LSI ប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកធ្លាក់បាក់ឌុប១០០%ចំនួន ៣០០ នាក់

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ការផ្តល់អាហារូបករណ៍១០០% ចំនួន៣០០នាក់ ដល់សិស្សនិទ្ទេស F ម​ធ្យម​សិក្សា​ទុតិ​យ​ភូមិ សម្រាប់វគ្គបណ្តុះបណ្តាល Customized AML Soft Skills”នៅសៀលថ្ងៃទី២៨ កញ្ញា នៅវិទ្យាស្ថានសិក្សាដើម្បី​ជោគ​ជ័យ លោក កឹម អឿន នាយក វិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានលើកឡើងថា ក្រោយបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ យើងសង្កេតឃើញថា សិស្សដែលទទួលបាន និទ្ទេសល្អៗ (និទ្ទេស A) ត្រូវបានស្ថាប័នជាច្រើនផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់ឱកាសផ្សេងៗផងដែរ។ ដោយឡែក បើយើងក្រឡែកមើលសិស្សដែលបានប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិ (សិស្សនិទ្ទេស F) ក៏មានចំនួន ច្រើនផងដែរ ដែលសិស្សទាំងនោះត្រូវការ ការលើកទឹកចិត្ត ការបង្ហាញផ្លូវ និងដំណោះស្រាយ សម្រាប់ដំណើរទៅមុខរបស់ពួកគេផងដែរ។ 
លោកថា ដោយមើលឃើញបញ្ហា​ប្រឈមនេះហើយ ទើបវិទ្យាស្ថាន សិក្សាដើម្បីជោគជ័យបានសម្រេចផ្តល់អា​ហា​រូប​ករណ៍​១០០% ចំ​នួន​៣០០​នាក់ ដល់​សិស្ស​និ​ទ្ទេស F ម​ធ្យម​សិ​ក្សា​ទុ​តិ​យ​ភូមិ ស​ម្រាប់​វគ្គ​បណ្តុះបណ្តាល Customized AML Soft Skills។  ការផ្តល់អាហារូបករណ៍នេះមានគោលបំណង (១) លើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេស F ផ្តល់ចំណេះ និងជំនាញទន់ AML Soft Skills ដើម្បីជាទន់និងគំនិតសម្រាប់ដំណើរជីវិតរបស់ពួកគាត់ នាពេលអនាគត (២)ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សសំរាប់ សង្គម និងប្រទេស ជាតិផងដែរ
ដោយឡែកស្ថាបនិកនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក ឃីម សុខហេង មានប្រសាសន៍ថា៖“ខ្ញុំចង់ផ្តល់ឱកាសអោយសិស្សានុ សិស្សដែលប្រឡង ធ្លាក់មធ្យមសិក្សាទុតិយភូមិ មានឱកាសបានចូលរួមរៀនសូត្រពីវគ្គសិក្សា​ AML Soft Skills ការផ្តល់ អាហារូបករណ៍នេះ វាជាឱកាសមួយដ៏ល្អសម្រាប់ប្អូនៗសិស្សានុសិស្សបានរៀនសូត្រនិង ស្វែងពីវគ្គសិក្សាជំនាញទន់AMLSoftSkillsខ្ញុំជឿជាក់ថា វគ្គសិក្សានេះនឹងជួយពួកគេឱ្យចេះជំរុញលើកទឹក ចិត្តខ្លួនឯង ចេះរៀបចំផែនការជីវិត និងផ្តល់ពីរបៀបក្នុងសម្រេចគោលដៅជីវិតនោះ”។
 
លោកបានសង្កត់ធ្ងន់ដែរថា“ទោះបីជាប្រឡងបាក់ឌុប ជាប់ក្តី មិនជាប់ក្តី មានក្តី ក្រក្តី សូមកុំបោះបង់ការ​ចោលការសិ​ក្សា ព្រោះ​​ការ​សិ​ក្សា​មាន​សា​រ:សំខាន់ណាស់ ដែលអាចធ្វើអោយប្អូនៗអោយមានអនាគតល្អ និងអាចជួយ ជ្រោមជ្រែងជីវភាពគ្រួសារ ក៏ដូចជាក្លាយជាសរសរទ្រូងសម្រាប់ប្រទេសជាតិ។ តែបើប្អូនៗ​ខ្វះ​លទ្ធភាពបន្តការសិក្សា ប្អូនៗអាចធ្វើការបណ្តើរ រៀនបណ្តើរ ដូច្នេះកុំអស់សង្ឃឹម ហើយកុំបោះបង់។”

ជាការឆ្លើយតបនឹងការផ្តល់អាហារូបករណ៍ខាងលើ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) នឹងរៀបចំកម្មវិធី ផ្តល់​អា​ហា​រូប​ករណ៍​ដល់​សិស្ស​និ​ទ្ទេស F នៅថ្ងែទី ៧ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៩:00 នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក នៅ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI)។

គួរបញ្ជាក់ផងដែរថាផ្តល់អាហារូបករណ៍ខាងលើ​នេះ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) គឺចាប់ផ្តើមទទួលចាប់​ពីស្អែកតទៅ ហើយ​​ផ្តល់​​អា​​ហា​​រូបករ​ណ៍​​មិន​​មែន​​សម្រាប់​តែសិស្សដែលធ្លាក់បាក់ឌុបឆ្នាំនេះប៉ុណ្ណោះទេ គឺផ្តល់អោយសិស្សានុសិស្សដែលធ្លាក់​គ្រប់​ឆ្នាំ​ទាំង​អស់៕

សេដ្ឋីវ័យក្មេង Kyle Taylor ៖ កុំគិតតែវិនិយោគលើលុយ អ្នកត្រូវវិនិយោគលើពេលវេលាខ្លះផង


នៅចុងសប្តាហ៍មនុស្សជាច្រើនបានចំណាយពេលវេលាដើរលេង ជួបមិត្តភក្តិ ឬទៅមើលកុន តែលោក Kyle Taylor ស្ថាបនិកវេបសាយផ្តល់យោបល់ហិរញ្ញវត្ថុ The Penny Hoarder និងជាសេដ្ឋីវ័យក្មេងអាចរកចំណូលបានប្រមាណ ២០ លានដុល្លារក្នុងមួយឆ្នាំ គាត់មិនបានធ្វើរឿងទាំងនេះទេ ។
លោក Taylor លើកឡើងថា រៀងរាល់ថ្ងៃសៅរ៍ គឺជាថ្ងៃដែលគាត់ត្រូវអាន និងស្តាប់នូវអ្វីដែលកើតឡើងថ្មីៗ នៅគ្រប់វិស័យ ហើយគាត់បានទុកពេលស្ទើរមួយថ្ងៃពេញដើម្បីអាន ។
ក្នុងនោះលោក Taylor ក៏បានលើកឡើងថា “មនុស្សគ្រប់គ្នាគិតថាពួកគេគួរវិនិយោគលើលុយ ប៉ុន្តែការវិនិយោគលើពេលវេលាក៏ជាការសំខាន់ផងដែរ” ។
ជាក់ស្តែងមនុស្សជាច្រើនមិនសូវមានពេលសម្រាកប៉ុន្មានទេ ដូចច្នោះអ្នកត្រូវចេះសន្សំពេលវេលា វិនិយោគលើវា ហើយអ្នកត្រូវចេះទាញផលប្រយោជន៍ពីពេលចុងសប្តាហ៍របស់អ្នកដើម្បីជួយឲ្យប្រសិទ្ធភាពការងារកាន់តែកើនឡើង ។
សហគ្រិនវ័យក្មេងរូបនេះបន្តថា គាត់បានសន្សំពេលវេលាជាច្រើននៅថ្ងៃចុងសប្តាហ៍ ហើយចាត់ទុកថាវាជាការសម្រាក ជាពិសេសប្រសិនបើអ្នកវិនិយោគពេលវេលាលើការអាន សូមកុំមានអារម្មណ៍ថាអ្នកកំពុងរៀនសូត្រពីសៀវភៅ តែអ្នកត្រូវបង្កើតអារម្មណ៍ឲ្យខ្លួនឯងថាវាជាការកំសាន្ត ប៉ុន្តែវាបានជួយអ្នកឲ្យបង្កើនការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនកាន់តែច្រើន ។
មានសៀវភៅនិងឯកសារជាច្រើនដែលអ្នកអាចអាន ឬខ្ចីពីបណ្ណាល័យយកមកអាន ដើម្បីជួយឲ្យអាជីពការងាររបស់អ្នកកាន់តែរីកចម្រើន។ នៅរយៈពេលដំបូងអ្នកអាចមានអារម្មណ៍ថា វាមិនអាចទៅរួចទេដែលនៅសុខៗ ទៅចំណាយពេលអានព័ត៌មាន អានសៀវភៅ ប៉ុន្តែបើអ្នកគិតថាវាជាការកំសាន្តវាប្រាកដជាអាចទៅរួច ។
ចំពោះលោក Taylor ក្រោយពីបានចំណាយពេលវេលានៅថ្ងៃសៅរ៍ដើម្បីអានហើយ គាត់ក៏បានទុកពេលខ្លះឲ្យខ្លួនឯងបានចេញក្រៅជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដើម្បីលំហែរអារម្មណ៍ ក៏ដូចជាពិភាក្សាការងារផ្សេងៗ​ ។
ជាចុងក្រោយលោក Taylor លើកឡើងថា ក្រៅពីការងារអ្នកត្រូវទុកពេលវេលាខ្លះឲ្យខ្លួនឯង ដើម្បីបន្តការរៀនសូត្រ និងធ្វើឲ្យអ្នកកាន់តែរឹងមាំ ។
Source: Business Cambodia

ADB​ផ្ដល់​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ​បន្ថែម​លើ​គម្រោង​កសិកម្ម​នៅ​កម្ពុជា


ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​អនុម័ត​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​៥០​លាន​ដុល្លារ​បន្ថែម ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ​របស់​កសិកម្ម​ខ្នាត​តូច ក្នុង​ឃុំ​ចំនួន​២៧១ ជុំវិញ​បឹង​ទន្លេសាប ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ។
អ្នកឯកទេស​ផ្នែក​ធនធាន​ទឹក​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អ្នកស្រី ធុយ ត្រាំងដាង (Thuy Trang Dang) មានប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៨​កញ្ញា​ថា ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​រដ្ឋាភិបាល​បង្កើន​ផលិតភាព​កសិកម្ម ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​កសិករ​ខ្នាត​តូច និង​បង្កើត​ជា​គំនិត​ផ្ដួច​ផ្ដើម​អភិវឌ្ឍន៍ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​សហគមន៍​មូលដ្ឋាន​។ សហគមន៍​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​កាន់តែ​ធន់​ទ្រាំ​ជាមួយ​អាកាសធាតុ នឹង​អាច​ធូរ​ស្រាល​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​បាន​យ៉ាង​ឆាប់រហ័ស។
គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប បាន​ទទួល​ការ​អនុម័ត​ដំបូង កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៥១ លាន​ដុល្លារ។ ចាប់​តាំង​ពី​ពេលនោះ​មក គម្រោង​នេះ​បាន​ជួយ​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន ដូចជា ផ្លូវលំ​ជនបទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដែល​បាន​លើកកម្ពស់​ការងារ​កសិកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ចំនួន​១៩៦ នៅ​ខេត្ត​ចំនួន​៥ ដូចជា ខែត្រ​បន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង​ត្បូងឃ្មុំ ជាដើម។
ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​ឲ្យ​មានការ​បន្ថែម​សមាសភាគ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ ទៅ​ក្នុង​កម្មវិធី​នេះ នឹង​ជួយ​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​នេះ​ដល់​ឃុំ​ចំនួន​៧៥​ទៀត ក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ថ្មី​ពីរ​ទៀត គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រៃវែង។ ជាពិសេស​ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​ឲ្យ​សហគមន៍ ចេះ​ធ្វើ​កសិកម្ម​ដែល​វៃ​ឆ្លាត​តាម​ស្ថានភាព​អាកាសធាតុ បង្កើន​លទ្ធភាព​របស់​កសិករ​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ទីផ្សារ ដែល​បន្ត​អភិវឌ្ឍ​សង្វាក់​តម្លៃ​សម្រាប់​កសិផល​របស់​កសិករ។
វិស័យ​កសិកម្ម គឺជា​វិស័យ​ដែល​មាន​សារៈសំខាន់​ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយសារតែ​វិស័យ​នេះ ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៧០% នៃ​គ្រួសារ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ និង​បាន​រួម​ចំណែក​លើ​ការកាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ដែរ៕
Source: RFA

ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​

ក្រោយពីសហការគ្នា បង្កើតក្រុមហ៊ុន Huffington Post បានមួយរយៈក្នុងឆ្នាំ២០០៥ លោក Jonah Peretti បានចាប់ផ្តើមធ្វើការលើគម្រោងមួយទៀត ដែលបានវិវត្តទៅជាក្រុមហ៊ុន BuzzFeed មានអ្នកអានរាប់រយលាននាក់ និងជួលបុគ្គលិក១៣០០នាក់ ធ្វើការនៅជុំវិញពិភពលោក។
ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​
ស្ថាបនិក​ក្រុមហ៊ុន ​តម្លៃ​រាប់ពាន់លាន​ដុល្លារ ​ចែករំលែក​អាថ៌កំបាំង​ជោគជ័យ​

ពេលនិយាយដល់ក្រុមហ៊ុន Huffington Post លោកបានរំលឹកថា ខ្ញុំបានរៀនសូត្រច្រើនណាស់ ពីក្រុមហ៊ុននោះអំពីការបង្កើតពាណិជ្ជកម្ម ប៉ុន្តែនៅតែមានរឿងខ្លះទៀត ដែលខ្ញុំចង់សាកល្បងក្នុងវិស័យ បណ្តាញផ្សព្វផ្សាយ។ គំនិតខ្លះដែលខ្ញុំមិនអាចអនុវត្តបាន នៅក្នុងក្រុមហ៊ុន Huffington Post ខ្ញុំបានសន្សំយកទៅប្រើប្រាស់ ក្នុងការបង្កើតក្រុមហ៊ុន BuzzFeed ដើម្បីពិសោធន៍ និងស្រាវជ្រាវបន្ថែមទៀត។


នៅក្នុងកិច្ចសម្ភាសន៍មួយនាពេលថ្មីៗនេះ លោក Peretti បានប្រាប់ថាដំបូងឡើយ វាមិនមែនជាផ្លូវស្រូលប៉ុន្មានទេ ក្នុងការរកលុយ។ ពេលខ្លះមនុស្សយើងមានសំណាង ហើយរកលុយបានច្រើន ពីអាជីវកម្មថ្មី ប៉ុន្តែភាគច្រើនជួបរឿងបរាជ័យ។ តួលេខពីការស្រាវជ្រាវជាក់ស្តែងបង្ហាញថា ៧៥ភាគរយនៃពាណិជ្ជកម្មថ្មី ដួលរលំទៅវិញក្នុងពេលដ៏ខ្លី។

លោក Peretti បានពន្យល់ទៀតថា ជាទូទៅរឿងសំណាងមានចំណែកដ៏ធំ នៅក្នុងជីវិតសហគ្រិន ប៉ុន្តែប្រសិនបើអ្នកចង់បានជោគជ័យពិតប្រាកដ អ្នកត្រូវតែស្រឡាញ់ការពុះពា។ ទោះជាអ្នកចង់បានជោគជ័យ ក្នុងវិស័យអ្វីក៏ដោយ អ្នកត្រូវតែទទួលយកការពិតថា អ្វីៗទាំងអស់ដែលមានតម្លៃ មិនមែនបានមកស្រួលៗនោះទេ។ គ្រាន់តែគិតដល់រឿងហាត់ប្រាណ ក៏ជារឿងមួយពិបាកដែរ ប៉ុន្តែបើអ្នកចង់បានរាងស្អាត អ្នកត្រូវតែធ្វើ។

រឿងមួយដែលសហគ្រិន ត្រូវចងចាំជានិច្ចគឺថា គ្មាននរណាម្នាក់អាចធ្វើអ្វីបាន ត្រូវទាំងស្រុងនៅលើកទីមួយនោះទេ។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមធ្វើអ្វីមួយ ក្នុងរយៈពេលយូរល្មម អ្នកនឹងរៀនស្គាល់អាថ៌កំបាំងបន្តិចម្តងៗ ហើយសំណាងក៏រត់មក អ្នកកាន់តែច្រើនឡើងៗដែរ។

ប្រភព​៖ CNBC

គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ

បើស្រាវជ្រាវលើអ៊ីនធឺណិតតែបន្តិច អ្នកនឹងឃើញពត៌ជាច្រើន ស្តីពីយុទ្ធសាស្រ្តនិងរបៀបបង្កើត ពាណិជ្ជកម្មរបស់សហគ្រិន។ ប៉ុន្តែក្នុងករណីភាគច្រើន អ្នកនឹងព្យាយាមស្រាវជ្រាវបន្ថែមទៀត ដើម្បីរកគំរូពាណិជ្ជកម្ម ដូចគ្នានឹងកិច្ចការ ដែលអ្នកកំពុងតែធ្វើ។ សហគ្រិនជោគជ័យទាំងអស់ អនុវត្តតាមគន្លឹះទាំងនេះ​៖
គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ
គន្លឹះ​ប្រែក្លាយ​គំនិត ​ទៅជា​ពាណិជ្ជកម្ម​ជោគជ័យ

១/ ផ្តោតលើផលិតភាព មិនមែនសកម្មភាពទេ

សហគ្រិនគ្រប់រូបងាយនឹងជាប់ផុង ក្នុងភាពមមាញឹកនៃការងារបន្ទាន់ ដែលទាមទារការយកចិត្តទុកដាក់ណាស់។ ប៉ុន្តែកិច្ចការបន្ទាន់ទាំងនេះ ច្រើនតែនាំឱ្យអ្នកភ្លេច ដល់កិច្ចការធំ ដែលជាគោលដៅសំខាន់របស់អ្នក។ ដូច្នេះហើយ អ្នកត្រូវតែដោះខ្លួនឱ្យរួចផុត ពីអន្ទាក់នៃភាពមមាញឹក និងសួរខ្លួនឯងថា តើអ្នកត្រូវយកចិត្តទុកដាក់ លើកិច្ចការអ្វី ដែលសំខាន់ពិតប្រាកដនៅថ្ងៃនេះ នៅសប្តាហ៍បន្ទាប់ នៅខែក្រោយ និងនៅឆ្នាំក្រោយ។ រៀបចំផែនការទុកជាមុន ដើម្បីឱ្យដឹងច្បាស់ថា អ្នកត្រូវធ្វើអ្វី ក្នុងជំហានបន្ទាប់។

២/ ជួលមនុស្សដែលមានទេពកោសល្យបំផុត
កម្រិតនៃភាពជោគជ័យរបស់អ្នក អាស្រ័យលើកម្រិត នៃការរាប់អានរបស់អ្នក។ បើអ្នកចង់ទទួលបានជោគជ័យ កាន់តែខ្លាំង អ្នកត្រូវតែចេះរាប់អានមនុស្សខ្លាំង និងជួលមនុស្សពូកែ មកធ្វើការឱ្យអ្នក។ អ្នកជំនាញណែនាំ ឱ្យជៀសវាងជួលមនុស្ស នៅពេលអ្នកត្រូវការគេខ្លាំងបំផុត ព្រោះនៅក្នុងស្ថានភាពបែបនេះ អ្នកនឹងមិនអាចរកឃើញទេពកោសល្យ និងជំនាញពិតប្រាកដរបស់គេនោះទេ។ ការបង្កើតក្រុមការងារល្អមួយ មិនមែនជារឿងងាយៗ ដែលធ្វើតាមតែការនឹកឃើញនោះទេ អ្នកត្រូវតែយកចិត្តទុកដាក់ និងចេះមើលមនុស្សណា ដែលមានសមត្ថភាពបំផុត។

៣/ ប្រយ័ត្នចំពោះគំនិតអវិជ្ជមាន
គំនិតអវិជ្ជមានអាចក្លាយជាថ្នាំពុល ដល់ក្រុមហ៊ុនអ្នកទាំងមូល។ បើអ្នកមានគំនិតអវិជ្ជមាន មិនយូរប៉ុន្មានទេ អ្នកនឹងឃើញក្រុមការងាររបស់អ្នក កើតជំងឺសង្ស័យ និងមិនទុកចិត្ត លើសមត្ថភាពខ្លួនឯង។ ផ្ទុយទៅវិញ បើអ្នកបង្ហាញគំនិត និងកាយវិការវិជ្ជមាន បុគ្គលិកទាំងអស់របស់អ្នក នឹងមានទំនុកចិត្ត ហើយពួកគេនឹងពេញចិត្ត ដើរតាមអ្នក។ នៅពេលនិយាយដល់រឿងបង្កើត បរិស្ថានការងារវិជ្ជមាន ទំនួលខុសត្រូវទាំងអស់ ធ្លាក់មកលើមេដឹកនាំ ដូច្នេះអ្នកត្រូវតែធ្វើជាគំរូល្អ ដើម្បីទាញចេញ និងប្រើប្រាស់គំនិតវិជ្ជមាន ឱ្យបានច្រើន និងរុញច្រានគំនិតអវិជ្ជមាន ឱ្យទៅកាន់តែឆ្ងាយ។

៤/ ជៀសវាងការងារច្រើនជ្រុល
នៅពេលចាប់ផ្តើមអាជីវកម្មដំបូងៗ អ្នកចង់ធ្វើកិច្ចការគ្រប់យ៉ាង ដោយខ្លួនឯង គឺអ្នកសុខចិត្តលះបង់ពេលវេលា និងការកម្សាន្តផ្ទាល់ខ្លួនទាំងអស់ ដើម្បីធ្វើយ៉ាងណា ឱ្យអាជីវកម្មមានដំណើរទៅមុខ។ ក៏ប៉ុន្តែ ការខិតខំជ្រុលពេក រហូតដល់ភ្លេចសម្រាក និងមិនយកចិត្តទុកដាក់ ចំពោះសុខភាពផ្ទាល់ខ្លួន ជាផ្លូវឆាប់បំផុតឈានទៅរកការដួលរលំ ដោយមិនដឹងខ្លួន។ រៀនពឹងផ្អែកនិងទុកចិត្ត លើក្រុមការងាររបស់អ្នក នៅក្នុងពេលពង្រីកអាជីវកម្ម។ លោក James Schramko នៃក្រុមហ៊ុន SuperFastBusiness ព្យាយាមណែនាំឱ្យសហគ្រិន សម្រាកឱ្យបានច្រើន ដើម្បីពាណិជ្ជកម្ម រីកចម្រើនវែងឆ្ងាយ។ ផលលំបាកពីការងារច្រើនជ្រុល អាចនាំទៅរកការធ្លាក់ចុះសុខភាព ផ្លូវកាយ ភាពស្មុគស្មាញផ្លូវអារម្មណ៍ និងការសម្រេចចិត្ត មិនបានត្រឹមត្រូវ។

