Filled Under:

ការផ្លាស់ប្ដូរបុគ្គលិកមិនល្អ មកជាបុគ្គលិកគំរូ ដែលមេដឹកនាំត្រូវដឹង

សម្រាប់ការងារជាអ្នកដឹកនាំ ក្រៅពីការបង្ហាត់បង្រៀនបុគ្គលិកថ្មី អ្នកក៏ជាអ្នកតាមដានចង្វាក់ការងារ និងដោះស្រាយបញ្ហាដែលជាប់គាំងរាប់តាំងពីការធ្វើគម្រោង សកម្មភាពការងារ ការប្រាស្រ័យទាក់ទងគ្នារវាងបុគ្គលិកដល់ការអង្កេតនឹងកែប្រែចំណុចខ្វះខាតរបស់បុគ្គលិកឲ្យប្រសើរវិញ។ គ្រប់កន្លែងការងារតែងមានបុគ្គលិកឆ្នើម និងបុគ្គលិកមិនសូវពូកែ។
វិធីសាស្ត្រមួយចំនួនអាចជួយកែប្រែបុគ្គលិកមិនល្អឲ្យទៅជាបុគ្គលិកគំរូបាន។

១៖ បុគ្គលិកពូកែយកចិត្តមេ
គ្រប់ Office តែងមានបុគ្គលិកដែលការងាររបស់គេគឺចាំតែយកចិត្តមេ។ ជាធម្មតាបុគ្គលិកប្រភេទនេះ សុខចិត្តឆុងកាហ្វេ ធ្វើសកម្មនៅមុខមេឲ្យមើលទៅឃើញល្អ បើទោះជាការងារខ្លះខុសពីការងារពិតប្រាកដដែលគេត្រូវបំពេញក៏ដោយ។
អ្នកធ្វើការជាមួយគេមិនសូវសប្បាយចិត្តនឹងសកម្មភាពគេប៉ុន្មានទេ ព្រោះគិតថា បុគ្គលិកប្រភេទនេះមិនខំធ្វើការតែនៅតែអាចឲ្យមេមើលឃើញជាងពួកគេដែលខិតខំបំពេញការងារខ្លួនឯងបានល្អទៅទៀត។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវចេះបែងចែករវាងបុគ្គលិកឡេមឡឺមប្រភេទខាងលើ និងបុគ្គលិកដែលធ្វើការពិត។
បង្កើតបរិយាកាសការងារដែលទទួលស្គាល់បុគ្គលិកនៅពេលសម្រេចគោលដៅការងារផ្អែកលើការងារដែលបានដាក់ឲ្យបុគ្គលិក។ ឲ្យបុគ្គលិកមានការចូលរួម ស្ងើចសរសើរចំពោះលទ្ធផលក្រុម។ ធ្វើដូចនេះបន្តិចម្ដងៗ ពួកគេនឹងយល់ពីតម្លៃនៃការងារពិត ហើយគិតថា ការសរសើរមិត្តរួមក្រុមដូចសរសើរគេដែរ។
២៖ បុគ្គលិកប្រភេទចូលចិត្តញ៉ាំត្រាវ
បើមានបុគ្គលិកមិនគិតពីការងារហើយចំណាយពេលពាក់កណ្ដាលរកគិតតែនិយាយដើមបុគ្គលិកដូចគ្នា ឬក្រុមហ៊ុន នោះក្រុមហ៊ុនរបស់អ្នកប្រាកដជាវីវរមិនខាន។ ជួនកាលសកម្មភាពរបស់បុគ្គលិកម្នាក់នោះរំខានដល់បុគ្គលិកផ្សេងទៀតមិនឲ្យធ្វើការបានពេញដៃពេញជើងខ្លាចត្រូវគេនិយាយដើមដោយមិនដឹងខ្លួន។ ហើយពេលខ្លះបើមានអ្នកត្រចៀកស អាចនឹងនាំឲ្យបែកបាក់សាមគ្គីក្រុមថែមទៀត។ ដូច្នេះ បើអ្នករកឃើញបុគ្គលិកបែបនេះគួររកការងារណាដែលរវល់ច្រើនឲ្យគេធ្វើកុំឲ្យមានពេលញ៉ាំត្រាវច្រើន។
ឲ្យគេធ្វើការដូចជារៀបចំគម្រោងដើរលេងក្រុមហ៊ុនដែលអាចឲ្យគេមានពេលទាក់ទងមនុស្សច្រើន និងព្យាយាមបង្កើតចរិតលក្ខណៈអាជីពដើម្បីអាចកៀរគរមនុស្សចូលរួមបាន។
នៅពេលមានមនុស្សចូលរួមច្រើនគេនឹងរីករាយនឹងការងារដែលបានធ្វើ ស្គាល់មនុស្សនិងរៀនកាន់តែច្រើន ព្រមទាំងងាកចេញពីការនិយាយដើមច្រើន។
៣៖ បុគ្គលិកដែលមានសមត្ថភាពខ្សោយ
បុគ្គលិកខ្លះពេលបញ្ជូនប្រវត្តិរូបមកឃើញថា មានបទពិសោធន៍ និងសមត្ថភាពមិនធម្មតា។ តែដល់ពេលចូលធ្វើការមែនទែន អាចខុសពីអ្វីដែលបានសរសេរក្នុងក្រដាស។ គេអាចធ្វើការលំៗមិនអស់លទ្ធភាព ដែលពេលខ្លះធ្វើឲ្យអ្នកធ្វើការខ្លាំងមើលបំណាំ និងត្រាប់តាម។
ជាអ្នកដឹកនាំអ្នកត្រូវអង្កេតដោយយកចិត្តទុកដាក់។ ហៅគេមកសួរនាំដើម្បីដឹងថា តើអ្វីដែលគេធ្វើជាអ្វីដែលគេចង់បានឬអត់? តើគេចង់បានការងារបន្ថែមដែលជំរុញឲ្យគេធ្វើការជាងមុនឬអត់?
តើការងារប្រភេទណាដែលគេចង់ធ្វើដើម្បីបំប៉នជំនាញរបស់គេបន្ថែម។ ធ្វើដូច្នេះ អ្នកអាចផ្លាស់ប្ដូរតួនាទីដែលត្រូវនឹងអ្វីដែលពួកគេចង់បាន។

ប្រភព៖ Entrepreneur

1 comments:

  1. ថ្ងៃ​ល្អ ,
    តើអ្នកកំពុងស្វែងរកប្រាក់កម្ចីស្វែងរកប្រាក់កម្ចីសាជីវកម្មផ្ទាល់ខ្លួន
    កម្ចី, កម្ចីទិញផ្ទះ, ឥណទានរថយន្ត, ឥណទាននិស្សិត, ឥណទានរួម,
    ប្រាក់កម្ចីគ្មានប្រាក់កម្ចីដើមទុនបណ្តាក់ទុនជាដើម។ តើអ្នកមានប្រាក់កម្ចីពីធនាគារឬហិរញ្ញវត្ថុ
    ការបដិសេធចំពោះមូលហេតុមួយឬច្រើន។ អ្នកស្ថិតនៅកន្លែងដែលត្រឹមត្រូវដើម្បីទទួលបាន
    ដំណោះស្រាយប្រាក់កម្ចី! ខ្ញុំជាអ្នកផ្តល់ប្រាក់ឯកជនខ្ញុំផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុននិង
    បុគ្គលដែលមានអត្រាការប្រាក់ទាបនិងអត្រាការប្រាក់ទាប 2% ។
    ទាក់ទងមកយើងខ្ញុំតាមអ៊ីម៉ែល: albakerloanfirm@gmail.com

    ReplyDelete