Filled Under:

នាយកប្រតិបត្តិ LinkedIn ប្រាប់ពីមេរៀនដែលលោករៀនសូត្រក្នុងនាមថ្នាក់ដឹកនាំ

ក្រោយកាន់តំណែងជា CEO របស់ LinkedIn ក្នុងឆ្នាំ ២០០៩ មកដល់បច្ចុប្បន្ន លោក Jeff Weiner បានទទួលការកាត់សរសើរទាំងក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកជំរុញ ចិត្តដ៏ពូកែមួយរូប។
លោកបានបង្ហើបឲ្យដឹងថា "ការគ្រប់គ្រងប្រកបដោយករុណា" គឺជាកត្តាសំខាន់បំផុត ដែលលោករៀនសូត្របានក្នុងនាមអ្នកជាអ្នកគ្រប់គ្រង។ “មេរៀនដ៏មានតម្លៃបំផុតដែល ខ្ញុំរៀនក្នុងនាមជា CEO ម្នាក់គឺមិនត្រូវទុកមនុស្ស ដែល មិនត្រូវនឹងមុខតំណែង យូរពេក ទេ"។

លោកបញ្ជាក់ដោយបន្តថា "នៅពេលដែលអ្នកសួរខ្លួនឯងថា នរណាម្នាក់សមនឹងការងារ របស់គេឬអត់ អ្នកដឹងចម្លើយរួចទៅហើយ។ សំណួរគឺថា តើអ្នកនឹងដោះស្រាយវា ដោយ វិធីណា? អ្នកត្រូវជួយគេឲ្យសម្រេចការងារបានប្រសើរជាងមុន តែបើមិនអាចធ្វើឲ្យគេ ប្រសើរបានទេ គួរប្ដូរតួនាទី ឬឲ្យគេចាកចេញពីក្រុមហ៊ុនរបស់អ្នកចុះ"។ មនុស្សជាច្រើនតែងគិតថា ថ្នាក់ដឹកនាំដែលមាន "ករុណា" គឺជាមេដឹកនាំដែល មានការ រារែកពេលបណ្ដេញបុគ្គលិកណាម្នាក់ចេញពីតំណែងព្រោះខ្លាចគេមានការលំបាកផ្លូវចិត្ត ឬជីវភាពក្រោយដើរចេញ។ តែ Jeff មិនយល់ដូចនោះទេ លោកពន្យល់ពាក្យករុណាថា គួរបញ្ចប់ការឈឺចាប់ ឬការមិនសប្បាយរបស់បុគ្គលិកឲ្យឆាប់ ដើម្បីឲ្យគេមានឱកាស រកការងារត្រូវ។ “បើនរណាម្នាក់ ហាក់ពិបាកបំពេញតួនាទីរបស់ខ្លួន ក្ដីករុណាដែលអ្នក ត្រូវធ្វើគឺគួរតែឲ្យគេដើរចេញពីតួនាទីនោះប្រសើរជាង"។ CEO អាយុ ៤៥ ឆ្នាំគូស បញ្ជាក់។
លោកបន្តថា "(បើពួកគេបន្ត) ពួកគេបាត់បង់ជំនឿចិត្ត និងថាមពលសម្រាប់ខ្លួនឯងរួច ទៅ​ហើយ។ ពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង។ វាធ្វើឲ្យប៉ះពាល់ដល់ក្រុមទាំងមូល និងគ្រួសារពួកគេ។ ដូច្នោះ រឿងដ៏ករុណាបំផុតគឺផ្ទេរពួកគេចេញឲ្យ​ឆាប់តាមដែល​អាច​ធ្វើបាន"។
នាយកប្រតិបត្តិខាងលើ ជឿជាក់ថា ស្ត្រេស និងការបាក់ទឹកចិត្តដែលត្រូវធ្វើការ​ដែល​បុគ្គលិក​យល់ថា ធ្វើមិនបានល្អ និងមិនពូកែគឺពិបាកខ្លាំងជាងការរកកន្លែង​ការងារថ្មីដែល​ត្រូវនឹងខ្លួនទៅទៀត៕

ប្រភព៖ INC

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete