Filled Under:

វិធីសន្សំលុយទាំង៦របស់ Bill Gates-Tony Robbins និង Jeff Bezos

កំពូល​មហា​សេដ្ឋី​ទាំង​បី​រូប​នេះ​បាន​ផ្ដល់​នូវ​មេរៀន​សន្សំ​លុយ​ទាំង​៦​ចំណុច​ដើម្បី​អោយ​មនុស្ស​ធម្មតា​សន្សំ​ និង​រីកចម្រើន​ពី​អ្វី​ដែល​ពួក​គេ​មាន​ស្រាប់​ហើយ។ មនុស្ស​កាន់​តែ​មាន​កាន់​តែ​ដឹង​ពី​វិធី​រក​ និង​សន្សំ​ប្រាក់ ហើយ​អ្វី​ដែល​ពួក​គេ​ចង់​អោយ​មនុស្ស​ទូទៅ​ធ្វើ​គឺ​យ៉ាង​ហោច​ណាស់​រក្សា​ប្រាក់​ដែល​អ្នក​រក​បាន​អោយ​នៅ​ជាមួយ​​អ្នក​បាន​យូរ​បំផុត។ តោះ! យើង​មើល​ថា​មហាសេដ្ឋី​ទាំង​បី​ផ្ដល់​ដំបូន្មាន​អ្វី​ខ្លះ៖
១៖ កំណត់​គោលដៅ​ខ្លួន​អ្នក​ជា​អ្នក​មាន

