ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ការផ្តល់អាហារូបករណ៍១០០% ចំនួន៣០០នាក់ ដល់សិស្សនិទ្ទេស F មធ្យមសិក្សាទុតិយភូមិ សម្រាប់វគ្គបណ្តុះបណ្តាល Customized AML Soft Skills”នៅសៀលថ្ងៃទី២៨ កញ្ញា នៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក កឹម អឿន នាយក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានលើកឡើងថា ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ យើងសង្កេតឃើញថា សិស្សដែលទទួលបាន និទ្ទេសល្អៗ (និទ្ទេស A) ត្រូវបានស្ថាប័នជាច្រើនផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់ឱកាសផ្សេងៗផងដែរ។ ដោយឡែក បើយើងក្រឡែកមើលសិស្សដែលបានប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (សិស្សនិទ្ទេស F) ក៏មានចំនួន ច្រើនផងដែរ ដែលសិស្សទាំងនោះត្រូវការ ការលើកទឹកចិត្ត ការបង្ហាញផ្លូវ និងដំណោះស្រាយ សម្រាប់ដំណើរទៅមុខរបស់ពួកគេផងដែរ។
លោកថា ដោយមើលឃើញបញ្ហាប្រឈមនេះហើយ ទើបវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យបានសម្រេចផ្តល់អាហារូបករណ៍១០០% ចំនួន៣០០នាក់ ដល់សិស្សនិទ្ទេស F មធ្យមសិក្សាទុតិយភូមិ សម្រាប់វគ្គបណ្តុះបណ្តាល Customized AML Soft Skills។ ការផ្តល់អាហារូបករណ៍នេះមានគោលបំណង (១) លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស F ផ្តល់ចំណេះ និងជំនាញទន់ AML Soft Skills ដើម្បីជាទន់និងគំនិតសម្រាប់ដំណើរជីវិតរបស់ពួកគាត់ នាពេលអនាគត (២)ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សសំរាប់ សង្គម និងប្រទេស ជាតិផងដែរ។

ដោយឡែកស្ថាបនិកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក ឃីម សុខហេង មានប្រសាសន៍ថា៖“ខ្ញុំចង់ផ្តល់ឱកាសអោយសិស្សានុ សិស្សដែលប្រឡង ធ្លាក់មធ្យមសិក្សាទុតិយភូមិ មានឱកាសបានចូលរួមរៀនសូត្រពីវគ្គសិក្សា AML Soft Skills ការផ្តល់ អាហារូបករណ៍នេះ វាជាឱកាសមួយដ៏ល្អសម្រាប់ប្អូនៗសិស្សានុសិស្សបានរៀនសូត្រនិង ស្វែងពីវគ្គសិក្សាជំនាញទន់AMLSoftSkillsខ្ញុំជឿជាក់ថា វគ្គសិក្សានេះនឹងជួយពួកគេឱ្យចេះជំរុញលើកទឹក ចិត្តខ្លួនឯង ចេះរៀបចំផែនការជីវិត និងផ្តល់ពីរបៀបក្នុងសម្រេចគោលដៅជីវិតនោះ”។
លោកបានសង្កត់ធ្ងន់ដែរថា“ទោះបីជាប្រឡងបាក់ឌុប ជាប់ក្តី មិនជាប់ក្តី មានក្តី ក្រក្តី សូមកុំបោះបង់ការចោលការសិក្សា ព្រោះការសិក្សាមានសារ:សំខាន់ណាស់ ដែលអាចធ្វើអោយប្អូនៗអោយមានអនាគតល្អ និងអាចជួយ ជ្រោមជ្រែងជីវភាពគ្រួសារ ក៏ដូចជាក្លាយជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។ តែបើប្អូនៗខ្វះលទ្ធភាពបន្តការសិក្សា ប្អូនៗអាចធ្វើការបណ្តើរ រៀនបណ្តើរ ដូច្នេះកុំអស់សង្ឃឹម ហើយកុំបោះបង់។”
ជាការឆ្លើយតបនឹងការផ្តល់អាហារូបករណ៍ខាងលើ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) នឹងរៀបចំកម្មវិធី ផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស F នៅថ្ងែទី ៧ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៩:00 នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក នៅ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)។
គួរបញ្ជាក់ផងដែរថាផ្តល់អាហារូបករណ៍ខាងលើនេះ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) គឺចាប់ផ្តើមទទួលចាប់ពីស្អែកតទៅ ហើយផ្តល់អាហារូបករណ៍មិនមែនសម្រាប់តែសិស្សដែលធ្លាក់បាក់ឌុបឆ្នាំនេះប៉ុណ្ណោះទេ គឺផ្តល់អោយសិស្សានុសិស្សដែលធ្លាក់គ្រប់ឆ្នាំទាំងអស់៕