៥/ បែងចែកអាទិភាពការងារ
ជាការពិតណាស់ថា មនុស្សតែម្នាក់មិនអាចធ្វើការងារ ក្នុងក្រុមហ៊ុនមួយអស់ទេ មិនខ្វល់ថាអ្នកព្យាយាម ចំណាយពេលយូរប៉ុនណាក៏ដោយ។ គ្មានមនុស្សណាម្នាក់ មានពេលលើសពី២៤ម៉ោងទេ ក្នុងមួយថ្ងៃ ហើយមនុស្សគ្រប់គ្នាសុទ្ធតែរវល់។ ត្រូវប្រយ័ត្នចំពោះការនិយាយព្រម ចំពោះកិច្ចការគ្រប់យ៉ាង ព្រោះអ្នកនឹងមិនអាចធ្វើការទាំងអស់ ហើយតាមការទទួលរបស់អ្នកទេ។ ប្រសិនបើការងារណា ដែលមិនធ្វើឱ្យអ្នកសប្បាយចិត្ត មិនចាំបាច់ទទួលធ្វើទេ។ ស្ថាបនិកក្រុមហ៊ុន CD Baby លោក Derek Sivers និយាយថា ការនិយាយបដិសេធ ចំពោះកិច្ចការមួយចំនួន អាចធ្វើឱ្យអ្នកមានពេលគិតដល់រឿងខ្លះ ដែលពិតជាសំខាន់ចំពោះដំណើរ ជោគជ័យរបស់អ្នក។

ប្រភព​៖ Entrepreneur

កំពូល​ស្រ្តីអ្នកជំនួញ​ទាំង៣នាក់ ​ដែល​មាន​ឥទ្ធិពល​បំផុត ​របស់​ពិភពលោក

ពិភពពាណិជ្ជកម្មស្ថិតនៅក្រោម ការដឹកនាំរបស់មនុស្សប្រុស ជាយូរលង់ណាស់មកហើយ ប៉ុន្តែក្នុងសហស្សវត្សថ្មីនេះ មនុស្សស្រីមួយចំនួន បានជម្នះរបាំងប្រពៃណី និងឡើងដល់តំណែងជាអ្នកដឹកនាំ ក្រុមហ៊ុននិងពង្រីក ឥទ្ធិពលយ៉ាងអស្ចារ្យ​៖
១/ Abigail Johnson
Abigail Johnson
Abigail Johnson
លោកស្រី Abigail Johnson ជាមនុស្សជំនាន់ទីបី នៅក្នុងគ្រួសារពាណិជ្ជកម្ម និងជាមនុស្សស្រីទីមួយ ដែលគ្រប់គ្រងពាណិជ្ជកម្ម ទាំងមូលរបស់គ្រួសារ។ លោកស្រីទទួលបានការសិក្សា កម្រិតMBA ពីសកលវិទ្យាល័យ Harvard និងមានភាគហ៊ុន២៤% នៅក្នុងក្រុមហ៊ុន ហើយសព្វថ្ងៃ មានទ្រព្យសម្បត្តិផ្ទាល់ សរុបប្រហែល ១៥.៣ពាន់លានដុល្លារ។ មុននឹងឡើងមក ដល់តំណែងខ្ពស់បំផុតនេះ លោកស្រី Johnson បានចាប់ផ្តើមធ្វើការ តាំងពីមុខតំណែង ជាអ្នកទទួលភ្ញៀវ។

២/ Meg Whitman
Meg Whitman
Meg Whitman
 សព្វថ្ងៃលោកស្រី Meg Whitman ជា CEO ក្រុមហ៊ុន Hewlett Packard Enterprise និងជាប្រធានក្រុមហ៊ុន HP Inc.។ យោងតាមការកត់ត្រា របស់សារពត៌មាន HP Inc.លោកស្រី Whitman មានទ្រព្យសម្បត្តិសរុប ៣៥.៦ពាន់លានដុល្លារ។ លោកស្រីជាមនុស្សមានឥទ្ធិពលមួយរូប នៅក្នុងតំបន់ Silicon Valley។ លោកស្រី Whitman ជាអតីតក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន SurveyMonkey ហើយបច្ចុប្បន្ននេះ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Proctor & Gamble ដែលល្បីឈ្មោះក្នុងការពង្រីក ក្រុមហ៊ុន eBay ពីប្រាក់ចំណូលពីមួយឆ្នាំ ៤លានដុល្លារ ទៅរកចំណូលបាន ៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ លោកស្រីក៏ជាម្ចាស់ស្នាដៃសៀវភៅ The Power of Many: Values for Success in Business and in Life


៣/ Sheryl Sandberg

Sheryl Sandberg
Sheryl Sandberg
ជាការពិតណាស់ ដែលលោកស្រី Sheryl Sandberg មិនមែនជា CEOទេ ប៉ុន្តែមន្រ្តីប្រតិបត្តិការ របស់ក្រុមហ៊ុន Facebook ម្នាក់នេះ មានឥទ្ធិពលយ៉ាងធំ នៅក្នុងពិភពលោក អ្នកជំនួញ។ តាមរយៈការងារ លោកស្រីរកប្រាក់ចំណូលបាន សរុបប្រហែល ១៨.៧ពាន់លានដុល្លារ។ មិនត្រឹមតែមានការងារ រវល់ប្រចាំថ្ងៃប៉ុណ្ណោះទេ លោកស្រីថែមទាំង បានឆ្លៀតសរសេរសៀវភៅ ល្បីឈ្មោះពីរក្បាលទៀតគឺ Lean In: Women, Work, and the Will to Lead និង Option B ព្រមទាំងបានបង្កើតអង្គការមួយ ដើម្បីជួយមនុស្សស្រី នៅជុំវិញពិភពលោក ឱ្យសម្រេចក្តីសុបិន្ត។

ប្រភព​៖ Entrepreneur

របៀប​ដឹកនាំ​ការងារ​ នៅ​ទូទាំង​ពិភពលោក

នៅក្នុងទសវត្សទី៧០ បើអ្នកចង់គ្រប់គ្រងពាណិជ្ជកម្មតូចមួយ អ្នកអាចធ្វើបានត្រឹមតែតាមរយៈជំនាញ ដែលមាននៅជុំវិញខ្លួនប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងពិភពបច្ចេកវិទ្យា ដូចសព្វថ្ងៃនេះ ព្រំដែននៃការគ្រប់គ្រងពាណិជ្ជកម្ម ស្ថិតនៅតែលើកម្រិត នៃល្បឿនអ៊ីនធឺណិត។ ពិភពលោកកំពុងតែរួញតូចទៅៗ ដោយនាំទាំងឱកាស​ និងការប្រកួតប្រជែង​ ទៅគ្រប់កន្លែងទាំងអស់។
របៀប​ដឹកនាំ​ការងារ​ នៅ​ទូទាំង​ពិភពលោក
របៀប​ដឹកនាំ​ការងារ​ នៅ​ទូទាំង​ពិភពលោក


ប៉ុន្តែឱកាសថ្មីៗ តែងតែនាំមកនូវឧបសគ្គថ្មីៗ ជានិច្ចដែរ។ សព្វថ្ងៃនេះម្ចាស់អាជីវកម្ម មានភាពងាយស្រួល ក្នុងការស្វែងរកមនុស្ស ដែលមានទេពកោសល្យ ប៉ុន្តែតើអ្នកបង្កើតនិងគ្រប់គ្រង ក្រុមការងារមួយ ដែលស្ទើរតែមិនដែលជួបគ្នាសោះ ដោយរបៀបណា?


១/ ជ្រើសរើសមនុស្សដែលត្រូវ
លោក Scott Sherwood ជាស្ថាបនិកក្រុមហ៊ុន កម្មវិធីកុំព្យូទ័រ TestLodge។ កម្មវិធីរបស់ក្រុមហ៊ុននេះ មានអ្នកប្រើប្រាស់ នៅក្នុងប្រទេសចំនួន១១០ និងមានក្រុមការងារនៅក្នុងគ្រប់ទ្វីប ដែលត្រូវធ្វើការជាមួយនឹងក្រុមការងារ នៅក្នុងប្រទេសអ៊ីតាលី ប្រេស៊ីល ឥណ្ឌា ណូវែលហ្សេឡង់ និងសហរដ្ឋអាមេរិក។

លោក Scott បានណែនាំគន្លឹះមួយ ដើម្បីបង្កើតការងារសកលបែបនេះ គឺការជ្រើសរើសមនុស្សត្រូវ។ លោកពន្យល់ថា “នៅពេលអ្នកដោះរបាំងនៃការងារចេញ ពីកន្លែងតែមួយ អ្នកបើកពាណិជ្ជកម្មរបស់អ្នក ឱ្យបុគ្គលិកជំនាញ ជាច្រើននាក់។ គួរឱ្យស្តាយដែលនៅក្នុងប្រទេសអង់គ្លេស យើងមិនមានពិសេសគ្រប់គ្រាន់ នៅក្នុងវិស័យបច្ចេកវិទ្យា និងកុំព្យូទ័រ។

ការជ្រើសរើសបុគ្គលិកជំនាញ នៅក្នុងប្រទេសផ្សេងៗ ជួយដោះស្រាយបញ្ហានេះបាន។ ប៉ុន្តែ ការជួលបុគ្គលិកនៅកន្លែង ឆ្ងាយៗក៏នាំឱ្យមានហានិភ័យរបស់វាដែរ ព្រោះយើងពិបាកប្រើប្រាស់ ពួកគេដោយផ្ទាល់។ យើងក៏ពិបាកវាស់ស្ទង់សមត្ថភាព របស់ពួកគេថា ត្រូវនឹងក្រុមហ៊ុនរបស់យើងឬអត់ទេ។ មធ្យោបាយមួយ ក្នុងការដឹងថាបុគ្គលិកណាមួយ ត្រូវនឹងក្រុមហ៊ុនរបស់យើង គឺត្រូវបើកគម្រោងជំហានបឋម ដោយកំណត់ចំនួនបុគ្គលិក និងផ្តល់ការងារខុសៗគ្នា ដល់បុគ្គលិកម្នាក់ៗធ្វើ”។

២/ ទំនាក់ទំនងគឺជាគន្លឹះ
នៅក្នុងពាណិជ្ជកម្ម ក៏ដូចជានៅក្នុងកីឡាជាក្រុមដែរ ទំនាក់ទំនងគឺជាគន្លឹះ។ ផែនការណ៍ គំនិត និងយុទ្ធសាស្រ្តល្អៗជាច្រើន កើតចេញពីការពិភាក្សារួម នៅក្នុងពេលប្រជុំគ្នា។ ប៉ុន្តែយើងអាចធ្វើអ្វីបាន នៅពេលដែលក្រុមការងារជំនាញ រស់នៅក្នុងចម្ងាយរាប់រយពាន់គីឡូម៉ែតពីគ្នា? ជាភព្វសំណាងខ្ពស់ណាស់ ដែលសព្វថ្ងៃនេះមានកម្មវិធីជាច្រើន ដែលមនុស្សអាចទាក់ទងគ្នា និងជជែកគ្នាបានទូទាំងពិភពលោក។

លោក Scott ពន្យល់ថា “ទោះបីជាកម្មវិធី Skype និង Slack ត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងទំនាក់ទំនងពីកន្លែងឆ្ងាយៗ ក៏វានៅតែមានឧបសគ្គខ្លះៗ ចំពោះមនុស្សដែលរស់នៅ ក្នុងតំបន់នៃដែលមានពេលវេលាខុសគ្នាដែរ។ យើងប្រើប្រាស់កម្មវិធីផ្សេងៗទៀត ដូចជា Trello និង Basecamp ជាដើម អាចជាវេទិកាបញ្ចូនសារយ៉ាងមានប្រសិទ្ធភាព ក្នុងចំណោមបុគ្គលិក នៅតាមស្ថាប័នការងារមួយ”។

៣/ បើកចិត្តឱ្យទូលាយដូចសកលលោក
ភាពបត់បែនតាមស្ថានការណ៍ គឺជាចរិតលក្ខណៈនៃពាណិជ្ជកម្ម ក្នុងសម័យបច្ចេកវិទ្យានេះ។ ដើម្បីឱ្យម្ចាស់អាជីវកម្ម អាចរៀបចំនិងដឹកនាំក្រុមការងារ នៅក្នុងកន្លែងផ្សេងៗនៃពិភពលោកនេះបាន គេត្រូវតែមានប្រព័ន្ធ រៀបចំការងារមួយ ដែលមានលក្ខណៈបត់បែន ទៅតាមកាលៈទេសៈ។ ម្ចាស់ពាណិជ្ជកម្ម ត្រូវតែមានគំនិតសកល។

ការចំណាយពេលខ្លះ ដើម្បីសន្ទនាជាមួយនឹងក្រុមការងារ ក៏ជារឿងសំខាន់ដែរ ដើម្បីយល់ដឹងរបៀបរបបធ្វើការ របស់បុគ្គលិកម្នាក់ៗ និងងាយស្រួលបត់បែន តាមទំនៀមទម្លាប់ប្រពៃណីរបស់គេ។ អាជីវកម្មដែលជោគជ័យ ក្នុងកម្រិតសកល មិនមែនគ្រាន់តែត្រូវគិតគូរ ដល់អតិថិជនតែម្យ៉ាងទេ តែត្រូវយកចិត្តទុកដាក់ ដល់បុគ្គលិកក្នុងកម្រិត សកលដូចគ្នា។

ប្រភព​៖ Virgin Group

ចង់កុំឱ្យខួរក្បាលគិតស្ទក់ៗ អនុវត្តសកម្មភាព ៣ ចំណុចនេះ ដើម្បីឱ្យខួរក្បាលចងចាំ និងគិតបានរហ័ស!

ការចងចាំ​ល្អ​ជួយ​មនុស្ស​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​បានល្អ​។ ក្នុង​លក្ខខណ្ឌ​នេះ អ្នក​ត្រូវ​ដឹងថា​អ្វីដែល​អាចជួយ​ឱ្យ​អ្នកមាន​ការចងចាំ​ល្អ​បាន​។ មាន​សកម្មភាព​ជាច្រើន និង​របប​អាហារ ជួយ​ឱ្យ​ខួរក្បាល​របស់​អ្នកមាន​ការចងចាំ​បាន​ល្អ​។​
​របប​អាហារ​និង​សកម្មភាព​ទាំងនោះ​រួមមាន​៖
​ ​១. អាហារ​ជួយ​ដល់​ការចងចាំ​រួមមាន​ត្រី (​ត្រី​សា​ម៉ុង សា​ឌី​ន ធូ​ណា ។​ល​។​) ផ្លែឈើ ពពួក​បន្លែ​ពណ៌​បៃតង​។​
​ ​២. ការធ្វើ​លំ​ហាត់ប្រាណ​ផ្នែក​រាងកាយ និង​កាត់បន្ថយ​សកម្មភាព​ដូចជា​មើល​ទូរទស្សន៍​ច្រើន​ម៉ោង​ជាដើម​។ ហើយ​លំ​ហាត់ប្រាណ​មួយទៀត​គឺ​លំ​ហាត់ប្រាណ​ខួរក្បាល​ដូចជា​ការគិត​លេខ ធ្វើតេស្ដ​ល្បងប្រាជ្ញា និង​សកម្មភាព​សង្គម​។​ល​។​
​ ​៣. គេង​ឱ្យបាន ៦ ទៅ ៧ ម៉ោង​។ កង្វះ​ការ​គេង​ក៏​អាចធ្វើឱ្យ​មុខងារ​ខួរក្បាល​មួយចំនួន​ខូច​ដែរ​៕

សួរ​ខ្លួនឯង​សំណួរ​ទាំង ៥​នេះ​ ដើម្បី​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់

មនុស្ស​ម្នាក់ៗ​តែងមាន​ក្តី​ស្រមៃ​របស់ខ្លួន​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​មានបំណង​ចង់​ក្លាយជា​វេជ្ជបណ្ឌិត មេធាវី វិស្វករ សេដ្ឋវិទូ​។​ល​។ ឯ​អ្នក​ខ្លះទៀត​មានបំណង​ចង់​បង្កើត​អាជីវកម្ម​ណាមួយ​ដោយ​ខ្លួនឯង ដោយ​អាជីវកម្ម​នោះ អាចជា​អាជីវកម្ម​ផ្គត់ផ្គង់​ទំនិញ ឬ អាជីវកម្ម​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​ណាមួយ​ក្តី​។ ជាការ​ពិតណាស់ អ្នកនឹង ត្រូវបាន​ចាត់ទុកថា​ជា​សហគ្រិន​មួយរូប​នៅពេលដែល​អ្នក​បាន​បង្កើត និង គ្រប់គ្រង​អាជីវកម្ម​មួយ​ដោយ ខ្លួនឯង​។ សហគ្រិនភាព គឺជា​កិច្ចការ​មួយ​ដែល​មានការ​ប្រឈម​ខ្ពស់​នឹង​ហានិភ័យ​នៃ​ការបរាជ័យ​ប្រសិនបើ​អ្នក មិនបាន​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នោះទេ​។
ដើម្បី​ត្រៀមខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំនួរ ទាំង ៥ ខាងក្រោម​នេះ​៖
១. តើ​អ្នក​បាន​ត្រៀមខ្លួន​សម្រាប់​សហគ្រិនភាព​ហើយ​ឬ​នៅ​? (Have You Prepared for Entrepreneurship)
​ ​អ្នក​ប្រហែលជា​មានបំណង​ចង់​ក្លាយជា​សហគ្រិន​មួយរូប​ដោយ​គិតថា​ថ្ងៃ​ណាមួយ​អ្នកនឹង​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​។ សហគ្រិនភាព​គឺជា​កិច្ចការ​មួយ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​នៅលើ​សាកលលោក ទាំងមូល​នាពេល​បច្ចុប្បន្ននេះ ជាពិសេស​ខណៈពេលដែល​មានការ​លេចឡើង​នូវ​ភាពជោគជ័យ​ដ៏​មហិមា​របស់ សហគ្រិន​វ័យក្មេង​មួយចំនួន ដូចជា ម៉ាក ហ្សា​ក​ឃ័​រ​ប៊ើ​ច (Mark Zuckerberg) ដាស​ទីន មូស​កូ​វីត​ហ្ស (Dustin Moskovitz) អេ​ន​ឌ្រូ ម៉ា​សិន (Andrew Mason) ម៉ា​ទ្យូ មូ​លិ​ន​វេច (Matthew Mullenweg) និង សហគ្រិន​វ័យក្មេង​របស់​កម្ពុ​ជាមួយ​ចំនួន​ដូចជា ចាង ប៊ុន​លាង (​ស្ថា​និក Brown Coffee) សុខ ស​ភ​មង្គល (​ស្ថា​និក Codingate)​។​ល​។ ភាពជោគជ័យ​របស់​អ្នក​ទាំងនោះ កើតមានឡើង​ដោយសារតែ​ក្តី​ស្រមៃ​ប្រកប ដោយ​ទស្សនវិស័យ ព្រមទាំង​ការត្រៀមខ្លួន​ដ៏​ល្អ​ផងដែរ​។ សហគ្រិន​ជោគជ័យ​តែងតែ​ចំណាយពេល​ជាច្រើន ដើម្បី អភិវឌ្ឍ​នូវ​ផ្នត់គំនិត​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ត្រៀមខ្លួន​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ឧបសគ្គ​ទាំងឡាយ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ដូច្នេះហើយ ដើម្បី​អាចនឹងទទួល​បាន​ជោគជ័យ​នៅក្នុង​កិច្ចការ អាជីវកម្ម​របស់​អ្នក អ្នក​គួរ​គប្បី​សួរ​ខ្លួនឯង​ថា តើ​អ្នក​បាន​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​សហគ្រិន​មួយរូប​ហើយ​ឬ​នៅ​?
២. តើ​គំនិត​អាជីវកម្ម​របស់​អ្នក​អាចទៅរួច​ដែរឬទេ (Is Your Idea Viable)?
​ ​គំនិត​រាប់ពាន់​លាន​តែងតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​គំនិត​ទាំងអស់​មិនមែន​សុទ្ធតែ​អាច​យក មកប្រើប្រាស់​នៅក្នុង​អាជីវកម្ម​​បាន​​នោះឡើយ​។ សហគ្រិន ​គឺជា​ប្រភេទ​មនុស្ស​ដែលមាន​គំនិត​ច្រើន​ពាក់ព័ន្ធ​ទៅនឹង ការប្រកប​អាជីវកម្ម ដែល​គំនិត​ទាំងនោះ​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន ឬ អន់ថយ​របស់​អាជីវ​កម្ម​មួយ​។ ដូច្នេះហើយ ប្រសិនបើ​អ្នកមាន​បំណង​ចង់​ក្លាយជា​សហគ្រិន​ដ៏​ជោគជ័យ​មួយរូប អ្នក​គួរតែ​ចំណាយពេល​ក្នុងការ​ស្វែងយល់​ពី គំនិត​អាជីវកម្ម​របស់​អ្នក​ឱ្យបាន​ល្អិតល្អន់​ជាមុនសិន​។ សំនួរ​មួយចំនួន​ដែល​អាច​ប្រើប្រាស់​ដើម្បី​សួរ​ខ្លួនឯងបាន ដូចជា​៖ តើ​គំនិត​របស់​អ្នក​អាច​ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ប្រសិទ្ធិភាព​ដែរឬទេ​? តើ​គំនិត​នោះ​មាន​ទីផ្សា ដែរឬទេ​? តើ​អ្នកណា​ជា​គូរ​ប្រ​គួ​ត​ប្រជែង​ដ៏​មាន​សក្តានុពល​របស់​អ្នក​?
៣. តើ​អ្នក​បាន​ពិភាក្សា​ជាមួយ​អ្នកណាម្នាក់​ហើយ​ឬ​នៅ​? (Have You Talked to Others?)
​ ​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​ការបើក​ក្រុមហ៊ុន​មួយ រឿង​ដំបូង​បំផុត​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​ពិភាក្សា​ជាមួយ អ្នកណាម្នាក់ ឬ​បុគ្គល​ដទៃ​ផ្សេងទៀត​។ ពិភាក្សា​ជាមួយ​ដៃគូរ​របស់​អ្នក មិត្តភក្តិ គ្រូ និង សហគ្រិន​ដទៃ​ផ្សេង ទៀត​។ ការណ៍​នេះ​នឹង​ជួយ​ឱ្យ​អ្នក​អាច​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ណាមួយ​។ ការពិភាក្សា​មិន ត្រឹមតែ​ជួយ​ឱ្យ​អ្នកដឹង​ពី​ថា​តើ​សហគ្រិនភាព​ជះឥទ្ធិពល​ដល់​ជីវិត​របស់​អ្នក​យ៉ាងណា​នោះទេ ប៉ុន្តែ​វា​ថែមទាំង ជួយ​ឱ្យ​អ្នក​ពង្រីក​នូវ​គំនិត​អា​ជី​កម្ម​របស់​អ្នក​បាន​ទៀតផង​។
៤. តើ​អ្នកដឹង​ពី​របៀប​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែរឬទេ​? (Do You Know How to Leverage Technology?)
​ ​នៅក្នុង​សតវត្ស​ទី​២១​នេះ បច្ចេកវិទ្យា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ទាំង​នៅក្នុង​តប​ន់ និង សាកលលោក​។ ជាក់ស្តែង ក្រុមហ៊ុន អា​លី​បា​បា (Alibaba) របស់លោក ចេក ម៉ា (Jack Ma) ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន (Amazon.com) របស់លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos) និង ក្រុមហ៊ុន អ៊ី​បេ (eBay) របស់លោក ព្យែ អូ​មី​ត្យា (Pierre Omidyar) ជាដើម សុទ្ធតែ​បាន​ប្រើប្រាស់ បច្ចេកវិទ្យា​អ៊ី​ន​ធ័​រ​និ​ត (Internet) ដើម្បី​ប្រកប​អាជីវកម្ម ហើយ​បាន​បង្កើត​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ ទៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​។ ជាកា​ពិតណាស់ ក្រៅពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​សិក្សា​ពី​អាជីវកម្ម​របស់​អ្នក ទាំង​ផ្នែក​ខាងក្នុង និង ផ្នែក​ខាងក្រៅ អ្នក​ចាំបាច់​ត្រូវតែ​រៀនសូត្រ​ពី​របៀប​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ធ្វើឱ្យ អាជីវកម្ម​របស់​អ្នក​ជោគជ័យ​ផងដែរ​។
៥. តើ​អ្នក​បានធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ហើយ​ឬ​នៅ​? (Have You Established a Personal Financial Plan?)
​ ​សំនួរ​មួយ​នេះ​ស្តាប់ទៅ​ហាក់ដូចជា​សាមញ្ញ ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​មិនបាន​យកចិត្តទុកដាក់​ទៅលើ ចំណុច​នេះឡើយ​។ តើ​អ្នក​បាន​រៀនសូត្រ​ពី​របៀប​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ហើយ​ឬ​នៅ​? អ្នក​ត្រូវ​គួរតែមាន ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដ៏​ច្បាស់លាស់​មួយ ដែល​នេះ​ជាការ​ត្រៀមខ្លួន​មុនពេល​អ្នក​អាច​ទទួលបាន​ចំណូល​ពី អាជីវកម្ម​របស់​អ្នក បើ​មិន​ដូច្នេះ​ទេ​អ្នកនឹង​អាច​ប្រឈម​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងកំឡុងពេល​នៃ​ការប្រកប​អាជីវកម្ម របស់​អ្នក​។ សំនួរ​ដ៏​សំខាន់បំផុត​មួយ​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​នោះ​គឺថា តើ​ប្រាក់​ប៉ុន្មាន​ដែល​អ្នកត្រូវការ​សម្រាប់ ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​? ឬ​តើ​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​កាត់បន្ថយ​? ជា​ចុងក្រោយ តើ​អ្វី​ទៅជា​ផែនការ​បម្រុង នៅពេល​អ្នក​អស់ប្រាក់​? ប្រសិនបើ​អ្នក​មិនអាច​ស្វែងរក​នូវ​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នោះបាន​ដោយ​ខ្លួនឯង​ទេ អ្នក​គួរតែ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ស្វែ​រក​នូវ​ដំណោះស្រាយ​៕
​ប្រភពៈ Entrepreneur

ប្រតិបត្តិករ7នាក់នៅទីក្រុងញូវយ៉កបានចែករំលែករឿងដំបូងដែលពួកគេធ្វើនៅពេលដែលពួកគេចូលក្នុងការិយាល័យដំបូង

ម៉ោងដំបូងនៃថ្ងៃធ្វើការអាចជាបញ្ហា។

បញ្ហាទាំងនេះគឺកាន់តែធ្ងន់ធ្ងរប្រសិនបើអ្នកជាអ្នកប្រតិបត្តិកំពូលដែលដើរតួជាអាទិភាពច្រើនហើយអ្នកគ្រប់គ្នាទាមទារអោយអ្នកចំណាយពេលដើម្បីជួយគេ។ ដើម្បីស្វែងយល់ពីរបៀបដែលនាយកប្រតិបត្តិនិយាយអំពីបញ្ហានេះយើងបានស្នើសុំឱ្យមាន CEO ចំនួនប្រាំពីរនាក់នៅទីក្រុងញូវយ៉កនិងស្ថាបនិកក្រុមហ៊ុនបង្ហាញពីរបៀបដែលពួកគេចង់ចាប់ផ្តើមធ្វើការ។ អាននៅបន្តដើម្បីមើលពីរបៀបដែលមនុស្សរវល់ខ្លាំងនិងមានអំណាចគ្រប់គ្រងពេលវេលារបស់ពួកគេ។

Ryan Williams ដែលជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cadre

Cadre គឺជាទីផ្សារអចលនទ្រព្យអនឡាញមួយដែលភ្ជាប់អ្នកលក់និងបុគ្គលដែលមានទ្រព្យច្រើន។ ពេលខ្ញុំនៅការិយាល័យខ្ញុំចូលចិត្តប្រើពេលវេលានោះដើម្បីឆ្លើយតបទៅអ៊ីមែល។ ខ្ញុំបានអានសៀវភៅថ្មីដែលហៅថា "Deep work" និពន្ធដោយ Cal Newport ។ សៀវភៅ​ពិតជាមានសារៈសំខាន់ដើម្បីផ្តល់ឱ្យខ្លួនអ្នកនូវការបែងចែកពេលធ្វើការនិងពេលទំនេរ។ ការគំនិតដ៍អស្ចារ្យបំផុតរបស់អ្នកជាញឹកញាប់កើតមាននៅពេលអ្នកមិនសូវមានការរំខាន។​ ខ្ញុំផ្ដោតលើអ៊ីម៉ែលត្រឹម 6 ប៉ុន្នោះក្នុងមួយថ្ងៃ [នៅពេលព្រឹកព្រលឹម] ដូច្នេះខ្ញុំអាចចំណាយពេលយ៉ាងច្រើននៅពេលថ្ងៃរបស់ខ្ញុំផ្តោតលើការងារដែលត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយនឹងក្រុមអ្នកគ្រប់គ្រងរបស់ខ្ញុំ។

លោក Scott Britton ដែលជាសហស្ថាបនិកនៃ Troops

ខ្ញុំនឹងរកមើលអ៊ីម៉ែលរបស់ខ្ញុំយ៉ាងឆាប់រហ័ស។ ប្រសិនបើមិនមានអ្វីបន្ទាន់ទេខ្ញុំព្យាយាមធ្វើអ្វីមួយដែលមានភាពអសកម្មភាពដំណើការឡើងវិញ។ ប៉ុន្តែបើមានអ៊ីម៉ែលសំខាន់ណាមួយយើងនិងខិតខំធ្វើវាអោយបានល្អបំផុត។ សម្រាប់ខ្ញុំការឆ្លើងតបនិង Email ជារឿងងាយស្រួល យើងមុនត្រូវគិតថាវាជារឿងដែលពិបាកនោះទេ។

Kenny Dichter ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Wheels Up

ខ្ញុំដើរជុំវិញការិយាល័យហើយខ្ញុំនិយាយថា "hello" ដល់មនុស្សគ្រប់គ្នា។ យើងស្ថិតនៅក្នុងអាជីវកម្មបដិសណ្ឋារកិច្ចដូច្នេះវាសំខាន់ណាស់ដែលខ្ញុំពិនិត្យមើលបុក្គលិកអាំងអស់។

Nadia Boujarwah ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Dia & Co

នៅពេលខ្ញុំទៅការិយាល័យខ្ញុំមាន "ការកំណត់ Schedule" ដែលបិទនៅលើប្រតិទិនរបស់ខ្ញុំ។ វាជារឿងមួយដែលខ្ញុំពិបាកក្នុងការអនុវត្តន៍។ ខ្ញុំដឹងថាបើខ្ញុំអាចឆ្លងកាត់ភារកិច្ចដ៏សំខាន់បំផុតរបស់ខ្ញុំជាលើកដំបូងនៅពេលព្រឹកវាជួយខ្ញុំមិនត្រឹមតែមានអារម្មណ៍ថាមានផលិតភាពនិងការគ្រប់គ្រងបន្ថែមទៀតនៅថ្ងៃរបស់ខ្ញុំទេប៉ុន្តែវាក៏ជួយខ្ញុំឱ្យមានការចងចាំកិច្ចប្រជុំរបស់ខ្ញុំពេញមួយថ្ងៃ។ ។

លោក Ilir Sela ជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Slice

Slice គឺជាកម្មវិធីទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអ្នកបញ្ជាទិញពីអ្នកលក់ភីហ្សាក្នុងស្រុក។ ខ្ញុំមានអបិយជំនឿនៅជុំវិញការធ្វើឱ្យប្រាកដថាការជូនដំណឹងត្រូវបានបំភ្លឺឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះរឿងដំបូងដែលខ្ញុំនឹងធ្វើគឺត្រូវប្រាកដថាឡូហ្គោមានពន្លឺនិងបញ្ចាំងនៅថ្ងៃនោះ។ វាដូចជាស្មារតីរបស់យើង។ ក្រៅពីនេះខ្ញុំនឹងពិនិត្យក្រុមរបស់យើងនៅអឺរ៉ុប - យើងមានក្រុមមនុស្ស 200 នាក់នៅទីនោះ។ ខ្ញុំក៏នឹងជួបជាមួយលោក Pete Chen ដែលជាប្រធាននិងជានាយកប្រតិបត្តិនិងជាដៃគូអាជីវកម្មរបស់ខ្ញុំនៅទីនេះហើយយើងនឹងធ្វើការយ៉ាងសកម្មលើអ្វីដែលយើងកំពុងដោះស្រាយនៅថ្ងៃនោះ។

លោក Ben Anderson ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន​​​ ​Amino Apps

កម្មវិធី​ Amino ប្រើកម្មវិធីដើម្បីបង្កើតសហគមន៍នៅជុំវិញប្រធានបទផ្សេងៗគ្នា។ ខ្ញុំតែងតែចំណាយពេលច្រើនជាមួយការិយាល័យរបស់យើងនៅប្រទេសចិន។ ខ្ញុំកំពុងនិយាយជាមួយក្រុមផលិតករនៅទីនោះដោយគិតពីគំនិតខុសៗគ្នាជុំវិញផលិតផលថ្មីនិងលក្ខណៈថ្មីដែលយើងកំពុងអភិវឌ្ឍហើយកំពុងថ្លឹងថ្លែង។ បន្ទាប់មកខ្ញុំនឹងធ្វើការទំនាក់ទំនងជាមួយក្រុមនៅទីនេះនៅញូវយ៉ក។

Alexi Nazem, សហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Nomad Health, អបអរជោគជ័យជាមួយក្រុម។

Nomad Health គឺជាគេហទំព័រមួយដែលជួយភ្ជាប់ជាមួយគ្រូពេទ្យឯករាជ្យដើម្បីធ្វើការនៅក្នុងប្រព័ន្ធថែរក្សាសុខភាព។ យើងមានកិច្ចប្រជុំគ្រប់យ៉ាងដែលយើងហៅថា«ការជួបជុំពេលព្រឹក»។ វាគឺជាវិធីដ៏ល្អមួយដើម្បីចាប់ផ្តើមហើយវាគឺជាការចាប់ផ្តើមសម្រាប់ក្រុមទាំងមូល។ យើងនិយាយអំពីរឿងសំខាន់ៗដែលនឹងកើតឡើងនាពេលបច្ចុប្បន្ននេះហើយយើងពិនិត្យមើលឡើងវិញនូវសូចនាករការសម្តែងដ៏សំខាន់របស់យើងដែលជាក្រុមហ៊ុនមួយ។ យើងអបអរជ័យលាភីពី 24 ម៉ោងចុងក្រោយ។ ដូច្នេះប្រសិនបើនរណាម្នាក់បិទកិច្ចសន្យាធំឬយើងដឹកជញ្ជូនផលិតផលថ្មីយើងនឹងនិយាយអំពីវា។

Source: www.businessinsider.com

វិធីសាស្រ្ត ១០ចំណុច​ ដែលអាចធ្វើឲ្យអ្នក បំភ្លេចពីអតីតកាលបាន

វិធីសាស្រ្ត ១០ចំណុច​ ដែលអាចធ្វើឲ្យអ្នក បំភ្លេចពីអតីតកាលបាន៖ 
១. ទទួលស្គាល់ថាពេលវេលាវាកន្លងហួស
វាគឺជារឿងដែលពិបាកបំផុត ដើម្បីទាញអារម្មណ៍របស់អ្នក ឲ្យបំភ្លេចពីរឿងរ៉ាវអ្វីមួយក្នុងអតីតកាល តែអ្វីដែលសំខាន់ អ្នកត្រូវចេះប្រាប់ខ្លួនឯងថា វាគឺជាពេលវេលាមួយ ដែលកន្លងហួសទៅហើយ ព្រោះមនុស្សម្នាក់បានធ្វើនូវរឿងរ៉ាវជាច្រើន ទាំងល្អ ទាំងអាក្រក់ ដូច្នេះប្រសិនបើរឿងដែលមិនល្អបានកើតឡើងចំពោះអ្នក អ្នកគួរតែបំភ្លេចវាចោលចុះ។  ហើយអ្នកត្រូវចងចាំថា អនាគតនឹងផ្តល់នូវអ្វី ដែលថ្មីសម្រាប់អ្នក។
ទទួលស្គាល់ថាពេលវេលាវាកន្លងហួស


២. សរសេរនៅក្នុងសៀវភៅកំណត់ហេតុ​ នូវអ្វីដែលអ្នកគិតថា​ អ្នកអាចធ្វើវាឡើងវិញបាន
វាមិនមែនមានន័យថាឲ្យអ្នកចងចាំពេលវេលា ក្នុងអតីតកាលនោះទេ តែអ្នកអាចសរសេរក្នុងសៀវភៅកំណត់ហេតុ​​ នូវរាល់សកម្មភាពដែលអ្នកបានធ្វើ ដើម្បីជួយឲ្យអ្នកចងចាំ និងរៀនពីកំហុសខ្លួនឯង និងផ្តល់មកវិញនូវគំនិតឲ្យអ្នក គិតឃើញនូវផ្លូវល្អឡើងវិញ។
៣. ត្រូវមានភាពជឿជាក់លើខ្លួនឯង
ការឈឺចាប់ និងទុក្ខវេទនា គឺគ្រាន់តែជាផ្នែកមួយរបស់មនុស្សគ្រប់គ្នាតែប៉ុណ្ណោះ តែបើសិនជាអ្នក ជឿជាក់លើខ្លួនឯង នោះអ្នកនឹងជំនះបាន នូវរាល់បញ្ហាទាំងអស់នោះជាងអ្នកដ៏ទៃ។ នៅពេលដែលអ្នក មានភាពជឿជាក់លើខ្លួនឯង អ្នកដ៏ទៃដែលនៅជុំវិញខ្លួនអ្នក ក៏ទទួលបាននូវអារម្មណ៏មួយ បែបវិជ្ជមានជាមួយអ្នកផងដែរ។
៤. ការសញ្ជឹងគិត
ប្រសិនបើអ្នកព្រួយបារម្ភ និងបាក់ទឹកចិត្ត ដោយសារតែរឿងរ៉ាវជាច្រើន ដែលបានកើតឡើង នៅក្នុងអតីតកាល ជាធម្មតាមនុស្សតែងតែគិតពីវា។ ចូរអ្នករក្សានូវភាពស្ងៀមស្ងាត់ ហើយដកដង្ហើមឲ្យបានវែងៗ។ ជាមួយគ្នានេះផងដែរ អ្នកអាចធ្វើសមាធិ នៅកន្លែងដែលស្ងប់ស្ងាត់ ដែលគ្មានសំឡេងរំខានពីអ្នកដ៏ទៃ។
ការសញ្ជឹងគិត

៥. រស់នៅជាមួយបច្ចុប្បន្នកាល
ប្រសិនបើអ្នកមិនពេញចិត្ត នូវជីវិតដែលអ្នកកំពុងរស់នៅទេ នោះអនាគតអ្នកនឹងក្លាយទៅជាផ្សែងខ្មៅងងឹត។ អ្នកមិនគួរគិតអ្វីដែលជាភាពសោកសៅ ឬវិប្បដិសារី ដែលធ្វើឲ្យប៉ះពាល់ ដល់ការគិតចំពោះអនាគតអ្នកឡើយ ហើយអ្នកត្រូវតែរស់នៅ ជាមួយបច្ចុប្បន្នកាលជានិច្ច។ អ្វីដែលវាបានកើតឡើង ចូរចងចាំថាវាបានចប់បាត់ទៅហើយ ដូចនេះចូរអ្នកបន្តធ្វើរឿងអ្វី ដែលអ្នកស្រលាញ់ចូលចិត្តចង់ធ្វើ ដែលអាចផ្តល់ភាពរីករាយដល់អ្នក។ ម្យ៉ាងទៀត ចំណាយពេលវេលាជាមួយមិត្តភក្តិ បងប្អូន ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ ក៏អាចធ្វើឲ្យជីវិតរស់នៅរបស់អ្នក មានភាពរស់រវើកក្នុងពេលបច្ចុប្បន្នផងដែរ។
៦. បំភ្លេចភាពភ័យខ្លាច
ប្រសិនបើអ្នកធ្លាប់បរាជ័យក្នុងអតីតកាល អារម្មណ៍ភ័យខ្លាច នឹងនៅដក់ជាប់ខ្លួនអ្នកជានិច្ច។ ប្រសិនបើអ្នកមិនអាចយកឈ្នះភាពភ័យខ្លាច និងការបរាជ័យនេះទេ​ នោះអ្នកនឹងទទួលបាននូវភាពតានតឹង​ ហើយគ្រប់រឿងរ៉ាវទាំងអស់ដែលអ្នកធ្វើចេញមក នឹងមិនបានរលូនឡើយ។ ប្រសិនបើអ្នកឈប់គិតពីភាពភ័យខ្លាច និងបរាជ័យ ហើយបែរមកព្យាយាមអនុវត្តភាពក្លាហានវិញ នោះថ្ងៃណាមួយ អ្នកនឹងប្រែក្លាយជាមនុស្ស ដែលមានភាពប្រកួតប្រជែង ហើយអាចភ្លេចពីភាពភ័យខ្លាច​ ជាមិនខាន។​
៧. ចូរកុំភ្លេចអ្វីដែលជាសីលធម៌ និងតម្លៃ
ប្រសិនបើអ្នករស់នៅ​មានជីវិតប្រសើរហើយ អ្នកគួរតែរក្សាសីលធម៌ និងគុណតម្លៃនោះ ដែលធ្វើឲ្យអ្នកទទួលបាននូវការសរសើរ ការគោរពស្រលាញ់ពីអ្នកនៅក្បែរខ្លួន ដោយពុំអាចប្រកែកបាន។ សីលធម៌ និងតម្លៃវាដើរតួយ៉ាងសំខាន់ នាំអនាគតរបស់អ្នក ឆ្ពោះទៅរកជីវិតវិជ្ជមាន។
៨. អត់ទោស
ប្រសិនបើអ្នកបានធ្វើខុស អ្នកត្រូវតែចេះលួងលោម ចេះសុំទោស និងចេះអត់ទោសឲ្យខ្លួនឯង ព្រោះកំហុសកើតឡើង នាំមកវិញបានត្រឹមតែការចងចាំមិនល្អដដែលៗ ដែលវាអាចធ្វើឲ្យអ្នក គិតអាក្រក់ទៅលើអ្នកដ៏ទៃ។ ប្រសិនបើមានមនុស្សដែលជិតស្និទ្ធ និងអ្នកដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់ពីអតីតកាល អ្នកគួរតែលើកលែងទោសឲ្យគេ និងបន្តស្វែងរកនូវអ្វី ដែលជាសុភមង្គលរបស់ខ្លួនបន្តទៅមុខទៀត។
៩. លះបង់កំហឹង និងការអាក់អន់ចិត្ត
កំហឹង និងការអាក់អន់ចិត្ត គឺជាបញ្ហាមួយផ្នែក នៃអារម្មណ៍ដែលអ្នកបានចងចាំវាទុកនៅអតីតកាល។ វានឹងនៅបន្តធ្វើឲ្យអ្នកអាក់អន់ចិត្ត​ និងឈឺចាប់កើនឡើងធ្វេដងដរាបណា អ្នកមិនទាន់បំភ្លេចវាបាន។ ចូរលះបង់នូវការខឹងរបស់អ្នកចំពោះអ្នកដទៃ ដែលវាជួយឲ្យអ្នកមានគំនិតបែបវិជ្ជមានល្អ និងអារម្មណ៍ស្រស់ស្រាយ។
១០. ត្រូវដឹងថាអ្នកបានធ្វើអ្វីដែលល្អ
អ្នកត្រូវដឹងពីអារម្មណ៏ និងសកម្មភាពដែលខ្លួនឯងបានធ្វើ។ អ្វីដែលអ្នកបានធ្វើ ក្នុងអតីតកាល ជាសារមួយដែលអាចជួយអ្នក​ សម្រចបាននូវអ្វីដែលអ្នកធ្វើ​ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ប្រសិនបើអ្នក មានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬវិប្បដិសារីលើរឿងអ្វីមួយ អ្នកគួរតែព្យាយាមធ្វើវាឲ្យប្រសើរជាងមុន។ ត្រូវរៀនទទួលស្គាល់ការពិត ការខិតខំប្រឹងប្រែង និងលើកទឹកចិត្តលើខ្លួនឯង នោះអ្វីៗដែលអ្នកទទួលបាននឹងប្រសើរឡើង៕

​ភាព​ភ័យ​ខ្លាច​៤​យ៉ាង​ ​ដែល​សហគ្រិន​វ័យ​ក្មេង​ត្រូវ​ជម្នះ​​​ឲ្យ​បាន​ ​​បើ​ចង់​រកស៊ី​ជោគជ័យ​​

ពាក្យ​ថា រកស៊ី​មិន​ងាយ​នោះ​ឡើយ​ ​ព្រោះ​​ថា​​ មាន​រឿង​ជាច្រើន​ដែល​កើត​ឡើង​​ ​ដែល​ទាមទារ​​ឲ្យ​សហគ្រិន​ត្រូវ​គិត​គូរ​​​ឲ្យ​បាន​ច្បាស់​។ ​​ដោយសារ​តែ​ពិបាក​បែប​នេះ​ហើយ​ ​ទើប​ធ្វើ​​​ឲ្យ​មនុស្ស​ជាច្រើន​​នៅ​តែ​អល់អែក ​​ដោយ​ភ័យ​​​​ថា​បែប​នេះ​​ ឬ បែប​នោះ​​ រហូត​​​មិន​ហ៊ាន​ចេញ​​​រក​​ស៊ី​។ ​​​​​ខាង​ក្រោម​នេះ​ ជា​​​ភាព​ភ័យ​ខ្លាច​៤​យ៉ាង​ ​​ដែល​មនុស្ស​ភាគច្រើន​តែង​​ជួប​ប្រទះ​នៅ​ពេល​គិត​ចង់​រកស៊ី​​ ​​​​ហើយ​ត្រូវ​ជម្នះ​វា​​​ឲ្យ​បាន​៖​​​

១) ​​​​​​​​ខ្លាច​ថា ​​​ខ្លួន​នៅ​តែ​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​៖ ​

មាន​​មនុស្ស​ជាច្រើន​​តែង​គិត​ចង់​រកស៊ី​​ ប៉ុន្តែ​នៅ​តែ​​​មិន​ហ៊ាន​ឈាន​ជើង​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​​ ដោយ​គិត​ថា ​ខ្លួន​ឯង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​។ ​វា​មិន​ខុស​នោះ​ទេ ដែល​​អ្នក​មាន​អារម្មណ៍​បែប​នេះ​ ប៉ុន្តែ​​អ្វី​ដែល​ខុស​នោះ​គឺ​​ពេល​​​​​​​​​​​គិត​ថា ខ្លួន​​មិន​​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ ​ហើយ​​​នៅ​តែ​​មិន​​បាន​កំណត់​ពេល​វេលា​​​ឲ្យ​ច្បាស់​ថា ​ពេល​​ណា​​ដែល​​​រួច​រាល់​​ទៀត​​។ ​​ដោយ​ហេតុ​ថា មិន​បាន​កំណត់​​​ឲ្យ​ច្បាស់​​​ ពេល​វេលា​​ចេះ​តែ​កន្លងទៅ​ មួយ​ឆ្នាំ ​ ពីរ​ឆ្នាំ ​រហូត​ដល់​១០​ឆ្នាំ​នៅ​តែ​​​​និយាយ​ពេល​ដដែល​។ ​​យល់​ល្អ​គួរ​បោះបង់​គំនិត​រក​ស៊ី​ចោល​ទៅ​​ ព្រោះ​​គិត​ច្រើន​នាំ​​តែ​​ឈឺ​ក្បាល​ និង ​ខាត​ពេលវេលា​​នោះ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​រក​ស៊ី​ថា ​ត្រូវ​កំណត់​ពី​ឥឡូវ​ថា ​អ្នក​ត្រូវ​ត្រៀម​ខ្លួន​​​ក្នុង​រយៈពេល​ប៉ុន្មាន​ ៦ខែ​ ឬ ​​១​ឆ្នាំ​​​។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​​​ឲ្យ​អ្នក​​​ប្រឹងប្រែង​​ដើម្បី​រៀបចំខ្លួន​​ឲ្យ​បាន​ល្អ​។

២) ​​​គិត​ថា ​គ្មាន​​លុយ​៖ ​​​​​

ផ្នត់​គំនិត​អ្នក​រកស៊ី​​ គឺ​​គេ​​ខ្វល់​ខ្លាំង​រឿង​គំនិត​ ​ព្រោះ​បើ​មាន​គំនិត​ហើយ​ ​​នោះ​លុយ​នឹង​រត់​​មក​តាម​ក្រោយ​ បើ​ទោះបី​ជា​​​ បច្ចុប្បន្ន​គ្មាន​លុយ​ដែល​អាច​ចាប់​ផ្ដើម​អាជីវកម្ម​​ក៏​ដោយ​។ បើ​អ្នក​គ្មាន​លុយ​ទេ​ ​ក៏​​មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​មាន​​នោះ គឺ​គំនិត​ក្នុង​ការ​រកស៊ី​ ហើយ​ត្រូវ​រៀបចំ​ផែនការ​អាជីវកម្ម​មួយ​យ៉ាង​ល្អ។ កាល​ណា​មាន​ផែនការ​អាជីវកម្ម​មួយ​ល្អ​ហើយ ​មិន​ខ្វះ​ទេ​ មនុស្ស​ចង់​ចូលរួម​​វិនិយោគ​​។ ដូច្នេះ​ហើយ​សូម​កុំ​​​​បង្អាក់​ខ្លួន​ឯង​ត្រឹម​ពាក្យ​ថា អត់​​លុយ​​ឲ្យ​សោះ​។​​

៣) ​​​គិត​ថា ​​​គំនិត​អាជីវកម្ម​នោះ​ប្លែក​ខ្លាំង​ពេក​​៖ ​

មនុស្ស​មួយ​ចំនួន​ មាន​គំនិត​ប្លែកៗ​ក្នុង​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ ប៉ុន្តែ​​ពួកគេ​នៅ​តែ​មិន​ហ៊ាន​ចាប់​ផ្ដើម​ ដោយ​គិត​ថា ​គំនិត​របស់​ខ្លួន​នោះ​វា​ប្លែក និង ថ្មី​ខ្លាំង​ពេក​ដែល​នៅ​លើ​ទីផ្សារ​​មិន​ទាន់​មាន​ ហើយ​យល់​ឃើញ​ថា ​វា​ងាយ​នឹង​បរាជ័យ​ខ្លាំង​ណាស់​។ ​​វា​មិន​ខុស​នោះ​ទេ​ដែល​​មាន​អារម្មណ៍​បែប​នេះ​ ​ប៉ុន្តែ​​​បើ​ក្រឡេក​មើល​​មហាសេដ្ឋី​មួយ​ចំនួន​​ ​ដូច​ជា ​លោក ​Mark Zuckerberg ​ស្ថាបនិក​របស់​​ហ្វេសប៊ុក​ ​និង​ ​​​លោក​ Jack Ma ​ស្ថាបនិក​របស់​ក្រុមហ៊ុន​Alibaba ​សុទ្ធតែ​​ចាប់​ផ្ដើម​អាជីវកម្ម​ជា​មួយ​នឹង​គំនិត​ប្លែកៗ​ ហើយ​អ្នក​ជុំវិញ​ខ្លួន​សុទ្ធតែ​យល់​ឃើញ​ថា ​វា​មិន​អាច​ទៅ​រួច​​ឡើយ​។ ប៉ុន្តែ​​​​ដោយ​ហេតុ​ថា ​មាន​ការ​ជឿជាក់​​​លើ​គំនិត​ខ្លួន​ឯង​ ​​អ្នក​ទាំង​ពីរ​នេះ​នៅ​តែ​បន្ត​​​ការងារ​របស់​ខ្លួន​ រហូត​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​។

៤) ​​​អ្នក​ខ្លាច​ខ្មាស​គេ​ ដោយសារ​ការ​បរាជ័យ​៖ ​​

ការ​បរាជ័យ​ គឺ​ជា​​ផ្នែក​មួយ​នៃ​ជីវិត​ ​​ប្រៀប​បាន​នឹង​អណ្ដាត​ និង​ធ្មេញ​អ៊ីចឹង។ ​តាម​ពិត​ទៅ​​ ការ​បរាជ័យ​​​​ មិន​ថា​អ្នក​រកស៊ី​ ​រៀន​សូត្រ​ ឬ ធ្វើ​​ការ​នោះ​ទេ​ ក៏​នៅ​តែ​​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​​។ ​​​​​​គ្មាន​បុគ្គល​ជោគជ័យ​ណា​មួយ​ ដែល​​មិន​ធ្លាប់​ឆ្លងកាត់​ការ​បរាជ័យ​នោះ​ឡើយ​​ ដូច្នេះ​ហើយ​​​​បើ​អ្នក​ពិត​ជា​ចង់​រកស៊ី​មែន ត្រូវ​តាំង​ចិត្ត​​​ឲ្យ​​ក្លាហាន​​ ហើយ​​គិត​ថា ​​រាល់​ជំហាន​ដែល​អ្នក​ដើរ​ គឺ​សុទ្ធតែ​មានប្រយោជន៍​មិន​ថា ​បរាជ័យ​​ ឬ​​ជោគជ័យ​នោះ​ឡើយ​។ គិត​បែប​នេះ​នឹង​ជួយ​​​ឲ្យ​អ្នក​ហ៊ាន​បោះជំហាន​ទៅ​មុខ​ជា​និច្ច​​៕

​ចំណុច​៣​សំខាន់ៗ​​​​បញ្ជាក់​ថា ​មនុស្ស​ដែល​ចូលចិត្ត​នៅ​​តែ​ម្នាក់ឯង​ ​​​ធ្វើ​អ្វី​ក៏​ជោគជ័យ​ដែរ​

ចំណុច​៣​សំខាន់ៗ​​​​បញ្ជាក់​ថា ​មនុស្ស​ដែល​ចូលចិត្ត​នៅ​​តែ​ម្នាក់ឯង​ ​​​ធ្វើ​អ្វី​ក៏​ជោគជ័យ​ដែរ​


​​មនុស្ស​​មាន​ចំណង​ចំណូល​ចិត្ត​ផ្សេងៗ​គ្នា ​ដោយ​អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​អ្វី​ផ្សេងៗ​ជាមួយ​អ្នកដទៃ ​ដើម្បី​សំយោគ​គំនិត​ល្អៗ។ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ ​​មិន​សូវ​ចូលចិត្ត​ធ្វើ​ការ​ ​ឬ ធ្វើ​​អ្វី​ផ្សេងៗ​ជាមួយ​​មនុស្ស​ច្រើន​នោះ​ឡើយ ​ពោល​គឺ​ចូលចិត្ត​ធ្វើ​តែ​ឯង​តែ​ម្តង​។ ​​​​ទោះបីជា ​វា​មាន​​​សុទ្ធតែ​មាន​គុណសម្បត្តិ​ ​និង ​គុណវិបត្តិ​ផ្សេងៗ​គ្នា​​ក៏ដោយ​​ ​ប៉ុន្តែ​លើក​នេះ​យើង​សូម​លើក​យក​តែ​គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង​ ​ថា​ពួកគេ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​ជោគជ័យ​​ជីវិត​៖​ ​​

១) ​​មិន​ចាំបាច់​​មាន​ការ​អនុញ្ញាត​៖ ​​

មនុស្ស​ដែល​​ចូលចិត្ត​នៅ​ម្នាក់ឯង ​និង​ ​មិន​ត្រូវ​​ការ​មាន​មនុស្ស​ច្រើន​ពេក​ចូលរួម​នោះ​អាច​សម្រេច​កិច្ចការ​ផ្សេងៗ​បាន​រហ័ស​ ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ ​ព្រោះ​មិន​ចាំបាច់​ឆ្លង​យោបល់ ​ឬ ​​សុំ​ការ​អនុញ្ញាត​នោះ​ទេ​។ ​​​លោក​ Jonathan Cheek​អ្នក​ជំនាញ​ចិត្តវិទ្យា​​ប្រចាំ​មហាវិទ្យាល័យ ​Wellesley College​ របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ​​មនុស្ស​ដែល​ចូលចិត្ត​នៅ​ម្នាក់​ឯង​​ ​គឺ​​ពួកគេ​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ​​និង មិន​ចាំបាច់​តែ​ស្តាប់​យោបល់​គេ​បាន​ធ្វើ​កើត​នោះ​ទេ​។

២) ​មិន​សូវ​មាន​សម្ពាធ​ពី​មនុស្ស​ជុំវិញ​ខ្លួន​​៖

 ​​អ្នក​ដែល​​មិន​សូវ​ចូលចិត្ត​ដើរ​ជាមួយ​មនុស្ស​ច្រើន ​គឺ​ជា​មនុស្ស​ដែល​​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ ​​ហើយ​ក៏​មិន​ងាយ​រង​សម្ពាធ​ពី​ការ​គិត​ ​ឬ ការ​និយាយ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​​​​។ ​ដូច្នេះ​ហើយ​បាន​ជា ​ពួក​គេ​​​​​ឆាប់​ដើរ​ដល់​គោលដៅ​ជាង​អ្នកដទៃ​ទៀត​។

៣) ​មាន​លទ្ធភាព​​គ្រប់គ្រាន់​ក្នុង​ការ​រស់​ដោយ​ខ្លួន​ឯង​៖ ​​

សម្រាប់​អ្នក​ដែល​ចូលចិត្ត​​​ធ្វើ​អ្វី​តែ​ឯង​នោះ ​​គឺ​ជា​ប្រភេទ​មនុស្ស​ណា​ ​មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​ ​មិន​ចាំបាច់​មាន​ជំនួយ ​ឬ​ ​រស់​ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​របស់​អ្នក​ដទៃ​។

ធ្វើយ៉ាងម៉េចទើបងាយទទួលបានប្រាក់កម្ចីទិញផ្ទះ


ធ្វើយ៉ាងម៉េចទើបងាយទទួលបានប្រាក់កម្ចីទិញផ្ទះ

គន្លឹះសំខាន់ពីរដែលមានសារៈសំខាន់ចំពោះពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នកនៅពេលធ្វើការវាយតម្លៃដោយធនាគារមួយ:

1. ប្រាក់ចំណូលទៀងទាត់: 

នៅពេលដែលបំណុលត្រូវបានធ្វើឡើងអ្នកផ្តល់ប្រាក់កម្ចីនឹងត្រូវការប្រភពចំណូលទាងទាត់ដែលអាចធានាលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីសងបំណុលរបស់អ្នក។ ភ័ស្តុតាងអាសយដ្ឋានប្រាក់ចំណូលនិងទ្រព្យសម្បត្តិ: ភស្តុតាងនៃប្រាក់ចំណូលនិងអាស័យដ្ឋានជួយឱ្យធនាគារមានភាពជឿជាក់លើពាក្យស្នើសុំខ្ចីប្រាក់របស់អ្នក។ បន្ថែមពីលើប្រាក់កម្ចីមានសុវត្ថិភាពការធានាអាចទាមទារភស្តុតាងបន្ថែមទៀតមានដូចជាអចលនទ្រព្យឬភាពជាម្ចាស់នៃរថយន្តជាវត្ថុបញ្ចាំ។

2. ពិន្ទុឥណទាននិងរបាយការណ៍ឥណទាន: 

លក្ខណៈវិនិច្ឆ័យសំខាន់បំផុតនៃចំណាត់ថ្នាក់នៅក្នុងសេណារីយ៉ូបច្ចុប្បន្នគឺជាពិន្ទុនិងរបាយការណ៍ឥណទានរបស់អ្នកដែលមានទម្ងន់ពី 70% ទៅ 80% នៅក្នុងការវាយតម្លៃនៃពាក្យសុំរបស់អ្នក។

តើពិន្ទុឥណទានរបស់អ្នកនិងហេតុអ្វីវាសំខាន់?

របាយការណ៍ឥណទានត្រូវបានចងក្រងឡើងដោយ CICs ឬការិយាល័យឥណទានដែលប្រមូលប្រវត្តិការចេញវិក្កយបត្ររបស់អ្នកលើប័ណ្ណឥណទានដែលមានស្រាប់និងប្រាក់កម្ចីពីគ្រប់ធនាគារទាំងអស់នៅក្នុងប្រទេស។ ព័ត៌មាននៅក្នុងរបាយការណ៍ឥណទានត្រូវបានគណនាជាពិន្ទុជាលេខដែលតំណាងឱ្យហានិភ័យនៃអ្នកខ្ចីប្រាក់។

អ្នកផ្តល់ប្រាក់កម្ចីនឹងពិនិត្យឡើងវិញនូវពិន្ទុឥណទានរបស់អ្នកដាក់ពាក្យសុំនិងរបាយការណ៍ប្រាក់កម្ចីដើម្បីទទួលបានការវាយតម្លៃជាក់ស្តែងនៃហានិភ័យហិរញ្ញវត្ថុរបស់ពួកគេដោយផ្អែកលើចំនួនទឹកប្រាក់នៃបំណុលដែលពួកគេមាននិងភាពទៀងទាត់នៃការសងមុនរបស់ពួកគេ។

របាយការណ៍ឥណទានផ្តល់ព័ត៌មានជាច្រើនវាចាំបាច់ណាស់ដែលរបាយការណ៍របស់អ្នកឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។

តើអ្នកអាចធ្វើអ្វីខ្លះដើម្បីបង្កើនឱកាសក្នុងការទទួលបានប័ណ្ណឥណទានរបស់អ្នក?


ខណៈអ្នកផ្តល់ប្រាក់កម្ចីប្រើរូបមន្តស្មុគស្មាញដើម្បីកំណត់សិទ្ធិរបស់អ្នកមានដំណើរការសាមញ្ញមួយដែលអ្នកអាចដាក់ពាក្យសុំដើម្បីវាយតម្លៃសិទ្ធិនិងជំហររបស់អ្នកសម្រាប់ការអនុម័ត:

យល់ពីចំនួនទឹកប្រាក់ដែលអ្នកមានសិទ្ធិទទួលនិងអនុវត្តក្នុងដែនកំណត់សិទ្ធិទទួលបាន: 

អ្នកផ្តល់ប្រាក់កម្ចីគិតថាអ្នកនឹងត្រូវការប្រាក់ចំណូលពាក់កណ្តាលរបស់អ្នកដើម្បីរស់នៅនិងពាក់កណ្តាលនៃបំណុលដែលអ្នកត្រូវបង់។ចាប់ផ្តើមដោយការបែងចែកចំណូលរបស់អ្នកទៅជាពាក់កណ្តាលនិងដកប្រាក់ដែលមានស្រាប់ពីចំនួននេះ។ចំនួនទឹកប្រាក់ដែលអ្នកបានចាកចេញជាមួយអាចត្រូវបានប្រើដើម្បីគណនាប្រាក់កម្ចីរបស់អ្នកដោយប្រើទម្រង់ច្រើនសម្រាប់ប្រភេទឥណទានផ្សេងៗគ្នា។

A  ប្រាក់កម្ចីទិញផ្ទះ - គុណនឹង 100 (10 ឆ្នាំជាមួយនឹងអត្រាការប្រាក់ 10%)

B ឥណទានកម្ចីដោយស្វ័យប្រវត្ដិ - គុណនឹង 30 (រយៈពេល 4 ឆ្នាំជាមួយអត្រាការប្រាក់ 14%)

C ឥណទានផ្ទាល់ខ្លួន - គុណនឹង 20 (ពីរឆ្នាំអត្រាការប្រាក់ 17%) ។

ការប្រើវិធីសាស្រ្តគណិតវិទ្យាដ៏សាមញ្ញនេះដើម្បីវាយតម្លៃចំនួនប្រាក់កម្ចីរបស់អ្នកនឹងជួយអ្នកឱ្យស្ថិតនៅក្នុងដែនកំណត់ដែលអ្នកបានកំណត់និងធានាថាកម្មវិធីរបស់អ្នកមាននិរន្តរភាពសម្រាប់អ្នកផ្តល់ប្រាក់កម្ចី។

រក្សាប្រវត្តិសាស្រ្តឥណទានមានសុខភាពល្អ: 

នៅក្នុងសេដ្ឋកិច្ចឥណទានកាត់បន្ថយបំណុលអាចកាត់បន្ថយលទ្ធភាពទទួលបានប្រាក់កម្ចី។ វាជាការចម្លែកដែលអ្នកអោយខ្ចីប្រាក់ខ្លះនឹងមិនអោយខ្ចីលុយទេប្រសិនបើគ្មានប្រវត្តិចំណាយដើម្បីវាយតម្លៃ។ នៅពេលធនាគារពិនិត្យរបាយការណ៍ឥណទានពួកគេនឹងចង់ឃើញការទូទាត់ជាទៀងទាត់មួយឆ្នាំឬពីរឆ្នាំមុនពេលពួកគេមានឆន្ទៈចង់ផ្តល់ហិរញ្ញវត្ថុដល់អ្នកបន្ថែមទៀត។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការមានប្រវត្តិឥណទានដែលអាចជាមតិយោបល់វិជ្ជមានលើរបាយការណ៍របស់អ្នក។

ថែរក្សាពិន្ទុរបស់ឥណទាន: 

ពិន្ទុឥណទានរបស់អ្នកគ្រាន់តែឆ្លុះបញ្ចាំងពីប្រវត្តិឥណទានរបស់អ្នកដែលមានន័យថាអ្នកអាចកែលម្អវា។ ចាប់ផ្តើមដោយពិនិត្យរបាយការណ៍ឥណទានរបស់អ្នកជាទៀងទាត់ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលអាចប៉ះពាល់ដល់ពិន្ទុរបស់អ្នក។ ត្រូវប្រាកដថាអ្នកសងប្រាក់កម្ចីទាន់ពេលហើយធ្វើការដើម្បីលុបបំបាត់ការពន្យារពេលណាមួយដែលប៉ះពាល់ដល់ពិន្ទុរបស់អ្នក។ ជៀសវាងការទូទាត់យឺតឬមានគណនីយឺតនៅលើរបាយការណ៍របស់អ្នកព្រោះវាអាចបន្ថយពិន្ទុឥណទានរបស់អ្នក។

របាយការណ៍ឥណទាន​​: 

បាត់គឺជាថ្ងៃដែលយើងបានសន្សំរាប់ឆ្នាំដើម្បីទិញអ្វីដែលយើងចង់បាន
របាយការណ៍ឥណទានផ្តល់ព័ត៌មានទូលំទូលាយសម្រាប់ការវិភាគលើសិទ្ធិទទួលបានប្រាក់កម្ចី
វាជាការចាំបាច់ដែលរបាយការណ៍របស់អ្នកឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកបានត្រឹមត្រូវ