Filled Under:

ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​

ក្រោយពីសហការគ្នា បង្កើតក្រុមហ៊ុន Huffington Post បានមួយរយៈក្នុងឆ្នាំ២០០៥ លោក Jonah Peretti បានចាប់ផ្តើមធ្វើការលើគម្រោងមួយទៀត ដែលបានវិវត្តទៅជាក្រុមហ៊ុន BuzzFeed មានអ្នកអានរាប់រយលាននាក់ និងជួលបុគ្គលិក១៣០០នាក់ ធ្វើការនៅជុំវិញពិភពលោក។
ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​
ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​

ពេលនិយាយដល់ក្រុមហ៊ុន Huffington Post លោកបានរំលឹកថា ខ្ញុំបានរៀនសូត្រច្រើនណាស់ ពីក្រុមហ៊ុននោះអំពីការបង្កើតពាណិជ្ជកម្ម ប៉ុន្តែនៅតែមានរឿងខ្លះទៀត ដែលខ្ញុំចង់សាកល្បងក្នុងវិស័យ បណ្តាញផ្សព្វផ្សាយ។ គំនិតខ្លះដែលខ្ញុំមិនអាចអនុវត្តបាន នៅក្នុងក្រុមហ៊ុន Huffington Post ខ្ញុំបានសន្សំយកទៅប្រើប្រាស់ ក្នុងការបង្កើតក្រុមហ៊ុន BuzzFeed ដើម្បីពិសោធន៍ និងស្រាវជ្រាវបន្ថែមទៀត។


នៅក្នុងកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ លោក Peretti បានប្រាប់ថាដំបូងឡើយ វាមិនមែនជាផ្លូវស្រូលប៉ុន្មានទេ ក្នុងការរកលុយ។ ពេលខ្លះមនុស្សយើងមានសំណាង ហើយរកលុយបានច្រើន ពីអាជីវកម្មថ្មី ប៉ុន្តែភាគច្រើនជួបរឿងបរាជ័យ។ តួលេខពីការស្រាវជ្រាវជាក់ស្តែងបង្ហាញថា ៧៥ភាគរយនៃពាណិជ្ជកម្មថ្មី ដួលរលំទៅវិញក្នុងពេលដ៏ខ្លី។

លោក Peretti បានពន្យល់ទៀតថា ជាទូទៅរឿងសំណាងមានចំណែកដ៏ធំ នៅក្នុងជីវិតសហគ្រិន ប៉ុន្តែប្រសិនបើអ្នកចង់បានជោគជ័យពិតប្រាកដ អ្នកត្រូវតែស្រឡាញ់ការពុះពា។ ទោះជាអ្នកចង់បានជោគជ័យ ក្នុងវិស័យអ្វីក៏ដោយ អ្នកត្រូវតែទទួលយកការពិតថា អ្វីៗទាំងអស់ដែលមានតម្លៃ មិនមែនបានមកស្រួលៗនោះទេ។ គ្រាន់តែគិតដល់រឿងហាត់ប្រាណ ក៏ជារឿងមួយពិបាកដែរ ប៉ុន្តែបើអ្នកចង់បានរាងស្អាត អ្នកត្រូវតែធ្វើ។

រឿងមួយដែលសហគ្រិន ត្រូវចងចាំជានិច្ចគឺថា គ្មាននរណាម្នាក់អាចធ្វើអ្វីបាន ត្រូវទាំងស្រុងនៅលើកទីមួយនោះទេ។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមធ្វើអ្វីមួយ ក្នុងរយៈពេលយូរល្មម អ្នកនឹងរៀនស្គាល់អាថ៌កំបាំងបន្តិចម្តងៗ ហើយសំណាងក៏រត់មក អ្នកកាន់តែច្រើនឡើងៗដែរ។

ប្រភព​៖ CNBC

0 comments:

Post a Comment