កំពូលមហាសេដ្ឋីទាំងបីរូបនេះបានផ្ដល់នូវមេរៀនសន្សំលុយទាំង៦ចំណុចដើម្បីអោយមនុស្សធម្មតាសន្សំ និងរីកចម្រើនពីអ្វីដែលពួកគេមានស្រាប់ហើយ។ មនុស្សកាន់តែមានកាន់តែដឹងពីវិធីរក និងសន្សំប្រាក់ ហើយអ្វីដែលពួកគេចង់អោយមនុស្សទូទៅធ្វើគឺយ៉ាងហោចណាស់រក្សាប្រាក់ដែលអ្នករកបានអោយនៅជាមួយអ្នកបានយូរបំផុត។ តោះ! យើងមើលថាមហាសេដ្ឋីទាំងបីផ្ដល់ដំបូន្មានអ្វីខ្លះ៖
១៖ កំណត់គោលដៅខ្លួនអ្នកជាអ្នកមាន
លោក Tony Robbins ដែលត្រូវគេប៉ាន់ប្រមាណថា មានសាច់ប្រាក់៤៨០លានដុល្លារ និយាយថា ជោគជ័យនៅក្នុងផ្នែកហិរញ្ញវត្ថុ និងជីវិត កើតចេញពី “ការកំណត់គោលដៅរបស់មនុស្សម្នាក់”។
ពេលដែលលោក Robbins នៅក្មេង គេហទំព័ររបស់លោកសរសេរថា លោកនឹងរត់ទន្ទេញប្រាប់ខ្លួនលោកពីភាពសម្បូរបែបនេះផ្លូវដែលលោកនឹងត្រូវដើរ។
២៖ កុំខ្ជះខ្ជាយលុយ
ប្រសិនបើអ្នកមិនអាចសន្តំលុយអោយរត់តាមទិសដៅរបស់អ្នក អ្នកនៅតែអាចធ្វើគ្រប់យ៉ាងដើម្បីអោយអ្វីដែលអ្នកមាននៅជាមួយអ្នកបានយូរ។
លោក Robbins ក៏គិតថា មនុស្សគួរតែចំណាយលុយលើអ្វីដែលយើងត្រូវការដើម្បីអោយជីវិតរីករាយដែរ។ សម្រាប់លោក ការមិនញ៉ាំអាហារពេលល្ងាចនៅខាងក្រៅមួយពេលក្នុងមួយសប្ដាហ៍ និងញ៉ាំនៅផ្ទះជំនួសវិញគឺអាចសន្សំបាន២០០០ដុល្លារក្នុងមួយឆ្នាំ។
ហើយប្រសិនបើអ្នកយកលុយនោះទៅវិនិយោគដែលរកចំណូលបាន៨%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៤០ឆ្នាំ វាគឺក្បែរនឹង៥៦០ ០០០ដុល្លារទៅហើយ។
៣៖ ប្រៀបធៀបជម្រើសដើម្បីទទួលបានអ្វីដែលល្អបំផុត
លោក Bill Gates យល់ថា ការប្រមូល និងប្រើព័ត៌មានដើម្បីប្រយោជន៍របស់អ្នកគឺជាជំនាញមួយដ៏សំខាន់។ មុននឹងអ្នកទិញទំនិញធំមួយ ចូរស្រាវជ្រាវយីហោដែលអាចប្រៀបធៀបគ្នាបាន ហើយជ្រើសយកមួយដែលល្អបំផុតសម្រាប់ការចំណាយលុយរបស់អ្នក។
៤៖ ទិញផលិតផល និងសេវាពី Amazon
ប្រាកដហើយលោក Bezos ប្រាកដជាមិនជំទាស់នឹងដំបូន្មានមានដែលអោយមនុស្សសន្សំលុយតាមរយៈការទិញផលិតផល និងសេវាលើ Amazon នោះទេ។
ក្រុមហ៊ុន និងធនាគារវិនិយោគ Willian Blair & Company រកឃើញថា Amazon លក់ផលិតផលមានតម្លៃទាបជាង១៣% នៃតម្លៃដែលលក់នៅតាមហាងនិងក្រុមហ៊ុននានា។
ជាមួយនឹងការលក់តាមអនឡាញដែលធ្លាក់ចុះ២០%មកត្រឹម២២៦កោដិដុល្លារនៅឆ្នាំ២០១៥ វាមានសក្ដានុពលច្រើនសម្រាប់ការតថ្លៃ។
ហើយនេះត្រូវអរគុណដល់ Amazon ដែលមាន App ឆែកមើលតម្លៃ អ្នកប្រើប្រាស់អាចទទួលបានការបញ្ចុះតម្លៃដល់ទៅ៥%ដោយការប្រើ App ដើម្បីប្រៀបធៀបតម្លៃទំនិញនៅលើស្តុកជាមួយនឹងតម្លៃនៅលើគេហទំព័រ Amazon.com។
លោក Bill Gates ក៏ឯកភាពនឹងដំបូន្មាននេះដែរ។
៥៖ ធ្វើអ្វីដែលចំណាយតិច
ទោះបីអ្នកមិនទិញទំនិញតាម Amazon ក៏អ្នកប្រហែលជាពិចារណាទិញមួយក្នុងចំណោមគោលការណ៍ដឹកនាំរបស់គេហទំព័រនេះគឺ ការរិះថាំ។
គេហទំព័រ Amazon សរសេរថា ការរិះថាំបណ្ដុះនូវប្រភពសម្បូរបែប ភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងការបង្កើតថ្មី។
ពេលដែលម្ចាស់គេហទំព័រនេះចាប់ផ្ដើមក្រុមហ៊ុនរបស់លោកនៅឆ្នាំ១៩៩៤ លោកធ្វើតុការងារពីឈើបង្អួច។
គេហទំព័រនេះនៅតែផ្ដល់រង្វាន់ តុធ្វើពីបង្អួច ដល់និយោជិតដែលមានគំនិតបង្កើតបានល្អ សន្សំលុយ ហើយអោយក្រុមហ៊ុនគិតថ្លៃទាប។
៦៖ កាត់ចំណាយដែលលើសពីប្រតិបត្តិការរបស់អ្នក
នៅក្នុងសំបុត្រជូនម្ចាស់ភាគហ៊ុនរបស់ខ្លួនក្នុងឆ្នាំ២០០៩ លោក Bezos រាយការណ៍ថា Amazon សន្សំបានរាប់ម៉ឺនដុល្លារពីថ្លៃភ្លើងដោយការដោះអំពូលភ្លើងចេញពីម៉ាស៊ីនលក់ស្វ័យប្រវត្តិទាំងអស់។
ទឹកប្រាក់នោះមិនច្រើនទេសម្រាប់ក្រុមហ៊ុនដែលរកចំណូលបានជាង១០០កោដិដុល្លារ។ ប៉ុន្តែផ្នត់គំនិតគូសបញ្ជាក់ថា ការសម្រេចចិត្តឆ្លុះបញ្ចាំងពីគំនិតសន្សំលុយដ៏មានឥទ្ធិពល ប្រសិនបើអ្នកពិនិត្យមើលរាល់ប្រតិបត្តិការរបស់អ្នក ប្រភពដែលមានឥទ្ធិពលនៃការសន្សំការចំណាយ ទាំងអស់នោះនឹងបន្ថែមទៅលើអ្វីដែលអ្នកត្រូវសល់។
លោក Robbins-Gates និង Bezos ហាក់ឯកភាពថា ប្រសិនបើអ្នកតាំងចិត្តសន្សំលុយ អ្នកគួរតែអាចប្រើប្រាស់ព័ត៌មាន និងភាពប៉ិនប្រសប់ដើម្បីសម្រេចបាន៕
ប្រភព៖ INC

ថ្ងៃល្អ ,
ReplyDeleteតើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com