លោក Tony Robbins ដែល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា មាន​សាច់​ប្រាក់​​៤៨០​លាន​ដុល្លារ និយាយ​ថា ជោគជ័យ​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​ជីវិត កើត​ចេញ​ពី “ការ​កំណត់​គោល​ដៅ​របស់​មនុស្ស​ម្នាក់”។
ពេល​ដែល​លោក Robbins នៅ​ក្មេង គេហទំព័រ​របស់​លោក​សរសេរ​ថា លោក​នឹង​រត់​ទន្ទេញ​ប្រាប់​ខ្លួន​លោក​ពី​ភាព​សម្បូរបែប​នេះ​ផ្លូវ​ដែល​លោក​នឹង​ត្រូវ​ដើរ។
២៖ កុំ​ខ្ជះខ្ជាយ​លុយ​
ប្រសិន​បើ​អ្នក​មិន​អាច​សន្តំ​លុយ​អោយ​រត់​តាម​ទិស​ដៅ​របស់​អ្នក អ្នក​នៅ​តែ​អាច​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​អោយ​អ្វី​ដែល​អ្នក​មាន​នៅ​ជាមួយ​អ្នក​បាន​យូរ។
លោក Robbins ក៏​គិត​ថា មនុស្ស​គួរ​តែ​​ចំណាយ​​លុយ​លើ​អ្វី​ដែល​​យើង​ត្រូវ​ការ​ដើម្បី​អោយ​ជីវិត​រីករាយ​ដែរ។ សម្រាប់​លោក ការ​មិន​ញ៉ាំ​អាហារ​ពេល​​ល្ងាច​នៅ​ខាង​ក្រៅ​​មួយ​ពេល​ក្នុង​មួយ​សប្ដាហ៍ និង​ញ៉ាំ​​​នៅ​ផ្ទះ​ជំនួស​​វិញ​គឺ​អាច​សន្សំ​បាន​២០០០​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ។
ហើយ​ប្រសិន​បើ​អ្នក​យក​លុយ​នោះ​ទៅ​វិនិយោគ​ដែល​រក​ចំណូល​បាន​៨%​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈ​ពេល​៤០​ឆ្នាំ វា​គឺ​ក្បែរ​នឹង​៥៦០ ០០០​ដុល្លារ​ទៅ​ហើយ។
៣៖ ប្រៀបធៀប​ជម្រើស​ដើម្បី​ទទួល​បាន​​​អ្វី​ដែលល្អ​បំផុត
លោក Bill Gates យល់​ថា ការ​ប្រមូល​ និង​ប្រើ​ព័ត៌មាន​ដើម្បី​ប្រយោជន៍​របស់​អ្នក​គឺ​ជា​ជំនាញ​មួយ​ដ៏​សំខាន់។ មុន​នឹង​អ្នក​ទិញ​ទំនិញ​ធំ​មួយ ចូរ​ស្រាវជ្រាវ​យីហោ​ដែល​អាច​ប្រៀបធៀប​គ្នា​បាន ហើយ​ជ្រើស​យក​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ចំណាយ​លុយ​របស់​អ្នក។
៤៖ ទិញ​ផលិតផល និង​សេវា​ពី​ Amazon
ប្រាកដ​​ហើយ​លោក Bezos ប្រាកដ​ជា​មិន​ជំទាស់​នឹង​ដំបូន្មាន​មាន​​ដែល​អោយ​មនុស្ស​សន្សំ​លុយ​តាម​រយៈ​ការ​ទិញ​ផលិតផល​ និង​សេវា​លើ​ Amazon នោះ​ទេ។
ក្រុមហ៊ុន​ និង​ធនាគារ​វិនិយោគ Willian Blair & Company រក​ឃើញ​ថា Amazon លក់​ផលិតផល​មាន​តម្លៃ​ទាប​ជាង​១៣% នៃ​តម្លៃ​ដែល​លក់​នៅ​តាម​ហាង​និង​ក្រុមហ៊ុន​នានា។
ជាមួយ​នឹង​ការ​លក់​តាម​អនឡាញ​ដែល​ធ្លាក់​ចុះ​២០%​មក​ត្រឹម​២២៦​កោដិ​ដុល្លារ​​នៅ​ឆ្នាំ​២០១៥ វា​មាន​សក្ដានុពល​ច្រើន​សម្រាប់​ការ​តថ្លៃ​។
ហើយ​នេះ​ត្រូវ​អរគុណ​ដល់​ Amazon ដែល​មាន​ App ឆែក​មើល​​តម្លៃ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ​៥%​ដោយ​ការ​ប្រើ App ដើម្បី​ប្រៀប​ធៀប​តម្លៃ​​ទំនិញ​​នៅ​លើ​ស្តុក​ជាមួយ​នឹង​តម្លៃ​នៅ​លើ​គេហទំព័រ Amazon.com។
លោក Bill Gates ក៏​ឯកភាព​នឹង​ដំបូន្មាន​នេះ​ដែរ។
៥៖ ធ្វើ​អ្វី​​ដែល​ចំណាយ​តិច​
ទោះ​បី​អ្នក​មិន​ទិញ​ទំនិញ​តាម​ Amazon ក៏​អ្នក​ប្រហែល​ជា​ពិចារណា​ទិញ​មួយ​ក្នុង​ចំណោម​គោលការណ៍​ដឹក​នាំ​របស់​គេ​ហទំព័រ​នេះ​គឺ ការ​រិះថាំ។
គេហទំព័រ Amazon សរសេរ​ថា ការ​រិះថាំ​បណ្ដុះ​នូវ​ប្រភព​សម្បូរ​បែប ភាព​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង និង​ការ​បង្កើត​ថ្មី។
ពេល​ដែល​ម្ចាស់​គេហទំព័រ​នេះ​ចាប់​ផ្ដើម​ក្រុមហ៊ុន​របស់​លោក​នៅ​ឆ្នាំ​១៩៩៤ លោក​ធ្វើ​តុ​ការងារ​ពី​ឈើ​បង្អួច។
គេហទំព័រ​នេះ​នៅ​​តែ​ផ្ដល់​រង្វាន់ តុ​ធ្វើ​ពី​បង្អួច ដល់​និយោជិត​ដែល​មាន​គំនិត​បង្កើត​បាន​ល្អ សន្សំ​លុយ ហើយ​អោយ​ក្រុម​ហ៊ុន​គិត​ថ្លៃ​ទាប។
៦៖ កាត់​​ចំណាយ​ដែល​លើស​ពី​ប្រតិបត្តិការ​របស់​អ្នក
នៅ​ក្នុង​សំបុត្រ​ជូន​ម្ចាស់​ភាគ​ហ៊ុន​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៩ លោក Bezos រាយការណ៍​ថា Amazon សន្សំ​បាន​រាប់​ម៉ឺន​ដុល្លារ​ពី​ថ្លៃ​ភ្លើង​ដោយ​ការ​​ដោះ​អំពូល​ភ្លើង​ចេញ​ពី​ម៉ាស៊ីន​លក់​ស្វ័យ​ប្រវត្តិ​ទាំង​អស់។
ទឹក​ប្រាក់​​នោះ​មិន​ច្រើន​ទេ​សម្រាប់​ក្រុមហ៊ុន​ដែល​រក​ចំណូល​​បាន​ជាង​១០០​កោដិ​ដុល្លារ។ ប៉ុន្តែ​ផ្នត់​គំនិត​គូស​បញ្ជាក់​ថា  ការ​សម្រេច​ចិត្ត​ឆ្លុះ​បញ្ចាំង​ពី​គំនិត​សន្សំ​លុយ​ដ៏​មាន​ឥទ្ធិពល ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​រាល់​ប្រតិបត្តិការ​របស់​អ្នក​ ប្រភព​ដែល​មាន​ឥទ្ធិពល​នៃ​ការ​សន្សំ​ការ​ចំណាយ ទាំង​អស់​នោះ​នឹង​បន្ថែម​ទៅ​លើ​អ្វី​ដែល​អ្នក​ត្រូវ​សល់។
លោក Robbins-Gates និង Bezos ហាក់​ឯក​ភាព​ថា ប្រសិន​បើ​អ្នក​តាំង​ចិត្ត​សន្សំ​លុយ អ្នក​គួរ​តែ​អាច​ប្រើប្រាស់​ព័ត៌មាន និង​ភាព​ប៉ិន​ប្រសប់​ដើម្បី​សម្រេច​បាន៕

ប្រភព៖ INC

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete