល់កិច្ចការអ្វីមួយ។ ការធ្វើបែបនេះអាចឲ្យអ្នករៀនពីគ្នាទៅវិញទៅមកនឹងជួយបង្កើនប្រសិទ្ធភាពការងារបានល្អ។
ត្រូវចាំថា ការបង្កើនប្រសិទ្ធភាពការងារមិនចាំបាច់ផ្ដោតសំខាន់ទៅលើរឿងធំៗនោះទេ។ ព្យាយាមកែប្រែលើចំណុចតូចៗឲ្យប្រសើរជាងមុនសូម្បីតែ ១ ភាគរយ ពេញមួយជីវិតផលិតភាពការងាររបស់អ្នកនឹងប្រសើរជាងមុន៕
រក្សាសុខភាពរាងកាយឲ្យបានល្អ

បង្កើតបរិយាកាសដ៏ល្អមួយ
ទទួលការងារច្រើនធ្វើឲ្យអ្នកឈឺក្បាល ស្ត្រេស និងចង់ឈប់បើគ្រប់គ្រងមិនបានល្អ។ ត្រូវរៀបចំពេលវេលាឲ្យបានត្រឹមត្រូវដោយបំបែកការងារធំៗទាំងនោះជាតូចៗហើយធ្វើវាតាមវេលាដែលបានកំណត់នោះ។ បរិយាកាសកន្លែងការងារក៏ធ្វើឲ្យប្រសិទ្ធភាពការងារកើនឡើងដែរ ដូច្នេះកន្លែងការងារត្រូវស្ងប់ស្ងាត់ល្អ មានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់។
កត់ទុក រៀបចំ និងធ្វើ
ការកត់ទុកអ្វីដែលចង់ធ្វើងាយស្រួលឲ្យអ្នករៀបចំគម្រោងនៅពេលបន្ទាប់។ សរសេរគ្រប់រឿងដែលអ្នកត្រូវធ្វើទាំងធំទាំងតូច។ រៀបចំធ្វើរឿងទាំងនោះដោយចាត់ទុកការងារអាទិភាពធ្វើមុន។ បើពេលអនុវត្តការងារសំខាន់ខ្លះត្រូវប្រើពេលលើសគម្រោង ងាកចេញពីគម្រោងធ្វើការងារនោះឲ្យសម្រេចហើយ ត្រឡប់មកតាមគម្រោងចាស់វិញ។ ការធ្វើបែបនេះជួយឲ្យអ្នកយល់ថា ការងារធំមកជាតូច ហើយជៀសវាងការភ្លេចភ្លាំងបាន។
ជួយ និងសុំរកជំនួយពីអ្នកដទៃ
មនុស្សគ្រប់គ្នាគឺខ្វាយខ្វល់ពីលទ្ធផលការងាររបស់បុគ្គលច្រើនជាង។ តែពេលខ្លះការងាររបស់មិត្តរួមការងារក៏អាចប៉ះពាល់ដល់អ្នកដែរ។ ព្យាយាមជួយមិត្តរួមការងាររបស់អ្នកលើចំណុចដែលពួកគេមិនសូវយល់ ហើយអ្នកអាចសុំជំនួយពីពួកគេវិញពេលអ្នកមិនសូវយល់កិច្ចការអ្វីមួយ។ ការធ្វើបែបនេះអាចឲ្យអ្នករៀនពីគ្នាទៅវិញទៅមកនឹងជួយបង្កើនប្រសិទ្ធភាពការងារបានល្អ។
ត្រូវចាំថា ការបង្កើនប្រសិទ្ធភាពការងារមិនចាំបាច់ផ្ដោតសំខាន់ទៅលើរឿងធំៗនោះទេ។ ព្យាយាមកែប្រែលើចំណុចតូចៗឲ្យប្រសើរជាងមុនសូម្បីតែ ១ ភាគរយ ពេញមួយជីវិតផលិតភាពការងាររបស់អ្នកនឹងប្រសើរជាងមុន៕
Source: The Phnom penh time

0 comments:
Post a Comment