Filled Under:

​iOS 11 ជំនាន់ Golden Master បង្ហើប​មុខងារ​ថ្មី​លើ iPhone 8

ការ​ដាក់​បង្ហាញ iPhone 8 កាន់​តែ​កៀក​ជិត​ចូល​មក​ដល់ ដោយឡែក​ប្រព័ន្ធ​ប្រតិបត្តិ iOS 11 ជំនាន់​សាកល្បង​ចុង​ក្រោយ​បង្អស់ Golden Master ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់។ ដំបូង​បង្អស់​ទាក់ទង​នឹង Wallpaper ថ្មី​ជា​ច្រើន​សន្លឹក ហើយ​ចំណុច​ក្តៅ​គគុក​គឺ​ការ​គាំទ្រ​មុខងារ Face ID ដែល iPhone ជំនាន់​ថ្មី​ត្រៀម​ទទួល ដោយ​សង្ឃឹម​គាំទ្រ​ព្រម​គ្នា​នឹង​មុខងារ Apple Pay។

មួយ​ផ្សេង​ទៀត​មុខងារ​បន្ថែម​ពន្លឺ​នៃ​ការ​ថត​រូប Potrait រួម​មាន Natural Light, Stage Light និង Studio Light ជា​ដើម។​ ការ​ថត​វីដេអូ​វិវត្ត​ដល់​កម្រិត 1080p លក្ខខណ្ឌ 240fps និង 4K លក្ខខណ្ឌ 24fps និង 60fps។​ បច្ចេកវិទ្យា​ជំនួយ​កម្រិត​ពន្លឺ​នៃ​ពណ៌​​អេក្រង់ Truen Tone Display នឹង​លេច​មាន​លើ iPhone ដូច​ដែល​មាន​លើ iPad Pro ពី​ឆ្នាំ​ទៅ។ ចំពោះ Emoji មាន​ការ​បន្ថែម​ថ្មី​បែប 3D យើង​ហៅ​ថា​ Animoji ដែល​វា​ជា​លក្ខណៈ​រូបភាព​បែប​រស់​រវើក​ចេះ​ប្រើ​ទឹក​មុខ​និង​សំឡេង បង្កើន​ភាព​ទាក់ទាញ​ជាង​មុន។​

0 comments:

Post a Comment