សប្តាហ៍មុន ក្រុមហ៊ុនតូយូតា(ខេមបូឌា) បានបើកសម្ពោធជាផ្លូវការនៃរថយន្តតូយូតាចំនួនពីរម៉ូឌែលគឺតូយូតា Fortuner ជាប្រភេទរថយន្ត SUV និងតូយូតា Hilux Revo ជាប្រភេទរថយន្ត Pick UP។
រថយន្តស៊េរីឆ្នាំ២០១៨ ទាំងពីរនេះ បំពាក់ម៉ាស៊ីនថ្មីប្រភេទ GD ប្រភេទម៉ាស៊ីនម៉ាស៊ូត 1GD-FTV 2.8L ភ្ជាប់ជាមួយ VN Turbo មានថាមពលអតិបរមា Max.Output ស្មើនឹង 130KW(175hp)/3400rpm និងកម្លាំងរមូលអតិបរមា Max.Torque ស្មើ 450Nm/600-2400rpm។
![]() |
| TOYOTA ចេញរថយន្តពីរម៉ូដែលបំពាក់ម៉ាស៊ីនថ្មី ស៊ីសាំងតិចជាមុន |
![]() |
| TOYOTA ចេញរថយន្តពីរម៉ូដែលបំពាក់ម៉ាស៊ីនថ្មី ស៊ីសាំងតិចជាមុន |
ក្រុមហ៊ុនអះអាងថា ម៉ាស៊ីនថ្មី GD ជួយដំណើរការម៉ាស៊ីនស្ងាត់ល្អ និងស៊ីប្រេងតិចបំផុត ជាមួយប្រព័ន្ធបំពាក់ថ្មី ECO និងPWR Mode។ ក្រៅពីនេះ វាក៏មានបំពាក់នូវអំពូល Daytime Running Light ផ្នែកខាងមុខ។ រីឯផ្នែកខាងក្នុងនៃរថយន្តបំពាក់ជាមួយប្រព័ន្ធកម្សាន្ត Touch-Sceen ទំហំ៧អ៊ីញ។
ចំពោះកៅអីវិញអាចបត់បែនបាន៨ទិសផ្សេងគ្នាស្របទៅតាមតម្រូវការ។ រថយន្តតូយូតាស៊េរីថ្មីនេះបានភ្ជាប់ជាមួយពោងសុវត្ថិភាពចំនួន៩និងប្រព័ន្ធហ្រ្វាំងសុវត្ថិភាពជាច្រើនមានដូចជា៖
- ហ្រ្វាំងជំនួយមិនឲ្យអូសកង់(ABS), BA
- ប្រព័ន្ធហ្រ្វាំងលំនឹង(VSC)
- ប្រព័ន្ធគ្រប់គ្រង់ការអូសសណ្ដោង(TSC)
- ប្រព័ន្ធការពារពេលមានអាសន្ន(BOS)
- ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន(EBS) និងប្រព័ន្ធគ្រប់គ្រងទំនាញ( A-TRC)
Fortuner 2018 តម្លៃ ៦៣ ៩០០ ដុល្លារ និង Hilux-Revo តម្លៃ ៤៩ ៣០០ ដុល្លារ៕
![]() |
| TOYOTA ចេញរថយន្តពីរម៉ូដែលបំពាក់ម៉ាស៊ីនថ្មី ស៊ីសាំងតិចជាមុន |
![]() |
| TOYOTA ចេញរថយន្តពីរម៉ូដែលបំពាក់ម៉ាស៊ីនថ្មី ស៊ីសាំងតិចជាមុន |




0 comments:
Post a Comment